December 2021 ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ www.tsp68tvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូច​ សុភ័ក្រ្ភ អាស័យដ្ឋាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887

​​​​​​​​​​​​​

ចំនុះមុខបាឡត ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំសកម្មភាពពួកបំផ្លាញមច្ឆារជាតិកំពុងអូសទូកយាំងកាវយ៉ាងអនាធិបតេយ្យទាំងថ្ងៃទាំងយប់ ខណៈជំនាញជលផលត្រូវថ្នាំសន្តំរបស់លោកចេង ជនជាតិវៀតណាម?

ចំនួនអ្នកទស្សនា: Views

ខេត្តកំពង់ធំ ៖ ទោះបីជារដ្ឋបាលជលផលជានិច្ចជាកាលតែងតែបើកកិច្ចប្រជុំទប់ស្កាត់បទល្មើសការនេសាទគ្រប់ប្រភេទយ៉ាងណាក្តី គេតែងសង្កេតឃើញថាវាគ្រាន់តែជាការវែកចកឲ្យឃើញទឹកថ្លាតែមួយភ្លែតប៉ុណ្ណោះ ដែលភាសាសាមញ្ញនិយាយថាធ្វើឲ្យតែល្អមើល ជាក់ស្តែងសកម្មភាពបទល្មើសនេសាទពាសពេញបឹងទន្លេសាបប្រើប្រាស់ឧបករណ៍ខុសច្បាប់ដូចជាទូកអូស ឆក់ត្រជាក់យាំងកាវ កំពុងបំផ្លិចបំផ្លាញធនធានមច្ឆារជាតិយ៉ាងធ្ងន់ធ្ងរបំផុតជិតរលាយផុតពូជអស់ទៅហើយទាំងត្រីតូចធំរាប់សិបតោន  រៀងរាល់ថ្ងៃ រាល់យប់ពេញ ផ្ទៃបឹងទន្លេសាប មិនមានមន្ត្រីជំនាញចុះបង្ក្រាបម្តងណាឡើយនៅចំណុចបាឡត ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ទូកធំខ្នាតយក្សទាំងនោះសុទ្ធតែជាទូក ជនជាតិវៀតណាម មានចំនួនប្រាំបីទូកធំៗ កំពុងតែធ្វើសកម្មភាពនេសាទខុសច្បាប់ ពាសពេញផ្ទៃទឹកយ៉ាងអនាធិបតេយ្យ ពុំមានមន្រ្តីជំនាញពាក់ព័ន្ធណាអើពើ រឺធ្វើ ការបង្រ្កាបឡើយ សង្ស័យប្រហែលជាមានការឃុបឃិតត្រូវរូវគ្នាអស់ហើយបានជាទុកឱ្យទូកធំៗយក្សអូសយាំងកាវពេញបន្ទុកយ៉ាងអនាធិបតេយ្យហើយទូកទាំងនោះជារបស់ជនជាតិវៀតណាមចូលមកធ្វើសកម្មភាព ប្រព្រឹត្តិបទល្មើសនេសាទបានដោយ រលូនតាមចិត្ត។

ជាក់ស្តែងកាលពីថ្ងៃទី២១ខែ ធ្នូ  ឆ្នាំ២០២១ កន្លងមកនេះ តៃកុងទូកអូសយាំងកាវម្នាក់ ក្នុងចំណោមច្រើនអ្នក បានបង្ហើបប្រាប់ឲ្យដឹង ដោយនិយាយប៉ៃឡាំៗថាមេ ខ្លោងដែលជាថៅកែធំឈ្មោះចេងជាជនជាតិវៀតណាម បានរត់ការបង់លុយឲ្យមន្ត្រីជំនាញថ្នាក់តូចរហូតដល់មន្ត្រីថ្នាក់លើអស់ជាច្រើនម៉ឺនដុល្លារអស់ហើយ ដូច្នេះគ្មានជំនាញពាក់ព័ន្ធណាមកបង្រ្កាបឡើយ។

បើពិតជាយ៉ាងហ្នឹងមែន ពិតជានឹង រលាយហិនហោចអស់ហើយ ធនធានមច្ឆារជាតិ ក្នុងផ្ទៃបឹងទន្លេសាប  ដោយសារមន្រ្តីជំនាញពាក់ព័ន្ធមានការឃុបឃិតគ្នាជាប្រព័ន្ធបើកដៃអោយជនជាតិវៀតណាម ចូលមក ប្រព្រឹត្តិបទល្មើសនេសាទ ក្នុងដែន បឹងទន្លេសាប ដែលជាដែនជំរកត្រីពងកូនរបស់ខ្មែរយើងដោយសេរីតាមអំពើរចិត្ត។

ប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមផ្ទៃបឹងទន្លេសាប បានត្អូញត្អែររៀបរាប់ និងរិះគន់ចំៗយ៉ាងចាស់ដៃថា បើគ្មានការឃុបឃិតគ្នា និងការបើកដៃពីមន្រ្តីជំនាញពាក់ព័ន្ធនោះទេទូកអូសយាំងកាវធំៗខ្នាតយក្ស របស់វៀតណាមទាំងនោះ ក៏មិនអាចកើតមានឡើងនោះដែរ ប្រជាពលរដ្ឋបានបន្តអោយដឹងទៀតថា រាល់ថ្ងៃមិនមានប្រជាពលរដ្ឋខ្មែរណាហ៊ានទៅនេសាទដាក់មងក្បែរទូកយាំងកាវធំខ្នាតយក្ស  វៀតណាមទាំងនោះទេពីព្រោះក្រុមទូកអូសយាំងកាវទាំងនោះ មានការគំរាមគំហែងមកលើ ប្រជាពលរដ្ឋខ្មែរ បើហ៊ានមកនេសាទក្បែរ នឹងបុកទូកខ្មែរអោយលិចក្នុងទន្លេតែម្តង។ស្តាប់ការរៀបរាប់ខាងលើរបស់ប្រជាពលរដ្ឋ យើងពិតជាមានការ សង្វេកចិត្តណាស់ដែលជាតិសាសន៍ដទៃចូលមកប្លន់មច្ឆារជាតិរបស់យើងហើយ បែរជាអាជ្ញាធរខ្មែរម្ចាស់ប្រទេសជួយសំរួលឲ្យចោរចូលមកលួចយ៉ាងរលូន។ រឿងដែលចោលម្សៀតបំផុតគឺទន្លេសាបដែលជាជង្រុកត្រីដ៏មហាសាល បែរជាយើងរកតែប្រហុកសុីមិនបាន ហើយទៅទិញពីយួនមកវិញ។ សួរថាលោក ពុំ សុថា  ដែលជាមេធំខាងជលផល និងលោករដ្ឋមន្រ្តី វេង សាខុន មានបានទតឃើញភាពរលាយហិនហោចនៃទ្រព្យក្នុងទឹករបស់ខ្មែរដែររឺទេ!។ ភាគ១ 














ឯកឧត្តម អុិត សុធា ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានបញ្ជាអោយចាប់ខ្លួនបុរសម្នាក់ជាអតីតប្រធានសហគមន៍ព្រៃឈើ ដែលបានធ្វើសកម្មភាព កាប់គាស់រុករានដីព្រៃ ឆ្ការដុត

ចំនួនអ្នកទស្សនា: Views

ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម អុិត សុធា ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានបញ្ជាអោយចាប់ខ្លួនបុរសម្នាក់ជាអតីតប្រធានសហគមន៍ព្រៃឈើ ដែលបានធ្វើសកម្មភាព កាប់គាស់រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ។

ជនសង្ស័យដែលត្រូវព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ ឆ្នាំងបញ្ជាអោយចាប់ខ្លួនអនុវត្តតាមច្បាប់ មានឈ្មោះម៉ៅ មន ភេទ ប្រុស អាយុ ៤៩ឆ្នាំ ស្ថិតនៅភូមិទឹកចេញ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

ការបញ្ជាអោយចាប់ខ្លួនជនសង្ស័យឈ្មោះ ម៉ៅ មន ខាងលើនេះមកអនុវត្តតាមនិតិវិធីច្បាប់ធ្វើឡើងក្រោយមានការស៊ើប អង្កេតសកម្មភាពល្មើសច្បាប់ដែលបានប្រព្រឹត្តកន្លងមក គឺជនសង្ស័យ រូបនេះបានកាប់គាស់រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិប្រព្រឹត្តនៅចំណុចព្រៃអាត ព្រៃស្អំ លេខនិយាម X ៤១៩៩១០ Y ១៣២១០៦០ ស្ថិតភូមិខ្វិតទួលឃ្លាំង ឃុំក្បាលទឹក ស្រុកទឹកផុស ក្នុងដែន ជម្រកសត្វព្រៃភ្នំឱរ៉ាល់ ភូមិសាស្ត្រខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២១បានធ្វើសកម្មភាពប្រើប្រាស់ត្រាក់ទ័រឈូសឆាយដីព្រៃក្នុងដែនជម្រកសត្វព្រៃនរ៉ាល់អស់ទំហំ ៣ ហិកតា ៥៨៣ ។

តាមប្រភពពីប្រជាពលរដ្ឋនៅក្នុងឃុំក្បាលទឹកបានឲ្យដឹងថាកន្លងមក ឈ្មោះ ម៉ៅ មន នេះជាបុគ្គលមិនខ្មាចក្រែងរអានឹងច្បាប់ឡើយហើយជាជនដែលមានជំនាញខាងដើរទន្ទ្រានយកដីព្រៃរបស់រដ្ឋ លក់យ៉ាងអាណាធិបតេយ្យ។ ហើយការទន្ទ្រានយកដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិ នៅចំណុចព្រៃអាត ព្រៃស្អំ ឈ្មោះ ម៉ៅ មន បានសមគំនិតជាមួយ លោក អ៊ុនហិន មេភូមិខ្វិតទួលឃ្លាំង និងលោកស្រី ស៊ឹម រ៉ុន មេឃុំក្បាកទឹកលក់ទៅឲ្យឈ្មោះ ខូវ គៀត អស់ចំនួន៥ប័ណ្ណយ៉ាងរំភើយ ។

មិនតែ ប៉ុណ្ណោះ ឈ្មោះ ម៉ៅ មន រូបនេះបានដើរនិយាយក្មេងក្មាងថាមិនខ្លាចតុលាការទេ នរណាចង់ប្តឹងក៍ប្តឹងទៅ ព្រោះខ្លួនទើបលក់ដីបានលុយ ជួលមេធាវីទុកការពារក្តី។

ទោះយ៉ាងណាក្តីអង្គភាពគេហទំព័រយើង មិនអាចសុំការ បកស្រាយណាមួយ  ពីលោក អ៊ុន ហិន មេភូមិខ្វិតទួលឃ្លាំង  និងលោកស្រី  ស៊ឹម  រ៉ុន មេឃុំក្បាលទឹក បាននៅ ឡើយទេជុំវិញ រឿងដែលប្រភពលើកឡើងខាងលើ ។

សូមបញ្ជាក់ថាបច្ចុប្បន្ន ជនសង្ស័យ ម៉ៅ មន ត្រូវបានចៅក្រម បញ្ជាឲ្យធ្វើការឃុំខ្លួនជាបណ្តោះអាសន្ន និងកំពុងបន្តនីតិវិធី ៕ 



លោក ជា ពិសី អភិបាលខណ្ឌទួលគោក ប្រើកណ្ដាប់ដៃដែកឆ្មក់បង្ក្រាបទីតាំងបើកអ៊ីនធើណិតមួយកន្លែង បង្កប់ល្បែងភ្នាល់បាល់តាមប្រព័ន្ធអនឡាញ ស្ថិតនៅផ្ទះលេខ២៥៦CE0 ផ្លូវ១៨២ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣!

ចំនួនអ្នកទស្សនា: Views

រាជធានីភ្នំពេញ ÷ នារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៦ និង១១នាទី គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក ដឹកនាំបញ្ជាដោយឯកឧត្តម ជា ពិសី អភិបាលខណ្ឌទួលគោក ដោយមានវត្តមានចូលរួមពី លោក ទៀវ សំអឿន អភិបាលរងខណ្ឌ និងកម្លាំងចម្រុះបានចុះបង្ក្រាបជាក់ស្តែង ទីតាំងបើកអ៊ីនធើណិតមួយកន្លែង ដែលលួចបង្កប់ល្បែងភ្នាល់បាល់តាមប្រព័ន្ធអនឡាញ ស្ថិតនៅ ផ្ទះលេខ២៥៦CE0 ផ្លូវ១៨២ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ 

ប្រតិបត្តិការនេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បានធ្វើការឃាត់ខ្លួនមនុស្សចំនួន ០៥ នាក់ រួមមាន បុគ្គលិកម្នាក់ និងអ្នកចូលលេងភ្នាល់តាមអនឡាញ៤នាក់ ព្រមទាំង បានដកហូតសម្ភារៈ រួមមាន កុំព្យូទ័រចំនួន០៩ ឈុត។ 

បច្ចុប្បន្ននេះទីតាំងខាងលើ ត្រូវបានបិទ ដោយឡែក មនុស្ស និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ អធិការ ដ្ឋាននគរបាលខណ្ឌដើម្បីអនុវត្តតាមនិតិវិធីច្បាប់បន្ត ៕













សម្តេចតេជោ ហ៊ុន សែន បញ្ជាក់អត្ថន័យ «ដើមឈើចាំស្នេហ៍ និងសិលាចាំស្នេហ៍» ដែលជាកន្លែងដែលសម្ដេចបានដាក់ឈ្មោះនៅផ្លូវថ្មីនាក្រុងព្រះសីហនុ

ចំនួនអ្នកទស្សនា: Views

ខេត្តព្រះសីហនុ ÷ នៅក្នុងឱកាសអញ្ជើញចុះពិនិត្យមើលសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធនានា នៅខេត្តព្រះសីហនុ នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបកស្រាយថា ដើមឈើចាំស្នេហ៍ ឬសិលាចាំស្នេហ៍ គឺតំណាងឱ្យភាពគង់វង្ស បានន័យថា ការពារសន្តិភាពមិនឱ្យបាត់បង់ ការពារឯករាជ្យអធិបតេយ្យជាតិ ការពារ របបរាជានិយម រាជបល្ល័ង្ក និងការពារអ្វីដែលមាននាពេលបច្ចុប្បន្នឱ្យបានគង់វង្សយូរអង្វែងតទៅ។

សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ពាក្យដើមឈើចាំស្នេហ៍ ឬសិលាចាំស្នេហ៍ គឺថាពាក្យថាចាំមិនដែលជួប គឺបានសេចក្តីនៅទីនេះគឺចាំរហូតតែម្តង បើជួបគ្នាហើយគេមិនហៅថាចាំទេ សិលាក៏អញ្ចឹងដែរ ដែលហៅថាពាក្យថាចាំគឺមិនដែលជួបទេ។

ក្នុងចំណុចនេះ សម្ដេចតេជោចង់សំដៅទៅលើភាពគង់វង្សជាអមតៈរបស់វា គឺសំដៅច្បាស់ ទៅលើសន្តិភាពនៃប្រទេសនេះមិនត្រូវបាត់បង់ទេ មិនអាចឱ្យនរណាបំផ្លាញទេ របបរាជានិយមអាស្រ័យធម្មនុញ្ញ រាជបល្ល័ង្កមិនត្រូវបាននរណាប្រឆាំងទេ ទោះបីនរណាគំរាមកំហែងបំផ្លាញក៏ដោយ។ ដោយឡែកស្ថានភាពនៅទីនេះក៏ដូចគ្នាដែរ ផ្លូវនេះមិនត្រូវឱ្យបាត់បង់ តំបន់នេះមិនត្រូវឱ្យបាត់បង់ទេ នៅតែជារបស់ប្រជាជនកម្ពុជាជានិច្ច ដែលគាត់មានសិទ្ធិមកលេងកំសាន្តនៅទីនេះ៕

#ផេកផ្លូវការសម្តេចតេជោ#