July 2025 ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ www.tsp68tvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូច​ សុភ័ក្រ្ភ អាស័យដ្ឋាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887

​​​​​​​​​​​​​

អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជានៅបន្តរក្សាការពារទឹកដី និងអាយុជីវិតរបស់ពលរដ្ឋ និងការពារសន្តិភាពដោយមិនអនុញ្ញាតឱ្យមានសង្គ្រាមកើតឡើងនោះទេ

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ៖ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថា បានថ្លែងថា កម្ពុជាបានប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះគោលការណ៍ស្នូលកិច្ចព្រមព្រៀងរួមមាន ការឈប់បាញ់ជាបន្ទាន់ ការរក្សាទីតាំងទ័ព មិនបង្កើនទ័ព និងសព្វាវុធ ហើយកម្ពុជាជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមចំណែកឱ្យអស់លទ្ធភាព ដើម្បីឱ្យទទួលបានលទ្ធផលកាន់តែវិជ្ជមានថែមទៀត។

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងដូចនេះ នៅថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ដែលប្រារព្ធធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី។

នាឱកាសនោះផងដែរ លោកជំទាវ បានថ្លែងបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ដែលបន្តដឹកនាំបន្ទាប់ពីសម្តេចតេជោ គឺនៅបន្តរក្សាសន្តិភាពដោយឈរលើអភិក្រម នោះគឺការតម្កល់អាយុជីវិត សេចក្តីសុខ ផលប្រយោជន៍របស់ប្រជាជនគ្រប់ៗរូបខ្ពស់បំផុត។

លោកជំទាវបន្តថា គោលដៅសំខាន់បំផុតរបស់កម្ពុជា គឺនៅតែបន្តការពារទឹកដី និងអាយុជីវិតរបស់ប្រជាពលរដ្ឋ និងការពារសន្តិភាពដោយមិនអនុញ្ញាតឱ្យមានសង្គ្រាមកើតឡើងទៀតនោះទេ ដូចអ្វីដែលកម្ពុជាបានកំពុងខិតខំប្រឹងប្រែងចរចាររកសន្តិភាពនាពេលបច្ចុប្បន្ននេះផងដែរ។ ទន្ទឹមនោះ លោកជំទាវ បានថ្លែងបញ្ជាក់ថា សូមប្រជាពលរដ្ឋជឿទុកចិត្តលើរាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងនៅតាមតំបន់ព្រំដែន ដើម្បីការពារទឹកដីយ៉ាងមុះមុតក្លាហាន ប្រកបដោយស្មារតីស្នេហាជាតិយ៉ាងជ្រាលជ្រៅបំផុត៕


សហគមន៍បរទេសកំពុងរស់នៅកម្ពុជា នាំគ្នាចូលរួមមូលនិធិជនភៀសសឹក ដើម្បីបញ្ជាក់ពីការរងគ្រោះ និងភាពឈឺឆាប់របស់កម្ពុជា ពីការឈ្លានពានរបស់ថៃ ទៅកាន់ពិភពលោក

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ សហគមន៍បរទេសដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា បានអញ្ជើញមកដល់ស្ថានីយ៍ទូរទស្សន៍ស៊ីធីអិន ដោយផ្ទាល់ កាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ ដើម្បីចូលរួមជាមួយមូលនិធិ ទ្រទ្រង់ជនភៀសសឹក នូវថវិកាមួយចំនួន សម្រាប់ជួយដល់កងទ័ព ជនភៀសសឹក ដែលបានភៀសខ្លួនចេញពីតំបន់វាយប្រហារពីការឈ្លានពានរបស់ថៃ

មកកាន់ទីជំរុំសុវត្ថិភាព ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគព្រមទាំងរបស់របរប្រើប្រាសចាំបាច់ជាច្រើនចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងភៀសសឹកពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃនៅក្នុងជំរំសុវត្ថិភាព

ចំនួនអ្នកទស្សនា: Views


សៀមរាប ៖ នៅថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងភៀសសឹកចំនួន២.៤០០គ្រួសារស្មើនឹង៨.៣៣៥នាក់ដែលកំពុងប្រមូលផ្តុំនៅក្នុងមណ្ឌលសុវត្ថិភាព

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញពីយន្តការយកចិត្តទុកដាក់ ចំពោះយោធិន និងនគរបាល ដែលកំពុងបំពេញប្រតិបត្តិការក្នុងសមរភូមិ គ្រួសារយោធិនពលី យោធិនរបួស និងធ្លាក់ខ្លួនពិការ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បានបង្ហោះសារបង្ហាញអំពីយន្តការមួយចំនួនរបស់រាជរដ្ឋាភិបាល ក្នុងយកចិត្តទុកដាក់ចំពោះយោធិន និងនគរបាលជាតិ ដែលកំពុងបំពេញប្រតិបត្តិការក្នុងសមរភូមិ គ្រួសារយោធិនពលី យោធិនរបួស និងធ្លាក់ខ្លួនពិការ។

រដ្ឋបាលរាជធានីភ្នំពេញ នាំយកអំណោយជាង១០០មុខ ប្រគល់ជូនវីរៈកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម

ចំនួនអ្នកទស្សនា: Views

(ព្រះវិហារ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បាននាំយកអំណោយជាង១០០មុខ ប្រគល់ជូនវីរៈកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម។

ក្នុងជើងទី១នេះ អំណោយចម្រុះជាង១០០មុខ ដែលបានមកពីទឹកចិត្តសប្បុរសជន និងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ នាំយកទៅប្រគល់ជូនវីរកងទ័ពជួរមុខ និងពលរដ្ឋកំពុងជម្លៀសចេញពីតំបន់ប្រឈមមុខគ្នា ដោយអាវុធពីការឈ្លានពានយ៉ាងគឃ្លើនរបស់ទាហានថៃ មកលើអធិបតេយ្យភាពកម្ពុជា នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម។

អំណោយទាំងអស់នេះ ត្រូវបានលោក ឯក ឃុនដឿន អភិបាលរងរាជធានីតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាំទៅប្រគល់ជូនដល់លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ សម្រាប់ផ្ដល់ដល់មណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ក្នុងស្រុកគូលែន ខេត្តព្រះវិហារ ក្រោមការទទួលពីអាជ្ញាធរខេត្ត ដើម្បីចែកជូនបន្តដល់ប្រជាពលរដ្ឋដែលបានជម្លៀស ចេញ ពីផ្ទះសម្បែងចំនួន ៣,៧៤៨គ្រួសារ ស្មើនឹង ១២,៧២២នាក់។

អំណោយដែលរដ្ឋបាលរាជធានីភ្នំពេញ នាំយកមកប្រគល់ជូនដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកនាពេលនេះ រួមមាន៖ ថ្នាំពេទ្យ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអៀវ ភួយមុង កន្ទេល បន្លែ ត្រីសាច់ និងសម្ភារប្រើប្រាស់ផ្សេងៗជាច្រើនទៀត សរុបទាំងអស់ ចំនួន១០៣មុខ។

លោក ឯក ឃុនដឿន ក្នុងនាមជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តសប្បុរសជននៅរាជធានីភ្នំពេញ ដែលតែងតែចូលរួមចែករំលែកធនធាន តាមលទ្ធលភាពរៀងៗខ្លួន ដើម្បីឧបត្ថម្ភដល់វីរៈកងទ័ពជួរមុខ និងក្រុមគ្រួសារប្រជាពលរដ្ឋ ដែលបាននិងកំពុងជម្លៀសចេញ ពីផ្ទះសម្បែងមកស្នាក់នៅទីកន្លែងសុវត្ថិភាព។ នេះពិតជាបានបង្ហាញឱ្យឃើញពីសាមគ្គីភាពជាធ្លុងមួយខ្មែរស្រលាញ់ខ្មែរ។ សូមអរគុណនូវទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋ និងសប្បុរសជនក្នុងស្មារតីខ្មែរ ជួយខ្មែរ។

តាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រះវិហារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ មាន ប្រជាពលរដ្ឋ ចំនួន៦ឃុំ ក្នុងចំណោម៨ឃុំនៃស្រុកជាំក្សាន្ត បានជម្លៀសចេញពីឃុំ សរុបចំនួន ១១,៥៥៨គ្រួសារ ស្មើនឹង ២៧,០៥៣នាក់ ក្នុងនោះបងប្អូនមួយចំនួនក៏បានទៅស្នាក់នៅផ្ទះសាច់ញាតិ និងផ្ទះមិត្តភក្តិ។ ប្រជាជនបានមកទីតាំងមានសុវត្ថិភាព ចំនួន ១៥កន្លែង ទូទាំងខេត្តព្រះវិហារ ចំនួន ៥,៨៥៥គ្រួសារ ស្នើនឹង ១៩,៩៤៣នាក់។ ដោយឡែកនៅ មណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម សរុបមានចំនួន ៣,៧៤៨គ្រួសារ ស្មើនឹង ១២,៧២២នាក់។

ក្នុងឱកាសនោះដែរ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ក៏បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានចាត់ឱ្យតំណាងអភិបាលរងរាជធានីមួយរូប នាំយកអំណោយរបស់ប្រជាពលរដ្ឋ និងសប្បុរសជនក្នុងរាជធានីភ្នំពេញ មកផ្តល់ជូនប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើមនេះ។ នេះពិតជាបានបង្ហាញឱ្យឃើញ ពីសាមគ្គីភាពជាធ្លុងមួយ ខ្មែរ ស្រលាញ់ខ្មែរ ៕

មេបញ្ជាការភូមិភាគទី៤ កម្ពុជា ជួបប្រជុំជាមួយមេបញ្ជាការភូមិភាគទី២ថៃ នៅច្រកទ្វារអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ

ចំនួនអ្នកទស្សនា: Views

(ឧត្តរមានជ័យ)៖ នៅវេលាម៉ោង ១០ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ បានជួបប្រជុំជាមួយមេបញ្ជាការយោធភូមិភាគទី២ថៃ នៅច្រកទ្វារអន្តរជាតិអូស្មាច់ ខេត្តឧត្តរមានជ័យ។

កាលពីវេលាម៉ោង៩ព្រឹកមិញ លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥របស់កម្ពុជា ក៏បានជួបប្រជុំជាមួយមេបញ្ជាការយោធភូមិភាគទី១ ថៃ នៅទ្វារអន្តរជាតិច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យផងដែរ។

ការជួបប្រជុំរវាងមេភូមិភាគតាមព្រំដែនរបស់កម្ពុជា និងថៃ បានធ្វើឡើង ក្រោយបទឈប់បាញ់ត្រូវបានកំណត់ និងឯកភាពកាលពីវេលាម៉ោង១២យប់ថ្ងៃទី២៨ ខែកក្កដា៕

ក្រសួងការងារ ផ្ញើសារលិខិតជូនអង្គការ ILO និងអង្គការ IOM រួមទាំងការិយាល័យនៃអង្គការទាំង២ ប្រចាំកម្ពុជា និងប្រទេសថៃ ដោយស្នើឱ្យមានកិច្ចអន្តរាគមន៍ភ្លាមៗ ប្រឆាំងការរើសអើងនិងការប្រើហិង្សាលើពលករខ្មែរដែលកំពុងរស់នៅនិងធ្វើការនៅប្រទេសថៃ

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្ញើសារលិខិតជូនអង្គការអន្តរជាតិខាងការងារ (ILO) និងអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) រួមទាំងការិយាល័យនៃអង្គការទាំង២ ប្រចាំនៅប្រទេសកម្ពុជា និងប្រទេសថៃដោយស្នើឱ្យមានកិច្ចអន្តរាគមន៍ភ្លាមៗប្រឆាំងការរើសអើង និងការប្រើហិង្សាលើពលករខ្មែរដែលកំពុងរស់នៅនិងធ្វើការនៅប្រទេសថៃ សំដៅលើកកម្ពស់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ពលករទេសន្តរប្រវេសន៍ ស្របតាមលិខិតបទដ្ឋានអន្តរជាតិ៕

អ្នកនាំពាក្យក្រសួងការពារជាតិ៖ ទាហានថៃនៅតែវាយប្រហារចូលដីកម្ពុជា បើទោះបីមានការកំណត់កិច្ចប្រជុំពិសេសរវាងនាយករដ្ឋមន្ដ្រីកម្ពុជា និងនាយករដ្ឋមន្ដ្រីស្តីទីរបស់ថៃ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា រហូតដល់ថ្ងៃទី២៨ ខែកក្កដានេះ ទោះបីជាមានការកំណត់អំពីកិច្ចប្រជុំពិសេសរវាងនាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីស្តីទីរបស់ថៃ នៅប្រទេសម៉ាឡេស៊ី ប៉ុន្តែថៃនៅតែបើកការវាយប្រហារមុនមកលើកម្ពុជា នៅតំបន់ប្រាសាទតាមាន់ ចាប់តាំងវេលា៣៖១០នាទីរំលងអាធ្រាត្រ រហូតដល់ម៉ោង៥ទៀបភ្លឺ។

ការបញ្ជាក់ឱ្យដឹងបែបនេះរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានធ្វើឡើងនៅសន្និសីទសារព័ត៌មានបង្ហាញបច្ចុប្បន្នភាព ថ្ងៃទី៥ នៃការបង្កសង្គ្រាមរបស់យោធាថៃឈ្លានពានដែនអធិបតេយ្យកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានលើកឡើងថា ទាហានឈ្លានពានរបស់សៀមបានបាញ់គ្រាប់បែកផ្សែងពីលើយន្តហោះ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជានៅតំបន់អានសេះ និងកន្លែងផ្សេងៗទៀត និងបានបន្តទម្លាក់គ្រាប់បែកចង្កោម បាញ់អាវុធធុនធ្ងន់ដូចជាភ្លៀងរលឹមមកដល់ទាហានកម្ពុជា ប៉ុន្តែត្រូវបានបរាជ័យ ដោយទាហានក្លាហានកម្ពុជាវាយបកទៅវិញយ៉ាងចាស់ដៃនោះ។

អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា៖ «រហូតចូលមកដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ បើទោះបីជាមានការកំណត់នូវកិច្ចប្រជុំពិសេសកម្រិតថ្នាក់ប្រមុខរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរនៅទីក្រុងកូឡាឡាំពួរ ក្នុងគោលដៅឱ្យបញ្ចប់ឱ្យមាការឈបើគ្នាក៏ដោយ ប៉ុន្តែ នៅវេលាម៉ោង ៣៖១០នាទី រំលងអធ្រាត ភាគីថៃ នៅបន្តបើកការវាយប្រហារមុនមកលើកម្ពុជា នៅតំបន់ប្រសាទតាមាន់ធំ ប្រសាទតាក្របី ដោយបាញ់ស្រោចដល់ម៉ោង ៥៖០០នាទីព្រឹក»

សំណួរថាតើអ្វីដែលជាចេតនាពិតប្រាកដរបស់ភាគីថៃ, ត្រូវបានអ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ចំពោះសភាពការណ៍នៅនៅតាមព្រំដែន ថៃបានវាយប្រហារនៅប្រាសាទតាមាន់ធំ ជប់គរគី ថ្មដូន វាលឥន្ទ្រី ៥មករា តាថាវ ភ្នំខ្មោច អានសេះ។ កងទ័ពថៃ បានវាយសម្រុកយ៉ាងខ្លាំងនៅ ៥មករា ដើម្បីដណ្តើមយកវត្តកែវសិក្ខាគិរីស្វារៈ ព្រមទាំងបង្កើនសមរភូមិនៅជប់គរគី ថ្មដូន ឱ្យរាលដាលចេះសន្ធោសន្ធៅ។

អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា ចំពោះការវាយប្រហារពីសំណាក់ទាហានឈ្លានពានសៀម ត្រូវត្រូវបានកងទ័ពកម្ពុជា បានវាយតស៊ូរឹងមាំយ៉ាងស្វិតស្វាញ មិនញញើតនឹងសត្រូវឈ្លានពាននោះឡើយ។

អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ផងដែរថា ទាហានឈ្លានពានរបស់សៀម បានធ្វើការវាយប្រហារដល់ដែនអធិបតេយ្យកម្ពុជាកាន់តែធំ និងកាន់តែខ្លាំងឡើង ដោយគ្នានខ្លាចរអានឹងច្បាប់អន្តរជាតិនោះឡើយ ហើយការឈ្លានពានរបស់សៀមនេះបានបណ្តាលប្រជាជនស្លូតត្រង់របស់កម្ពុជាជាង១៣ម៉ឺននាក់រត់ភៀសសឹក សាលារៀនជាង ៦០០ត្រូវបានបិទទ្វា ហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានខូចខាត ភូមិដ្ឋាន និងទ្រព្យសម្បត្តិប្រជាពលរដ្ឋស្លូតត្រង់ត្រូវបានរងគ្រោះ និងថែមទាំងបានប៉ះពាល់ដល់សម្បតិ្តបេតិកភណ្ឌពិភពលោករបស់មនុស្សជាតិផងដែរ ជាពិសេសប្រាសាទព្រះវិហារតែម្តង៕

លោក ជុំ សុន្ទរី៖ បទអន្តរាគមន៍របស់កម្ពុជានៅ UN បានបង្ហាញពិភពលោកឱ្យដឹងពីវាយលុកទ្រង់ទ្រាយធំ និងអាវុធធុនធ្ងន់ យន្តហោះ F-16 គ្រាប់បែកចង្កោមរបស់ថៃមកលើកម្ពុជា ធ្វើឱ្យប៉ះពាល់ដល់ប្រជាជនស៊ីវិល និងទីតាំងវប្បធម៌របស់កម្ពុជា

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ តំណាងអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំទីក្រុងញូវយក ដែលត្រូវបានអនុញ្ញាតឱ្យឡើងធ្វើបទអន្តរាគមន៍មុនភាគីថៃ បានគូសបញ្ជាក់ពីការវាយលុកទ្រង់ទ្រាយធំរបស់ភាគីថៃមកលើកម្ពុជា ដោយប្រើប្រាស់រហូតដល់យន្តហោះប្រយុទ្ធប្រភេទ F-16 រថក្រោះ គ្រាប់បែកចង្កោម ហើយនឹងអាវុធធុនធ្ងន់ជាច្រើន ដែលឱ្យប៉ះពាល់ដល់ប្រជាជនស៊ីវិល និងទីតាំងវប្បធម៌របស់កម្ពុជារបស់កម្ពុជា។

លោកបានលើកឡើងថា «តំណាងអចិន្រ្តៃយ៍កម្ពុជា បានជម្រាបជូនក្រុមប្រឹក្សាសន្តិសុខរបស់អង្គការ សហប្រជាជាតិពីការវាយលុកទ្រង់ទ្រាយធំ របស់កងទ័ពថៃមកលើកម្ពុជា ចាប់ពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ទៅលើទីតាំងមួយចំនួនរបស់កម្ពុជា នៅតាមបណ្តោយព្រំដែន រួមទាំងប្រាសាទតាក្របី តាមាន់ធំ និងប្រាសាទព្រះវិហារ ហើយក្នុងការវាយលុកទ្រង់ទ្រាយធំនេះ ថៃបានប្រើរហូតដល់យន្តហោះប្រយុទ្ធប្រភេទ F-16 រថក្រោះ គ្រាប់បែកចង្កោម ហើយនឹងសភាវុធធុនធ្ងន់ ជាច្រើន»

ជាមួយគ្នានេះ តំណាងអចិន្រ្តៃយ៍កម្ពុជាបានគូសបញ្ជាក់ផងដែរពីការខូចខាត របស់ជនស៊ីវិលកម្ពុជា និងទីតាំងវប្បធម៌របស់កម្ពុជា មួយចំនួន ដោយសារការវាយលុករបស់ថៃ។ ហើយក្នុងបទអន្តរាគមន៍នេះ កម្ពុជាបានអំពាវនាវឱ្យមានកិច្ចឈប់បាញ់គ្នាបន្ទាន់ និងគ្មានលក្ខខណ្ឌ និងមានដំណោះស្រាយដោយសន្តិវិធីផងដែរ។

លោក ជុំ សន្ទរី គូសបញ្ជាក់បែបនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មានបង្ហាញបច្ចុប្បន្នភាព ថ្ងៃទី៣ នៃការបង្កសង្គ្រាមរបស់យោធាថៃឈ្លានពានដែនអធិបតេយ្យកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងឱកាសនោះដែរ លោកក៏បានលើកឡើង របាយការណ៍មួយដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានចេញនិងបានចែក ជូនទៅដល់សមាជិកមុនកិច្ចប្រជុំបន្ទាន់នេះ ដែលបានរំលេចចំណុចសំខាន់មួយចំនួន។
តែយ៉ាងណាចំណុចសំខាន់ចំនួន២ ដែលគួរឱ្យចាប់អារម្មណ៍គឺ UN បានបង្ហាញនូវជំហរខុសគ្នារវាងកម្ពុជា និងថៃ។

ក្នុងរបាយការណ៍នោះបានបញ្ជាក់ថា កម្ពុជាបានផ្ញើលិខិតមក UN មុន និងបានស្នើសុំឱ្យមានការកោះប្រជុំ បន្ទាប់មកទើបទទួលបានពីភាគីថៃ តែក្នុងលិខិតនោះភាគីថៃពុំបានស្នើសុំឱ្យមានការកោះប្រជុំបន្ទាន់ របស់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិនោះទេ និងចំណុចសំខាន់ទី២ គឺការសម្របសម្រួលរបស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលក្នុងនាមជាប្រធានប្តូរវេនអាស៊ាន បានលើកសំណើឱ្យមានកិច្ចឈប់បាញ់គ្នា រវាងភាគីទាំងពីរ ក្នុងនោះកម្ពុជា បានទទួលយកសំណើរនោះ ខណៈថៃដំបូងបានទទួលយកសំណើឱ្យមានកិច្ចឈប់បាញ់គ្នានេះ ប៉ុន្តែបន្ទាប់មកថៃបានផ្លាស់ប្តូរជំហរមិនទទួលយកវិញ៕

ឯកអគ្គរាជទូតថៃ ខំប្រឹងនិយាយកុហកក្នុងកិច្ចប្រជុំបន្ទាន់របស់ UN អំពីស្ថានភាពជម្លោះព្រំដែនដែលខ្លួនបង្កឡើងជាមួយកម្ពុជា និងការខូចខាតចំពោះប្រាសាទព្រះវិហារ

ចំនួនអ្នកទស្សនា: Views

(ញូវយ៉ក)៖ កាលពីថ្ងៃសុក្រ ទី២៥ ខែកក្កដា ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UN) បានបើកកិច្ចប្រជុំបន្ទាន់មួយ ប៉ុន្តែក្នុងលក្ខណៈមិនបើកចំហ ស្តីពីការផ្ទុះឡើងនៃជម្លោះប្រដាប់អាវុធរវាងប្រទេសកម្ពុជានិងថៃ ហើយអំឡុងកិច្ចប្រជុំនោះដែរ ទីក្រុងបាងកក បានព្យាយាមភូតកុហកនិងបំភ្លៃការពិត ជាពិសេសពាក់ព័ន្ធអ្នកដែលផ្តើមជម្លោះ និងការខូចខាតដែលខ្លួនបង្កឡើងលើប្រាសាទព្រះវិហារ ដែលត្រូវបានចាត់ទុកជាសម្បត្តិបេតិកភណ្ឌពិភពលោក។

ក្នុងសេចក្តីថ្លែងការណ៍ទៅកាន់អង្គប្រជុំនៃក្រុមប្រឹក្សាសន្តិសុខ UN ក្នុងទីក្រុងញូវយ៉កនៃសហរដ្ឋអាមេរិក ឯកអគ្គរាជទូត និងជាតំណាងអចិន្រ្តៃយ៍របស់ប្រទេសថៃប្រចាំនៅ UN លោក Cherdchai Chaivaivid បាននិយាយកុហកថា ការផ្ទុះអាវុធមួយប្រាវកាលពីថ្ងៃទី២៨ ខែឧសភា នៅតំបន់ព្រំដែន ដែលបានផ្តាច់ជីវិតកងទ័ពកម្ពុជាម្នាក់នោះ គឺកម្ពុជាជាអ្នកបង្កឡើងមុន។ ចំណែកករណីទាហានថៃ ជាន់មីនរងរបួសនៅតំបន់ព្រំដែនក្នុងដីខ្លួនឯង កាលពីថ្ងៃទី១៦ និងទី២៣ ខែកក្កដា លោក Cherdchai ក៏បានចោទមកលើភាគីកម្ពុជាដែរ ដោយអះអាងថា ថៃមិនមានមីនប្រភេទនោះទេ ប៉ុន្តែកម្ពុជានៅមាន។

រហូតមកដល់ថ្ងៃទី២៤ ខែកក្កដា ជាពេលដែលកងទ័ពថៃបានបើកការវាយប្រហារឈ្លានពានមកលើកងទ័ពកម្ពុជា ជាហេតុបង្ខំឱ្យកម្ពុជាប្រើសិទ្ធិការពារខ្លួនតបត ឯកអគ្គរាជទូតថៃរូបនោះ បានបន្តភូតភរប្រាប់អង្គប្រជុំថា កងទ័ពកម្ពុជាជាអ្នកបើកការបាញ់ផ្លោងយ៉ាងខ្លាំងក្លាមុន ទៅលើទីតាំងយោធាថៃក្នុងតំបន់ប្រាសាទតាមាន់ធំ ក្នុងខេត្ត Surin ហើយភ្លាមៗក្រោយមក បានវាយប្រហារលើទីតាំងផ្សេងៗទៀត នៅពាសពេញខេត្តចំនួន៤របស់ថៃ រួមមាន Surin, Buriram, Si Sa Ket និង Ubon Ratchathani។ លោក Cherdchai បានចោទថា កម្ពុជាធ្វើសកម្មភាពវាយប្រហារដោយមិនរើសមុខ និងអមនុស្សធម៌លើទីតាំងស៉ីវិល។

លោក Cherdchai បាននិយាយទាំងមិនចេះខ្មាស់ទៀតថា ក្នុងនាមជាប្រទេសស្រឡាញ់សន្តិភាព ថៃច្រានចោលទាំងស្រុង ចំពោះការប្រើប្រាស់កម្លាំង ជាមធ្យោបាយដើម្បីដោះស្រាយវិវាទ ហើយប្តេជ្ញាយ៉ាងមុតមាំចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមរដ្ឋធម្មនុញ្ញរបស់ UN ដ្បិតកន្លងមក កាលពីពេលដែលកម្ពុជានាំយកសំណុំរឿងវិវាទព្រំដែន ឡើងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីដោះស្រាយដោយសន្តិវិធី ថៃពេលនោះបែរជាបានប្រកែកមិនទទួលស្គាល់យុត្តាធិការរបស់ ICJ ហើយចាប់ផ្តើមបង្កើនភាពតានតឹងជាមួយកម្ពុជា។

ដោយឡែក ពាក់ព័ន្ធការបាញ់ផ្លោងនិងទម្លាក់គ្រាប់បែករបស់កងទ័ពថៃ ធ្វើឱ្យប្រាសាទព្រះវិហារក្នុងទឹកដីកម្ពុជារងការខូចខាតនោះ លោកឯកអគ្គរាជទូតថៃ បានបដិសេធថា ពុំមានការប្រយទ្ធគ្នាណាមួយក្នុងអំឡុងពេល២ថ្ងៃមកនេះ រវាងកងទ័ពថៃនិងកម្ពុជា បានប្រព្រឹត្តទៅនៅក្បែរប្រាសាទព្រះវិហារឡើយ។ លោកអះអាងថា សមរភូមិដែលនៅកៀកបំផុតនោះ គឺម្តុំតំបន់ Phu Ma Khua ដែលស្ថិតនៅចម្ងាយប្រហែល២គីឡូម៉ែត្រពីប្រាសាទ ខណៈបរិវេណប្រាសាទទាំងមូល ស្ថិតនៅខាងក្រៅទាំងស្រុងនៃគោលដៅទីតាំងប្រតិបត្តិការ​របស់យោធាថៃ ដូច្នេះហើយវាជារឿងមិនអាចទៅរួចនោះទេ ដែលគ្រាប់កាំភ្លើង កាំភ្លើងធំ ឬគ្រាប់បែក ក្នុងសមរភូមិនៅ Phu Ma Khua អាចខ្ទាតដល់ឬបង្កការខូចខាតចំពោះប្រាសាទព្រះវិហារ។

លោក Cherdchai បានបន្តថា ហេតុនេះការចោទប្រកាន់ថា កងទ័ពថៃបង្កការខូចខាតចំពោះប្រាសាទព្រះវិហារ គឺជាការចោទប្រកាន់គ្មានមូលដ្ឋាន និងជាការសាបព្រោះព័ត៌មានក្លែងក្លាយ។ មិនតែប៉ុណ្ណោះ លោក Cherdchai បែរជាមានមុខអំពាវនាវឱ្យកម្ពុជាប្រព្រឹត្តខ្លួនដោយសុឆន្ទៈ ហើយប្រកាន់ខ្ជាប់នូវកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន ដើម្បីធានាការការពារកេរ្តិ៍តំណែលវប្បធម៌ ថែមទៀតផង។ ចំណែកទាក់ទងនឹងការដែលយោធាថៃប្រើប្រាស់គ្រាប់បែកចង្កោម ដែលជាអាវុធដ៏ចម្រូងចម្រាស នឹងត្រូវអន្តជាតិថ្កោលទោសយ៉ាងទូលំទូលាយវិញនោះ លោក Cherdchai បាននិយាយថា កងទ័ពថៃមានសិទ្ធិប្រើប្រាស់ ហើយពួកវាត្រូវបានប្រើប្រាស់តែលើគោលដៅយោធាប៉ុណ្ណោះ។

ជាចុងក្រោយ ឯកអគ្គរាជទូតថៃរូបនោះ បាននិយាយថា ថៃទទូចឱ្យកម្ពុជាបញ្ឈប់ជាបន្ទាន់រាល់អរិភាពទាំងអស់ រួមជាមួយទង្វើឈ្លានបានរបស់ខ្លួន និងបន្តកិច្ចសន្ទនាឡើងវិញដោយសុឆន្ទៈ។ ការលើកឡើងទាំងនេះរបស់លោក Cherdchai គឺស្របពេលដែលកងទ័ពថៃ បន្តការវាយប្រហារឈ្លានពានរបស់ខ្លួន មកលើប្រទេសកម្ពុជា ឈានចូលដល់ថ្ងៃទី៣ ហើយថៃបានបដិសេធ សំណើចង់ជួយសម្របសម្រួលបញ្ចប់ជម្លោះពីប្រទេសទី៣៕

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងរៀបចំកិច្ចប្រជុំបន្ទាន់មួយ​ដើម្បីពិភាក្សារកដំណោះស្រាយលើជម្លោះនៅតាមព្រំដែនរវាងកម្ពុជា និងថៃ

ចំនួនអ្នកទស្សនា: Views


ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងរៀបចំកិច្ចប្រជុំបន្ទាន់មួយ​ដើម្បីពិភាក្សារកដំណោះស្រាយលើជម្លោះនៅតាមព្រំដែនរវាងកម្ពុជា និងថៃ។

កិច្ចប្រជុំបិទទ្វារនេះ ដែលត្រូវបានស្នើសុំដោយ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ត្រូវបានកំណត់ពេលនៅម៉ោង ៣ រសៀលនៅទីក្រុងញូវយ៉ក (ម៉ោង ២ ទៀបភ្លឺនៅកម្ពុជា ថ្ងៃទី២៦ ខែកក្កដា)។

(ប្រភព ទំព័រហ្វេសប៊ុក ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន)

ទីស្តីការគណៈរដ្ឋមន្ត្រី ប្រកាសថ្កោលទោសទង្វើឈ្លានពានយ៉ាងគឃ្លើនរបស់កងកម្លាំងប្រដាប់អាវុធថៃមកលើអធិបតេយ្យកម្ពុជា

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃទីស្តីការគណៈរដ្ឋមន្ត្រី បានប្រកាសថ្កោលទោសចំពោះទង្វើឈ្លានពានយ៉ាងគឃ្លើនដែលកងកម្លាំងប្រដាប់អាវុធថៃបានបើកការវាយប្រហារដោយគ្មានមូលហេតុ ដោយចេតនា និងគិតទុកជាមុន នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ មកលើទីតាំងឈរជើងរបស់កម្ពុជានៅតាមតំបន់ព្រំដែន រួមទាំង ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ទីស្ដីការគណៈរដ្ឋមន្ត្រីចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បានឲ្យដឹងថា ការវាយប្រហាររបស់កងកម្លាំងប្រដាប់អាវុធថៃ ទាំងកម្រោល ឥតញញើត ដោយប្រើប្រាស់ការបាញ់ផ្លោងកាំភ្លើងធំ និងការទម្លាក់គ្រាប់បែកពីលើអាកាស មកលើទីតាំងតំបន់ព្រំដែន ជាទង្វើដែលកម្ពុជាមិនអាចទទួលយកបាន ដោយចាត់ទុកជា ការបំពានយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យជាតិ និងបូរណភាពទឹកដីកម្ពុជា រួមទាំងបំពានច្បាប់អន្តរជាតិ គោលការណ៍ចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងអនុសញ្ញាអន្តរជាតិនានាស្តីពីការការពារបេតិកភណ្ឌវប្បធម៌ ដែល បង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាពក្នុងតំបន់៕

អគ្គស្នងការដ្ឋានគរបាលជាតិ ក្រឿនរំលឹកដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទ កុំចែករំលែកព័ត៌មាន រូបភាព វីដេអូ ដែលមិនមានប្រភពច្បាស់លាស់

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ ៖ អគ្គស្នងការដ្ឋានគរបាលជាតិ បានក្រឿនរំលឹកដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទ កុំចែករំលែកព័ត៌មាន រូបភាព វីដេអូ ដែលមិនមានប្រភពច្បាស់លាស់។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់អគ្គស្នងការដ្ឋានគរបាលជាតិ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។

ខណៈពេលដែលការប្រយុទ្ធរវាងកងទ័ព កម្ពុជា-ថៃ បានផ្ទុះឡើងនៅតាមបន្ទាត់ព្រំដែន អគ្គស្នងការដ្ឋាននគរបាលជាតិ បានកត់សម្គាល់ឃើញថា អ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទចែករំលែកព័ត៌មានដែលមិនមានប្រភពច្បាស់លាស់ទាក់ទិននឹងការផ្ទុះអាវុធរវាងកងទ័ពទាំងពីរ។

ក្នុងន័យនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមអំពាវនាវដល់សាធារណៈជនទាំងអស់មេត្តាតាមដាន ឬចែកចាយព័ត៌មានចេញពីប្រភពផ្លូវការសំខាន់ៗរបស់រាជរដ្ឋាភិបាលទាក់ទងនឹងសមរភូមិយោធានៅតំបន់ព្រំដែន រួមមាន៖ ថ្នាក់ដឹកនាំកំពូលរបស់ជាតិ, ក្រសួងការពារជាតិ, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, និងអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ក្រៅពីនោះ គឺមិនមែនជាព័ត៌មានផ្លូវការនោះទេ។

អគ្គស្នងការដ្ឋានគរបាលជាតិ គូសបញ្ជាក់ថា «សូមក្រឿនរំលឹកដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទ សូមកុំចែករំលែកព័ត៌មាន រូបភាព វីដេអូ ដែលមិនមានប្រភពច្បាស់លាស់ ជាពិសេសរូបភាព ឬព័ត៌មានដែលបង្ហាញពីសកម្មភាពកងទ័ព លេណដ្ឋាន និងការចល័តកម្លាំងទ័ព និងគ្រឿងសព្វាវុធគ្រប់ប្រភេទ។ សូមមេត្តាចូលរួមសហការទប់ស្កាត់ឱ្យបានម៉ឺងម៉ាត់ចំពោះព័ត៌មានក្លែងក្លាយទាំងអស់គ្នា»៕ 

សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា

ចំនួនអ្នកទស្សនា: Views

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី២៤ ខែ​កក្កដា ឆ្នាំ២០២៥នេះ បានផ្ញើលិខិត​ជូនឯកឧត្តម Asim Iftikhar Ahmad ប្រធាន​ប្តូរ​វេន​​ក្រុ​ម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​សម្រាប់ខែកក្កដាឆ្នាំ២០២៥ ស្នើសុំ​​កោះប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជា​បន្ទាន់ ដើម្បី​សុំ​ការ​អន្តរាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើ​ដែន​អធិប​តេយ្យ​ភាព​របស់កម្ពុជា​។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្ញប់ស្ញែងទឹកចិត្តស្ថាបនិក និងជាអគ្គនាយកអង្គការ​មូល​និធិ​កុមារកម្ពុជា ដែលលះបង់ជីវិតឡូយឆាយនៅបរទេស ដើម្បីកុមារកម្ពុជា

ចំនួនអ្នកទស្សនា: Views


(កណ្ដាល)៖ សម្ដេចមហាបបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញនូវការស្ញប់ស្ញែងចំពោះទឹកចិត្ត លោក ស្កុត នីសុន ស្ថាបនិក និងជាអគ្គនាយកអង្គការមូលនិធិកុមារកម្ពុជា ដែលបានលះបង់ជីវិតក្នុងភាពហ៉ឺហាឡូយឆាយ អាជីពការងារនៅបរទេស ដើម្បីចូលរួមចំណែកជួយសង្គ្រោះដល់កុមារនៅកម្ពុជា ជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការបង្កើតជាអង្គការមួយនេះឡើង។

កម្ពុជារៀបចំពិធីជប់លៀងជាផ្លូវការជូនគណៈប្រតិភូចូលរួមសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយ អាស៊ី លើកទី២០

ចំនួនអ្នកទស្សនា: Views

ក្រសួងព័ត៌មាននៅយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ បានរៀបចំពិធី​ជប់​លៀង​ជា​ផ្លូវ​ការ​ជូន​គណៈ​ប្រតិភូ​ជាតិ និងអន្តរជាតិ ក្នុងឱកាសនៃសន្និសីទកំពូលប្រព័ន្ធផ្សពផ្សាយ អាស៊ីលើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ ស្ថិតនៅខេត្តសៀមរាប ដោយមានការអញ្ជើជាអធិបតីពី ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធាន​កិត្តិយស​សាខា​សមាគម​នារី​កម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន។

នៅក្នុងពិធី ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងថា ក្នុងនាម​រាជ​រដ្ឋាភិបាល​កម្ពុជា​ និងក្រសួងព័ត៌មាន ឯកឧត្តមបាន​សំដែង​ការ​អបអរសា​ទរ​ចំពោះ​វិទ្យាស្ថាន​អាស៊ី​ប៉ាស៊ីហ្វិក​ដើ​​ម្បី​ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ( AIBD) ក្នុងខួបលើកទី 20 នៃការរៀប​ចំ​សន្និសីទ​កំពូល​ប្រព័ន្ធ​ផ្សព្វ​ផ្សាយអាស៊ី(AMS)។ ក្នុងរយៈពេលពីរទស្សវត្សរ៍ AMS បានបង្កើតជាព្រឹត្តិការណ៍​សំខាន់​មួយ​សម្រាប់ការសន្ទនា ការសហការ និងការច្នៃប្រឌិតក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ មិន​ត្រឹម​តែ​នៅ​ក្នុងតំបន់អាស៊ីប៉ុណ្ណោះទេ ប៉ុន្តែជាសកលផងដែរ។ ឯកឧត្តមបន្តថា ពេញមួយថ្ងៃនេះ ការ​ចែក​រំលែកចំណេះដឹង ជាពិសេសទាក់ទងនឹងឧបករណ៍ឌីជីថលថ្មី យន្តការផ្ទៀងផ្ទាត់ និងយុទ្ធ​សាស្ត្រ​អក្ខ​រកម្មប្រព័ន្ធផ្សព្វផ្សាយ បានផ្តល់ឱ្យយើងនូវការយល់ដឹងថ្មីៗ និងវិធីសាស្រ្តជាក់ស្តែង ដើម្បី​កសាងការយល់ដឹងជាសាធារណៈ និងពង្រឹងភាពធន់នឹងព័ត៌មានមិនពិត។

នៅក្នុងពិធីជប់លៀងនេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏​ប្រគល់​វត្ថុ​អនុស្សាវរីយ៍​ជូន​គណៈ​ប្រតិភូ និងភ្ញៀវកិត្តិយសសំខាន់ៗ និងពិធីប្រគល់ពានរង្វាន់កម្មវិធីឆ្នើម សម្រាប់ស្ថានីយ​ទូរ​ទស្សន៍ និងស្ថានីយវិទ្យុ។

គួរបញ្ជាក់​ដែរថា ចាប់ពីថ្ងៃទី២១រហូតដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ ប្រទេសកម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​រៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit -AMS) និងកិច្ចប្រជុំពាក់ព័ន្ធ ស្ថិតនៅក្រុងសៀមរាប ខេត្តសៀមរាប ក្រោមប្រធានបទ «អបអរសាទរពីរទសវត្សរ៍នៃឧត្តមភាព និងលើសពីនេះ» ដែលមានអ្នក​សារព័ត៌មាន​ចូល​រួម​មក​ពី​ប្រទេស​ជា​សមាជិកចំនួន ២៦ប្រទេស នៅទូទាំងពិភពលោក និងដៃគូកិច្ចសហប្រតិបត្តិការ ព្រម​ទាំងអង្គការអន្តរជាតិដែលចូលរួមជាមួយប្រព័ន្ធផ្សព្វផ្សាយផងដែរ៕ អត្ថបទ៖ទូច សោភ័ណ