គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887
សូមស្វាគមន៍ www.tsp68tvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូច​ សុភ័ក្រ្ភ អាស័យដ្ឋាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

រដ្ឋមន្រ្តី ប៉េង ពោធិ៍នា ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើគម្រោងសិក្សា និងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីតំបន់អភិវឌ្ឍន៍ទីក្រុងរណបមេគង្គឃី នៅក្រុងអរិយក្សត្រ ខេត្តកណ្ដាល

ចំនួនអ្នកទស្សនា : Views

(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើគម្រោងសិក្សា និងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីតំបន់អភិវឌ្ឍន៍ទីក្រុងរណបមេគង្គឃី ស្ថិតនៅភូមិសាស្ត្រក្រុងអរិយក្សត្រ ខេត្តកណ្ដាល ដោយមានការអញ្ជើញចូលពីថ្នាក់ដឹកនាំក្រសួង តំណាងក្រុមហ៊ុនធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក និងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា(OCIC) និងមន្ត្រីពាក់ព័ន្ធ។

សម្តេចតេជោ ហ៊ុន សែន កោតសរសើរថ្នាក់ដឹកនាំខេត្តកំពង់ធំ យកចិត្តទុកដាក់បានល្អលើសុខទុក្ខនិវត្តជន និងអតីតយុទ្ធជន

ចំនួនអ្នកទស្សនា : Views

(កំពង់ធំ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងកោត​សរ​សើរអភិបាលខេត្ត និងមេយោធាខេត្តកំពង់ធំ ធ្វើការងារបានល្អពាក់ព័ន្ធនិវត្តជន និងអតីតយុទ្ធ​ជន បង្ហាញពីការគិតគូរ និងយកចិត្តទុកដាក់លើសុខទុក្ខរបស់ពួកគាត់។

ខេត្តកំពង់ធំជាខេត្តទី១២ហើយ ដែលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញសំណេះ​សំណាល​ជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព​ខេត្ត។ សម្តេចតេជោ បានកត់សម្គាល់ថា ខេត្តកំពង់ធំ ជាខេត្តដំបូង ដែលបានធ្វើរបាយការណ៍ស្តីពីនយោបាយ​គាំពារ​សង្គម។

ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចការសាងសង់បាន ៧៣%ហើយ

ចំនួនអ្នកទស្សនា : Views

(ភ្នំពេញ)៖ គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២៦នេះ ការអនុវត្តគម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចការសាងសង់បាន ៧៣% បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការវិនិយោគលើសុខភាព ការអប់រំ ការការពារសុវត្ថិភាពរបស់កុមារ ជាការវិនិយោគដ៏មានតម្លៃបំផុតលើមូលធនមនុស្ស និងភាពរុងរឿងរបស់ប្រទេសជាតិ

ចំនួនអ្នកទស្សនា : Views


លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងថាកុមារគឺជានិមិត្តរូបនៃគ្រួសារ កុមារគឺជានិមិត្តរូបនៃសហគមន៍ និងជាអនាគតរបស់ជាតិមាតុភូមិ។ ការថែរក្សាកុមារនៅក្នុងថ្ងៃនេះ គឺការថែរក្សាអនាគតរបស់ប្រទេស ហើយការវិនិយោគលើសុខភាព ការអប់រំ ការការពារ និងសុវត្ថិភាពរបស់កុមារ គឺជារបាំងការវិនិយោគដ៏មានតម្លៃបំផុតលើមូលធនមនុស្ស និងភាពរុងរឿងរបស់ប្រទេសជាតិយើង។

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីក្នុងពិធីបោះឆ្នោតជ្រើសរើស ថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល

ចំនួនអ្នកទស្សនា : Views

 

ឯកឧត្តមបណ្ឌិត កៅ ថាច អនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុក និងជាប្រធានក្រុមការងារចលនាយុវជនគណបក្សស្រុកខ្សាច់កណ្តាល នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ពិធីនេះមានការអញ្ជើញចូលរួមពីតំណាង ក្រុមការងារចុះជួយមូលដ្ឋានឃុំ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សស្រុក គណៈកម្មការបោះឆ្នោតស្រុក គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សឃុំ ប្រធានសាខាគណបក្សភូមិ បេក្ខជនឈរឈ្មោះ និងសមាជិកយុវជនគណបក្សឃុំ ដែលជាអង្គបោះឆ្នោតសរុបប្រមាណ ២៧០នាក់។

សម្រាប់ការបោះឆ្នោតនេះ មានបេក្ខជនឈរឈ្មោះចំនួន ១០រូប ដើម្បីជ្រើសរើសយក ៥រូប ធ្វើជាថ្នាក់ដឹកនាំយុវជនឃុំ ដោយទទួលបានសន្លឹកឆ្នោតបានការចំនួន ២៣០សន្លឹក និងមិនបានការចំនួន ១សន្លឹក។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានលើកឡើងថា ដំណើរការបោះឆ្នោតនាពេលនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់រចនាសម្ព័ន្ធផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជាក្នុងឃុំស៊ីធរ ដែលអនុញ្ញាតឱ្យសមាជិកយុវជនមានសិទ្ធិសម្រេចចិត្តដោយផ្ទាល់ ក្នុងការជ្រើសរើសថ្នាក់ដឹកនាំដែលមានសមត្ថភាព និងគុណវុឌ្ឍិពិតប្រាកដ ដើម្បីដឹកនាំយុវជនក្នុងមូលដ្ឋានឱ្យសម្រេចបាននូវការរីកចម្រើនទាំងផ្នែកស្មារតី សុខភាព និងសេដ្ឋកិច្ចគ្រួសារ។

បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានផ្តល់អនុសាសន៍ និងការណែនាំគន្លឹះសំខាន់ៗដល់យុវជនបក្ស ដូចខាងក្រោម៖

– ការពង្រឹងសមត្ថភាព និងកាយសម្បទា៖យុវជនត្រូវខិតខំអភិវឌ្ឍសមត្ថភាព ទាំងចំណេះដឹង និងសុខភាពរាងកាយតាមរយៈការលេងកីឡា ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងចូលរួមការពារបរិស្ថាន ដើម្បីកសាងស្មារតីស្នេហាជាតិដ៏រឹងមាំ ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ និងការពារកសាងកេរ្តិ៍ឈ្មោះជាតិលើឆាកអន្តរជាតិ។

-ការស្ម័គ្រចិត្តបំពេញកាតព្វកិច្ចយោធា៖យុវជនមិនត្រូវមានការព្រួយបារម្ភចំពោះការចូលរួមបំពេញកាតព្វកិច្ចយោធានោះទេ ព្រោះនេះជាឱកាសមាសក្នុងការហ្វឹកហាត់ពង្រឹងកាយសម្បទា វិន័យ និងស្មារតីទទួលខុសត្រូវចំពោះជាតិ មាតុភូមិ។ ក្រោយពេលបញ្ចប់ភារកិច្ច យុវជននឹងត្រឡប់មកបន្តការសិក្សា ឬបំពេញការងារប្រកបរបរចិញ្ចឹមជីវិតជាធម្មតាវិញ។

-ការអភិវឌ្ឍចំណេះដឹងហិរញ្ញវត្ថុ៖យុវជនត្រូវរៀនសូត្រជាប្រចាំ ជាពិសេសចំណេះដឹងលើការគ្រប់គ្រងហិរញ្ញវត្ថុ និងការបង្កើតប្រាក់ចំណូល ដើម្បីពង្រឹងសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។ ជាមួយគ្នានេះ លោកបណ្ឌិត ក៏បានបង្ហើបពីផែនការរបស់គណបក្ស ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលផ្នែកហិរញ្ញវត្ថុជូនដល់យុវជនបក្សនាពេលខាងមុខផងដែរ។

នាទីបញ្ចប់ ឯកឧត្តមបណ្ឌិត បានរំលឹកថា ការបោះឆ្នោតនេះគឺជាការស្តែងចេញនូវមតិស្របតាមលទ្ធិប្រជាធិបតេយ្យ និងស្របតាមលក្ខន្តិកៈរបស់គណបក្ស។

ឯកឧត្តមបានដាស់តឿនដល់បេក្ខជនដែលទទួលបានការទុកចិត្ត និងជាប់ឆ្នោតទាំងអស់ ត្រូវប្ដេជ្ញាចិត្តខ្ពស់ក្នុងការបម្រើប្រជាពលរដ្ឋ យុវជន និងសង្គមជាតិនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរបំផុត៕

អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះសួរទុក្ខប្រជាពលរដ្ឋភៀសសឹកស្នាក់នៅផ្ទះបណ្តោះអាសន្ន ក្នុងខេត្តព្រះវិហារ

ចំនួនអ្នកទស្សនា : Views

នៅរសៀលថ្ងៃសៅរ៍ទី៣០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋភៀសសឹក នៅភូមិតាកឹងបៃតង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ដែលជាទីតាំងផ្ទះស្នាក់នៅបណ្តោះអាសន្នរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសារាចរ ស្តីពី ការរៀបចំខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦

ចំនួនអ្នកទស្សនា : Views

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារាចរ ស្តីពី ការរៀបចំខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦។


សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជួបសវនាការ និងទទួលអំណោយ ជារថយន្ដរថយន្តភិកអាប់មួយគ្រឿង អង្ករ ១០០តោន និងមួកសុវត្ថិភាពចំនួន ១,០០០មួក ពីក្រុមហ៊ុន GANZBERG

ចំនួនអ្នកទស្សនា : Views

(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាល និងទទួលអំណោយ ជារថយន្តភិកអាប់ឆ្នាំ២០២៦ មួយគ្រឿង អង្ករចំនួន ១០០តោន និងមួកសុវត្ថិភាពមួយចំនួន ១,០០០ ពីក្រុមហ៊ុន ហ្គេនប៊ឺក (GANZBERG) ពីក្រុមហ៊ុន GANZBERG ។នេះជាលើកទី១០ហើយ ដែលក្រុមហ៊ុនដ៏ធំមួយនេះ បានបន្ដឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា។

អភិបាលខេត្តកណ្ដាល ដឹកនាំកងកម្លាំង និងអាជ្ញាធរ​ ចុះធ្វើរដ្ឋបាលចំហរនៅក្រុងសំពៅពូន ដើម្បីបោសសម្អាតបទល្មើស Online Scams

ចំនួនអ្នកទស្សនា : Views


(កណ្ដាល)៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំកងកម្លាំងមានសមត្ថកិច្ច មន្ត្រីជំនាញ និងអាជ្ញាធរ ចុះធ្វើរដ្ឋបាលចំហរ ស្របតាមអនុក្រឹត្យលេខ ០៣ អនក្រ.បក ក្នុងភូមិសាស្ត្រក្រុងសំពៅពូន ដើម្បីអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្នុងការបោសសម្អាតបទល្មើស Online Scams ឱ្យអស់ក្នុងព្រះរាជាណាចក្រកម្ពុជា ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ សេចក្តីសុខ និងស្នាមញញឹមរបស់កុមារកម្ពុជា មិនស្ថិតនៅលើទំហំទឹកប្រាក់ធំដុំនោះទេ ប៉ុន្តែវាស្តែងចេញពីការចូលរួមរបស់សប្បុរសជនគ្រប់រូប

ចំនួនអ្នកទស្សនា : Views

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងថាការបរិច្ចាគត្រឹមតែ ១ម៉ឺនរៀល ពីគ្រប់ៗគ្នាមិនមែនជាការដាក់កម្រិត ឬកាតព្វកិច្ចនោះឡើយ ប៉ុន្តែវាជាការរួមចំណែកដ៏មានតម្លៃពីសហគមន៍ទាំងមូល ដើម្បីទ្រទ្រង់ដល់គ្រូពេទ្យ ក្នុងការទិញថ្នាំសង្កូវ និងសម្ភារបរិក្ខារវេជ្ជសាស្ត្រ ក្នុងគោលដៅផ្តល់ស្នាមញញឹម និងសង្គ្រោះជីវិតកុមារកម្ពុជា។

ការថ្លែងរបស់លោកជំទាវបណ្ឌិតបានធ្វើឡើងនៅក្នុងឱកាសជួបសំណេះសំណាលជាមួយសប្បុរសជន ដែលបានបរិច្ចាគថវិកាជូនយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦។