2026 ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ www.tsp68tvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូច​ សុភ័ក្រ្ភ អាស័យដ្ឋាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887

​​​​​​​​​​​​​

ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់

ចំនួនអ្នកទស្សនា: Views

អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum

ចំនួនអ្នកទស្សនា: Views


សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ គិតត្រឹមខែកក្កដា ឆ្នាំ២០២៦ រោងចក្រដែលបានចុះបញ្ជីនៅកម្ពុជាមានជាង៣ពាន់រោងចក្រ ក្រោមទុនវិនិយោគជាង២៨ពាន់លានដុល្លារ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចជាតិ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងគូសបញ្ជាក់ពីវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់នៃវិស័យឧស្សាហកម្មនៅកម្ពុជា ដែលបានរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចជាតិ ដោយគិតត្រឹមខែកក្កដា ឆ្នាំ២០២៦ រោងចក្រដែលបានចុះបញ្ជីនៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានចំនួនសរុប ៣.៣៥៧ រោងចក្រ នៅទូទាំងរាជធានី-ខេត្តទាំង២៥ ក្រោមទុនវិនិយោគជាង២៨ពាន់លានដុល្លារ។

រដ្ឋមន្រ្តី ប៉េង ពោធិ៍នា ដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីស្ថានភាព នៃការដឹកជញ្ជូនឆ្លងកាត់ព្រំដែនរវាងកម្ពុជា-វៀតណាម

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ​)៖​ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ​ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីស្ថានភាពនៃការដឹកជញ្ជូនឆ្លងកាត់ព្រំដែនរវាងកម្ពុជា-វៀតណាម ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងមន្រ្តីជំនាញជាច្រើនរូប។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីពិភាក្សា និងពិគ្រោះយោបល់ ក្នុងក្របខណ្ឌអន្តរក្រសួង លើបញ្ហាប្រឈម និងផលប៉ះពាល់នានា នៃការដឹកជញ្ជូនឆ្លងកាត់ព្រំដែន៕

រដ្ឋបាលខេត្តសៀមរាប រៀបចំកិច្ចប្រជុំប្រមូលធាតុចូលអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ២០២៤-២០៣០ ដើម្បីដោះស្រាយបញ្ហាប្រជាពលរដ្ឋ និងអភិវឌ្ឍន៍

ចំនួនអ្នកទស្សនា: Views

 រដ្ឋបាលខេត្តសៀមរាប រៀបចំកិច្ចប្រជុំប្រមូលធាតុចូលអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ២០២៤-២០៣០ ដើម្បីដោះស្រាយបញ្ហាប្រជាពលរដ្ឋ និងអភិវឌ្ឍន៍

(សៀមរាប)៖ គណៈកម្មាធិការប្រជាជន និងអភិវឌ្ឍន៍ខេត្តសៀមរាប នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦នេះ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងប្រមូលធាតុចូលសម្រាប់រៀបចំផែនការសកម្មភាពអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ២០២៤-២០៣០ ស្តីពីការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ (ICPD)។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតអបអរសាទរក្នុងឱកាស «ខួប៣ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ចំនួនអ្នកទស្សនា: Views

  សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតអបអរសាទរក្នុងឱកាស «ខួប៣ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទ ក្នុងឱកាស «ខួប៣ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។

 

 

រដ្ឋមន្ត្រីសុខាភិបាល ទទួលជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូព្រឹទ្ធសភាជប៉ុន

ចំនួនអ្នកទស្សនា: Views

នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូព្រឹទ្ធសភាជប៉ុន ដឹកនាំដោយ ឯកឧត្តម FURUKAWA TOSHIHARU ព្រមទាំងតំណាងស្ថានទូតជប៉ុន និងអង្គការ JICA នៅទីស្តីការក្រសួងសុខាភិបាល។

សេចក្តីថ្លែងការណ៍បើករបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងនាមភ្នាក់ងារតំណាងកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) នៅប្រទេសសិង្ហបុរី

ចំនួនអ្នកទស្សនា: Views

(សិង្ហបុរី)៖ សេចក្តីថ្លែងការណ៍បើករបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមភ្នាក់ងារតំណាងព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី៕

សេចក្ដីជូនដំណឹង ជាសាធារណៈគេហទំព័រ ធី អេស ភី ៦៨ ធីវីអនឡាញ www.tsp68tvonline.com.kh

ចំនួនអ្នកទស្សនា: Views



សេចក្ដីជូនដំណឹង ជាសាធារណៈគេហទំព័រ ធី អេស ភី ៦៨ ធីវីអនឡាញ

មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណៈជន ក្រសួង មន្ទីរ ស្ថាប័ន អង្គការ សមាគមជាតិ-អន្តរជាតិ សារព័ត៌មានជាតិ-អន្តរជាតិ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ទាំង២៥ រាជធានី-ខេត្ត និងបុគ្គលិក ភ្នាក់ងាររបស់ គេហទំព័រ ធី អេស ភី ៦៨ ធីវីអនឡាញ (www.tsp68tvonline.com.kh) មេត្តាជ្រាបថា៖ បុគ្គលិកឈ្មោះ ឃឺម ផល្លី តួនាទី អ្នកយកព័ត៌មាន អត្តលេខសាព៍ត័មាន / Media ID : 13524 /2026 គេហទំព័រ ធី អេស ភី ៦៨ ធីវីអនឡាញ 
កម្មវត្ថុ  %    បញ្ចប់តួរនាទីជា អ្នកយកព៍ត័មាន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ៕
មូលហេតុ %      មិនគោរពតាមបទបញ្ជាផ្ទៃក្នុងរបស់អង្គភាព  និង   ប្រព្រិត្តផ្ទុយខុសពីផ្លូវច្បាប់
ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និង  ច្បាប់ស្តីពីរបបសារព័ត៌មាន នាពេលថ្មីៗនេះ ៕
 បញ្ជាក់   %   ប្រសិនបើបុគ្គលនេះ នៅបន្តប្រើប្រាស់ប័ណ្ណសំគាល់ខ្លួន អត្តលេខសាព៍ត័មាន / Media ID : 13524 /2026   អង្គភាព គេហទំព័រ ធី អេស ភី ៦៨ ធីវីអនឡាញ (www.tsp68tvonline.com.kh)មិនទទួលខុសត្រូវឡើយ៕
       អាស្រ័យហេតុនេះ % ដូចបានជំរាបជូនខាងលើនេះ សូមក្រសួង មន្ទីរ ស្ថាប័ន អង្គការ សមាគមជាតិ-អន្តរជាតិ សារព័ត៌មានជាតិ-អន្តរជាតិ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ទាំង២៥ រាជធានី-ខេត្ត មេត្តាជ្រាបជាព៍ត័មាន ៕
អង្គភាព ធី អេស ភី ធីវីអនឡាញ ពេញចិត្ត និងរង់ចាំសហការជាមួយ ក្រសួង មន្ទីរ ស្ថាប័ន អង្គការ សមាគម ជាតិ-អន្តរជាតិ សារព័ត៌មានជាតិ-អន្តរជាតិ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ទាំង២៥ រាជធានី-ខេត្ត រាល់ម៉ោងធ្វើការ ។
ថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
កណ្ដាល ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦


 

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យស្ថានីយ៍បូមទឹក និងប្រព័ន្ធធារាសាស្ត្រនៅស្រុកស្រីសន្ធរ

ចំនួនអ្នកទស្សនា: Views


ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារ មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានីយ៍បូមទឹកព្រែកពោធិ៍ ស្រុកស្រីសន្ធរ និងប្រព័ន្ធធារាសាស្ត្រនានា ក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង និងលទ្ធភាពផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ និងបង្កបង្កើនផលកសិកម្ម។

បើតាមលោក ឈិត ចាន់ ប្រធានសហគមន៍កសិករប្រើប្រាស់ទឹក ស្ថានីយ៍បូមទឹកព្រែកពោធិ បានឱ្យដឹងថា ស្ថានីយ៍បូមទឹកព្រែកពោធិ មានម៉ូទ័របូមទឹកចំនួន ៧គ្រឿង ដែលមានសមត្ថភាពបូមទឹកផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋនៅក្នុងឃុំចំនួន ៧ឃុំ ៣៧ភូមិ នៃស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងចំនួន ២ឃុំ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តព្រៃវែង។

លោកបានបញ្ជាក់ថា ប្រព័ន្ធបូមទឹកនេះ អាចផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពលើផ្ទៃដីកសិកម្មសរុបប្រមាណជា ៨,០០០ហិកតា ដែលជួយសម្រួលដល់ការបង្កបង្កើនផល និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ពាក់ព័ន្ធ។

ក្នុងឱកាសចុះពិនិត្យនេះ ឯកឧត្តម អ៊ុន ចាន់ដា បានយកចិត្តទុកដាក់ពិនិត្យលើស្ថានភាពស្ថានីយ៍បូមទឹក និងប្រព័ន្ធធារាសាស្ត្រ ដោយផ្តោតលើការធានាប្រសិទ្ធភាពក្នុងការបូម និងបែងចែកទឹក សំដៅឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងវិស័យកសិកម្ម៕

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS

ចំនួនអ្នកទស្សនា: Views



នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា អមដំណើរដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដឹកនាំគណៈប្រតិភូចេញទៅចូលរួមកិច្ចប្រជុំលើក​ដំបូងនៃគណៈកម្មការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (CNCLOS) ដែលនឹងប្រព្រឹត្តទៅ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី។

គណៈកម្មការផ្សះផ្សាដែលត្រូវបានបង្កើតឡើងក្រោមឧបសម្ព័ន្ធទី៥ នៃអនុ​សញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS) នឹងរៀបចំកិច្ចប្រជុំលើក​ដំបូង​ជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ។

សុន្ទរកថាបើករបស់ភាគីទាំងពីរ នឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃអង្គារ ទី១៥ ខែកញ្ញា វេលា​ម៉ោង ៨៖០០ ម៉ោងនៅកម្ពុជា (ត្រូវនឹងម៉ោង ៩:០០ ម៉ោងក្នុងប្រទេសសិង្ហបុរី) ហើយនឹង​បើក​ផ្សាយដោយផ្ទាល់ជាសាធារណៈជាភាសាខ្មែរ អង់គ្លេស និងថៃ។ សុន្ទរកថាបើករបស់​កម្ពុជា នឹងថ្លែងដោយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន។

ក្រសួងការបរទេសកម្ពុជា បានចាត់ទុកកិច្ចប្រជុំនេះ គឺជាព្រឹត្តិការណ៍សំខាន់មួយទៀតក្នុង​ដំណើរតាមសន្តិវិធីដែលកម្ពុជា​បានផ្ដួច​ផ្ដើមឡើង ដើម្បីដោះស្រាយទំនាស់លើដែនសមុទ្រ​រវាងប្រទេសទាំងពីរ។ កម្ពុជាបានងាក​ទៅរក​ការផ្សះផ្សាដោយបង្ខំ បន្ទាប់ពីប្រទេសថៃ បាន​បញ្ចប់ដោយឯកតោភាគីនូវ​ក្របខ័ណ្ឌ​កិច្ច​ព្រមព្រៀងទ្វេភាគី ដែលប្រទេសទាំងពីរបានប្រើ​ជា​មូលដ្ឋានសម្រាប់ការចរចាលើការ​ទាម​ទារ​តំបន់សមុទ្រត្រួតគ្នាអស់រយៈ​ពេលជាង​ពីរ​ទសវត្សរ៍មកហើយ។

តាមក្រសួងការបរទេសកម្ពុជា បានគូសរំលេចថា ការផ្សះផ្សាដោយបង្ខំក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញា UNCLOS ពុំមែនជាដំណើរ​ការ​វិនិច្ឆ័យ ដោយក្នុងនោះមានគណៈកម្មការអព្យាក្រឹតមួយ ជួយដល់ភាគីទាំងពីរក្នុងការ​ស្វែង​រក​ដំណោះស្រាយតាមសន្តិវិធី។ យន្តការនេះធ្លាប់ត្រូវបានប្រើប្រាស់ដោយជោគជ័យ​ពីមុន​មករវាងប្រទេសទីម័រឡស្រ្ត និងអូស្ត្រាលី ដែលការផ្សះផ្សារបានឈានដល់ការចុះហត្ថ​លេ​ខា​លើសន្ធិសញ្ញាបង្កើតព្រំដែនសមុទ្ររវាងប្រទេសទាំងពីរក្នុងឆ្នាំ២០១៨។

កម្ពុជាសង្ឃឹមថា ដំណើរការនេះអាចជួយកម្ពុជា និងថៃ ឱ្យឈានដល់ដំណោះស្រាយដ៏​យុត្តិធម៌ និងយូរអង្វែងចំពោះទំនាស់លើដែនសមុទ្ររបស់ប្រទេសទាំងពីរ រួមទាំងឱកាស​ក្នុង​ការរុករកធនធនធានប្រេង និងឧស្ម័នដ៏ច្រើននៅក្នុងតំបន់ទាមទារត្រួតគ្នា ដើម្បីផល​ប្រយោជន៍របស់ប្រទេសទាំងពីរ នៅក្នុងពេលដ៏សំខាន់មួយសម្រាប់សន្តិសុខ​ថាមពល​ក្នុង​តំបន់។

កម្ពុជាជឿជាក់យ៉ាងមុតមាំថា ច្បាប់អន្តរជាតិ គឺជាមូលដ្ឋានគ្រឹះសម្រាប់​ការដោះស្រាយ​ជម្លោះ​រវាង រដ្ឋនានាដោយសន្តិវិធី។ កម្ពុជាចូលរួមក្នុងដំណើរការនេះដោយសុចរិត និង​ក្នុង​ស្មារតីសហប្រតិបត្តិការ ដោយមានទំនុកចិត្តពេញលេញចំពោះ​គណៈកម្មការផ្សះផ្សានេះ។

សូមបញ្ជាក់ថា គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS មានសមាស​ភាព​អ្នកផ្សះផ្សាឯករាជ្យចំនួនប្រាំរូប។ កម្ពុជាបានតែងតាំង​ឯកអគ្គ​រដ្ឋទូត Peter Taksøe-​Je​n​sen ជនជាតិដាណឺម៉ាក និងសាស្ត្រាចារ្យ Jean-Marc Thouvenin ជនជាតិបារាំង។ ប្រទេសថៃ បានតែងតាំងចៅក្រម Rudiger Wolfrum ជនជាតិអាល្លឺម៉ង់ និង Albert Hoffmann ជនជាតិអាហ្វ្រិកខាងត្បូង ជាអ្នកផ្សះផ្សា។

រីឯលោកស្រី Katrina Cooper ជនជាតិអូស្ត្រាលី ត្រូវបានជ្រើសតាំង ជាប្រធាន​គណៈកម្មការផ្សះផ្សា។

ការដែលនាំឱ្យមានការប្រើយន្តការផ្សះផ្សាដោយបង្ខំនេះ កើតមានក្រោយពេលថៃ លុប​ចោល​អនុស្សារណៈយោគយល់ឆ្នាំ២០០១ ស្តីពីដំណោះស្ថាយលើបញ្ហាសមុទ្រ ជាពិសេស​តំបន់ត្រួតស៊ីគ្នា ដែលជាយន្តការទ្វេភាគី។ យន្តការផ្សះផ្សានេះ ជាការជជែកលើបញ្ហា​ដែន​សមុទ្ររវាងកម្ពុជា និងថៃ ដែលមិនទាន់បានច្បាស់លាស់រវាងគ្នា។

ក្រោយរាជរដ្ឋាភិបាលថៃ របស់លោក អានុទីន លុបអនុស្សារៈនៅថ្ងៃ៥ ខែឧសភា ឆ្នាំ​២០២៦​ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជជែក​ដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បោះជំហានភ្លែតទៅកាន់តុ​អង្គការ​សហប្រជាជាតិ ដែលកម្ពុជាចាត់ទុកជាឱកាសមាសសម្រាប់​ដោះស្រាយ​បញ្ហា​រ៊ាំរ៉ៃមួយនេះ។

ក្រោយសម្រេចឡើងទៅអង្គការសហប្រជាជាតិហើយនោះ កម្ពុជា មិនបង្អង់នីតិវិធីនោះទេ គឺបានជ្រើសរើសអ្នកជំនាញច្បាប់អន្តរជាតិជាតំណាងដើម្បីតតាំង។ ផ្សះផ្សាដោយបង្ខំ មាន​ន័យថា ជាកាតព្វកិច្ច ទោះមិនចង់ក៏ត្រូវតែឡើងដែរ ដូច្នេះភាគីថៃ ទោះមិនរីករាយនឹង​យន្ត​ការ UNCLOS នេះ ក៏ត្រូវតែឡើងជាមួយកម្ពុជា៕

គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងប៉ោយប៉ែត ចុះត្រួតពិនិត្យរដ្ឋបាលនៅក្រុងប៉ោយប៉ែត​ រកឃេីញជនបរទេសមួយចំនួន

ចំនួនអ្នកទស្សនា: Views

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងប៉ោយប៉ែត បានបើកប្រតិបត្តិការចុះអនុវត្តការងាររដ្ឋបាលយ៉ាងសកម្មនៅតាមបណ្តាសង្កាត់នានា ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំពីលោក លៀម សុដា អភិបាលរង នៃគណៈអភិបាលខេត្ត​ និងមានការដឹកនាំផ្ទាល់ពីលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងប៉ោយប៉ែត ព្រមទាំងមានការចូលរួមសហការពីសមត្ថកិច្ចពាក់ព័ន្ធជាច្រើនទៀត។

ការងារចុះរដ្ឋបាលជាប្រចាំនេះ​ បានធ្វេីឡេីងក្រោមការបញ្ជាផ្ទាល់ពីលោក​ អ៊ុំ​ រាត្រី​ អភិបាលខេត្ត​ និងក្រោមការសម្របសម្រួលពីលោក​ កេីត​ វណ្ណារ៉េត​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។

ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យចំនួន ០៥ទីតាំង គណៈបញ្ជាការបានរកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៤៩នាក់ ក្នុងនោះមានស្រី ១៩នាក់។

ជនបរទេសទាំងនោះរួមមានជនជាតិថៃ ០១នាក់ (ស្រី ០១នាក់) និងជនជាតិឥណ្ឌូនេស៊ី ៤៨នាក់ (ស្រី ១៨នាក់)។ ក្នុងចំណោមជនបរទេសទាំង ៤៩នាក់ មាន ១២នាក់មានឯកសារស្នាក់នៅត្រឹមត្រូវ រីឯ ៣៧នាក់ទៀតពុំមានឯកសារត្រឹមត្រូវតាមច្បាប់នោះទេ។

ការចុះអនុវត្តការងាររដ្ឋបាលនេះ គឺដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍ ធានាបាននូវសុវត្ថិភាព និងភាពសុខដុមរមនាក្នុងមូលដ្ឋាន។

យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ

ចំនួនអ្នកទស្សនា: Views


(ព្រះវិហារ)៖ នៅក្នុងសង្គ្រាមឈ្លានពានទឹកដីកម្ពុជា ទាំងពីរលើកកាលពីឆ្នាំ២០២៥ កងកម្លាំងប្រដាប់អាវុធថៃ បានបាញ់ផ្លោងគ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ ដែលស្មើនឹងទិសដៅបាញ់ចំនួន ៥០១ ក្នុងនោះមានគ្រាប់មិនទាន់ផ្ទុះ៩៧៧គ្រាប់ និងដ្រូនចំនួន៤។

អំណោយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ត្រូវបានឯកឧត្តម គុណ ញឹម បន្តនាំយកទៅចែកជូនកងពលធំអន្ដរាគមន៍លេខ ២ នៅខេត្តសៀមរាប

ចំនួនអ្នកទស្សនា: Views

ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាប្រធានសមាគមសង្គហមិត្តមន្ដ្រីរាជការនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីគយនិងរដ្ឋាករ នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ បានបន្តនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចែកជូនកងពលធំអន្ដរាគមន៍លេខ ២ នៅខេត្តសៀមរាប។

ក្រសួងព័ត៌មាន និង JCA ចាប់ផ្តើមកិច្ចសហការអភិរក្សបណ្ណសារវីដេអូប្រវត្តិសាស្ត្រ ជាសម្បត្តិបេតិកភណ្ឌជាតិ

ចំនួនអ្នកទស្សនា: Views

ក្រសួងព័ត៌មាន និងសមាគមជប៉ុន-កម្ពុជា (Japan-Cambodia Association – JCA) កំពុងចាប់ផ្តើមកិច្ចសហប្រតិបត្តិការលើការអភិរក្ស និងបំប្លែងបណ្ណសារវីដេអូប្រវត្តិសាស្ត្រដែលបានថតទុកពីសកម្មភាពរបស់ថ្នាក់ដឹកនាំជាតិ និងព្រឹត្តិការណ៍សំខាន់ៗនានា ទៅជាទម្រង់ឌីជីថល ដើម្បីរក្សាទុកជាប្រភពឯកសារប្រវត្តិសាស្ត្រដ៏មានតម្លៃ និងជាសម្បត្តិបេតិកភណ្ឌជាតិសម្រាប់មនុស្សជំនាន់ក្រោយ។

សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព៕

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ AI អាចបង្កើនប្រសិទ្ធភាពការងារ ប៉ុន្តែការទទួលខុសត្រូវនៅតែស្ថិតលើមនុស្ស

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា បញ្ញាសិប្បនិម្មិត (AI) គឺជាបច្ចេកវិទ្យាដ៏មានសក្តានុពល ដែលអាចជួយសម្រួលការងារ និងបង្កើនប្រសិទ្ធភាពក្នុងវិស័យសារព័ត៌មាន ប៉ុន្តែការផ្ទៀងផ្ទាត់ការពិត ការវាយតម្លៃប្រភព និងការទទួលខុសត្រូវចំពោះខ្លឹមសារដែលបានផ្សព្វផ្សាយ នៅតែជាតួនាទីរបស់មនុស្ស។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន​៖ រាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យសុខាភិបាល និងអប់រំ តាមរយៈការបង្កើនថវិកា និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗបន្តបន្ទាប់

ចំនួនអ្នកទស្សនា: Views

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ​បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលក្នុងគ្រប់នីតិកាលតែងតែយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់លើវិស័យសុខាភិបាល និងវិស័យអប់រំ​ ដោយបានបង្កើនថវិកា និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ​ សម្រាប់គាំទ្រវិស័យទាំងពីរនេះជាបន្តបន្ទាប់។