February 2025 ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ www.tsp68tvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូច​ សុភ័ក្រ្ភ អាស័យដ្ឋាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887

​​​​​​​​​​​​​

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិសាជីវកម្មធនធានទឹកកូរ៉េ ជួបសម្តែងការគួរសម និងពិភាក្សាការងារ

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោកបណ្ឌិត Yun Seogdae នាយកប្រតិបត្តិសាជីវកម្មធនធានទឹកកូរ៉េ (K-water) នៃក្រសួងបរិស្ថានកូរ៉េខាងត្បូង និងជាប្រធានក្រុមប្រឹក្សាទឹកអាស៊ី (AWC) ជួបសម្តែងការគួរសម និងពិភាក្សារការងារនៅវិមានសន្តិភាព៕

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ ដឹកនាំកិច្ចប្រជុំរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល និងតារាងប្រៀបធៀបកើនឡើង-ថយចុះទ្រព្យសម្បត្តិរដ្ឋ សម្រាប់ឆ្នាំ២០២៤

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោកស្រី កុយ សុដានី រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីការរៀបចំសៀវភៅ​បញ្ជីសារពើភណ្ឌទ្រព្យ​សម្បត្តិរដ្ឋ ឆ្នាំគោល និងតារាងប្រៀបធៀបកើនឡើង-ថយចុះទ្រព្យសម្បត្តិរដ្ឋសម្រាប់ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។

កិច្ចប្រជុំនេះ បានធ្វើឡើងនានារសៀលទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូន ២៥រាជធានី-ខេត្ត តំណាងសហគ្រាសសាធារណៈ និងមន្ត្រីពាក់ព័ន្ធ ជាសមាជិក-សមាជិកាគណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួង ជាច្រើនរូបផ្សេងទៀត។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងណែនាំ និងពិនិត្យពិភាក្សាលើការរៀបចំសៀវភៅបញ្ជីសារពើភណ្ឌទ្រព្យសម្បតិ្តរដ្ឋឆ្នាំគោល និងតារាងកើនឡើង-ថយចុះទ្រព្យសម្បត្តិរដ្ឋ សម្រាប់ឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន មន្ទីរសាធារណការ និងដឹកជញ្ជូន និងសហគ្រាសសាធារណៈ សំដៅលើកកម្ពស់សុក្រឹតភាព ក្នុងការចុះបញ្ជី ចងក្រង កត់ត្រាសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួង ព្រមទាំងការជម្រះបញ្ជីទ្រព្យសម្បត្តិរដ្ឋចេញពីបញ្ជីសារពើភណ្ឌឱ្យកាន់តែមានភាពលម្អិត សង្គតិភាព ត្រឹមត្រូវច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា ទៅតាមនីតិវិធីដែលបានកំណត់៕

សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ទទួលជួប អគ្គលេខាធិការរងនៃអង្គការសម្ព័ន្ធពិភពឥស្លាម ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

ចំនួនអ្នកទស្សនា: Views

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបឯកឧត្តមបណ្ឌិត មហាំម៉ាត់ សាអ៊ីត អាល់ម៉ាជឌូអ៊ី (Mohammed Said Al-Majdouie) អគ្គលេខាធិការរង នៃអង្គការសម្ព័ន្ធពិភពឥស្លាមក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ មុនពិធីបើកកិច្ចប្រជុំកំពូលឥស្លាម ក្រោមប្រធានបទ «ឥស្លាម និងពុទ្ធសាសនា»។

ឧបនាយករដ្ឋមន្រ្តី វង្សី វិស្សុត៖ ការនាំចេញនៅឆ្នាំ២០២៤ កម្ពុជាសម្រេចបានកំណើន១៥,៧% ហើយផលិតផលកម្ពុជាកាន់តែច្រើនកំពុងបោះជំហានចូលទៅកាន់ទីផ្សារតំបន់ និងអន្តរជាតិ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជា អធិបតីក្នុងពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលរៀបចំធ្វើនៅសណ្ឋាគារសុខាភ្នំពេញ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈរបស់ចិន ជួបសម្តែងការគួរសម និងពិភាក្សាការងារ

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក លីវ ចុងអ៉ី (LIU ZHONGYI) ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈរបស់ចិន ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព៕

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម គូសបញ្ជាក់ថា ការអភិវឌ្ឍគុណភាពម្ហូបអាហារ ជាលក្ខខណ្ឌចាំបាច់មួយ ដែលអាចឈានទៅដល់ការនាំចេញទៅទីផ្សារអន្តរជាតិ

ចំនួនអ្នកទស្សនា: Views

លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា គុណភាពចំណីអាហារនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការផ្ដល់នូវសេចក្ដីទុកចិត្តដល់ប្រជាពលរដ្ឋ ដែលជាអ្នកទទួលទាន ជាពិសេសការអភិវឌ្ឍម្ហូបអាហារប្រកបដោយគុណភាព ជាលក្ខខណ្ឌចាំបាច់មួយ ដើម្បីផ្ដល់ជូនអ្នកប្រើប្រាស់នូវជម្រើសផលិតផលម្ហូបអាហារថ្មីៗ មានគុណភាពខ្ពស់ និងរសជាតិឆ្ងាញ់ សម្រាប់ទទួលទានប្រចាំថ្ងៃ និងអាចឈានទៅដល់ការនាំចេញទៅទីផ្សារអន្តរជាតិ ដើម្បីឱ្យពិភពលោកបានស្គាល់នូវសិល្បៈនៃការធ្វើម្ហូបរបស់ខ្មែរ និងទាក់ទាញភ្ញៀវទេសចរណ៍ឱ្យទទួលយកបទពិសោធន៍ម្ហូបអាហារដោយផ្ទាល់នៅកម្ពុជាផងដែរ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទូតឥណ្ឌាថ្មីប្រចាំកម្ពុជា បញ្ជាក់ពីគម្រោងកិច្ចសហប្រតិបត្តិការរួមគ្នាលើការផ្សព្វផ្សាយចំណេះដឹងកសិកម្ម ខ្សែភាពយន្ត និងផ្សព្វផ្សាយព័ត៌មានពីកម្ពុជាទៅឥណ្ឌា ពីឥណ្ឌាមកកម្ពុជា

ចំនួនអ្នកទស្សនា: Views

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាថ្មីប្រចាំកម្ពុជា បានបញ្ជាក់ពីគម្រោងកិច្ចសហប្រតិបត្តិការរួមគ្នាលើការផ្សព្វផ្សាយចំណេះដឹងកសិកម្ម ខ្សែភាពយន្ត និងផ្សព្វផ្សាយព័ត៌មានពីកម្ពុជាទៅឥណ្ឌា ពីឥណ្ឌាមកកម្ពុជា ក្នុងទិសដៅសំខាន់គឺការលើកកម្ពស់ការយល់ដឹងរបស់ប្រជាជននៃប្រទេសទាំងពីរ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពក្នុង «កម្មវិធីរាត្រីសមោសរសំពត់បត់ខ្មែរ លើកទី២» នៅសាលសន្និសីទចតុមុខ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង «កម្មវិធីរាត្រីសមោសរសំពត់បត់ខ្មែរ លើកទី២» ដែលរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងប្រព្រឹត្តនៅសាលសន្និសីទចតុមុខ។

សម្តេច ម៉ែន សំអន អញ្ជើញប្រកាសលោកជំទាវ ហេង សំអាន ជាប្រធានកិត្តិសយគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ

ចំនួនអ្នកទស្សនា: Views

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការ ព្រមទាំងបូកសរុបលទ្ធផលការងារសាខាសមាគមនារី កម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ ឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ នៅសាលាខេត្តត្បូងឃ្មុំ ដែលមានសមាសភាពចូលរួម ប្រមាណ ៤៥០នាក់ នារសៀល ថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥។

អភិបាលខេត្តពោធិ៍សាត់ ជំរុញដំណើរការបើកច្រកព្រំដែន «ច១-ឆាំរ៉ាក» ដើម្បីឱ្យប្រែក្លាយទៅជាច្រកតំបន់ពាណិជ្ជកម្ម និងដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នា របស់ប្រជាពលរដ្ឋ និងអ្នកវិនិយោគប្រទេសទាំងពីរ

ចំនួនអ្នកទស្សនា: Views

ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយបានការចូលរួមពី ឧត្តមសេនីយ៍ទោ ព្រាប ឧត្តម មេបញ្ជាការរងយោធភូមិភាគទី៥ និងជាមេបញ្ជាការទិសទី៤ពោធិ៍សាត់, ឯកឧត្តមអភិបាលរងខេត្ត, ក្រុមការងារមន្ទីរជំនាញ, កងកម្លាំងប្រដាប់អាវុធទាំង៣ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យទីតាំងគ្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នៅច្រកទ្វាតំបន់ព្រំដែន ស្ពានជ័យជំនះ «ច១» ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង។

ទិដ្ឋភាពទស្សនីយ៍ភាពនៅតាមដងផ្លូវថ្មើរជើង (Walk Street) សប្តាហ៍ទី៤ នារាត្រីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ ផ្លូវថ្មើរជើង Walk Street ក្នុងសប្តាហ៍ទី៤ នារាត្រីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំបន្ថែមឱ្យមានរបាំបុរាណ ការតាំងវត្ថុអនុស្សាវរីយ៍ចាបុីដងវែង ក្រុមគូរគំនូរ និងតាំងបង្ហាញ នៅមុខព្រះបុរមរាជាវាំងថែមទៀត។