September 2021 ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ www.tsp68tvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូច​ សុភ័ក្រ្ភ អាស័យដ្ឋាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887

​​​​​​​​​​​​​

តុលាការសាលាដំបូងរាជធានីភ្នំពេញចេញដីកាឃុំខ្លួនបណ្តោះអាសន្ន មន្ត្រីពន្ធនាគារព្រៃស (ម២) ម្នាក់ ក្រោមការចោទប្រកាន់ពីបទ រំលោភលើទំនុកចិត្ត!!!

ចំនួនអ្នកទស្សនា: Views

រាជធានីភ្នំពេញ ÷ មន្ត្រី​ពន្ធនាគារ​ព្រៃ​ស (​ម​២) ម្នាក់ ត្រូវបាន​ចៅក្រម​ស៊ើបសួរ សាលាដំបូង រាជធានី​ភ្នំពេញ លោក សេង លាង ចេញ​ដីកា​សម្រេចនា​ល្ងាច​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២១ នេះ ដាក់​ឃុំ ក្នុង​ពន្ធនាគារ ជា​បណ្ដោះអាសន្ន ក្រោម​ការចោទ ប្រកាន់​ពីបទរំលោភ​លើ​ទំនុកចិត្ត។​ ជន​ត្រូវ​ចោទ​ដែល​តុលាការសម្រេច​ឃុំខ្លួន ឈ្មោះ ញឹម ប៉ែន អាយុ ៤៦ ឆ្នាំ ត្រូវ​ចៅក្រម​ស៊ើបសួរ បង្គាប់អោយ​យកទៅ​ឃុំខ្លួន នៅ​ពន្ធនាគារ (​ម​១) ។​

​យោងតាម​ដីកា​បង្គាប់​អោយ​ឃុំខ្លួន របស់លោក សេង លាង ជា​ចៅក្រម​ស៊ើបសួរ បានបញ្ជាក់​ថាៈ ឈ្មោះ ញឹម ប៉ែន អាយុ ៤៦ ឆ្នាំ មាន​ទីលំនៅ ភូមិ​ទួល​តា​ចាន់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ ត្រូវបាន​ឃាត់ខ្លួន កាលពី​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ ២០២១ ជននេះ ត្រូវបាន​ដាក់អោយ​ស្ថិតក្រោម​ការត្រួតពិនិត្យតាមផ្លូវតុលាការពីបទ « រំលោភ​លើ​ទំនុកចិត្ត » ប្រព្រឹត្ត​នៅ​ចំណុច ផ្លូវ ៦០ ម៉ែត្រ ភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក ខណ្ឌដង្កោ កាលពី​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ ២០១៧ បទល្មើសដែលមាន​ចែង អោយ​ផ្ដន្ទាទោសតាមមាត្រា៣៩១ មាត្រា៣៩២ នៃ​ក្រមព្រហ្មទណ្ឌ និង​សាលក្រម​ព្រហ្មទណ្ឌ មុន​អង្គសេចក្ដី លេខ ១៤១ ចុះ ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២១ ដែល​បានសម្រេច​ឃុំខ្លួន ឈ្មោះ ញឹម ប៉ែន ដាក់ពន្ធនាគារជាបណ្ដោះអាសន្នក្រោម​ការចោទប្រកាន់ពីបទ រំលោភ​លើ​ទំនុកចិត្ត៕

លោកជំទាវ​កិត្តិសង្គហ​បណ្ឌិត​ ម៉ែន ​សំអន​ អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​និង​ឧបត្ថម្ភ​ដល់​ប្រជាពល​រដ្ឋ​ចំនួន​ ១១០គ្រួសារ​​និង​សមា​ជិក​ក្រុម​ប្រឹក្សា​​៣៩​រូប​មក​ពី​៤​ឃុំ​!​!!

ចំនួនអ្នកទស្សនា: Views

ខេត្តស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងរាស្ត្រមណ្ឌលស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សប្បុរសជន ចែកជូនដល់ប្រជាពលរដ្ឋ ដែលបានជាសះស្បើយពីជំងឺកូវីដ១៩ និងប្រជា​ពលរដ្ឋជួបការលំបាកកំពុងធ្វើចត្តាឡីស័ក ចំនួន ១១០គ្រួសារ និងសមាជិកក្រុមប្រឹក្សា ៣៩រូប ស្ថិតក្នុង ឃុំដូនស ឃុំស្វាយយា ឃុំអង្គតាសូ និងឃុំស្វាយអង្គ ស្ថិតក្នុង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នាព្រឹកថ្ងៃអាទិត្យ ៦កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ។

 ថ្លែងក្នុងពិធីនោះ លោកជំទាវក៏បាននាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល​សម្តេចទាំងទ្វេរ តែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងមានការដោះស្រាយបញ្ហាប្រឈមនានា ដោយមិនដែលទុក​ចោលឲ្យប្រជា​ពលរដ្ឋណា ម្នាក់ស្លាប់ដោយអត់ស្បៀងអាហារ និងមិនមានការដោះស្រាយអ្វីឡើយ។

លោកជំទាវក៏បានក្រើនរំលឹកអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្នយក ចិត្តទុកដាក់ឲ្យបានខ្ពស់​បន្ថែមទៀត ដោយចូលរួមអនុវត្តតាមវិធានការ ណែនាំរបស់ ក្រសួងសុខា ភិបាលឱ្យបានគ្រប់ៗគ្នា និងប្រកាន់យកនូវការ​អនុវត្តវិធានការ ៣ការពារ ៣កុំ ឱ្យបាន ខ្ជាប់ខ្ជួន កុំធ្វេសប្រហែស ហើយត្រូវនាំគ្នាទៅចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដែលរាជរដ្ឋាភិបាល ផ្តល់ជូន ដោយឥតគិតថ្លៃឱ្យបានគ្រប់ៗគ្នា « ភាពស៊ាំសហគមន៍ រឹងមាំពិតប្រាកដមួយ» ដើម្បីទប់ទល់ នឹង មេរោគ ប្រភេទដែលតា ឬប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀត ។
 
អំណោយដែលបានចែកជូនប្រជាពលរដ្ឋចំនួន ១១០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ៖ ១. ត្រីខ ១យួរ ២. អំបិល ១គីឡូក្រាម ៣. ប៊ីចេង កន្លះគីឡូក្រាម ៤. អាល់កុល ១ដប ៥. ទឹកត្រី ២ដ ៦. ស្ករ ស ១គីឡូក្រាម ៧. ម៉ាស់ ១ប្រអប់ ៨. អង្ករ ២៥គីឡូក្រាម ៩. មី ១កេសតូច ១០. អាវកូនក្មេង ១ និងថវិកា ៥ម៉ឺនរៀល ។
 
ចំណែក៤ឃុំ ក្នុងមួយឃុំទទួលបាន ៖ ១. អង្ករ ២០០គីឡូក្រាម ២. មី ១០កេសតូច ៣. ត្រីខ ១០០កំប៉ុង ៤. អាល់កុល ១កាន៥. ម៉ាស់ ១០ប្រអប់ ៦. ទឹកត្រី ៣០ដប ៧. ទីកស៊ីអ៊ីវ ៣០ដប និងសមាជិកក្រុមប្រឹក្សាឃុំ ស្មៀន និងជំនួយការ សរុប ៣៩រូប ទទួលបានថវិកា ៨ម៉ឺនរៀល៕

















 
 
















 

ទើប​រកឃើញថ្មី ស្ថានីយ​បុរាណ​ជាង​ ២០០ កន្លែង នៅ​ខេត្ត​ជាប់​ព្រំដែន​ថៃ!!!

ចំនួនអ្នកទស្សនា: Views

ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​បាន​រកឃើញ​ស្ថានីយ​បុរាណ​ជាង ២០០ កន្លែង​ទៀត​ដែល​បន្សល់ទុក​ពី​ដូនតាខ្មែរ​ជំនាន់​មុន​​។ លោក​ យង់ តាំងកូយ ប្រធាន​មន្ទីរ​វប្បធម៌​ និង​វិចិត្រសិល្បៈ​ខេត្ត​បន្ទាយមានជ័យ​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ស្ថានីយ​បុរាណ​ទើប​រក​ឃើញ​ថ្មី​មាន​ដូចជា ទួល​ប្រាសាទ ទួល​បុរាណ ទួល​កប់សព ស្រះ​បុរាណ ផ្លូវ​បុរាណ​ជា​ដើម។

ការ​រកឃើញ​ស្ថានីយ​បុរាណ​ថ្មីបន្ថែមទៀត​នេះ ខណៈ​កន្លងទៅ​មាន​ពលរដ្ឋ​មួយ​ចំនួន​នាំគ្នា​ជីកគាស់ កកាយទីទួល ឬផ្នូរបុរាណ ដេីម្បីយកដីអាស្រ័យ​ផល និង​ជាប្រយោជន៍ផ្ទាល់ខ្លួន។


 

បើតាមលោក យង់ តាំងកូយ ក្នុង​ខេត្តបន្ទាយមានជ័យមាន​កេរតំណែលបុព្វបុរសខ្មែរជំនាន់មុន​បន្សល់ទុក​យ៉ាង​ច្រើន។ យ៉ាងណាកន្លងទៅ​ ក៏​មា​នការ​ជី​កគាស់កកាយ​​ផ្នូរនិង​ទួល​បុរាណ​ពី​ពលរដ្ឋ​តាម​មូលដ្ឋានមួយ​ចំនួន​ ដែល​ធ្វើ​ឲ្យ​ខូចខាត​ប៉ះពាល់​ដល់​សម្បត្តិ​វប្បធម៌​របស់​ជាតិ។

​លោក​បន្ត​ថា អាជ្ញាធរ​និងមន្ទីរពាក់ព័ន្ធ ​ចុះទៅ​បង្រ្កាប​បាន​ជា​បន្តបន្ទាប់ និង​បាន​ខិតខំ​​ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាម​មូលដ្ឋានចូលរួមការពារ​និង​ថែរក្សាកេរ្តិ៍តំណែល​វប្បធម៌ជាតិ​កុំ​ឲ្យ​បាត់បង់។

គិត​មក​ដល់​ពេលនេះ មន្ទីរវប្បធម៌​ខេត្ត​បន្ទាយមានជ័យបាន​ស្រាវជ្រាវ​រកឃើញ​​ ស្ថានីយ​បុរាណ​ចំនួន ៩១១ កន្លែង​នៅទូទាំង​ខេត្ត។ ក្រៅ​ពី​ស្ថានីយ​បុរាណ ខេត្ត​បន្ទាយមានជ័យ​នៅ​សេសសល់​សំណង់​បុរាណ​ជា​​ប្រាសាទ​ដែល​នៅ​មាន​រូបរាង​ចំនួន ៣២ កន្លែង។ ប្រាសាទ​ដែលនៅ​សេសសល់​ទាំង ៣២ កន្លែង​មាន​នៅ​តាម​បណ្តាញ​ស្រុក​មួយ​ចំនួន​ដូចជា៖

១/ ក្រុង​សិរីសោភ័ណ្ឌមាន ០១ កន្លែង

-ប្រាសាទ​ភ្នំ​កងវ៉ា

២/ ​ស្រុក​ថ្ម​ពួកមាន ២០ កន្លែង៖

-ប្រាសាទ​បន្ទាយ​ឆ្មារ

-ប្រាសាទ​តាស៊ឹម

-ប្រាសាទ​យាជូន

-ប្រាសាទ​យាយតុំ

-ប្រាសាទ​ចិញ្ចឹម​ត្រី

-ប្រាសាទ​តាណែម

-ប្រាសាទ​សំណាង​តាសុខ

-ប្រាសាទ​តាប្លាំង

-ប្រាសាទ​តាព្រហ្ម

-ប្រាសាទ​មេបុណ្យ (កើត)

-ប្រាសាទ​បន្ទាយទ័ព

-ប្រាសាទ​តុប

-ប្រាសាទ​ប្រុស

-ប្រាសាទ​ត្រពាំង​មម៉ាំង

-ប្រាសាទ​ល្បើក​ល្វា

-ប្រាសាទ​ក្រហម

-ប្រាសាទ​ពន្លាក់

-ប្រាសាទ​កូន​ដំរី

-ប្រាសាទ​ដំបូក

-ប្រាសាទមេបុណ្យ​ (ជើង)

៣/ ស្រុក​ស្វាយចេក មាន ០៦ កន្លែង

-ប្រាសាទ​ភាស

-ប្រាសាទ​បន្ទាយព្រាវ

-ប្រាសាទ​គុក

-ប្រាសាទ​ល្បើក​ស្វាយ

-ប្រាសាទ​ល្បើក​អំពិល

-ប្រាសាទ​សំរោង

៤/ ស្រុក​ព្រះនេត្រព្រះ មាន ០៣ កន្លែង៖

-ប្រាសាទ​ប្រាំ

-ប្រាសាទ​ចាអើ

-ប្រាសាទ​ចេតិយ៍

៥/ ស្រុក​ភ្នំស្រុក មាន ០២ កន្លែង

-ប្រាសាទ​ភ្នំកូនខ្លែង

-ប្រាសាទ​សំរោង​

អត្ថបទ៖ ប៊ុណ្ណារ៉ា




 

 

អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ ដែលជាប់ពាក់ព័ន្ធបទល្មើសច្រើនជាប់ខ្លួន!

ចំនួនអ្នកទស្សនា: Views

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញនៃការិយាល័យ​​ ប្រឆាំង​ការជួញដូរមនុស្សនិងការពារអនិតិជន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់​ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណី ហិង្សាក្នុង​គ្រួសារ, បង្ខាំងមនុស្សដោយ​ចេតនា​ទុច្ចរិត ក្នុងគោលដៅគំរាមទារប្រាក់ពីប្រពន្ធរបស់ខ្លួន, កាន់កាប់​អាវុធ ដោយខុសច្បាប់ និង រំលោភសេពសន្ថវៈទៅលើកូនស្រីចុង ដោយគំរាមកំហែង​ថានឹងសម្លាប់។ លើសពីនេះទៅទៀត ជនសង្ស័យរូបនេះ ក៏ជាបុគ្គលដែលល្បីសំបូររឿងក្តី មិនចេះចប់ ក្នុងរយៈកាល​កន្លងមក ទាំងនៅតាមបណ្តាខេត្តនិងរាជធានី។


 

ជនសង្ស័យឈ្មោះ ឡេង ប៊ុនស្រ៊ី ភេទប្រុស អាយុ៥៦ឆ្នាំ មានស្រុកកំណើត ឃុំស្វាយឃ្លាំង ស្រុក​ក្រូចឆ្មា ខេត្តកំពង់ចាម បានចាប់ដៃគ្នាជាប្តីប្រពន្ធ ជាមួយស្រ្តីម្នាក់មេម៉ាយកូន០៥ កាលពីចុង​ឆ្នាំ២០១១លុះដល់ចុងឆ្នាំ២០១៩ ជនសង្ស័យបានដាក់ពាក្យបណ្តឹងនៅតុលាការ ដើម្បីសុំលែង​លះប្រពន្ធនិងចែកទ្រព្យសម្បត្តិគ្នា ប៉ុន្តែជនសង្ស័យបែរជាប្រាប់ ប្រពន្ធថា ខ្លួនបានដាក់បណ្តឹង​ព្រហ្មទណ្ឌឲ្យតុលាការចាប់ប្រពន្ធដាក់គុក បើប្រពន្ធចង់រួចបណ្តឹងត្រូវធ្វើកិច្ចព្រមព្រៀង លែងលះ​គ្នាដោយស្ម័គ្រចិត្ត ចែកទ្រព្យសម្បត្តិគ្នាពាក់កណ្តាលរួមមានដីធ្លីនៅអង្គស្នួល​០២កន្លែង​និងផ្ទះនៅ​អូរបែកក្អម ០១កន្លែង ព្រមទាំងត្រូវសងលុយឲ្យជនសង្ស័យ ១៨ម៉ឺនដុល្លារនៅពេលណាដែល លក់ដីដែលជាទ្រព្យផ្ទាល់របស់ប្រពន្ធ នៅឯខេត្តសៀមរាបដាច់។ ស្រាប់តែពេលប្រពន្ធចូល​ដល់​តុលាការ ទើបដឹងថាប្តីខ្លួនប្តឹងលែងលះទៅវិញ ពុំមែនប្តឹងរឿង ព្រហ្មទណ្ឌដើម្បីចាប់ខ្លួន​ដាក់គុក​ដូចការគម្រាមរបស់ប្តីឡើយ ដូច្នេះ ប្រពន្ធក៏មិនព្រមយកកិច្ចព្រមព្រៀងបែងចែកទ្រព្យនិង សង​លុយ​ឲ្យជនសង្ស័យនោះ ប្រគល់ទៅឲ្យតុលាការទេ ក្រោយមកជនសង្ស័យដែលជាប្ដី បាន​ហៅប្រពន្ធមក​គំរាម ដោយដាក់កាំភ្លើងលើតុហើយគំរាមថាបើមិនយកកិច្ចព្រម​ព្រៀងនេះទៅ​ដាក់ឲ្យតុលាការទេ​ប្រយ័ត្ន កូនកំព្រាអត់ម្ដាយ ។ តែដោយពួកខ្លួនរស់នៅជាមួយគ្នា ពុំមានអេតាស៊ីវិល តុលាការបាន​លើកចោលការទាមទារសុំឈប់រស់នៅជាអនិតិសង្វាស របស់ដើមចោទ តែឲ្យអនុវត្តកិច្ចព្រមព្រៀង​ដែល​ប្តីបានបង្ខំឲ្យប្រពន្ធធ្វើមុនចូលតុលាការទៅវិញ។ នៅខែឧសភា ឆ្នាំ២០២០ ជនសង្ស័យបាន​សុំប្រពន្ធ ត្រូវរូវគ្នាវិញ និងបានចុះអេតាស៊ីវិលជាមួយគ្នាដើម្បីបញ្ជាក់ចិត្តស្មោះ។
 
លុះនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ ជនសង្ស័យ បានបង្ខំឲ្យប្រពន្ធរកលុយមកឲ្យខ្លួន១៨ម៉ឺនដុល្លារ តាមកិច្ចព្រមព្រៀងដែលខ្លួនបានធ្វើជាមួយគ្នា មុនពេលចុះអេតាស៊ីវិល តែប្រពន្ធមិនព្រមឲ្យ​លុយ​នោះ ក៏បង្កជាជម្លោះឈានទៅដល់ការប្រើហិង្សា ហើយជនសង្ស័យ ក៏បានដេញប្រពន្ធចេញពីផ្ទះ ប្រពន្ធក៏បានមកដាក់ពាក្យបណ្តឹងនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ។
 
នៅថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចទទួលបានការសុំអន្តរាគមន៍ពីដើមបណ្តឹងបន្ថែមថា កូនរបស់គាត់០២នាក់ ត្រូវបាជនសង្ស័យបង្ខាំងទុកក្នុងផ្ទះ សូមឲ្យសមត្ថកិច្ចជួយរំដោះកូនគាត់ផង។ មន្ត្រីជំនាញនៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានចុះអនុវត្តជាក់ស្តែង នៅចំណុច ផ្ទះលេខ៤៩ ផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ រកឃើញថា ជនសង្ស័យ​ពិត​​ជាចាក់សោរបង្ខាំងមនុស្ស០២នាក់ខុសច្បាប់ ដែលត្រូវជាកូនចុងរបស់ ជនសង្ស័យ (ក្នុងនោះ​មាន​អនិតិជនម្នាក់) ពិតមែន ហើយជនសង្ស័យបានគេចខ្លួន ពេលបានឃើញកម្លាំងសមត្ថកិច្ច។ សមត្ថកិច្ចព្រមទាំងអាជ្ញាធរភូមិ បានធ្វើការអន្តរាគមន៍កាត់សោផ្ទះ រំដោះកូនទាំងពីរនាក់​នោះ​មកវិញ។
 
ក្រោយពេលមន្ត្រីជំនាញ តាមរកជនសង្ស័យឃើញនាព្រលប់ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២១ ក៏បានហៅជនសង្ស័យ មកកាន់ការិយាល័យដើម្បីបំភ្លឺ ស្រាប់តែកូនស្រីចុងរបស់ជនសង្ស័យ បានបង្ហើបថានាងក៏ជា ជនរងគ្រោះ ធ្លាប់ត្រូវបាន ជនសង្ស័យដែលជាឪពុកចុង ចាប់រំលោភ​ផងដែរតែនាងមិនហ៊ានប្រាប់អ្នកណាទេ ព្រោះជនសង្ស័យបានគម្រាមថា នឹង សម្លាប់ចោល ម្យ៉ាងជនសង្ស័យធ្លាប់មានប្រវត្តិជាប់គុក០៦ឆ្នាំព្រោះសម្លាប់មនុស្សពីមុនមក និងតែងតែបង្ក អំពើហិង្សាក្នុងគ្រួសារ ជារឿយៗ ព្រមទាំងមានកាំភ្លើងខ្លីមួយដើមទៀត ហើយសមត្ថកិច្ចក៏បានដក​ហូតកាំភ្លើងហ្គាសបាញ់គ្រាប់កង់ ០១ដើមពីផ្ទះជនសង្ស័យផងដែរ។ រឹតតែភ្ញាក់ផ្អើលទៅ​ទៀតនោះ ជនសង្ស័យ ឡេង ប៊ុនស្រ៊ី នេះក៏ធ្លាប់មានរឿងអាស្រូវជាច្រើននៅតាមខេត្តទៀតផង៕



 

សម្តេច​អគ្គ​មហា​ពញា​ចក្រី ​​​ហេង ​សំរិន​​​ និង​​​សមាជិក​​​សមាជិកា​​​រដ្ឋ​​សភា ​​​បាន​​​អញ្ជើញ​​​មក​​​ទទួល​​​វ៉ាក់​​​​សាំង​​​​កូវីដ​​​-​១៩ ​​​អាស្រ្តា​ហ្សេនី​កា​ដូស​​​ទី៣​​ ​ឬ​​ដូស​​​ជំរុញ​​​!!!

ចំនួនអ្នកទស្សនា: Views

រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសមាជិក សមាជិការដ្ឋសភា បានអញ្ជើញមកទទួលវ៉ាក់​សាំង​កូវីដ-១៩ អាស្រ្តាហ្សេនីកាដូសទី៣ ឬដូសជំរុញ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នេះ តាមការរៀប​ចំរបស់ក្រសួង​សុខាភិបាល​និងអគ្គលេខាធិការដ្ឋានរដ្ឋសភា។

 
 
សម្តេចបានបន្តថា ៖ រាជរដ្ឋាភិបាលបានកំណត់យកការចាក់វ៉ាក់សាំងជាយុទ្ធសាស្រ្តគន្លឹះកាត់បន្ថយ ការឆ្លងនិងឈឺធ្ងន់​ពិសេសសំដៅឈានទៅ​សម្រេច​ឱ្យបាន​នូវភាពសាំសហគមន៍ ដែលជាកត្តា ជំរុញធានា ឱ្យបាននូវការវិលត្រឡប់​ទៅរក​ប្រក្រតីភាពថ្មី នៃជីវភាព​របស់​នៅជាទូទៅរបស់ពលរដ្ឋ ក៏ដូចជាការស្តារនូវបញ្ហាសេដ្ឋកិច្ច សង្គមឱ្យងើបឡើងវិញ។ កំណើនអត្រាពលរដ្ឋចាក់វ៉ាក់សាំង បានកើនឡើងជាលំដាប់ ពោលក្នុងចំណោមពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើងទៅ ដែលរហូត មកដល់ពេលនេះ​សឹងតែ​សម្រេច​បាន១០០% ហើយនៃចំនួនគោលដៅ១០លាននាក់នោះ ។
 
ចំណែកកុមារនិងយុវវ័យដែលមានអាយុពី១២ដល់១៧ឆ្នាំវិញ មកដល់ ពេលនេះសម្រេច បានជិត ៩០% ហើយដែរដែលបាន​ទៅ​​ចាក់វ៉ាក់សំាងកូវីដ-១៩ ក្នុងចំណោមជិត២លាននាក់។ ក្រសួង សុខា ភិបាលបាននិងកំពុង​បន្តយ៉ាងសកម្មក្នុងការចាក់វ៉ាក់​សំាងដូសទី៣ឬដូសជំរុញ ជូនដល់ពលរដ្ឋ ដែលបានចាក់ដូសទី១និងទី២ ហើយនៅតែបន្តផ្តល់វ៉ាក់សាំងដូសដំបូង​ដល់​ពលរដ្ឋ​ ដែល​មិនទាន់បានទៅចាក់ សំដៅធ្វើយ៉ាងណាឱ្យពលរដ្ឋរបស់យើងដែលមានអាយុត្រូវ ចាក់បាន ចាក់គ្រប់ៗគ្នា។
 
ឆ្លៀតឱកាសនេះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សូមកោតសរសើរដល់មន្រ្តីសុខាភិបាល អាជ្ញាធរដែនដី កងយុទ្ធ​ពលខេមរ​ភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានខិតខំគ្រប់បែប យ៉ាងក្នុងយុទ្ធនាការចាក់វ៉ាក់សាំង និងធ្វើកិច្ច​អន្តរាគមន៍​តាម​​ភារកិច្ច ព្រមទាំងការចូលរួមយ៉ាង ពេញលេញពីប្រជាពលរដ្ឋរបស់យើង ដែលបានធ្វើឱ្យយុទ្ធសាស្រ្តាចាក់វ៉ាក់​សំាងការ​ពារ សុខុមាលភាពសង្គមជាតិរបស់យើងទទួលបានជោគជ័យបែបនេះ។
 
សម្តេចសម្តែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការកៀរគរស្វែង​រក​វ៉ាក់សាំង​​គ្រប់មធ្យោបាយ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃបាន ក្នុងចំនួនយ៉ាងច្រើនជាទីមោទកភាព​បំផុតនៅក្នុង​ការពារសុខុមាលភាពពល រដ្ឋនិងសង្គម របស់យើងទប់ទល់នឹងជំងឺដ៏កាចសាហាវនេះ។ យើងនឹងអាចឈានទៅបើកដំណើរ​ការសាលារៀន រមណីយដ្ឋានកម្សាន្តនានា ដោយត្រូវគោរពតាមស្តង់ដាវិធានការសុវត្ថិភាព ដើម្បីឱ្យចៅៗ កូនក្មួយរបស់​យើងបានវិលទៅសិក្សានៅថ្នាក់រៀនដោយផ្ទាល់ ក៏ដូចជាស្តារវិស័យសេដ្ឋកិច្ចឡើងវិញ ជាបណ្តើរៗតាមរយៈការ​ប្រកបកិច្ច​ការ​រកទទួលទានប្រចាំថ្ងៃផ្សេងៗនោះ។
 
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បណ្តាប្រទេស ជាមិត្តរបស់​កម្ពុជាទាំង​អស់ រួមនឹង​ដៃគូអភិវឌ្ឍន៍ទាំងឡាយដែលបានចូលរួមយ៉ាងសកម្មក្នុង ការបរិច្ចាគវ៉ាក់សាំង សម្ភារៈវេជ្ជសាស្រ្តនានាដល់​កម្ពុជានៅក្នុងការ​ប្រយុទ្ធប្រឆំាងជំងឺកូវីដ-១៩ ជារហូតមក។
 
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ បន្តអនុវត្តវិធានការ “៣កុំ ៣ការពារ” និងចូលរួមអនុវត្តវិធានការរដ្ឋបាល និងសុខាភិបាល ឱ្យបានហ្មត់ចត់ ទើបយើងចៀសឆ្ងាយពីជំងឺដ៏សាហាវនេះ ទទួលបាន​សេចក្តីសុខពេញលេញ ក្នុងពេលឆាប់ៗខាងមុខនេះ៕








 

 

ចំនួនអ្នកទស្សនា: Views

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញនៃការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិង​ការពារ​​អនិតិជន កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ជូន ជនសង្ស័យ ០២នាក់ ទៅមណ្ឌលអប់រំកែប្រែទី១(ម១) តាមដីកា​បង្គាប់ឲ្យឃុំខ្លួន លេខ ៦២៩៥ ក១.ដ.ឃ.ដ និង លេខ ៦២៩៦ ក១.ដ.ឃ.ដ របស់សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១។


 

ជនសង្ស័យទាំងពីរនាក់ មានឈ្មោះ៖
១.ឈ្មោះ រឿន សារ៉ាយ ភេទប្រុស អាយុ២៤ឆ្នាំ មានមុខរបរកម្មកររោងចក្រ ស្រុកកំណើត ឃុំទឹកហួត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលលេខ៤ឃ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
២.ឈ្មោះ សុខ ណាវីន ភេទប្រុស អាយុ២២ឆ្នាំ មានមុខរបរកម្មកររោងចក្រ ស្រុកកំណើត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលលេខ៥ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

គួររំលឹកដែរថា ជនសង្ស័យទាំងពីរនាក់ខាងលើ ដំបូងឡើយត្រូវបានកម្លាំងជំនាញនៃការិយាល័យ ប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ក្រាប ជាក់ស្តែង កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ ពាក់ព័ន្ធករណី ជួញដូរនិង​ប្រើប្រាស់គ្រឿងញៀន នៅចំណុចបន្ទប់ជួល ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ។ ជនសង្ស័យបានសារ​ភាពបន្តថា ខ្លួន និងបក្ខពួក ធ្លាប់ប្រើប្រាស់គ្រឿងញៀន ជាច្រើនលើកច្រើនសារមកហើយ ចុងក្រោយ ខណៈដែលកំពុងជួបជុំគ្នា​ប្រើប្រាស់​គ្រឿងញៀន ក៏ត្រូវបានសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនតែម្តង។

ក្រោយពេលជនសង្ស័យ កំពុងត្រូវបានជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនបំពេញ និតិវិធី និងកសាងសំណុំរឿង ស្រាប់តែមានគ្រួសារមួយ មកដាក់ពាក្យបណ្តឹងអំពីកូនស្រីរបស់គាត់ ជាអនិតិជនអាយុ១៥ឆ្នាំ ត្រូវបានជនសង្ស័យឈ្មោះ រឿន សារ៉ាយ ចាប់រំលោភ ដែលកូនស្រីរបស់ គាត់បានលាក់បាំង រហូតដល់មានសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធ ករណីគ្រឿងញៀន ទើបមានគេប្រាប់គាត់ថាធ្លាប់បានឃើញកូនស្រីគាត់ត្រូវបានគេដឹកម៉ូតូយក ចូលបន្ទប់ជនសង្ស័យ ទើបគាត់បង្ខំសួរកូនស្រីដឹងរឿងថា ត្រូវបានជនសង្ស័យចាប់រំលោភ។

ដោយពិនិត្យឃើញមានតម្រុយពិរុទ្ធភាព ករណីរំលោភសេពសន្ថវៈពិតប្រាកដមែន ជំនាញ នៃការិយាល័យ ប្រឆាំង​គ្រឿង​ញៀន ក៏បានប្រគល់ជនសង្ស័យ ឲ្យទៅការិយាល័យប្រឆាំងការជួញ ដូរមនុស្សនិងការពារអនិតិជន នៃកងរាជអាវុធហត្ថ​រាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅតុលាការផ្តន្ទាទោសតាមច្បាប់។

ជនសង្ស័យឈ្មោះ រឿន សារ៉ាយ បានសារភាពឲ្យដឹងថា ខ្លួនពិតជាបានលួងលោម នារីរងគ្រោះ ដើម្បីធ្វើសកម្មភាព សេពសន្ថវៈពិតប្រាកដមែន ដោយខ្ចីបន្ទប់ជួលរបស់ឈ្មោះ សុខ ណាវីន ត្រូវជាប្អូនធម៌របស់ខ្លួន ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ដើម្បីធ្វើសកម្មភាពរំលោភ។ បន្ទាប់ពីធ្វើសកម្មភាពរួចខ្លួនបានពឹងឲ្យឈ្មោះ សុខ ណាវីន ដឹកនារីរងគ្រោះទៅផ្ទះវិញ៕

 






យានយន្តដឹក​​ជញ្ជូន​​ខ្សាច់​៦​គ្រឿង​​ត្រូវ​​បាន​​ផាក​​ពិន័យ​​និង​​ឃាត់​​ទុក​​ចំនួន​​១ឆ្នាំ​​៖ ​​នៅ​​មន្ទីរ​​សា​ធារ​ណ​ការ​ ​និង​​ដឹក​​ជញ្ជូន​​ខេត្ត​​រ​តន​គិរី​ ​ចំនួន​​៥​​គ្រឿង​​និង​​១​​គ្រឿង​​ទៀត​​នៅ​​ខេត្ត​​កំពង់​​ស្ពឺ ​​តាម​​មា​ត្រា​​៦០នៃ​​ច្បាប់​​ស្តី​​ពី​​ផ្លូវ​​ថ្នល់​​!!!

ចំនួនអ្នកទស្សនា: Views

ខេត្តរតនគីរី​ ៖ ថ្ងៃចន្ទ ៦រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារ​ចល័ត​ចម្រុះ​សម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិត កំណត់ របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំ ការត្រួតពិនិត្យ យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដឹកនាំដោយ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ អមដំណើរដោយ ឯកឧត្តម ឯក រដ្ឋ អនុរដ្ឋលេខាធិការ ឯកឧត្តម គឹម សាន់ អនុរដ្ឋលេខាធិការ សហការជា​មួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី ​និងសមត្ថកិច្ចពាក់ព័ន្ធ បានធ្វើ ការ ឃាត់ត្រួតពិនិត្យយានយន្ត​ដឹកខ្សាច់​ចំនួន ៥គ្រឿង ដែលដឹកលើសចាប់ពី ១៥តោន ដល់ ២២តោន បានធ្វើការផាកពិន័យ និងឃាត់ទុករយៈពេល ១ឆ្នាំដោយសារ​ផ្ទុកទម្ងន់លើស ពី ២០% នៃទម្ងន់ អនុញ្ញាត អនុលោមតាមមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់។

 
 
គួរបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើនៅលើផ្លូវជាតិលេខ៧៨ ក្នុងភូមិអូរកន្សែង ឃុំបឹងកន្សែង ស្រុកបានលុង ខេត្តរតនគិរី។ ដោយឡែកយានយន្តដឹកខ្សាច់ ធុនធ្ងន់ ផ្ទុកទម្ងន់សរុប ៧០តោន ១គ្រឿងទៀត ដែលផ្ទុកលើស៣០តោន បានធ្វើការ ផាកពិន័យ និងឃាត់ទុករយៈពេល ១ឆ្នាំនៅ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺដោយសារផ្ទុកទម្ងន់ លើសពី ២០% នៃទម្ងន់អនុញ្ញាត អនុលោមតាមមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់។
 
ក្រសួងសូមរំលឹកជូនដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្ត ធុនធ្ងន់ទាំងអស់ម្តងហើយ ម្តងទៀតថា៖ ក្រសួងនឹងបន្តអនុវត្តតាមបទប្បញ្ញត្តិច្បាប់យ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើស ទម្ងន់កម្រិតកំណត់ យ៉ាងដោយគ្មានការលើកលែងឡើយ៕