November 2022 ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ www.tsp68tvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូច​ សុភ័ក្រ្ភ អាស័យដ្ឋាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887

​​​​​​​​​​​​​

នៅក្នុងផ្សារបឹងត្របែកផ្លាហ្សាមានលេងល្បែងស៊ីសងដោយគ្មានការរំខានដល់អាជ្ញាធរពាក់ព័ន្ធ

ចំនួនអ្នកទស្សនា: Views

 


ទីតាំងបនល្បែងស៊ីសងខុសច្បាប់ ប្រភេទហ្គេមបាញ់ត្រី កំពុងតែបើកដំណើរការបានយ៉ាងរលូន ដោយគ្មានការរំខានដល់មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធតាមមូលដ្ឋាន ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ទីតាំងបនល្បែងស៊ីសង ប្រភេទហ្គេមបាញ់ត្រី នៅក្នុងផ្សារបឹងត្របែកផ្លាហ្សាជាន់ទី៤ កំពុងបើកលេងយ៉ាងអនាធិបតេយ្យជាទីបំផុត ក្នុងនោះអាជ្ញាធរនិងសមត្ថកិច្ច នៅក្នុងមូលដ្ឋាន ដូចជារក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ ទូទាំងប្រទេស។

ករណីខាងលើនេះលោក យិន សាន្ត អធិការខណ្ឌចំការមន និងលោកគៀន ល័ក្ស អភិបាលខណ្ឌចំការមន ហាក់បីដូចជារក្សាភាពស្ងៀមស្ងាត់មិនមានវិធានការបង្ក្រាបទប់ស្កាត់ទាល់តែសោះ ហាក់ដូចជាមានការលាក់បាំងខ្លាំងណាស់ ឬមួយក៏ខ្លាចបារមីម្ចាស់ទីតាំង។

ពលរដ្ឋជាច្រើនស្នើសុំដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ សូមជួយ ចាត់វិធានការបង្ក្រាបទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីខាងលើនេះផងទាន៕

ទីតាំងមួយកន្លែងបើកល្បែងហ្គេមកាស៊ីណូខុសច្បាប់មិនរំខានដល់អាជ្ញាធរខណ្ឌពោធិសែនជ័យនោះទេ

ចំនួនអ្នកទស្សនា: Views

 


តាមសេចក្តីរាយការពីប្រជាពលរដ្ឋបានអោយដឹងថាមានទីតាំងពមួយកន្លែងបានលួចបើកល្បែងសុីសង. ប្រភេទកាសុីណូ បៀរការ៉ាត ល្បែងផ្សេងជាច្រើនដោយមិនឃើញអាជ្ញាធរមូលដ្ឋាន រឺ លោក មេប៉ុស្ត៍ និងលោកអធិការ លោកអភិបាលខណ្ឌចុះបង្គ្រាបទាន់តែសោះ  រឺទីតាំងខាងលើ មានខ្សែរ ធំហើយ ទើបបើកយ៉ាងរំភើយបែបនេះ


ទីតាំងនេះស្ថិតនៅតាមបណ្តោយផ្លូវបត់ចូលស្តុបផ្សារព្រែកទារក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ៣ ខណ្ឌពោលសែនជ៏យ រាជធានីភ្នំពេញ


ប្រជាពលរដ្ឋបានលើកឡើងបន្តទៀតថាកន្លងមកបទល្មើស ករណីឆក់ ប្លន់ លួច គាស់ផ្ទះ ហឹង្សាកើតឡើងសុទ្ធសឹងចេញពីកន្លែងបើកល្បែងអស់ទាំងនេះ តើឯណាទៅ ភូមិ ឃុំ មានសុវត្ថិភាព ទាំង៩ចំណុក

ប្រជាពលរដ្ឋមានការសំនូមពរដល់ លោក សក់ច្ទន័កញ្ញារិទ្ធ អភិបាលខណ្ឌពោលសែនជ័យ ដែលទើបនឹងឡើងកាន់តំណែងថ្មី និងលោកអធិការខណ្ឌសូមលោកជួយចុះត្រួចពិនិត្យនិងបង្គ្រាបទីតាំងខាងលើនេះផងដើម្បីអោយប្រជាពលរដ្ឋរស់នៅដោយភាពកក់ក្តៅនិងសុវត្ថិភាពផងដែល៕