September 2022 ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ www.tsp68tvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូច​ សុភ័ក្រ្ភ អាស័យដ្ឋាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887

​​​​​​​​​​​​​

នារសៀល ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ត្រឡប់មកកាន់មាតុប្រទេសវិញ តាមយន្តហោះពិសេស ក្រោយពីបានដឹកនាំគណ:ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល

ចំនួនអ្នកទស្សនា: Views

 


នារសៀល ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ត្រឡប់មកកាន់មាតុប្រទេសវិញ តាមយន្តហោះពិសេស ក្រោយពីបានដឹកនាំគណ:ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល

ទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅសហរដ្ឋអាមេរិក,បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា និងចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់ ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុនថ្ងៃទី២១ដល់ថ្ងៃ២៨ ខែកញ្ញា ឆ្នាំ២០២២។

#កងរាជអាវុធហត្ថរាជធានីភ្នំពេញ #PhnomPenhGRK #Gendarmerie









Zelenskyបានប្រកាស​​ថាលោកនឹ​ង​មិនចរចា​ជាមួយ​រុស្ស៊ីទេ(AFP,​TASS,Reuters)

ចំនួនអ្នកទស្សនា: Views

 



ប្រធានាធិបតីZelenskyបាននិយាយថាអ៊ុយក្រែននឹងមិនចរចាជាមួយរុស្ស៊ីទេបន្ទាប់ពីទីក្រុងម៉ូស្គូបានធ្វើប្រជាមតិស្តីពីការបញ្ចូលទឹកដីចំនួន៤របស់ខ្លួន។ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyបាននិយាយថា”ការទទួលស្គាល់របស់រុស្ស៊ីអំពីការបោះឆ្នោតប្រជាមតិក្លែងក្លាយថាជាដោយអនុវត្តសេណារីយ៉ូដូចនៅCrimeaពីមុនហើយការប៉ុនប៉ងមួយទៀតដើម្បីបញ្ចូលទឹកដីអ៊ុយក្រែនមានន័យថាគ្មានអ្វីត្រូវនិយាយទៅកាន់ប្រធានាធិបតីរុស្ស៊ីបច្ចុប្បន្នទេ”។ តាមរយៈវីដេអូផ្ញើជូនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី២៧ ខែកញ្ញា។ប្រធានាធិបតី​អ៊ុយក្រែន​បាន​ហៅ​ការបោះឆ្នោត​ប្រជាមតិ​របស់​រុស្ស៊ី​លើ​ទឹកដី​អ៊ុយក្រែន​ថា​ជា​រឿង​ហួសហេតុ។ លោក​ក៏​បាន​បញ្ជាក់​ថាលទ្ធផល​នៃ​ប្រជាមតិ​ត្រូវ​បាន​កំណត់​ទុក​ជា​មុន​។ការធ្វើប្រជាមតិលើការបញ្ចូលរបស់រុស្ស៊ីត្រូវបានធ្វើឡើងរយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី២៣ខែកញ្ញានៅក្នុងតំបន់ចំនួន៤ នៃ Donetsk, Luhansk, Zaporizhzhia និង Kherson ដែលស្មើនឹងប្រហែល ១៥% នៃទឹកដីរបស់អ៊ុយក្រែន។លទ្ធផល​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​បឋម​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កញ្ញា បាន​បង្ហាញ​ថា ការ​គាំទ្រ​ចំពោះ​ការ​បញ្ចូល​រុស្សី​ក្នុង​តំបន់​ទាំង​៤មាន​ចន្លោះ​ពី ៨៧% ទៅ ៩៨,៥%។ លទ្ធផលចុងក្រោយអាចត្រូវបានប្រកាសនៅដើមម៉ោង៩ព្រឹក ថ្ងៃទី២៨ខែកញ្ញា (ប្រហែលម៉ោង១រសៀលភ្នំពេញ) នៅក្នុងតំបន់ Zaporizhzhia និងនៅក្នុងប៉ុន្មានថ្ងៃបន្ទាប់នៅក្នុងតំបន់ដែលនៅសល់។ប្រធានសភាជាន់ខ្ពស់របស់រុស្ស៊ីបាននិយាយថាសភាជាន់ទាបអាចពិចារណាបញ្ចូលគ្នានូវតំបន់ចំនួនបួននៅក្នុងអ៊ុយក្រែននៅថ្ងៃទី 4 ខែតុលា។ក្រុមអ្នកសង្កេតការណ៍និយាយថាការបោះឆ្នោតប្រជាមតិអាចត្រួសត្រាយផ្លូវសម្រាប់ប្រធានាធិបតីVladimir Putinក្នុងការបញ្ចូលតំបន់ទាំង៤ទៅក្នុងប្រទេសរុស្ស៊ី ដោយក្រោយមកបានពណ៌នារាល់ការវាយប្រហារតបតរបស់អ៊ុយក្រែននៅក្នុងតំបន់ទាំងនេះថាជាការវាយប្រហារនៅក្នុងប្រទេសរុស្ស៊ី។ប្រធានាធិបតីPutinបាននិយាយកាលពីថ្ងៃទី២១ ខែកញ្ញាថាប្រទេសរុស្ស៊ីអាចប្រើឧបករណ៍ដែលមានទាំងអស់រួមទាំង”អាវុធនៃការបំផ្លិចបំផ្លាញខុសៗគ្នា” ដើម្បីការពារ “បូរណភាពទឹកដី” ។ សេចក្តីថ្លែងការណ៍របស់លោកPutinនេះ បានធ្វើឱ្យមេដឹកនាំលោកខាងលិចព្រួយបារម្ភអំពីហានិភ័យដែលរុស្ស៊ីប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រតូចតាចនៅអ៊ុយក្រែន។ទោះបីជាយ៉ាងណាក៏ដោយ លោក Zelensky បាននិយាយថា “ការគំរាមកំហែងក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរក៏ក្លាយជារឿងធម្មតារបស់មន្ត្រីរុស្ស៊ី និងអ្នកឃោសនា”៕


ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្តចាត់ក្រុមការងារនាំយកអំណោយ ចុះសួរសុខទុក្ខ លោកមេបញ្ជាការរង អាវុធហត្ថខណ្ឌឫស្សីកែវ ដែលមានជំងឺធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះកេតុមាលា

ចំនួនអ្នកទស្សនា: Views

 



នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី ឡុញ កុសល មេបញ្ជាការរង មូលដ្ឋានអាវុធហត្ថខណ្ឌឫស្សីកែវ ដែលមានជំងឺរលាកក្បាលឆ្អឹងផាលត្រគាកទាំងសងខាងធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះកេតុមាលា (179) ដោយបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង និងបាននាំយកថវិកាចំនួន២លានរៀល, ទឹកក្រូច៤កេស, ទឹកសុទ្ធ៤កេស ជូនដល់ លោកវរសេនីយ៍ត្រី ឡុញ កុសល ជាអំណោយសួរសុខទុក្ខផងដែរ។










សម្តេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី ករណីបង្ក្រាបបទល្មើសជួញដូរមនុស្ស និងល្បែង ស៊ីសង ខុសច្បាប់

ចំនួនអ្នកទស្សនា: Views


⭕សម្តេចក្រឡាហោម ចាត់ទុកល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ គឺជាមេរោគមហារីកសង្គមយ៉ាងកាចសាហាវបំផុត ដែលបង្កឱ្យមានបទល្មើសផ្សេងៗ មានជាអាទិ៍ បទល្មើសជួញដូរមនុស្សគ្រប់ទម្រង់ បទល្មើសគ្រឿងញៀន ភេរវកម្ម លួចឆក់ប្លន់ បទល្មើសជំរិតទារ ប្រាក់ បទល្មើសធ្វើទារុណកម្ម កាប់សម្លាប់ សងសឹក ប្រើ ប្រាស់អាវុធខុសច្បាប់ បទល្មើសអន្តោប្រវេសន៍ខុសច្បាប់ បទល្មើសសម្អាតប្រាក់ និងក៏ប៉ះពាល់ដល់ការកសាងយុត្តិធម៌សង្គមដែរ។
ក្នុងកិច្ចប្រជុំណែនាំការប្រឆាំងអំពើជួញដូរមនុស្ស នៅព្រឹកថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២២ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំឱ្យគណៈអភិបាលរាជធានីខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់សម្រេចគោលដៅអាទិភាព ៤ រួមមានទី១. គឺសង្គ្រោះជនរង គ្រោះឱ្យបានទាន់ពេលវេលា, ទី២. ខិតខំស្រាវជ្រាវមេខ្លោងនិងអ្នកពាក់ព័ន្ធមកផ្ដន្ទាទោសឱ្យបានម៉ឺងម៉ាត់ និងដោយគ្មានការលើកលែង, ទី៣.ត្រួត ពិនិត្យប្រមូលភស្តុតាងដើម្បីបិទទីតាំងប្រព្រឹត្តបទល្មើស និងទីតាំងខុសច្បាប់ និងទី៤. គឺត្រូវពន្លាតការស្រាវជ្រាវបន្ថែមទៀត ដើម្បីរកបទ ល្មើសសម្អាតប្រាក់ និងបទល្មើសផ្សេងៗទៀត។សម្ដេចបន្ថែមថា ទោះបីមាន ការប្រឈមខ្លះក៏ដោយ ប៉ុន្តែអាជ្ញាធរត្រូវយល់ឱ្យបានត្រឹម ត្រូវថា អំពើជួញដូរមនុស្ស និងល្បែងអនឡាញខុសច្បាប់នេះ ជាអំពើល្មើសច្បាប់ បម្រើផលប្រយោជន៍តែបុគ្គល ឬក្រុមមនុស្សមួយចំនួនតូចប៉ុណ្ណោះ ពុំមែនបម្រើផលប្រយោជន៍សាធារណៈ ឬផលប្រយោជន៍ប្រជាជនទូទៅឡើយ ។ « ការជួញដូរមនុស្សមានគ្រប់ទម្រង់ បានន័យថា តាមរបៀបធ្វើទារុណកម្មលក់ដូរពលកម្ម ឆបោក អីជាដើម ហើយទាំងនេះ គឺជាដើមចមកើតចេញពីល្បែងខុសច្បាប់ ដែលល្បែងនេះគឺជាមេរោគមហារីកនៃសង្គម ហើយបើយើងមិនដោះស្រាយអាហ្នឹងទេ គឺមេរោគទាំងនេះនឹងកាន់ តែរីក ធ្វើឱ្យបញ្ហាសង្គមយើងកាន់តែស្មុគស្មាញ ។ អ៊ីចឹងទេឥឡូវនេះយើងមានយន្តការ ៣ ដែលធ្វើការជាមួយគ្នា គឺមិនមែនត្រឹមតែបង្ក្រាបល្បែងនោះទេ ប៉ុន្តែរឿងនេះគឺទៅព្រមជាមួយគ្នាបានន័យថា សង្គ្រោះជនរងគ្រោះ បង្ក្រាបល្បែង និងផ្តន្ទាទោសអ្នកដែលប្រព្រឹត្តបទល្មើសបើកល្បែងខុសច្បាប់ ។ មិនតែប៉ុណ្ណោះ យើងត្រូវបង្កើនការគ្រប់គ្រងជនបរទេសដែលចូលមកស្រុកខ្មែរឱ្យត្រឹមត្រូវ ដែលមានវីសារ មានប័ណ្ណការងារ ដើម្បីធ្វើនៅក្នុងក្រុមហ៊ុន ឬសហគ្រាសនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីចៀសវាងការដែលធ្លាក់នៅក្នុងឧបាយកលផ្សេងៗ ឱ្យមានការឆបោក ការធ្វើទារុណកម្ម កើតមានអំពើហិង្សាជាដើម ។ អ៊ីចឹងហើយ បានជាសម្ដេចតេជោនាយករដ្ឋមន្ត្រី បានដឹកនាំយ៉ាងច្បាស់លាស់ ហើយល្បែងស៊ីសងខុសច្បាប់ អ៊ីចឹងទេ នេះគឺជាការខិតខំដើម្បីពន្លត់ភ្លើង បើយើងមិនដោះបែបហ្នឹងទេ មេរោគសង្គមនិងរីករាលដាលទៅបទល្មើសផ្សេងទៀតនៅក្នុងសង្គម ហើយថែមទាំងប៉ះពាល់ទៅដល់យុត្តិធម៌នៅក្នុងសង្គម







អាជ្ញាធរខេត្តព្រះសីហនុ ប្រកាសថាបានរកឃើញជនបរទេសសរុប ៤៩៥នាក់ និងបានកំណត់បទល្មើស ៦ផ្សេងៗគ្នា ក្រោយពីចុះពិនិត្យអាគារមួយឈ្មោះ ស៊ីង សាន ទីង (ហៅ ឆាងឆឹង) ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២

ចំនួនអ្នកទស្សនា: Views

 


(ព្រះសីហនុ) : រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងកាលពីថ្ងៃអាទិត្យ ទី១៨ ខែកញ្ញាថា ជនបរទេសដែលត្រូវបានឃាត់ខ្លួនទាំង ៤៩៥នាក់នោះមានស្រី ចំនួន ៥១នាក់ មាន៤សញ្ជាតិ ក្នុងនោះជនបរទេសខុសច្បាប់អន្តោប្រវេសន៍ចំនួន ១៤១នាក់ ក្នុងនោះចិនចំនួន ១៣០នាក់ និងជនជាតិវៀតណាមចំនួន ១១នាក់ (ត្រៀមបណ្តេញចេញពីកម្ពុជា)។ ក្រៅពីនោះរកឃើញជនបរទេស ២៦២នាក់ បានបម្រើការងារដោយគ្មានបណ្ណការងារ ហើយត្រូវបានផាកពិន័យបាន ១៣១,០០០,០០០រៀល និង ៧៨ ៨៤០ដុល្លារ។

រដ្ឋបាលខេត្តឱ្យដឹងបន្ថែមទៀតថា មន្ទីរការងារក៏បានផាកពិន័យចំពោះសហគ្រាសដែលអនុញ្ញាតដល់ជនបរទេសធ្វើការដោយគ្មានច្បាប់ បានទឹកប្រាក់បានចំនួន ៦,៧២០,០០០រៀល។

ក្នុងប្រតិបត្តិការរយៈពេល៥ថ្ងៃនេះ កម្លាំងចម្រុះឯកភាពខេត្តក៏បានរកឃើញការប្រព្រឹត្តិល្បែងស៊ីសងខុសច្បាប់ បទល្មើសបង្ខាំងនិងធ្វើទារុណកម្មមនុស្សខុសច្បាប់ បទល្មើសកាន់កាប់ និងរក្សាទុកអាវុធខុសច្បាប់ បទល្មើសសញ្ចារកម្ម និងជួញដូរមនុស្សផងដែរ ដោយឃាត់ខ្លួនជនបរទេសចំនួន ២៧នាក់ (ជនសង្ស័យ ១២នាក់ ជនរងគ្រោះ ៥នាក់ និងនារីបម្រើសេវាផ្លូវភេទ ១០នាក់) ដោយបានដកហូតនូវវត្ថុតាងមួយចំនួន ដូចជា អាវុធខ្លី ៤ដើម ទូរស័ព្ទដៃសរុប ៨ ៧៧៦គ្រឿង កុំព្យូទ័រលើតុ ៨០៤គ្រឿង កុំព្យូទ័រយួរដៃ ១៦គ្រឿង លិខិតឆ្លងដែន ៣៦ក្បាល ឧបករណ៍ផ្ទុកទិន្នន័យ ១២គ្រឿង ខ្នោះដៃ ៤គូ ដំបងឆក់ ៨ដើម ពិលឆក់ ២ដើម រួមទាំងសម្ភារៈ ឯកសារ និងប្រាក់មួយចំនួន។


ទីតាំងអាគារឈ្មោះ ស៊ីង សាន ទីង (ហៅឆាងឆឹង) ស្ថិតនៅដីឡូតិ៍ ក្រុម២៧ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានចំនួន ៣អគារ (អគារ A មាន៣ជាន់, អគារ B មាន២ជាន់ និងអគារ C មាន៣ជាន់) មានបន្ទប់សរុប ៣៣២បន្ទប់ បន្ទប់ស្នាក់នៅមានចំនួន ២៦៧បន្ទប់ បន្ទប់ធ្វើការមានចំនួន ៥១បន្ទប់ អាហារដ្ឋានមានចំនួន ១១ហាង Mart ១ ហាងលក់ផ្លែឈើ១ ហាងអ៊ុតសក់១ និងកន្លែងលេងកម្សាន្ត១។

បច្ចុប្បន្នអាគារដ៏ធំនេះត្រូវបានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង សម្រេចឱ្យបិទអាជីវកម្ម និងអាគារទាំងមូល ដើម្បីបន្តស៊ើបអង្កេត ក្រៅពីនេះក៏បន្តស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ ល្បែងស៊ីសងខុសច្បាប់ និងរក្សាទុកអាវុធខុសច្បាប់ និងបន្តស្រាវជ្រាវតាមចាប់ខ្លួនមេខ្លោងម្នាក់ដែលបានរត់គេចខ្លួនផងដែរ៕



គោយន្តកន្ត្រៃដឹកឈើចេញយ៉ាងគគ្រឹកគគ្រេងមិនរំខានដល់សមត្ថកិច្ចស្រុកភ្នំស្រួចឡើយ

ចំនួនអ្នកទស្សនា: Views



នៅថ្ងៃទី10ខែ មានសកម្មភាពដឹកឈើ ឆ្លងកាត់តាមភូមិ ថ្មី ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ ស្ពឺ យ៉ាងក៏ឃ្លើនដោយគ្មានកោតញញើតសមត្ថកិច្ចពាក់ព័ន្ធសោះហាក់បីដូចជាមានអ្នករត់ការតាមផ្លូវរួចអស់ហើយអញ្ចឹងឬមួយសមត្ថកិច្ចអាជ្ញាធរដែនដីដូចជាលោកមេសង្កាត់ព្រៃឈើ មេគ្រប់គ្រងការពារបរិស្ថានដែលគ្រប់គ្រងព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងតំបន់នោះត្រូវមន្តស្នេហ៍ដុល្លារលិនថោងរបស់ឈ្មួញដែលកាប់បំផ្លាញព្រៃឈើនៅតំបន់នោះ  ហើយងប់ងល់មើលលែងឃើញស្ដាប់លេងឮក្នុងការដឹកជញ្ជូនឈើទាំងថ្ងៃទាំងយប់ បើតាមបងប្អូនប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះប្រាប់មកអ្នកយកព័ត៌មានយើងបានឱ្យដឹងថាមិនត្រឹមតែពេលថ្ងៃទេនៅពេលយប់មានគោយន្តកន្ត្រៃដឹកឈឺចាប់ពី 8 ទៅ 10 គ្រឿង ដែលដឹកឆ្លងកាត់ភូមិតាមចំណុចដូចបានប្រាប់រៀបរាប់ខាងលើ  ពួកគាត់ថែមទាំងឆ្ងល់ទៀតថាហេតុអ្វីយើងនាំគ្នាថែរក្សាព្រៃឈើការពារព្រៃឈើដើម្បីបរិស្ថានស្រស់ល្អ ប៉ុន្តែនៅតែមានឈ្មួញបង្កឲ្យអូរអាប់កាប់បំផ្លាញហើយពេលដឹកចេញម្ដងៗលាន់សំឡេងឮរំខានដល់ដំណេកបងប្អូនប្រជាពលរដ្ឋនៅពេលយប់  ដើម្បីលុបបំបាត់សកម្មភាពទាំងនេះប្រជាពលរដ្ឋក្នុងតំបន់នោះសំណូមពរសុំឱ្យអង្គភាពពាក់ព័ន្ធមេត្តាជួយពិនិត្យផង។  និងយើងខ្ញុំជាអ្នកសារព័ត៌មានសុំការបំភ្លឺផងអង្គភាពយើងរង់ចាំទទួលព័ត៌មានការបំភ្លឺពីអស់លោកសមត្ថកិច្ចប្រចាំតំបន់នោះតាមទូរសព្ទរាល់ម៉ោងធ្វើការ  ។( 015962727 )




ចាប់បានហើយឃាតករបាញ់សម្លាប់សង្សារខ្លួនឯង

ចំនួនអ្នកទស្សនា: Views

 


ព័ត៌មានបឋម  ករណីមន្រ្តីយោធាម្នាក់ បានបា.ញ់ស.ម្លាប់សង្សាររបស់ខ្លួនឯងកាលពីប៉ុន្មានឆ្នាំមុន ឥឡូវនេះសមត្ថកិច្ចឃាត់ខ្លួនបានហើយ នៅប្រទេសថៃ  ................

 👉 ករណីឃា-តក-ម្មដែលល្បីកក្រើករាជធានីភ្នំពេញ កាលពីឆ្នាំ២០២០នោះ ដោយខាងកម្ពុជាបានសហការផ្តល់ព័ត៌មានទៅកាន់សមត្ថកិច្ចថៃ បច្ចុប្បន្នសមត្ថកិច្ចថៃបានឃាត់ខ្លួនជនដៃដល់បានហើយ និងកំពុងតែអនុវត្តតាមច្បាប់អន្តោប្រវេសន៍ មុននឹងប្រគល់មកកម្ពុជា ដើម្បីចាត់ការតាមផ្លូវច្បាប់ត។ ដោយជនដៃដល់បានសម្ងំលាក់ខ្លួនធ្វើជាកម្មករខុសច្បាប់នៅខេត្តចន្ទបូរី ប្រទេសថៃ  ៕






រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនអំពាវនាវឱ្យប្រជាពលរដ្ឋ ប្រើប្រាស់រថយន្តប្រើថាមពលអគ្គិសនី ដើម្បីកាត់បន្ថយការចំណាយ

ចំនួនអ្នកទស្សនា: Views

 


សៀមរាប៖ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ក្នុងឱកាសអញ្ជើញសម្ពោធឱ្យដំណើរការជាផ្លូវការ ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី (EV) ស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមប្រើប្រាស់រថយន្តដែលដើរ ដោយថាមពលអគ្គិសនី ដើម្បីកាត់បន្ថយការចំណាយ ព្រមទាំងកាត់បន្ថយការបំពុលបរិស្ថាន។

នាឱកាសនោះលោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា នេះជាម៉ាស៊ីនទី៣ហើយដែលអង្គការ UNDP បានផ្ដល់មកដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយម៉ាស៊ីនទី១ បានដាក់នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ម៉ាស៊ីនទី២ ត្រូវបានតម្លើងនៅខេត្តព្រះសីហនុ និងម៉ាស៊ីនទី៣ បានតម្លើងនៅសៀមរាប និងម៉ាស៊ីនទី៤ នៅខេត្តបាត់ដំបង។


លោក ស៊ុន ចាន់ថុល បានបន្ថែមថា ដោយបានការទទួលឯកភាពពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រុមការងារអន្តរក្រសួង ក៏រៀបចំយុទ្ធសាស្ត្រដើម្បីតម្លើងស្ថានីយបញ្ចូល ថាមពលយានយន្តអគ្គិសនីនៅប្រទេសកម្ពុជា។ ជាមួយគ្នានោះដែរក្នុងរយៈពេល៧ខែ ក្នុងឆ្នាំ២០២២ ក្រសួងសាធារណការ បានចុះបញ្ជីរថយន្តប្រើប្រាស់ ថាមពលអគ្គិសនីបាន ៣០៥គ្រឿង បើបើប្រៀបធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១ មានតែចំនួន១៦គ្រឿងទេ ដែលចំនួននេះគឺមានការកើនឡើងគួរឱ្យកត់សម្គាល់ ចំពោះប្រជាពលរដ្ឋដែលបានងាកមកប្រើរថយន្តអគ្គិសនី។


ជាមួយគ្នានោះលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ទៀតថាចំពោះពន្ធនាំចូលសំរាប់ឡានធម្មតាគឺមានចំនួន ១២២ភាគរយ ដោយឡែកអគ្គិសនីវិញ មានត្រឹមតែ ៥០ភាគរយប៉ុណ្ណោះ ហើយចំពោះការប្រើប្រាស់រថយន្តអគ្គិសនីនេះមានតម្លៃទាបជាង ៣ដងផងដែរ បើធៀបទៅនឹងការប្រើប្រាស់រថយន្ត ដោយប្រើប្រេង ឥន្ធនៈ ហើយគ្រឿងបន្លាស់ក៏មានតម្លៃថោក និងកាត់បន្ថយការបំពុលបរិស្ថានផងដែរ៕