(តូក្យូ, ជប៉ុន)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ នៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។
May 31, 2025
www.tsp68tvonline.com
(តូក្យូ, ជប៉ុន)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ នៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។
May 31, 2025
www.tsp68tvonline.com
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និង លោក ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសថៃ បានឯកភាពប្រកាន់ស្មារតីនៃការគោរព អនុស្សារណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ។
ប្រមុខការទូតប្រទេសទាំងពីរ ក៏បានឯកភាពគ្នា ក្នុងការប្រើប្រាស់គ្រប់យន្តការដែលមានស្រាប់ ជាពិសេសជំរុញយន្តការគណៈកម្មាធិការព្រំដែន ជួបពិភាក្សាការងារគ្នាឱ្យបានឆាប់តាមដែលអាចធ្វើបាន ដើម្បីដោះស្រាយបញ្ហាព្រំដែន សំខាន់ទៅលើតំបន់ដែលបានកើតហេតុនាពេលថ្មីនេះ។
រដ្ឋមន្ត្រីការបរទេសកម្ពុជា និងរដ្ឋមន្ត្រីការបរទេសថៃ បានជួបពិភាក្សាគ្នានៅទីក្រុងតូក្យូ ក្នុងឱកាសអមថ្នាក់ដឹកនាំអញ្ជើញចូលរួមវេទិកានីកកេ លើកទី ៣០ ស្តីពី «អនាគតរបស់អាស៊ី» នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ។ ក្នុងជំនួបរដ្ឋមន្ត្រីការបរទេសទាំងពីរបានកត់សម្គាល់ថា បន្ទាប់ពីជំនួបរវាងមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសទាំងពីរ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ សភាពការណ៍បានវិលត្រឡប់ ទៅរកស្ថានភាពដើមវិញ ដូចមុនការប៉ះទង្គិចនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោ មរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ការប៉ះទង្គិចនេះបានកើតឡើង បន្ទាប់ពីយោធាថៃ បើកការវាយប្រហារមកលើកងកម្លាំងឈរជើងរបស់កម្ពុជា នៅក្នុងតំបន់ខាងលើនេះ។
រដ្ឋមន្ត្រីការបរទេសទាំងពីរ បានកត់សម្គាល់អំពីការប្រាស្រ័យទាក់ទងគ្នាភ្លាមៗ រវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ដែលបានបញ្ជាក់អំពីការប្តេជ្ញារក្សាទំនាក់ទំនងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ ការយោគយល់និងជឿទុកចិត្តគ្នាទៅវិញទៅមក ក្នុងការដោះស្រាយរាល់ជម្លោះដែល កើតឡើងជាយថាហេតុដោយសន្តិវិធី ឈរលើមូលដ្ឋាននៃការគោរពអធិបតេយ្យភាព និងបូរណភាព ទឹកដីរៀងៗខ្លួន ។
ជាមួយនឹងការប្តេជ្ញាដ៏មុះមុត ក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន កម្ពុជាប្រកាន់ជំហររឹងមាំ ក្នុងការប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាង ឱ្យក្លាយទៅជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដើម្បីជាផលប្រយោជន៍របស់ប្រទេស និងប្រជាជន រៀងៗខ្លួន៕



May 30, 2025
www.tsp68tvonline.com
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអំពាវនាវឱ្យបញ្ឈប់ការផ្សព្វផ្សាយ ឬបំភ្លៃព័ត៌មានមិនពិតផ្សេងៗនៅក្នុងវិស័យទេសចរណ៍ ប៉ុន្តែ ផ្ទុយទៅវិញ គ្រប់ភាគីពាក់ព័ន្ធ ពិសេសប្រជាពលរដ្ឋចូលរួមផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ឱ្យបានកាន់តែសកម្ម តាមទិសស្លោក «បុគ្គលម្នាក់ ជាអ្នកផ្សព្វផ្សាយទេសចរណ៍ម្នាក់» និងចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយទាក់ទងនឹងវិស័យទេសចរណ៍។
May 30, 2025
www.tsp68tvonline.com
(ជប៉ុន)៖ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះ ក្នុងវទិកានីកកេស្តីពី អនាគតរបស់អាស៊ី លើកទី៣០ ក្រោមប្រធានបទ «បញ្ហាប្រឈមរបស់អាស៊ីនៅក្នុង ពិភពលោកដ៏ច្របូកច្របល់»។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងវេទិកាNikkei នៅទីក្រុងតូក្យូ ប្រទេសជប៉ុន៖
May 29, 2025
www.tsp68tvonline.com
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា អ្វីដែលកម្ពុជាចង់បាន គឺចង់បានស្ថានការណ៍នៅព្រំដែនវិលត្រឡប់ទៅសភាពដើមវិញ ហើយកុំឱ្យរីករាយរាលដាលទូទាំងព្រំដែន និងជៀសវាងកុំឱ្យសភាពការណ៍នេះ ប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀតរវាងប្រទេសទាំងពីរ ខណៈក្នុងរយៈពេល៤ខែដើមឆ្នាំនេះ កម្ពុជា-ថៃ សម្រេចទំហំពាណិជ្ជកម្មប្រមាណជាង១០ពាន់លានដុល្លារ។
May 29, 2025
www.tsp68tvonline.com
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាន ឲ្យលោក ទុល្យ ត្រៃសូរ៉ាត់ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា និងលោកស្រី អមដំណើរដោយសហការីនៃស្ថានទូត ចូលក្រាបថ្វាយបង្គុំគាល់ និងថ្វាយនូវអង្ករ ដែលជាពូជស្រូវក្នុងស្រុករបស់កម្ពុជាផ្ទាល់ ចំនួន៣តោន កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។
ការថ្វាយអង្ករនេះ ដើម្បីចូលរួមដង្ហែរ តាមព្រះរាជសកម្មភាពសប្បុរសធម៌របស់ទ្រង់ ចែកជូនដល់ប្រជាពលរដ្ឋទីទាល់ក្រជួបការលំបាក នៅក្នុងវរោកាស នៃព្រះរាជពិធីចម្រើនព្រះជន្ម ៧២ ឈានចូល៧៣ព្រះវស្សា នៃព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពស់ខ្ពស់បំផុត កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ និងក្នុងឱកាសនៃការអបអរសាទរខួបគម្រប់៧៥ឆ្នាំ នៃការបង្កើតចំណងទំនាក់ទំនងការទូតរវាងកម្ពុជា-ថៃ៕
May 28, 2025
www.tsp68tvonline.com
(តូក្យូ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃពុធ ទី២៨ ឧសភា ២០២៥ បានអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ ហាណេដា (HANEDA) ទីក្រុងតូក្យូ ប្រទេសជប៉ុន ប្រកបដោយសុវត្ថិភាព។
អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ ហាណេដា សម្តេច និងគណៈប្រតិភូ ទទួលបានការស្វាគមន៍ពីសំណាក់ លោកស្រី IKUINA Akiko សមាជិកសភា និងជាអនុរដ្ឋមន្ត្រីការបរទេសជប៉ុន និងលោក MIYASHITA Tadayuki ប្រធានពិធីការ៕
May 28, 2025
www.tsp68tvonline.com
(ភ្នំពេញ)៖ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានថ្លែងបញ្ជាក់ថា កង្វះឈាមក្នុងការជួយសង្គ្រោះអាយុជីវិតអ្នកជម្ងឺ គឺជាបញ្ហាប្រឈមដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជាទីបំផុត តាមរយៈក្រសួងសុខាភិបាល បានខិតខំរៀបចំក្របខណ្ឌគោលនយោបាយផ្តល់ឈាម និងច្បាប់គ្រប់គ្រងចំពោះអំណោយឈាម ដើម្បីលើកទឹកចិត្ត និងជំរុញប្រជាពលរដ្ឋគ្រប់ប្រភេទ ដែលមានអំណោយឈាមស្ម័គ្រចិត្តបរិច្ចាគដោយឥតគិតថ្លៃ ឱ្យបាន១០០% ដែលជាអនុសាសន៍រួមរបស់អង្គការសុខភាពពិភពលោក។
លោក យក់ ប៊ុនណា បានថ្លែងដូចនេះនាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ នាឱកាសដែលលោកតំណាងលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល អញ្ជើញជាអធិបតីក្នុងកម្មវិធីបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត លើកទី៧ របស់សាលាភូមិន្ទរដ្ឋបាល និងដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល លោក លោកស្រី ជាថ្នាក់ដឹកនាំ គណៈគ្រប់គ្រង និងមន្ត្រីរាជការ សិស្សមន្ត្រី កម្មសិក្សាការី និងសប្បុរសជនជាច្រើនទៀត។
សូមបញ្ជាក់ដែរចំពោះកម្មវិធីកម្មវិធីបរិច្ចាគឈាមលើកទី៧ របស់សាលាភូមិន្ទរដ្ឋបាល មានសប្បុរសជនចូលរួមចុះឈ្មោះបរិច្ចាគឈាមក្នុងប្រព័ន្ធ បានកើនឡើងរហូតដល់ចំនួន ២៣២នាក់ (ស្រី ៥៥នាក់ ព្រះសង្ឃ ៥អង្គ) ដែលមានសមាសភាពជាថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា សិស្សមន្ត្រី កម្មសិក្សាការី អតីតសិស្សមន្ត្រី អតីតកម្មសិក្សាការី និងសប្បុរជនមួយចំនួនផ្សេងទៀត។
នាឱកាសនោះលោក យក់ ប៊ុនណា បានបន្ថែមថា ការបរិច្ចាគឈាមទៀងទាត់ មិនត្រឹមតែមិនធ្វើឱ្យខូចសុខភាពនោះទេ ប៉ុន្តែវាបែរជាអាចជួយផ្តល់អត្ថប្រយោជន៍មួយចំនួនដូចជា៖ កាត់បន្ថយជំងឺមហារីកនានា, កាត់បន្ថយភាពតានតឹងក្នុងចិត្ត និងកូលេស្តរ៉ុល កាត់បន្ថយការដាច់សរសៃឈាមខួរក្បាល កាត់បន្ថយកំហាប់ឈាម និងលើសជាតិដែកដែលធ្វើឱ្យប៉ះពាល់ដល់ថ្លើម-កំពែង, ជួយឱ្យប្រសើរឡើងនូវសុខភាពបេះដូង និងកាត់បន្ថយការឡើងទម្ងន់។
ការបរិច្ចាគឈាម អាចជួយបង្កើតនូវទម្លាប់គំរូ និងវប្បធម៌ល្អ សម្រាប់ថ្នាក់នាំ និងមន្ត្រីរាជការ ពិសេសសិស្សមន្ត្រី និងកម្មសិក្សាការី ជំនាន់ក្រោយ អាចមានការផ្សារភ្ជាប់គ្នា ពោលគឺរវាងអ្នកមានសុខភាពល្អ ដែលយល់ព្រមផ្តល់អំណោយឈាម និងអ្នកជំងឺដែលកំពុងនៅក្នុងមាត់ជ្រោះនៃសេចក្តីមរណៈ។ ជាងនេះទៅទៀត ការបរិច្ចាគឈាមរបស់មន្ត្រីរាជការជូនប្រជាពលរដ្ឋ គឺជាការចូលរួមចំណែកផ្តល់សេវាធារណៈក្នុងវិស័យសុខាភិបាល និងអាចជួយកសាងទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះរដ្ឋបាលសាធារណៈឱ្យកាន់តែខ្លាំងឡើង។
លោក យក់ ប៊ុនណា ក៏បានបង្ហាញក្តីសង្ឃឹមដែរថា កម្មវិធីបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិតនេះ នឹងជម្រុញឱ្យក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គ្រឹះស្ថានសាធារណៈ និងតួអង្គពាក់ព័ន្ធផ្សេងទៀត យល់ដឹង និងមានឆន្ទៈចូលរួមសកម្មភាពមនុស្សធម៌នេះ ដើម្បីសង្គមជាតិនដល់ដំណាក់កាលដ៏សំខាន់មួយឆាប់ៗនេះ ដែលពេលនោះ គ្មានអ្នកជំងឺណាម្នាក់ស្លាប់ ដោយសារខ្វះឈាមដែលមានសុវត្ថិភាពឡើយ។
លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានបញ្ជាក់ឱ្យដឹងដែរថា ប្រសិនបើយើងមិនបានបរិច្ចាគឈាមទេ គ្រាប់ឈាមក្រហមនឹងស្លាប់ទៅវិញដោយអាសាឥតការក្នុងរយៈពេល១២០ថ្ងៃ អ្នកដែលអាចបរិច្ចាគឈាមបានមានដូចជា៖ អ្នកមានសុខភាពល្អ អាយុចាប់ពី១៨ឆ្នាំទៅ៦០ឆ្នាំ ទម្ងន់៤៥គីឡូក្រាមឡើង សម្ពាធឈាមចន្លោះពី១០០/៦០ mmhg ទៅ ១៤០/៩០ mmhg អេម៉ូក្លូប៊ីន ១២.៥ ក្រ/១០០មល ឈាម ឡើងទៅ រៀងរាល់ ៣ខែម្តងចំពោះបុរស និង៤ខែម្តងចំពោះស្ត្រី។
បន្ថែមពីនេះលោកវេជ្ជបណ្ឌិត សុខ ប៉ូ បានបញ្ជាក់ដែរថា ស្ថានភាពតម្រូវការឈាមក្នុងឆ្នាំ២០២៤កន្លងមក យើងត្រូវការឈាមមួយប្លោកដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺរៀងរាល់ ៥នាទីម្តង។ តម្រូវការឈាមប្រចាំថ្ងៃជាមធ្យម ៣៥០ប្លោកនៅរាជធានីភ្នំពេញ។ តម្រូវការទូទាំងប្រទេសមានប្រមាណជិត ១៧៩,៣៣២ប្លោក ហើយមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានគ្របដណ្តប់ជាង ៧៥%នៃការផ្គត់ផ្គង់ឈាមទូទាំងប្រទេស៕




















May 27, 2025
www.tsp68tvonline.com
(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុង ពិធីបើកវគ្គបណ្ដុះបណ្ដាលវិក្រឹតការលើជំនាញស្ប៉ា និងសុខុមាលភាពរបស់សមាគមតន្ត្រីសំនៀងជនពិការ តាមរយៈការបណ្តុះបណ្តាលនេះ គឺបានជួយសម្របសម្រួលជូនជនមានពិការភាព ចំពោះប័ណ្ណអត្តសញ្ញាណកម្មជនមានពិការភាព, ការចូលសម្រាកព្យាបាល និងការទទួលសេវាកម្មថែទាំសុខភាពនានានៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ដោយឥតបង់ថ្លៃ, ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ (រួមមានម៉ាស្សា តន្រ្តី ចម្រៀង ពិធីករ ពិធីការិនី អក្សរស្ទាប ល្ខោនរឿងអប់រំ កុំព្យូទ័រ ភាសាខ្មែរ-អង់គ្លេស និងផ្នែករដ្ឋបាល) និងការរៀបចំឱ្យមានតន្ត្រីសម្បុរសធម៌ជនពិការជាដើម ដោយពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួងទេសចរណ៍ លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានកិត្តិយសសមាគមតន្ត្រីសំនៀងជនពិការ, ឯកឧត្ដម ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានសមាគមតន្ត្រីសំនៀងជនពិកា, ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី តំណាងគណៈអភិបាលរាជធានីភ្នំពេញ, តំណាងសមាគមទេសចរណ៍កម្ពុជា, សហព័ន្ធទេសចរណ៍កម្ពុជា, សមាគមស្ប៉ា និងម៉ាស្សាសុខភាព, សមាគមសណ្ឋាគារកម្ពុជា, អង្គការនិងដៃគូអភិវឌ្ឍន៍, តំណាងមកពីគ្រឹះស្ថានសិក្សានានា, លោកគ្រូ អ្នកគ្រូ លោក លោកស្រី លោកអ៊ំ ពូ មីង បងប្អូន សិក្ខាកាម ចំនួន ២៥០នាក់ នៅសមាគមតន្ត្រីសំនៀងជនពិការ រាជធានីភ្នំពេញ។
May 27, 2025
www.tsp68tvonline.com
(ម៉ាឡេស៊ី)៖ ព្រឹកថ្ងៃអង្គារ ទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក ហ្វឺឌីណាន់ ម៉ាកូស ជេអ (Ferdinand R. Marcos Jr.) ប្រធានាធិបតីហ្វីលីពីន នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ម៉ាឡេស៊ី ទីដែលមេដឹកនាំប្រទេសទាំងពីរកំពុងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ៕