October 2021 ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ www.tsp68tvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូច​ សុភ័ក្រ្ភ អាស័យដ្ឋាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887

​​​​​​​​​​​​​

ម្ចាស់ការ៉ាស់សាំង PTT ផ្លូវបេតុងព្រៃស ខណ្ឌដង្កោ បាញ់សម្លាប់ខ្លួនព្រោះមានវិបត្តិរឿងលុយកាក់ធ្ងន់ធ្ងរ

ចំនួនអ្នកទស្សនា: Views

រាជធានីភ្នំពេញ៖ បុរសម្នាក់បានបាញ់សម្លាប់ខ្លួនឯងបង្កការភ្ញាក់ផ្អើល នៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ  ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៧និង១៥នាទី នៅចំណុចក្នុងបន្ទប់ទឹកខាងក្រោយបរិវេនការ៉ាស់សាំង PTT ផ្លូវបេតុងព្រៃស ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌ បានឲ្យដឹងថា(សព) ឈ្មោះ ឡី សុក្រឹត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរម្ចាស់ការ៉ាស់សាំង PTTស្នាក់នៅកន្លែងកើតហេតុ។ លោកអធិការបានបន្តថា សពមានស្នាមរបួសធ្លាយពីសៀតផ្កាស្ដាំទៅឆ្វេង។  

វត្ថុតាងបន្សល់ទុកកន្លែងកើតហេតុៈ អាវុធខ្លី១ដើមម៉ាកZORAKI 2914-T, បង់១ មានគ្រាប់ក្នុងបង់ ៦គ្រាប់ ក្នុងកាណុង១, សំបកកាទុស១ និងបាល់គ្រាប់១។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌ បានបញ្ជាក់ថា មុនពេលកើតហេតុកន្លងមកជនរងគ្រោះមានវិបត្តិរឿងលុយកាក់ធ្ងន់ធ្ងរ លុះព្រឹកថ្ងៃកើតហេតុកូនចៅងើបពីដេកដើរកមេមិនឃើញព្រោះណាត់គ្នាត្រូវទៅខេត្តកំពត ក៏ទៅមើលនៅបន្ទប់ទឹកឃើញតែស្បែកជើងស្រែកហៅមិនឮឆ្លើយ ដោយមានសង្ស័យក៏ហៅគ្នាយកសោរចាក់មើលស្រាប់តែឃើញជនរងគ្រោះដេកស្លាប់បាត់ទៅហើយដោយមានឈាមផ្នែកក្បាល រួចក៏ឆោឡោ ហើយរាយការណ៍ប្រាប់សមត្ថកិច្ចតែម្ដង។ លទ្ធផលធ្វើសំណាកពីក្រុមគ្រូពេទ្យ គឺអវិជ្ជមានជំងឺកូវីដ-១៩។

យោងតាមការសន្និដ្ឋានវាយតម្លៃ ការពិនិត្យនិងវិភាគ ជុំវិញកន្លែងកើតហេតុ របស់កម្លាំងការិយាល័យបច្ចេកទេសនិងវិទ្យាសាស្រ្ត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកឧញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញគឺជនរងគ្រោះធ្វើអត្តឃាតដោយបាញ់សម្លាប់ខ្លួនពិតប្រាកដមែន។ បច្ចុប្បន្នសព ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕








ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀងនៅអូរព្រំដែនកម្ពុជាថៃ និងដោះស្រាយប្រជាពលរដ្ឋឡើងមកទីទួលសុវត្ថិភាព!!

ចំនួនអ្នកទស្សនា: Views

ខេត្តបន្ទាយមានជ័យ ÷ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ព្រមទាំងកងកម្លាំងទាំង៣ប្រភេទ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពទឹកក្បែរអូរព្រំដែន ក្នុងសង្កាត់ប៉ោយប៉ែត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ទឹកភ្លៀង ឡើងមកទួលសុវត្ថិភាព ថ្ងៃពុធទី២០ តុលា ២០២១នេះ។

ក្រោយបានចុះពិនិត្យមើលរួច ឯកឧត្តមអភិបាលខេត្ត បានដឹកនាំកងកម្លាំងរៀបបចំទីជម្រកសុវត្ថិភាព ដើម្បីអោយបងប្អូនប្រជាពលរដ្ឋ បានស្នាក់នៅ ទទួលទានដោយសុខសុវត្ថិភាព ប្រជាពលរដ្ឋឡើងមកប្រមាណជាង ១០គ្រួសារគិតត្រឹមថ្ងៃទី២០ តុលានេះ ហើយទឹកជំនន់នេះជាស្ថានភាពទឹកភ្លៀងហូរចុះមកពីប្រទេសថៃ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានអំពាវនាវសូមពុកម៉ែបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការជាមួយកងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានអោយជាប់ ផ្តល់ព័ត៌មានដើម្បីជួយសម្របសម្រួលក្នុងករណីមានហេតុការណ៍ណាមួយកើតឡើងជាយថាហេតុ។
សូមរស់នៅដោយអនាម័យស្អាត ចូលរួមអនុវត្តន៍វិធានការ៣ការពារ និង៣កុំអោយបានខ្ជាប់ខ្ជួន ដើម្បីជៀសឆ្ងាយពីជំងឺកូវិដ ១៩៕

ឯកឧត្តម ស៑ុន សុវណ្ណារិទ្ធិ បាននាំយកអំណោយរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រគល់ជូនគណបក្សស្រុកសាមគ្គីមានជ័យ!!

ចំនួនអ្នកទស្សនា: Views

ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ស៑ុន សុវណ្ណារិទ្ធិ ប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បាននាំយកថវិការបស់ ឯកឧត្ដម បណ្ឌិតសភាចារ្យ អ៑ុក រ៉ាប៑ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឃន៍ជនបទ អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានខេត្តកំពង់ឆ្នាំង និងប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានស្រុករលាប្អៀរ និងស្រុកសាមគ្គីមានជ័យ ចំនួន ៩,៥០០ ដុល្លារសហរដ្ឋអាមេរិក មកប្រគល់ជូនគណបក្សស្រុកសាមគ្គីមានជ័យ។

ថវិកាដែលបាននាំមកប្រគល់ជូនគណបក្សស្រុកសាមគ្គីមានជ័យដើម្បី៖
១-ឧបត្ថម្ភភ្នាក់ងារគណបក្សសង្កេតការណ៍មើលដំណើការពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ចំនួន ៤.៥០០ ដុល្លារសហរដ្ឋអាមេរិក សម្រាប់៩ ឃុំទូទាំងស្រុកសាមគ្គីមានជ័យ។
២-កសាងសួនច្បារនៅស្នាក់ការគណបក្សស្រុក ចំនួន ៤.០០០ ដុល្លារសហរដ្ឋអាមេរិក
៣-ឧបត្ថម្ភប្រតិបត្តិរបស់មន្ត្រីស្នាក់ការគណបក្សស្រុកចុះតាមមូលដ្ឋានឃុំ ភូមិ ១.០០០ ដុល្លារសហរដ្ឋអាមេរិក។

ក្នុងឪកាសនោះ ឯកឧត្តមប្រធានគណ:កម្មាធិការគណបក្សខេត្តបានធ្វើការសំណេះសំណាលក្រើនរំលឹកដល់លោកប្រធានគណ:កម្មាធិការគណបក្សស្រុកត្រូវពង្រឹងការទទួលខុសត្រូវដឹកនាំគណបក្សឃុំ ភូមិធ្វើសកម្មភាពភាពឲ្យបានសកម្ម មានគំនិតច្នៃប្រឌិតក្នុងការអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន គ្រប់គ្រងសមាជិកបក្សឲ្យបានច្បាស់លាស់ ដោះស្រាយទុក្ខលំបាករបស់សមាជិកបក្សឲ្យបានទាន់ពេលវេលា។

លោក វន សុីផា ប្រធានគណ:កម្មាធិការគណបក្ស ក្នុងនាមគណបក្សស្រុក និងគណបក្សឃុំទាំង ៩ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម បណ្ឌិតសភាចារ្យ អ៑ុក រ៉ាប៑ុន ដែលតែងតែជួយឧបត្ថម្ភគាំទ្រសព្វបែបយ៉ាងដល់គណបក្សស្រុក និងគណបក្សឃុំក្នុងខេត្តកំពង់ឆ្នាំង និងសូមគោរពជូនពរឯកឧត្ដម បណ្ឌិសភាចារ្យ និងក្រុមគ្រួសារ បានជួបប្រទះតែនឹងសេចក្តីសុខ សេចក្តីចម្រើន ជោគជ័យគ្រប់ការងារភារកិច្ចទាំងបក្ស និងរដ្ឋប្រគល់ជូន៕






កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀនសហការជាមួយនឹងកម្លាំងនគរបាលខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំនៅស្រុកភ្នំស្រួច!

ចំនួនអ្នកទស្សនា: Views

ខេត្តកំពង់ស្ពឺ​ ៖​ នៅវេលាម៉ោង២៣ នឹង១៥នាទី​ កម្លាំ​ងផ្នែកប្រឆាំងគ្រឿងញៀនស្រុកភ្នំស្រួច កម្លាំងការិ​យាល័យប្រឆាំងគ្រឿងញៀនខេត្ត នឹងអាជ្ញាធរភូមិឃុំស្រុក បានកិច្ចសហការពីកម្លាំងមន្ទីរប្រឆាំងគ្រឿង​ញៀន​ (ក៤) ឧត្តមសេនីយ៍ទោឃិន សារ៉ាត់ នាយ រងមន្ទីប្រឆាំងគ្រឿងញៀន និងបានការសម្របស​ម្រួ​លនីតិវិធី​ពី​លោកជំទាវ ចាតសូ រស្មី ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ កំលាំង​ចម្រុះ​បានចុះបង្រ្កាបនៅចំណុចផ្ទះរបស់ឈ្មោះ​ គង់ សំណាង ភេ​ទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

លទ្ធផល​បឋម​រកឃើញម្សៅក្រាមពណ៍ថ្លាសចំនួន​១៦កញ្ចប់ធំ(សង្ស័យថាគ្រឿងញៀន នឹងឧបករណ៍​សំរាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន ក្នុងនោះ​ផង​ដែរ​ សមត្ថកិច្ច​បានធ្វេី​ការដកហូត​រថយន្ត​ FORD មួ​យគ្រឿង​(មធ្យោបាយ​ជួញដូរ​)​ និងមុខ​សញ្ញាស​ងង្ស័យចំនួន២នាក់ដេីម្បី​យកមកសាកសួរ​ ៖

ជនសង្ស័យ​ពាក់ព័ន្ធ​ពីនាក់​មានឈ្មោះ​
១ .ឈ្មោះ​ គង់ សំណាង ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច
២.ឈ្មោះ​ សុខ ស្រីនិត ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយឹ ស្រុកភ្នំស្រួច
ដកហូតយករថយន្ត០១គ្រឿង ម៉ាកFORD EV​E​REST សេរីឆ្នាំ២០២១ ពណ៍ស​ មានស្លាក​លេខភ្នំពេញ​ 2BP-6979 នឹងបានបិតខ្ទប់ផ្ទះ​ ខាងលើ​បណ្ដោះអាសន្ន​ ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើ​ ព្រមទាំ​ងវត្ថុតាងបានដកហូត​ និងបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿង​ញៀន​ នៅរាជធានី​ភ្នំពេញ​ដេីម្បី​ចំណាត់កា​រ​នីតិវិធី​បន្ដ​៕









 

ក្រុមនិស្សិតផ្នែកក្រសួងសុខាភិបាល ០៧នាក់ វិលត្រឡប់ចូលប្រទេសវិញ បន្ទាប់ពីបញ្ចប់ការសិក្សា នៅប្រទេសវៀតណាម

ចំនួនអ្នកទស្សនា: Views

ខេត្តស្វាយរៀង ៖ នៅថ្ងៃព្រហស្បតិ៍ ១កើត ខែអស្សុជ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១២និង០០នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានបំពេញបែបបទជូនក្រុមនិស្សិត ផ្នែកក្រសួងសុខាភិបាល ចំនួន ០៧នាក់ ស្រី ០៥នាក់ ដែលបានបញ្ចប់ការសិក្សា នៅប្រទេសវៀតណាម ធ្វើដំណើរចូលប្រទេស។

ដោយអនុវត្តតាមសេចក្តីណែនាំ របស់អនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក ក្រុមការងារបានធ្វើតេស្តរហ័សជាលទ្ធផល (អវិជ្ជមាន) និងបន្តធ្វើចត្តាឡីស័កក្រុមនិស្សិតខាងលើនៅផ្ទះសំណាក់ ប៉ាង សំអុល ស្ថិតនៅសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង តាមវិធានការណ៍ របស់អនុគណៈកម្មការ៕








លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស គាំទ្រធ្វើវិសោធនកម្មច្បាប់ដែលមានការពាក់ព័ន្ធដើម្បីកំណត់ឲ្យប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភានាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវតែជាឥស្សរជនដែលមានសញ្ជាតិខ្មែរតែមួយគត់

ចំនួនអ្នកទស្សនា: Views

រាជធានីភ្នំពេញ ÷ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រកាសគាំទ្រគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ ប្រកបដោយឧត្តមគតិស្នេហាជាតិដ៏ជ្រាលជ្រៅរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ឱ្យប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវតែជាឥស្សរជនដែលមានសញ្ជាតិខ្មែរតែមួយគត់។



ជាមួយគ្នានោះដែរ លោកនាយឧត្តមសេនីយ៍បានបញ្ជាក់ថា កងរាជអាវុធហត្ថទាំងមូលប្តេជ្ញាខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីចូលរួមចំណែកក្នុងការថែរក្សាសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងចូលរួមទប់ស្កាត់ ប្រយុទ្ធប្រឆាំងការឆ្លងរាលដាលជំងឺកូវីដ-១៩។




លោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានដឹកនាំគណប្រតិភូចូលរួមកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រី​សម្រាប់អាស៊ានឌីជីថលសុខភាពសាធារណ​ ក្រោមប្រធានបទ​ សហការដេីម្បីសុខភាព​ និងក្តីរីករាយកាន់តែប្រសេីរឡេីងនៅលេីសាកលលោកក្រោយពីការរាតត្បាតជំងឺ

ចំនួនអ្នកទស្សនា: Views

រាជធានីភ្នំពេញ ៖​ នាព្រឹកថ្ងៃទី៦​ ខែតុលា​ ឆ្នាំ២០២១​ លោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបា,​ ប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩​ ក្នុងក្របខណ្ឌទូទាំងប្រទេស​ (គ.វ.ក-១៩),​ ប្រធានអនុគណកម្មការអប់រំ​ បណ្តុះបណ្តាល​ និងទំនាក់ទំនងសាធារណ:​ និងជាអ្នកនាំពាក្យនៃគណកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩​ តំណាងឯកឧត្តមសាស្ត្រា​ ម៉ម​ ប៊ុនហេង​ រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ និងជាប្រធានគណ:កម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩​ បានដឹកនាំ គណប្រតិភូចូលរួមកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រី​សម្រាប់អាស៊ានឌីជីថលសុខភាពសាធារណ​ ក្រោមប្រធានបទ​ “សហការដេីម្បីសុខភាព​ និងក្តីរីករាយកាន់តែប្រសេីរឡេីងនៅលេីសាកលលោកក្រោយពីការរាតត្បាតជំងឺ” ពីថ្ងៃទី៦​ ដល់ទី៧​ ខែតុលា​ ឆ្នាំ២០២១។

នៅក្នុងកិច្ចប្រជុំពិសេសនេះ​ លោកជំទាវរដ្ឋលេខាធិការ​ ឱ​ វណ្ណឌីន​ ត្រូវបានជ្រេីសរេីសធ្វេីជាវាគ្មិន ម្នាក់ក្នុងចំណោម វាគ្មិនជាច្រេីនទៀត​នៅក្នុងរបៀបវារៈពិភាក្សាជជែកវែកញែកអំពីបទពិសោធន៍​ និងផលប៉ះពាល់សុខភាពនិងសេដ្ឋកិច្ច​ ព្រមទាំងបញ្ហាប្រឈមដែលជួបប្រទះក្នុងកំឡុងពេលអន្តរាគមន៍ឆ្លេីយតបទៅនឹងការរាតត្បាត​ នៃជំងឺកូវីដ-១៩​ ក្នុងតំបន់​ ជាពិសេសនៅក្នុងប្រទេស។ ក្នុងពេលផ្តល់បទអន្តរាគមន៍ឆ្លេីយតបទៅនឹងសំណួរ​ លោកជំទាវរដ្ឋលេខាធិការ​ ឱ​ វណ្ណឌីន​ បានបញ្ជាក់ពីសារៈសំខាន់បំផុតដែលមិនអាចខ្វះបាននូវភាពដឹកនាំដ៏ខ្លាំង​ចំទិសដៅ​ រហ័សរហួន​ និងវៃឆ្លាត​របស់សម្តេច អគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ក្នុងការឆ្លេីយតប​ ដាក់ចេញវិធានការបត់បែន​ សំដៅគ្រប់គ្រងបានល្អនូវស្ថានភាពជំងឺកូវីដ-១៩​នៅកម្ពុជាជាពិសេសលោកជំទាវ​ បានលេីកបង្ហាញពីភាពជោគជ័យរបស់ កម្ពុជាក្នុងការអនុវត្តន៍គោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩​ នៅទូទាំងប្រទេស​ និងលទ្ធផលសម្រេចបានលេីកិច្ចការ ដ៏សំខាន់នេះ​ នៅក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ការគ្រប់គ្រងការងារ​ និងទិន្នន័យតាមប្រព័ន្ធឌីជីថល​ ក៏ត្រូវបានលេីក ឡេីងជាបែបបទពិសោធន៍មួយផ្នែករបស់កម្ពុជា​ ទន្ទឹមនឹងការបញ្ជាក់ របស់លោកជំទាវជូនអង្គប្រជុំដែរថា​ ការដឹកនាំខ្លាំង​ និងដាក់ចេញយន្តការត្រឹមត្រូវ​ ព្រមទាំងការវិនិយោគ លេីវិស័យសុខភាពសាធារណ:នេះ​ និងការពង្រឹងប្រព័ន្ធសុខា ភិបាល នៃប្រទេសសមាជិក​អាស៊ាន​ មិនត្រូវមេីលរំលងឡេីយនៅក្នុងផែនការត្រៀមលក្ខណ:តទៅមុខទៀត​ សម្រាប់ឆ្លេីយតបការ រាតត្បាតនាពេលខាងមុខ​ ហេីយយេីងត្រូវរៀនរស់នៅក្នុងប្រក្រតីភាពថ្មី​ ក្នុងបរិបទដែលវីរុសកូវីដ-១៩​ វិវត្តន៍បម្លែងខ្លួន​ ដោយយេីងមិន អាចនឹងសម្លាប់បានអស់នោះឡេីយ​ ដោ​ “យេីងមិនត្រូវជាប់គាំងក្នុងប្រអប់កូវីដ-១៩​ ហេីយយេីង ត្រូវត្រួតត្រាកូវីដ-១៩​ ជាជាងទុកឱ្យកូវីដ-១៩​ ត្រួតត្រាជីវិតរស់នៅប្រចាំថ្ងៃរបស់យេីងឡេីយ។

ដូច្នេះការរៀនរស់នៅជាមួយនឹងការបន្តកិច្ចការពារការចម្លងរោគ​ ជាប្រធានបទសម្រាប់យេីងយកទៅគិត​ និងរៀបចំខ្លួន​ ដោយត្រៀមលក្ខណ:ទុកជាមុន​ ជាមួយនឹងការវាយតម្លៃហានិភ័យ​ បន្ធូរបន្ថយវិធានការ​ និងជំរុញការចាក់វ៉ាក់សាំងឱ្យបាន លឿន​ ប្រជាជនជាច្រេីនទទួលបានវ៉ាក់សាំង​ និងបានគ្រប់ប្រទេសផងដែរ។ ការធ្វេីដំណេីរ​ និងការទទួលស្គាល់នូវបណ្ណ បញ្ជាក់ចាក់វ៉ាក់សាំងក្នុងបណ្តាប្រទេសអាស៊ាន​ ក៏ជាចំណុចលេីកឡេីងសម្រាប់ការយល់ដឹង​ផងដែរ។ ការសាមគ្គីភាពក្នុង ប្រទេស​ ក្នុងតំបន់​ និងលេីសាកលោក​ ជាមួយនឹងកិច្ចសហប្រតិបត្តិការបែបពហុវិស័យ​ ជាជំហាន ដែលយេីងគួរតែបោះ ទៅមុខ​ ដោយមិនត្រូវមានការបែងចែក​ពិភពលោក​ មានការរេីសអេីង​ រួមទាំងវ៉ាក់សាំងផងដែរ។ កិច្ចសហការាមួយដៃគូរ​ ដូចជាអង្គការសុខភាពពិភពលោក​ និងអង្គការផ្សេងៗ​ ជាតម្រូវការរួមគ្នាដេីម្បីជួយគ្នាទៅវិញទៅមក​វះកាត់​ និងឆ្លងកាត់ ចេញពីប្រអប់កូវីដ-១៩​ ទាំងអស់គ្នា​ សំដៅឆ្ពោះទៅ​វត្ថុបំណង​របស់យេីងទាំងអស់គ្នា​ គឺ “សហការដេីម្បីសុខភាព​ និងក្តីរីករាយកាន់តែប្រសេីរឡេីងនៅលេីសាកលលោកក្រោយពីការរាតត្បាតជំងឺ”។

គោលបំណងនៃកិច្ចប្រជុំ​ គឺពិភាក្សាអំពីប្រធានបទផុសចេញពីឈុតឆាកនានានៅពីក្រោយការរាតត្បាតជំងឺ​ និងមេរៀនបទពិសោធន៍កេីតចេញពីការរាតត្បាតជំងឺកូវីដ-១៩​ សំដៅឆ្ពោះទៅការវិនិយោគ​ និងផ្តល់ហិញ្ញវត្ថុ​ ព្រមទាំងបង្កេីនការយល់ដឹង​ និងរួមកិច្ចសហការសម្រាប់សុខភាពសាធារណ:។

កិច្ចប្រជុំពិសេសនេះ​ ត្រូវបានប្រារព្ធពិធីបេីកដោយ​មានវត្តមាន ឯកឧត្តម​ Dato Dr. Mohd Amin Liew Abdullah, រដ្ឋមន្ត្រីនៃការិយាល័យនាយករដ្ឋមន្ត្រី​ និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ នៃប្រទេសប្រុយណេ​ ដែលបច្ចុប្បន្ន​ ប្រទេសនេះជាប្រធានអាស៊ាន​,​ ឯកឧត្តម​ Dato Dr. Hi Md Isham bin Jaafar រដ្ឋមន្ត្រីសុខាភិបាលប្រុយណេ​ និងឯកឧត្តម​ Dato Lim Jack Hoi អគ្គលេខាធិការអាស៊ាន​ ដោយមានការចូលរួមពីឯកឧត្តម​ លោកជំទាវរដ្ឋមន្ត្រីសុខាភិបាល​ រដ្ឋមន្ត្រីសេដ្ឋកិច្ច​ អជ្ញាធរសុភាពសាធារណ:នៅក្នុងអាស៊ាន​ ប្រទេសសមាជិកអាស៊ានទាំង១០​ វិទ្យាស្ថានសិក្សា​ និងស្រាវជ្រាវនៃបណ្តប្រទេសអាស៊ាន​ អង្គការសុខភាពពិភពលោក​ ធនាគារពិភពលោក​ មូលនិធិ​ Rockefeller មូលនិធិ​ Bill & Melinda Gates និងដៃគូពាក់ព័ន្ធ​ សរុបចំនួន​ ៣៣៨នាក់៕









សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង

ចំនួនអ្នកទស្សនា: Views

ខេត្តស្ទឹងត្រែង ÷ នាព្រឹកថ្ងៃចន្ទ ១៣រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង។ ពិធីប្រកាសនេះ បានប្រារព្ធឡើងបន្ទាប់ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងឯកឧត្តម ស្វាយ សំអ៊ាង ជាអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង។

ក្រោមអធិបតីភាពសម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តស្ទឹងត្រែងនាឱកាសនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការទី៣នៃរដ្ឋសភា និងជាអ្នកតំណារាស្រ្តមណ្ឌលស្ទឹងត្រែង ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តស្ទឹងត្រែង ឯកឧត្តម លោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះរដ្ឋបាលខេត្តស្ទឹងត្រែង។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ុម សារឿន បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ព្រមទាំងអង្គពិធីអំពីស្ថានភាពទូទៅក្នុងខេត្ត ពិសេសលទ្ធផលការងារសំខាន់ៗមួយចំនួនដែលខេត្តសម្រេចបានក្នុងរយៈពេលដែលឯកឧត្តមកាន់តួនាទីជាអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង។ បន្ទាប់មកមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានអញ្ជើញអានព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងឯកឧត្តម ស្វាយ សំអ៊ាង ជាភិបាលខេត្តស្ទឹងត្រែង ការប្រគល់ត្រា និងព្រះរាជក្រឹត្យ មុនពេលឯកឧត្តមថ្លែងការប្ដេជ្ញាចិត្ត។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណ និងសម្ដែការកោតសរសើរ ឯកឧត្តម ម៉ុម សារឿន ដែលបានដឹកនាំមន្ត្រីរាជការ និងកងកម្លាំងចំណុះរដ្ឋបាលខេត្តស្ទឹងត្រែង ខិតខំយកចិត្តទុកដាក់បំរើជាតិ និងប្រជាជន ពិសេសការខិតខំអនុវត្តវិធានរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងបានខិតខំបំពេញភារកិច្ចជាច្រើនទៀតដើម្បីបំរើសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្ត និងដើម្បីអភិវឌ្ឍន៍ខេត្តក្នុងរយៈពេលកន្លងមក។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីក៏បានគូសបញ្ជាក់ពីភាពចាំបាច់របស់រាជរដ្ឋាភិបាល ដែលបានផ្ទេរភារកិច្ចឯកឧត្តម ស្វាយ សំអ៊ាង ពីអភិបាលខេត្តមណ្ឌលគិរីមកជាអភិបាលខេត្តស្ទឹងត្រែង និងបានសម្ដែងក្ដីសង្ឃឹមជឿជាក់ថាឯកឧត្តម ស្វាយ សំអ៊ាង នឹងខិតខំបំពេញភារកិច្ចបំរើជាតិ និងប្រជាជនក្នុងខេត្តស្ទឹងត្រែងឱ្យបានល្អ ហើយជាមួយគ្នានេះសម្ដេចស្នើឱ្យថ្នាក់ដឹកនាំ មន្រ្តីរាជការស៊ីវិល និងកងកម្លាំងទាំងអស់ ចូលរួមផ្ដល់កិច្ចសហការ មានសាមគ្គីភាព និងគាំទ្រឯកឧត្តម ស្វាយ សំអ៊ាង ក្នុងការបំពេញរកិច្ចថ្មីនេះ។

សម្ដេចក្រឡាហោមក៏បានគូសបញ្ជាក់អំពីកិច្ចការសំខាន់ៗដែលត្រូវយកចិត្តទុកដាក់នាពេលបន្តបន្ទាប់ខាងមុខនេះ ដូចជាការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តជាដើម។ ជាមួយគ្នានេះសម្ដេចក៏បានគូសបញ្ជាក់អំពីការការពារសន្តិភាព សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈដែលជាបញ្ហាគន្លឹះនាំឱ្យវិស័យផ្សេងៗទៀតដំណើរការទៅបាន។ សម្ដេចបានណែនាំឱ្យយកចិត្តទុកដាក់បន្តអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពឱ្យបានជាប្រចាំ ដើម្បីរួមចំណែកពង្រឹងសន្តិភាព សន្តិសុខ និងសណ្ដាប់ធ្នាប់នេះ។

សម្ដេចក្រឡាហោមក៏បានទាញចំណាប់អារម្មណ៍អង្គពិធីអំពីការរៀនរស់ជាមួយកូវីដ-១៩ និងបានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ដែលបានខិតខំដាក់ចេញវិធានការនានា ព្រមទាំងការខិតខំទិញនិងស្នើសុំវ៉ាក់សាំងមកជាក់ជូនប្រជាពលរដ្ឋ។ ចំពោះការរៀនរស់ជាមួយកូវីដ-១៩ សម្ដេចក្រឡាហោមបានមានប្រសាន៍ថា ភារកិច្ច និងកិច្ចការនានាត្រូវតែបន្តនិរន្តរភាព ប៉ុន្តែជាមួយគ្នានេះ យើងត្រូវមានការប្រុងប្រយ័ត្ន ដូចជាការអនុវត្តវិធានការ៣កុំ ៣ការពារជាដើម។

សម្ដេចក្រឡាហោមក៏បានណែនាំឱ្យរដ្ឋបាលខេត្ត បន្តយកចិត្តទុកដាក់លើភារកិច្ចដ៏មានសារៈសំខាន់បំផុតមួយទៀត គឺការការពារបូរណភាពទឹកដី ដោយសម្ដេចបានសង្កត់ធ្ងន់ថានេះគឺជាភារកិច្ចរួមរបស់យើងទាំងអស់គ្នា។ សម្ដេចក៏បានណែនាំឱ្យយកចិត្តទុកដាក់ការពារធនធានធម្មជាតិ ដែលជាទ្រព្យសម្បត្តិរបស់ជាតិ។ ជាមួយគ្នានេះសម្ដេចក៏បានបន្តលើកឡើងអំពីរបៀបរបបការងាររបស់រដ្ឋបាលខេត្ត ដើម្បីធានាប្រសិទ្ធភាពការងារ និងរក្សាបានសាមគ្គីភាពផ្ទៃក្នុង។

សម្ដេចក្រឡាហោមបានណែនាំក្នុងន័យដើមថា«យើងផ្ដល់សារៈសំខាន់ ផ្ដល់តម្លៃដល់ក្រុមប្រឹក្សាឱ្យបានខ្លាំង ព្រោះនៅថ្នាក់ខេត្ត ក្រុមប្រឹក្សាក៏ជាអង្គប្រតិបត្តិដែរ មិនមែនជាអង្គបញ្ញត្តិដែលចាំតែគណៈអភិបាលរាយការណ៍នោះទេ គឺក្រុមប្រឹក្សាមានសិទ្ធិ ប្រសិនបើគណៈអភិបាលមិនរៀបចំខ្លឹមសារកិច្ចប្រជុំ សមាជិកក្រុមប្រឹក្សា១ភាគ៣មានសិទ្ធិស្នើកោះប្រជុំ មានសិទ្ធិកោះហៅចៅហ្វាយខេត្តដើម្បីប្រជុំ។ មានកន្លែងខ្លះគណៈអភិបាលមិនខ្ចីចូលរួមប្រជុំ ហើយមិនឱ្យតម្លៃក្រុមប្រឹក្សា ដែលចំណុចនេះគឺជាការខុសឆ្គងហើយ»។

សម្ដេចបានសង្កត់ធ្ងន់ថាគណៈអភិបាលខ្លះមិនគោរពក្រុមប្រឹក្សានោះទេ ដ្បិតយល់ថាសមាជិកក្រុមប្រឹក្សានោះមានសមាសភាពមកពីអ្នកដែលធ្លាប់មានឋានៈតូចតាចជាងខ្លួន ប៉ុន្តែការគិតដូច្នេះត្រូវបានសម្ដេចចាត់ទុកថាការគិតខុស និងស្នើសុំឱ្យមានការកែប្រែចំណុចនេះ ដើម្បីពង្រឹងរបៀបរបបការងារឡើងវិញ។ សម្ដេចបានបន្តថាតួអង្គប្រធានក្រុមប្រឹក្សា និងគណៈអភិបាលត្រូវតែសាមគ្គីគ្នា ធ្វើការជាមួយគ្នា ត្រូវមានការជជែកគ្នាបើចាំបាច់ ដើម្បីរៀបចំកិច្ចប្រជុំណាមួយដែលមានសារៈសំខាន់។ សម្ដេចក៏បានគូសបញ្ជាក់ពីមន្រ្តីឱកាសនិយម មន្រ្តីប្រើអំណាចដោយរំលោភ ដោយសង្កត់ធ្ងន់ឱ្យចៀសវាងកុំធ្វើជាមន្រ្តីបែបនេះឱ្យសោះ ព្រោះជាបញ្ហាដែលនាំផ្ទៃក្នុងមិនរឹងមាំ។ 

សម្ដេចក៏បានបន្តណែនាំឱ្យកចិត្តទុកដាក់លើតួអង្គ៤ដែលសំខាន់ រួមមានមេឃុំចៅសង្កាត់ ស្មៀនឃុំស្មៀនសង្កាត់ មេប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ និងមេភូមិ។ សម្ដេចបានណែនាំឱ្យផ្ដល់ការលើកទឹកចិត្តដល់សមាសភាពសំខាន់ទាំង៤នេះឱ្យខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចបំរើប្រជាពលរដ្ឋឱ្យបានល្អ បន្ថែមលើការខិតខំប្រឹងប្រែងរបស់ថ្នាក់លើ និងរាជរដ្ឋាភិបាល។ សម្ដេចបានសង្កត់ធ្ងន់ថាសមាសភាពមន្រ្តីទាំង៤ខាងលើនេះ គឺជាអ្នកកៀក និងបំពេញភារកិច្ចជាប់ជាមួយជីវភាពរស់នៅប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ហើយពលរដ្ឋអាចដឹងថាគាត់ធ្វើបានល្អ ឬមិនល្អ។

សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី ក៏បានផ្ដល់អនុសាសន៍ឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ សូមខិតខំប្រមូលបញ្ហានានារបស់ប្រជាពលរដ្ឋយកមកដោះស្រាយឱ្យមានតម្លាភាព យុត្តិធម៌ ធ្វើឱ្យពលរដ្ឋមានភាពកក់ក្ដៅក្នុងសង្គម។ ក្នុងឱកាសនោះដែរ សម្ដេចក៏បានផ្ដល់ការពន្យល់អំពីអត្ថន័យនៃអភិក្រមទាំង៥ដែលបានដាក់ចេញដោយសម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល ក្នុងនោះសម្រាប់អភិក្រមឆ្លុះកញ្ចក់ សម្ដេចបានមានប្រសាសន៍ថា រាល់ការយល់ឃើញ ការលើកឡើងពីពលរដ្ឋ ពីមជ្ឈដ្ឋាននានា ការរិះគន់ក្នុងន័យស្ថាបនា គឺជាកញ្ចក់ឆ្លុះឱ្យឃើញពីបញ្ហានានា។

ពាក់ព័ន្ធនឹងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សម្ដេចក្រឡាហោមបានគូសបញ្ជាក់ថាសម្រាប់កម្ពុជា ទោះបីជាការងារនេះមិនទាន់អនុវត្តបានយូរ ប៉ុន្តែកម្ពុជាបានទទួលផលច្រើនសមគួរពីការអនុវត្តការងារកំណែទម្រង់នេះ ដ្បិតបណ្ដាប្រទេសនានា ពិសេសប្រទេសដែលកម្ពុជាបានរៀនសូត្រនោះ បានអនុវត្តការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិនេះរាប់រយឆ្នាំ និងឆ្លងកាត់បទពិសោធន៍ច្រើនជាងកម្ពុជាផង។ សម្ដេចបានស្នើក្រុមប្រឹក្សា និងគណៈអភិបាលត្រូវខិតខំអនុវត្តអំណាចដែលថ្នាក់ជាតិផ្ទេរមកហើយនេះឱ្យបានល្អ ដើម្បីអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន៕