សម្តេចតេជោ ហ៊ុន សែន ស្នើខេត្តជាប់ព្រំដែន ទប់ស្កាត់ការលួចនាំទំនិញពីថៃ ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887
សូមស្វាគមន៍ www.tsp68tvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូច​ សុភ័ក្រ្ភ អាស័យដ្ឋាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

សម្តេចតេជោ ហ៊ុន សែន ស្នើខេត្តជាប់ព្រំដែន ទប់ស្កាត់ការលួចនាំទំនិញពីថៃ

ចំនួនអ្នកទស្សនា : Views

 

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បន្តស្នើដល់អាជ្ញាធរពាក់​ព័ន្ធ ជាពិសេសខេត្តជាប់ព្រំដែនថៃ ទប់ស្កាត់ការលួចនាំទំនិញចូលមកពីប្រទេសថៃ។

ក្នុងកិច្ចសំណេះសំណាលជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋា​ភិ​បាល ក្រសួង និងក្រុមប្រឹក្សា​រាជ​ធានី ខណ្ឌ សង្កាត់ និងប្រធានមន្ទីរ អង្គភាពនានាជាង៤ពាន់នាក់ នាព្រឹកថ្ងៃអាទិត្យ ទី២៤ ខែ​ឧស​ភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការប្រតិកម្មជាថ្មី ចំពោះការបន្តលួចនាំ​ទំនិញ​ចូលពីប្រទេសថៃ។ សម្តេចតេជោ ក៏បានបន្តរំលឹកពីការលួចនាំទុរេនចូលមកកម្ពុជា តាមច្រកក្នុង​ខេត្ត​បាត់​ដំបង។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានស្រង់ប្រសាសន៍សម្តេចតេជោ មកបញ្ជាក់ដូច្នេះ «តើមន្ត្រីរបស់យើងជាសត្វ ឬជា​មនុស្ស ឈ្មួញមួយចំនួនជាមនុស្ស ឬជាសត្វ។ មន្ត្រីរបស់យើងត្រូវមើលលើបញ្ហានេះ។ នគរបាលយើង​ទៅណា គយយើងទៅណា ហេតុអ្វីក៏ទំនិញចូលមក»។

សម្តេចតេជោ បានហៅអ្វីដែលជាវិធានការនេះ មិនមែនដើរហួសពីព្រំដែន​អង្គ​ការ​ពាណិជ្ជកម្មពិភព​លោក​នោះទេ ប៉ុន្តែប្រទេសថៃនោះទេ ជាអ្នកផ្តើមវិធានការរាំងខ្ទប់ទំនិញមកកម្ពុជា ក្នុងចេតនាដាក់សម្ពាធផ្នែក​សេដ្ឋ​កិច្ចកម្ពុជា៕អត្ថបទដោយ Nou Seyha

0 Comments:

Post a Comment

KKK
Share This