August 2022 ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ www.tsp68tvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូច​ សុភ័ក្រ្ភ អាស័យដ្ឋាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887

​​​​​​​​​​​​​

កម្មវិធីដកពិន្ទុបណ្ណបើកបរ អនុវត្តសាកល្បងចាប់​ពីថ្ងៃស្អែក​នេះ​ទៅ

ចំនួនអ្នកទស្សនា: Views

 



បើតាមគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក កម្មវិធីដកពិន្ទុបណ្ណបើកបរ និងការបង់ប្រាក់ពិន័យអន្តរការណ៍នេះរៀបចំដោយក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដាក់ឱ្យដំណើរការអនុវត្តសាកល្បងនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ តទៅ ហើយនឹងដំណើរការអនុវត្តពេញលេញនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣។
ការដាក់ឱ្យដំណើរការកម្មវិធីនេះធ្វើឡើង ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពនៃការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក​បានជាអតិបរមា ក៏ដូចជាការបង្កលក្ខណៈងាយស្រួល់ជូនប្រជាពលរដ្ឋក្នុងការបង់ប្រាក់ពិន័យអំពើល្មើស​ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងធានាតម្លាភាពក្នុងការពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។

ការដកពិន្ទុបណ្ណបើកបរ និងការពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ត្រូវបានអនុវត្តដោយឧបករណ៍បច្ចេកទេស ដើម្បីកត់ត្រាព័ត៌មានរក្សាទុកក្នុងប្រព័ន្ធ។ ដូចនេះ សូមអ្នកបើកបរ យានយន្តគ្រប់រូបយកតាមខ្លួននូវបណ្ណបើកបរយានយន្ត(ច្បាប់ដើម) ដើម្បីផ្តល់ជូនសមត្ថកិច្ចត្រួតពិនិត្យ និង អនុវត្តការដកពិន្ទុ ក្នុងករណីមានការប្រព្រឹត្តល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
លោកទេសរដ្ឋមន្ត្រីបានបន្តថា កម្មវិធីនេះអាចចាប់យករូបភាពយានយន្តដែលបើកបរល្មើសច្បាប់ ដោយការស្កេនលើបណ្ណបើកបរដើម្បីកាត់បន្ថយពិន្ទុចំពោះអ្នកបើកបរយានយន្តខុសច្បាប់ ទៅតាមស្ថាននៃបទល្មើសដូចជា៖ មិនពាក់ខ្សែក្រវាត់សុវត្ថិភាព បើកបរលើសល្បឿនកំណត់ បើកបរក្នុងស្ថានភាពស្រវឹង ផ្ទុកមនុស្សលើសកំណត់ ឬល្មើសភ្លើងសញ្ញា ជាដើម។

យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បានកំណត់ឱ្យគ្រប់បណ្ណបើកបរត្រូវមាន ពិន្ទុសរុប១២ពិន្ទុ ហើយចំនួនពិន្ទុនេះ ត្រូវកាត់បន្ថយទៅតាមស្ថាននៃការប្រព្រឹត្តបទល្មើសចរាចរណ៍ ចាប់ពី១ពិន្ទុដល់៦ពិន្ទុ ហើយក្នុងករណីអស់ពិន្ទុ គឺបណ្ណបើកបរត្រូវទុកជាមោឃៈ បើអ្នកបើកបរចង់បានបណ្ណបើកបរថ្មី ត្រូវរៀននិងប្រឡងយកបណ្ណបើកបរឡើងវិញក្នុងរយៈពេលយ៉ាងតិច៦ខែ គិតចាប់ពីថ្ងៃដែលបណ្ណបើកបរត្រូវទុកជាមោឃៈ៕(អត្ថបទកែវសារិទ្ធ)




បងធំថើបគូទអូនតូច MAZDA ខ្ទេច

ចំនួនអ្នកទស្សនា: Views

 


នាវេលាម៉ោង  7:00នាទី ព្រឹក  ថៃ្ងទី  30សី ហា ឆ្នាំ2022 នៅលើផ្លូវជាតិលេខ 4 ចន្លោះគីឡូម៉ែត្រ 99-100  ត្រង់ចំណុចភូមិទី 6 ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រថយន្ត 1 គ្រឿង ម៉ាក ពណ៍ ស ពាក់ស្លាកលេខពោធ៍សាត់ 3A- 07 4 8 សណ្ដោងសុឺមីរុឺម៉កពាក់ស្លាកលេខភ្នំពេញ 4A - 05 86 អ្នក បើកបរមិនស្គាល់អត្តសញ្ញាណ (ចុះរត់គេចខ្លួន) បើ កបរពីទិសខាងលិចទៅទិស ខាងកើត មកដល់ចំ ណុចខាងលើបានបុកពីក្រោយរថយន្ត 1គ្រឿង ម៉ាក  MAZDA ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2AZ-4466 បើកបរដោយឈ្មោះ  (យួត ហេ ងប៊ុនណា) ភេទប្រុស អាយុ 25 រស់នៅភូមិអណ្ដូង ទឹ ក ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង ក្នុងទិ ស ដៅស្របទិសគ្នា ។

ក្នុងករណីគ្រោះថ្នាក់ខាងលេីនេះមិនបណ្ដាលឱ្យមានមនុស្សស្លាប់បាត់បង់ជីវិតឬរងរបួសឡើយចំណែកឯរថយន្តកុងតឺន័រត្រូវបានក្រឡាប់ផ្ងារជើងនិងចំណែករថយន្ត  MAZDA ខូចខាត យ៉ាង ដំណំមួយកំណាត់ក្រោយ

សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកភ្នំស្រួចដឹកនាំដោយ វរសេនីយ៍ទោ(  ពៅ  នឿន  )អធិការនគរបាលស្រុក ភ្នំស្រួច   បានចុះសម្របសម្រួល ចរាចរណ៍ និងជួយអន្ដរាគមន៍  កំពុងរៀបចំស្ទូចចេញកន្លែងកើត ហេ តុ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីរង់ចាំការដោះស្រាយ 





ចូលមណ្ឌលកែប្រែ 3 ដងនៅតែមិនរាងមកវិញបំផ្លាញទ្រព្យសម្បត្តិឪពុកម្ដាយទៀត

ចំនួនអ្នកទស្សនា: Views


  នៅវេលាម៉ោង1:13នាទី ថ្ងៃទី24ខែសីហា ឆ្នាំ2022 មានប្រជាពលរដ្ឋផ្តល់ព័ត៌មានមកកាន់កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាម រយៈលេខទូរសព្ទបន្ទាន់ (1219) របស់មណ្ឌលបញ្ជាប្រតិបត្តិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសុំកិច្ចអន្តរាគមន៍លើបុរសម្នាក់ ដែលកំពុង បំផ្លិចបំផ្លាញទ្រព្យសម្បត្តិគ្រួសារ និងបង្កហិង្សាលើម្តាយ នៅចំណុចផ្ទះលេខ 366 ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។


បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ឯក( រ័ត្ន ស៊្រាង) មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដាក់បញ្ជាដោយផ្ទាល់ ដល់ក្រុមការងារ ដែលមាន កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះដល់ទីតាំងដែលបានរាយការណ៍។ ពេលកម្លាំងអន្តរាគមន៍ ចុះទៅដល់ ជនសង្ស័យបានរត់ចូលពួនសំងំលាក់ខ្លួន ក្នុងផ្ទះអ្នកជិតខាង ភ្លាមនោះកម្លាំងអន្តរាគមន៍ ក៏បានធ្វើការឡោមព័ទ្ធ ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ យេស សម័យ ភេទប្រុស អាយុ27ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ 366 ភូមិទ្រា1 សង្កាត់ស្ទឹងមានជ័យទី1 ខណ្ឌមានជ័យ និងបានប្រគល់ឱ្យ កម្លាំងមជ្ឈមណ្ឌលស្តានីតិសម្បទា អ្នកញៀនគ្រឿងញៀនកងពលតូចលេខ៣១ ដើម្បីយកទៅធ្វើការព្យាបាលនិងស្តានីតិសម្បទាបន្ត
យេស សម័យ គឺជាមនុស្សធ្លាប់ញៀនថ្នាំជាប្រចាំ និងធ្លាប់ចូលមជ្ឈមណ្ឌលស្តានីតិសម្បទាអ្នកញៀនគ្រឿងញៀន ចំនួន 3 លើក មកហើយ តែយ៉ាងណាក៏ដោយ បើទោះបីជាបុរសរូបនេះ បានបន្សាបសារធាតុញៀនអស់ក៏ពិតមែន តែចិត្តនៅមិនលះបង់គ្រឿងញៀនចោលនោះទេថែមទាំងបំភ្លេចបំផ្លាញទ្រព្យសម្បត្តិឪពុកម្ដាយថែមទៀតផង។





រថយន្តម៉ាស្ដាមួយគ្រឿងបើកបុកថ្មពុះចែកទ្រូងផ្លូវខ្ទេចមួយកំណាត់មុខ

ចំនួនអ្នកទស្សនា: Views

 



(ភ្នំពេញ) : បុរសម្នាក់បើករថយន្តម៉ាស្ដាមួយគ្រឿងគេចពីរថយន្តមួយគ្រឿងទៀតធ្វើឱ្យរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យរងការខូចខាតមួយកំណាត់មុខ

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង21:30 នាទី 23/08/2022 តាមបណ្ដោយផ្លូទំនប់ទួលគោកក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។

   


តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាស្ដាមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2AP-6118បើកបរដោយបុរសម្នាក់និងរួមដំណើរដោយបុរសម្នាក់ទៀតធ្វើដំណើរតាមបណ្ដោយផ្លូវទំនប់ទួលគោកក្នុងទិសដៅពីលិចទៅកើត លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើក៏បានបើកគេចពីរថយន្តមួយគ្រឿងទៀតដែលកំពុងតែធ្វើដំណើរស្របទិសគ្នាស្រាប់តែជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យរងការខូចខាតរថយន្តស្ទើរទាំងស្រុង។

ចំណែកឯរថយន្តបង្កបានដាច់កង់ខាងមុខទៅមុខលែងរួច តែសំណាងល្អមិនបណ្ដាលឱ្យមានអ្នកណាម្នាក់រងរបួសនោះទេ ។

    ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកដល់ទីតាំងកន្លែងកើតហេតុ និងយករថយន្តបង្កទៅរក្សាទុករង់ចាំម្ចាស់ចូលខ្លួនដោះស្រាយនៅពេលក្រោយតាមផ្លូវច្បាប់៕




នារីម្នាក់បានត្រឹមទឹកភ្នែក! ក្រោយត្រូវថ្នាំសណ្តំ របស់ជនសង្ស័យពីរនាក់ដោះយកសម្ភារៈគិតជាប្រាក់ប្រហែល៥០០$នៅខណ្ឌពោធិ៍សែនជ័យ

ចំនួនអ្នកទស្សនា: Views

 


ភ្នំពេញ ៖ នារី ជាកម្មការិនីរោងចក្រម្នាក់ ត្រូវសង្ស័យចំនួន០២នាក់ ដាក់ថ្នាំសណ្តាំ ល្បួងនាំទៅដោះយកសម្ភារៈមានតំលៃមួយចំនួន គិតជាប្រាក់អស់ប្រហែលជា៥០០$បង្កការភ្ញាក់ផ្អើលកាលពីម៉ោងជាង៦ល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ដែលស្ថិតនៅតាមបណ្តោយផ្លូវ ២០០៤ ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។
នារីរងគ្រោះឈ្មោះ រតនា អាយុ១៩ឆ្នាំ បុករបរជាកម្មកានីរោងចក្រ បច្ចុប្បន្នស្នាក់នៅម្តុំផ្លូវសេះស ក្នុងសង្កាត់ស្ទឹងមាន៣។





ក្រុងព្រះសីហនុ)ព័ត៌មានបឋមវេលាម៉ោង5:45នាទី ថ្ងៃទី19ខែសីហា ឆ្នាំ2022ស្ថិត លើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ 192.193 ស្ថិតក្នុងភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ចំនួនអ្នកទស្សនា: Views

 




  មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត 1 គ្រឿង ម៉ាក FUSO ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 3 F- 9800 បើកបរទិសដៅភ្នំពេញទៅខេត្តព្រះសីហនុ អ្នកបើកបរឈ្មោះ  ឃី  ព្រឹក ភេទប្រុស អាយុ 51 ឆ្នាំ មានទីលំនៅភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
  លុះមកដល់ចំណុចកើតហេតុ រថយន្តខាងលើបានគេចឆ្កែរត់ឆ្លងកាត់ផ្លូវ ហើយបានរេចង្កូតក្រឡាប់តែម្តង។
  ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើមិនបណ្តាលអោយមានអ្នករងរបួសនោះទេគ្រាន់តែខូចខាតរថយន្តក្រោយពីបង្កហេតុម្ចាស់រថយន្តហៅរថយន្តស្ទូចមកស្ទូចរថយន្តដើម្បីយកទៅជួសជុលដោយខ្លួនឯង






សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសីលាសាងសង់អគារសិក្សា ១ខ្នង ៤ជាន់ ២០បន្ទប់ នៅអនុវិទ្យាល័យ សោ ហឺ ក្រុងបាត់ដំបង

ចំនួនអ្នកទស្សនា: Views



 ខេត្តបាត់ដំបង: ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នាព្រឹកថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសីលាសាងសង់អគារសិក្សា ១ខ្នង ៤ជាន់ ២០បន្ទប់ នៅអនុវិទ្យាល័យ សោ ហឺ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានរាយករណ៍ជូនសម្ដេចក្រឡាហោម និងអង្គពិធីថា សាលារៀន សោ ហឺ ត្រូវបានសាងសង់ឡើងនៅឆ្នាំ១៩៥៤ ដោយឧកញ៉ាបំរុងរដ្ឋ សោ ហឺ មានឈ្មោះថាសាលាកុមារី សោ ហឺ រហូតដល់ឆ្នាំ១៩៧៩ ត្រូវបានរបបខ្មែរក្រហមយកធ្វើជាឃ្លាំងស្តុកជី និងដាក់ស្បៀងសម្រាប់កងទ័ព ទើបចន្លោះឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨៥ បានបើកដំណើរការឡើងវិញ ដោយមានឈ្មោះថា សាលាកម្រិតសិក្សាទី២ ទីរួមខេត្ត។

ឯកឧត្តមបន្តថានៅឆ្នាំ១៩៨៧ ដល់ឆ្នាំ១៩៩៤ សាលានេះបានប្ដូរឈ្មោះមកជាសាលាមធ្យមសិក្សាកម្រិត១ និងចាប់ពីឆ្នាំ១៩៩៤ ដល់បច្ចុប្បន្ន បានប្ដូរឈ្មោះជាអនុវិទ្យាល័យ សោ ហឺ រហូតដល់ឆ្នាំ២០០៥ សាលានេះក៏បានទទួលអំណោយអគារសិក្សាពីសម្ដេចក្រឡាហោម និងលោកជំទាវ ដែលមកដល់ពេលនេះមានអគារសិក្សា ៣ខ្នង ស្មើ២៩បន្ទប់ មានបគ្គលិកសិក្សា៧១នាក់ និងសិស្សានុសិស្ស១១៦៥នាក់។

ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងថា អគារសិក្សាថ្មីដែលប្រារព្ធពិធីបញ្ចុះបឋមសិលានាឱកាសនេះ ត្រូវដំណើរការសាងសង់រយៈពេល១២ខែ គិតចាប់ពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ដោយមានបំពាក់តុ កៅអី ភ្លើងអគ្គិសនី និងទឹកស្អាត ប្រើប្រាស់បច្ចេកទេសសាងសង់ដំបូងគេក្នុងខេត្តបាត់ដំបង គឺប្លង់សេខ្សែកាប ធ្វើឱ្យកាន់តែរឹងមាំ ធន់ និងចំណេញពេលវេលា និងអាចចាត់ទុកបានថា ជាអគារសិក្សាបំដូងគេនៅកម្ពុជា ដែលប្រើបច្ចេកទេសនេះ។

អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា វិស័យអប់រំ និងសិក្សាធិការ ពិតជាមានសារៈសំខាន់ជាគន្លឹះដើម្បីផលិតធនធានមនុស្សផ្ដល់ទៅគ្រប់វិស័យក្នុងសង្គមជាតិ។ សម្ដេចបន្តថា គ្រប់ផ្នែកទាំងអស់នៃសង្គម មិនបានមើលបំណាំគ្នាអភិវឌ្ឍវិស័យអប់រំឡើយ ក្នុងនោះថ្នាក់ដឹកនាំ និងក្រុមការរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ព្រមទាំងសប្បុរសជននានា សុទ្ធតែបានផ្ដល់ការគាំទ្រយ៉ាងច្រើន ពិសេសការជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធដូចថ្ងៃនេះស្រាប់។

សម្ដេចក៏បានរម្លឹកជូនអង្គពិធីអំពីការខិតខំរួមចំណែករបស់សម្ដេចផ្ទាល់ ជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងក្រុមការងារគណបក្សប្រជាជនកម្ពុជា ក្នុងការអភិវឌ្ឍវិស័យជាច្រើន ក្នុងនោះរួមទាំងការអភិវឌ្ឍវិស័យអប់រំក្នុងខេត្តបាត់ដំបង ដោយសម្ដេចបន្តថា កាលពីថ្ងៃម្សិលមិញ សម្ដេចទើបតែបានអញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារសិក្សាវិទ្យាល័យ មុនីវង្ស មុនពេលមកបញ្ចុះបឋមសិលាសាងសង់អគារសិក្សានៅអនុវិទ្យាល័យ សោ ហឺ នេះ ខណៈមានសមិទ្ធផលជាច្រើនទៀតនឹងត្រូវសម្ពោធជាបន្តបន្ទាប់។

សម្ដេចក៏បានថ្លែងអំណរគុណក្រុមការងារទាំងអស់ រួមទាំងសប្បុរសជនដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងគណបក្ស ក្នុងនោះក៏ជាមួយសម្ដេចផ្ទាល់ក្នុងឋានៈជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីអភិវឌ្ឍន៍វិស័យអប់រំ រួមទាំងវិស័យផ្សេងទៀតក្នុងខេត្តបាត់ដំបង។ សម្ដេចបន្តថា រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា មានរបៀបរបបធ្វើការផ្សារភ្ជាប់គោលនយោបាយទៅនឹងជីវភាពប្រជាពលរដ្ឋ ពោលគឺគោលនយោបាយ និងកម្មវិធីនយោបាយត្រូវធ្វើឡើងតាមសេចក្ដីត្រូវការសង្គម និងប្រជាពលរដ្ឋ។

សម្ដេចបានបន្តថា កម្ពុជាមានពិសោធសម័យដឹកនាំមុនៗមកហើយ ពិសសរបបប្រល័យពូជសាសន៍ ដែលបានដាក់ចេញគោលការណ៍ មាគ៌ានយោបាយខុសពីសេចក្ដីត្រូវការសង្គម និងប្រជាពលរដ្ឋ មិនគិតពីសុខទុក្ខប្រជាពលរដ្ឋ ផ្ទុយឆន្ទៈ និងបំណងប្រាថ្នាប្រជាពលរដ្ឋ រហូតទីបំផុតដឹកនាំបាន ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ក៏រលំរលាយ ទោះបីជាពេលនោះរបបអាវខ្មៅមួយនេះខ្លាំងក្លាកម្រិតណាក៏ដោយ។ សម្ដេចបានបន្ថែមថា ព្រោះហេតុដូច្នេះហើយទើបការដឹកនាំ ការដាក់ចេញគោលការណ៍ មាគ៌ានយោបាយនានា ចាំបាច់ណាស់ត្រូវតម្រូវទៅតាមសេក្ដីត្រូវការសង្គម និងប្រជាពលរដ្ឋជាចាំបាច់។

ពាក់ព័ន្ធនឹងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានបង្ហាញការកត់សម្គាល់ថា «ប្រជាពលដ្ឋយើង ខ្ញុំដើរច្រើនកន្លែងហើយ ហើយទទួលសំណូមពរ សំណើក៏ច្រើនដែរ។

គាត់អត់ដែលសុំលុយទិញឡាន ទិញម៉ូតូ ទិញរទេះគោ រទេះក្របី ដើម្បីបម្រើក្រុមគ្រួសារផ្ទាល់របស់គាត់ទេ។ គាត់មានតែសុំសាលារៀន សុំវត្ត សុំផ្លូវ សុំអ្វីៗដែលបម្រើផលប្រយោជន៍សាធារណៈ» ។ សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា សំណើរទាំងនេះ គឺជាការឆ្លុះបញ្ចាំងច្បាស់ថា ពលរដ្ឋចង់ឱ្យសហគមន៍ពួកគាត់មានការរីកចម្រើន។

ពីវេទិកាអធិបតីនេះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងកោតសរសើរជាថ្មីទៀតចំពោះការចូលរួមរបស់ប្រជាពលរដ្ឋធ្វើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលកន្លងទៅបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ។ ជាមួយគ្នានេះសម្ដេចក៏បានបង្ហាញមោទនភាពចំពោះលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលផ្ដល់ទំនុកចិត្តលើរាជរដ្ឋាភិបាល លើគណបក្ស និងលើរូបសម្ដេច ព្រមទាំងក្រុមការងារ ដើម្បីស្នើសុំឱ្យជួយសាងសង់សាលារៀន ដ្បិតសម្ដេចអះអាងថា បើគ្មានការជឿជាក់ និងការឱ្យតម្លៃទេនោះ សំណើរនេះនឹងមិនអាចកើតឡើងឡើយ ៕

សម្រួលផ្សាយ៖ dara

សន្តិសុខសង្គម

ចំនួនអ្នកទស្សនា: Views

 មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំ២នាក់ ត្រូវបានឃាត់ខ្លួន ក្រោយបង្ក្រាបករណីជល់មាន់តាមអនឡាញ បណ្ដាលឱ្យបុរសម្នាក់ស្លាប់.....


(ភ្នំពេញ) មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំ២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សម្រេចឃាត់ខ្លួន ក្រោយស៊ើបអង្កេត លើ ករណីបង្រ្កាប ល្បែងស៊ីសងជល់មាន់តាមអនឡាញ បណ្ដាលឱ្យមានបុរសម្នាក់ស្លាប់។
បើតាមការចេញសេចក្តីប្រកាសរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបណ្ដាញព័ត៌មាន MEAS SORA NEWS ទទួលបាន បានបញ្ជាក់ឱ្យដឹងថា មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំ ០២រូបនោះ រួមមាន៖
១: ឈ្មោះ សុខ ម៉េងហុង ឋានៈអនុសេនីយ៍ឯក មុខងារនាយការិយាល័យព្រហ្មទណ្ឌ។
២: ឈោ្មះ លុយ តាំងឈួយ ឋានៈអនុសេនីយ៍ឯក មុខងារប្រធានអង្គភាពនគរបាលយុត្តិធម៌។

ពាក់ព័ន្ធនឹងការឃាត់ខ្លួនជនពីរនាក់ខាងលើនេះ កងរាជអាវុធហត្ថ នឹងធ្វើសន្និសីទសារព័ត៌មាន អំពីលទ្ធផលនៃការស៊ើបអង្កេតស្រាវជ្រាវករណីបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ជល់មាន់តាមអនឡាញ) និងការស្លាប់ជនសង្ស័យម្នាក់ឈ្មោះ (សួង ឌ័ន) សន្និសីទសារព័ត៌មាននេះ នឹងប្រព្រឹត្តទៅនៅព្រឹកវេលាម៉ោង៩:០០ នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ទីកន្លែងសាលប្រជុំនៃបញ្ញាការដ្ឋានកងរាជអាវុធហត្ថខេត្ត កំពង់ធំ ស្ថិតនៅភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន។

សូមបញ្ជាក់ថា : កាលពីថ្ងៃទី០៧ ខែសីហា កងរាជអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំដោយ លោកអនុសេនីយ៍ឯក សុខ ម៉េងហុង មុខងារជានាយការិយាល័យព្រហ្មទណ្ឌ, លោកអនុសេនីយ៍ឯក លុយ តាំងឈួយ មុខងារជាប្រធានអង្គភាពយុត្តិធម៌ និងមានការសម្របសម្រួលពី លោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ បានចុះប្រតិបត្តិការបង្ក្រាបករណីជល់មាន់តាមអនឡាញ ដោយឃាត់ខ្លួនមនុស្សចំនួន៤នាក់ និងចាប់យកវត្ថុតាងម៉ូតូចំនួន៦គ្រឿង ទូរទស្សន៍១ គ្រឿង CPU ចំនួន១គ្រឿង បញ្ជូនទៅកាន់បញ្ហាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ប៉ុន្តែក្នុងពេលកំពុងធ្វើដំណើរតាមរថយន្តម៉ាក Toyota Sienna មានជនសង្ស័យម្នាក់ឈ្មោះ សួង ខ័ន បានទទួលមរណភាព បន្ទាប់ពីមានការសង្កត់កអំឡុងពេលបង្ក្រាប។

ពាក់ព័ន្ធនឹងករណីនេះ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបណ្ជាឲ្យធ្វើការត្រួតពិនិត្យស្រាវជ្រាវ នូវបាតុភាពមិនប្រក្រតី ក្នុងការប្រតិបត្តិតួនាទី ភារកិច្ចពាក់ព័ន្ធនឹងករណីយោធិននៃកងរាជអាវុធហត្ថខេត្តកំពង់ធំតែម្តង។

ក្រោយពីក្រុមការងារចំពោះកិច្ច បានធ្វើការស្រាវជ្រាវ ស៊ើបអង្កេត តាមនីតិវិធីរួចមក ជំនាញមន្ត្រីនគរបាលយុត្តិធម៌ បានសុំគោលការណ៍ឃាត់ខ្លួនយោធិននៃកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើល្មើសចំនួន០២រូប មានជាអាទិ៍៖ ១:ឈ្មោះ សុខ ម៉េងហុង ឋានៈអនុសេនីយ៍ឯក មុខងារនាយការិយាល័យព្រហ្មទណ្ឌ។
២:ឈោ្មះ លុយ តាំងឈួយ ឋានៈអនុសេនីយ៍ឯក មុខងារប្រធានអង្គភាពនគរបាលយុត្តិធម៌៕

នេះបើតាមយោង សេចក្តីប្រកាស របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស សាធារណៈក៏ដូចជាអ្នកសារព័ត៌មាន ជ្រាបជាព័ត៌មាន សូមអរគុណ!


ព័ត៌មានទូទៅប្រចាំថ្ងៃ

ចំនួនអ្នកទស្សនា: Views