June 2025 ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ www.tsp68tvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូច​ សុភ័ក្រ្ភ អាស័យដ្ឋាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887

​​​​​​​​​​​​​

លោក ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ និងលើកទិសដៅបន្ដ

ចំនួនអ្នកទស្សនា: Views


(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សក្នុងខែមិថុនា នៅមន្ទីរគណបក្សខេត្ត។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះជនអគតិដែលយករូបវីដេអូ សម្ដេចតេជោ ហ៊ុន សែន កាត់តជាមួយសំឡេងក្លែងបន្លំ ដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត AI

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះជនអគតិដែលបានយករូបវីដេអូនៃការសំណេះសំណាលរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាមួយមន្ត្រីរាជការខេត្តព្រះវិហារ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ទៅកាត់តជាមួយសំឡេងក្លែងបន្លំដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត។

ការបង្កើតវីដេអូក្លែងបន្លំបែបនេះ ជាការបង្កើតព័ត៌មានមិនពិត និងជាអំពើទុច្ចរិតដែលមិនគួរអនុញ្ញាតឱ្យកើតមាន លើបណ្ដាញសង្គមឌីជីលគ្រប់ប្រភេទ ហើយជនបង្កត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

កន្លងមក ក.ប.ទ. ធ្លាប់បានជូនដំណឹងឱ្យសាធារណជនទាំងអស់ ប្រុងប្រយ័ត្នអំពីករណីឆបោកដោយប្រើប្រាស់បញ្ញាសិប្បនិម្មិតក្លែងបន្លំជាសំឡេង សមាជិកក្រុមគ្រួសារឬមិត្តភក្ដិ។ ដូចគ្នានេះ ក.ប.ទ. សូមអំពាវនាវដល់សាធារណជនទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះវីដេអូ សំឡេង និងរូបភាពទាំងឡាយដែលមានសភាពខុសប្រក្រតី ហើយត្រូវផ្ទៀងផ្ទាត់ដំណឹងដែលទទួលបានជាមួយនឹងប្រភពផ្លូវការរបស់ក្រសួង ស្ថាប័នរដ្ឋ និងស្ថាប័នសារព័ត៌មានផ្លូវការ។

ទន្ទឹមនេះ ក.ប.ទ. សូមអំពាវនាវដល់គ្រប់ថ្នាលទំនាក់ទំនងឌីជីថល និងអ្នកបង្កើតមាតិកាឌីជីថល ចូលរួមលុបបំបាត់វីដេអូក្លែងបន្លំនេះ និងគ្រប់ព័ត៌មានក្លែងក្លាយ និងចាត់វិធានការម៉ឺងម៉ាត់ចំពោះជនដែលបានប្រព្រឹត្ត៕


សុន្ទរកថាទាំងស្រុងរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឱកាសប្រារព្ធមិទ្ទិញអបអរសាទរខួប៧៤ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយដ៏ចំណាស់នៅកម្ពុជា និងជាគណបក្សនយោបាយបង្អែកដ៏រឹងមាំរបស់ជាតិកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ រៀបចំប្រារព្ធមិទ្ទិញអបអរសាទរខួប ៧៤ឆ្នាំថ្ងៃកំណើតបក្ស (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥)។

រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រុមប្រឹក្សាជាតិគាំពារសង្គម ចុះ MoU លើកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY.GOV.KH និងការបណ្តុះបណ្តាលជំនាញឌីជីថល ជូនមន្រ្តីក្រុមប្រឹក្សាជាតិគាំពារសង្គម

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតពីអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម និងលោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល។

ទីប្រឹក្សាសម្ដេចតេជោ នាំយកបន្លែ៣០តោន គ្រឿងទេស សម្ភារផ្ទះបាយ និងថវិកាមួយចំនួន ផ្តល់ដល់កងទ័ពជួរមុខ

ចំនួនអ្នកទស្សនា: Views

(ព្រំដែន)៖ ស្របពេលជាតិយើងបាននិងកំពុងទទួលរងមហិច្ឆតាឈ្លានបូរណភាពទឹកដីអំពីជាតិសាសន៍ជិតខាង ដែលវង្វេងប្រវត្តិសាសន៍គ្មានការខ្មាសអៀន ប្រជាពលរដ្ឋគ្រប់រូបបានរួបរួមគ្នាគោរពតាមគោលនយោបាយការពារជាតិ ការពារបូរណភាពទឹកដី ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសមានការសាទរគាំទ្រ និងចូលរួមយ៉ាងពុះពោរ ស្ម័គ្រចិត្តក្នុងការជួយឧបត្ថម្ភទាំងកម្លាំកាយកម្លាំងចិត្ត កម្លាំងទ្រព្យដល់បងប្អូនកងយោធពលខេមរភូមិន្ទ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់យកទ្រូងឈរជើរតាមបន្ទាត់ព្រំដែនចាំទប់ទល់ការឈ្លានពានពីពួកទ័ពសៀម។

ពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈនៅសមរភូមិក្រោយ ក៏មានកាតព្វកិច្ចជួយឧបត្ថម្ភដល់អ្នកសរភូមិមុខផងដែរ។

នៅពេលថ្មីៗនេះលោកបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សារបស់សម្ដេចតេជោ ហ៊ុន សែន និងលោកបណ្ឌិត សែម សារឿន ព្រមទាំងក្រុមការងារ បាននាំយក បន្លែ៣០តោន គ្រឿងទេស១ចំនួន សម្ភារប្រើប្រាស់ និងថវិកាបានមកពីបងប្អូន ប្រជាសហគមន៍កោះមាសបាននាំយកទៅជូនដល់ដៃកងទ័ពជួរមុខយើងនៅបញ្ជាការដ្ឋានអង្គរក្សដើម្បីធ្វើការចែកចាយបន្តទៅតាមអង្គភាពផ្សេងៗ ដែលមានឧត្តមសេនីយ៍ឯក មេបញ្ជាការទិស ឧត្តមសេនីយ៍ទោ វង្ស សុភក្ត្រ តំណាងបញ្ជាការដ្ឋានអង្គរក្ស ឧត្តមសេនីយ៍ត្រី និងនាយទាហាន នាយទាហានរង ពលទាហាន ពលទាហានរងយ៉ាងច្រើនកុះកររង់ចាំទទួលស្វាគមន៍គណៈប្រតិភូ។

ស្ថិតក្នុងពិធីប្រគល់-ទទួលបន្លែ គ្រឿងទេស និងថវិកានារលៀលថ្ងៃនោះ លោកបណ្ឌិត ហ៊ុន សុខា បានផ្តាំផ្ញើសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំកំពូល និងសួងសួងដល់អស់វត្ថុសក្តិសិទ្ធិឲ្យជួយឃុំគ្រងការពារបញ្ជៀសនូវ រាល់ភយន្តរាយផ្សេងៗពីពពួកចោវង្វេងប្រវត្តិសាស្ត្រដែលចិញ្ចឹមចិត្តចង់លេបត្របាក់យកបូរណៈភាពទឹកដីនៃដូនតាខ្មែរបន្សល់ទុកមក។

ឧត្តមសេនីយ៍ឯក មេបញ្ជាការទិស ក៏បានថ្លែងអំណរគុណលោកបណ្ឌិត ហ៊ុន សុខា បងប្អូនប្រពលរដ្ឋសហគមន៍កោះមាស និងសប្បុរសជនទាំងអស់ដែលបានជួយដល់បងប្អូនអ្នកសមរភូមិមុខ។ យ៉ាងណាក៏ដោយបងប្អូនប្រជាពលរដ្ឋខ្មែរសមរភូមិក្រោយ នឹងនៅកៀកកិតជិតបងប្អូនវរកងទ័ពយើងជានិច្ច។

ក្រោយពេលកម្មវិធីបានបញ្ចប់លោកបណ្ឌិត ហ៊ុន សុខា បានបញ្ជាក់ថា លោកក៏អាចស្លៀកពាក់ដូចបងប្អូននាយទាហាន ពលទាហានផងដែរ ដើម្បីកាន់អាវុធប្រយុទ្ធតតាំងជាមួយខ្លាំងឈ្លានពានទឹកដីប្រសិនបើដល់ដំណាក់កាលត្រូវចូលរួម៕

រដ្ឋមន្ត្រីសុខាភិបាល៖ យើងទាំងអស់គ្នាយកចិត្តទុកដាក់ថែទាំ និងលើកកម្ពស់សុខភាពខ្លួនឯង ចំណែកគ្រូពេទ្យយកចិត្តទុកដាក់លើការព្យាបាលជំងឺ ប្រៀបបានកងទ័ពការពារទឹកដី

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាលបានថ្លែងអំពាវនាវឲ្យយើងទាំងអស់គ្នាយកចិត្តទុកដាក់ថែទាំ និងលើកកម្ពស់សុខភាពខ្លួនឯង ចំណែកគ្រូពេទ្យយកចិត្តទុកដាក់លើការព្យាបាលជំងឺ ប្រៀបបានកងទ័ពការពារទឹកដីដូច្នេះដែរ។

សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន អញ្ជើញចុះសុខទុក្ខ និងពិនិត្យស្ថានភាពទ័ព ឈរជើងការពារទឹកដីដ៏អង់អាចក្លាហាន

ចំនួនអ្នកទស្សនា: Views

(ឧត្តរមានជ័យ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពកងទ័ពកម្ពុជា ដែលកំពុងឈរជើងដ៏អង់អាចក្លាហានបំផុតការពារទឹកដីជាប់ព្រំដែនថៃ។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងរៀបចំសិក្ខាសាលាថ្នាក់ជាតិ ស្ដីពី «សេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត» នាថ្ងៃទី១-២ ខែកក្កដា

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នឹងរៀបចំសិក្ខាសាលាថ្នាក់ជាតិស្ដីពី «សេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត» នាថ្ងៃទី១-២ ខែកក្កដា ឆ្នាំ២០២៥។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥។

បន្ថែមលើភាគី ដែលបានទទួលការអញ្ជើញផ្ទាល់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមផ្ដល់ឱកាស ភាគីពាក់ព័ន្ធនិងសាធារណជន ចំនួន ៣០រូប ចូលរួមសិក្ខាសាលាខាងលើផងដែរ។

ដើម្បីស្នើសុំចូលរួម សូមបំពេញព័ត៌មានចាំបាច់និងភ្ជាប់ឯកសារសម្គាល់អត្តសញ្ញាណឱ្យបានត្រឹមត្រូវតាមរយៈ https://go.gov.kh/mptc/3chn31 ឱ្យបានមុនថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១៧៖០០នាទី ហើយក្រុមការងារ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងពិនិត្យសំណើរួចឆ្លើយតបវិញតាមករណីនីមួយៗ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈអ៊ីមែល ai-governance@mptc.gov.kh ឬទូរសព្ទលេខ ០៩៦ ៦៥១ ៣០០៣៕

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ នាយសេនាធិការ កងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម

ចំនួនអ្នកទស្សនា: Views


 (ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឲ្យ នាយឧត្តមសេនីយ៍ Morishita Yasunori នាយសេនាធិការ កងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ៕

ឯកឧត្តម ហ៊ុន ម៉ានី ប្រកាសបន្តគាំទ្រកងទ័ពកម្ពុជាដើម្បីការពារបូរណភាពដែនដី ការពារប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាផងដែរក្នុងករណីដែលមានការឈ្លានពាន

ចំនួនអ្នកទស្សនា: Views

ឯកឧត្តម ហ៊ុន ម៉ានីឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានបញ្ជាក់ថាយើងខ្ញុំបន្តគាំទ្រការត្រៀមខ្លួនជានិច្ចរបស់កងទ័ពកម្ពុជាដើម្បីការពារបូរណភាពដែនដី ការពារប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាផងដែរក្នុងករណីដែលមានការឈ្លានពាន។

យោងតាមបណ្តាញសង្គមហ្វេសប៊ុករបស់ឯកឧត្តម ហ៊ុន ម៉ានីនៅថ្ងៃទី២៥ មិថុនា ឆ្នាំ២០២៥បានលើកឡើងថា៖នៅពេលនេះ ម៉ោងនេះ ខ្ញុំជឿជាក់ថា បងប្អូនជនរួមជាតិទាំងអស់ កំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើសភាពការណ៍ និងការគំរាមកំហែងឥតឈប់ឈរមកលើកម្ពុជាជាទីស្រឡាញ់នៃយើងទាំងអស់គ្នា ដែលចាប់ផ្តើមពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៃការលួចចូលវាយឆ្មក់បាញ់ប្រហារ ដែលបណ្ដាលឱ្យបងប្រុស សួន រោន បានស្លាប់ចោលក្រុមគ្រួសាររបស់គាត់ដោយមិនមានថ្ងៃវិលត្រឡប់វិញ។ ខ្ញុំសូមចូលរួមរំលែកទុក្ខសារជាថ្មីម្ដងទៀត ហើយក៏សូមបង្ហាញនូវការគោរពចំពោះវីរៈភាពរបស់ បងប្រុស សួន រោន ដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារជាតិរបស់យើង។

ឯកឧត្តមបានបន្តថា ចាប់តាំងពីហេតុការណ៍ថ្ងៃនោះ និងជាបន្តបន្ទាប់ ការគំរាម និងការមើលស្រាលមកលើកម្ពុជា តាមរយៈការគំរាមផ្តាច់អ៊ីនធឺណែត និងការផ្គត់ផ្គង់ប្រេងឥន្ទនៈ ជាពិសេសការសម្រេចចិត្តជាឯកតោភាគីក្នុងការបិទច្រកព្រំដែនជាបន្តបន្ទាប់ដែលបានបង្កឱ្យមានផលប៉ះពាល់ទៅលើជីវភាពប្រចាំថ្ងៃរបស់ប្រជាជនទាំងខ្មែរ និងថៃ ដែលរស់នៅតាមបន្ទាត់ព្រំដែន ។ លើសពីនេះ នៅដំណាក់កាលចុងក្រោយនេះ ក៏មានការបង្កើតសេនារីយោយុទ្ធសាស្ត្រប្រឌិតដោយប្រើបច្ចេកវិទ្យា (Simulation) ក្នុងការបង្ហាញកម្លាំងនិងសព្វាវុធ ដែលជាការចង់បង្ហាញចេតនាមើលស្រាលមកលើសមត្ថភាពរបស់កងយុទ្ធពលខេមរភូមិន្ទរបស់យើង ក្នុងការការពារបូរណភាពទឹកដីរបស់កម្ពុជា។

ឯកឧត្តម ហ៊ុន ម៉ានីបានលើកឡើងថា ទោះបីជាការគំរាម និងការមើលស្រាលទាំងអស់នេះ អាចចេញមកពីប្រភពផ្សេងៗគ្នា ប៉ុន្ដែក្នុងនាមយើងជាពលរដ្ឋខ្មែរដែលបានតាមដានដោយការយកចិត្តទុកដាក់ពីសកម្មភាព និងការវិវត្តជាបន្តបន្ទាប់ទាំងនេះ យើងអាចសង្កេតឃើញយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជា និងកងកម្លាំងជួរមុខ ក៏ដូចជាប្រជាជាតិខ្មែរយើងទាំងមូលមានឆន្ទៈខ្ពស់ក្នុងការដោះស្រាយបញ្ហាដោយសន្ដិវិធី និងប្រកបដោយភាពចាស់ទុំ ផ្អែកលើមូលដ្ឋានបច្ចេកទេស និងគោលការណ៍ច្បាប់អន្តរជាតិ ហើយបញ្ចៀសឱ្យបាននូវការរីករាលដាលបញ្ហាទៅជាជម្លោះរវាងជាតិសាសន៍ ដែលកម្ពុជាពិតជាមិនចង់បាន។

ឯកឧត្តមថាបានលើកឡើងថាជារួម ក្នុងកាលៈទេសៈនេះ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ យើងត្រូវគិតរួមគ្នាថា៖ ទី១. តើខាងណាជាអ្នកបង្កបញ្ហាតាំងពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥? ទី២. សកម្មភាពគំរាមកំហែងជាក់ស្ដែង ទាំងសកម្មភាពយោធា ទាំងការប្រើប្រាស់មធ្យោបាយសេដ្ឋកិច្ច និងវិធីសាស្ត្រផ្សេងៗទៀត តើខាងណាជាអ្នកបង្ហាញសកម្មភាពបង្កហេតុ និងមិនចង់ដោះស្រាយបញ្ហា? ភាគីណាចង់ចិញ្ចឹមបញ្ហា និងមិនមានឆន្ទៈដោះស្រាយបញ្ហាឱ្យស្ថានភាពវិលត្រឡប់ទៅធម្មតា ដូចជាការបើកច្រកព្រំដែន ដែលជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋទាំងសងខាង សម្រាប់ជីវភាពរបស់ពួកគាត់?  ខ្ញុំជឿជាក់ថា សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងសងខាងគឺ សន្ដិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ដូចស្ថានភាពមុនថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ ទោះបីក្នុងស្ថានការណ៍បែបណា និងទោះក្នុងតម្លៃណាក៏ដោយ ខ្ញុំពិតជាមោទនភាពចំពោះទឹកចិត្តបងប្អូនប្រជាជនកម្ពុជា ដែលពិតជាបង្ហាញឆន្ទៈសាមគ្គីជាតិខ្ពស់ ផ្តល់ជំនឿនិងការគាំទ្រចំពោះរាជរដ្ឋាភិបាល និងវីរៈកងទ័ពដ៏អង់អាចរបស់យើង។

ឯឧត្តមបានបញ្ជាក់ថា៖” ជាថ្មីម្តងទៀត យើងខ្ញុំគាំទ្រជំហរកម្ពុជាដែលនៅតែព្យាយាមដោះស្រាយបញ្ហាដោយសន្ដិវិធី ដើម្បីភាពសុខសាន្តនៃប្រទេស និងប្រជាជន ទាំងសងខាង ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ យើងខ្ញុំក៏គាំទ្រការត្រៀមខ្លួនជានិច្ចរបស់កងទ័ពកម្ពុជាដើម្បីការពារបូរណភាពដែនដី ការពារប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាផងដែរក្នុងករណីដែលមានការឈ្លានពាន”៕

មន្ត្រីជាន់ខ្ពស់នៃក្រសួងការងារ ចែករំលែកចំណេះដឹងស្ដីពីការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៅកម្ពុជា ដល់ប្រតិភូអនាគតអ្នកដឹកនាំវ័យក្មេងនៃប្រទេសទីម័រឡេស្ដេ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោក ឡា វិបុល អនុរដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសំណេះសំណាលជាមួយប្រតិភូអនាគតអ្នកដឹកនាំវ័យក្មេង នៃប្រទេសទីម័រឡេស្តេ (Timor-Leste) ដែលដឹកនាំដោយលោក Bonino Barros មន្ត្រីជំនាញគាំទ្របច្ចេកទេសនៃស្ថានឯកអគ្គរដ្ឋទីម័រឡេស្ដេប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីចែករំលែកចំណេះដឹងនៃការបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅកម្ពុជា នៅទីស្ដីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

នាយឧត្តមសេនីយ៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះសួរសុខទុក្ខកងទ័ពឈរជើងការពារទឹកដី

ចំនួនអ្នកទស្សនា: Views

(ព្រះវិហារ)៖ នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចុះជួបសួរសុខទុក្ខបងប្អូនកងកម្លាំងប្រដាប់អាវុធជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរនូវភាពអង់អាចក្លាហានរបស់កងទ័ព ជាមួយការធានាផ្គត់ផ្គង់មិនឱ្យខ្វះខាតលើតម្រូវការរបស់ទ័ព។

កងទ័ពដែលឈរជើងនៅសមរភូមិមុខ បានបង្ហាញទឹកចិត្តដ៏មុះមុត និងអង់អាចក្លាហានបំផុតក្នុងកិច្ចការពារទឹកដី មិនឱ្យសត្រូវឈ្លានពានដាច់ខាត៕

ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទកិច្ចប្រជុំគណៈ​កម្មាធិការ​កណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា

ចំនួនអ្នកទស្សនា: Views


ពីលើទឹកដីអតីតរាជធានីអង្គរដ៏ល្បាញល្បីនាព្រឹកថ្ងៃចន្ទ ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានកិត្តិយស​សហ​ភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​បិទកិច្ចប្រជុំគណៈ​កម្មាធិការ​កណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា។

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដឹកនាំកិច្ចប្រជុំលើកដំបូង នៃគណៈកម្មការរៀបចំឯកសារប្តឹងទៅ ICJ​

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំលើកដំបូង នៃគណៈកម្មការរៀបចំឯកសារដើម្បីប្តឹងទៅតុលាការ​យុត្តិ​ធម៌​អន្តរជាតិ ក្នុងវិវាទព្រំដែនជាមួយថៃ នៅតំបន់មុំបី ប្រាសាទតាមាន់ធំ តាមាន់តូច និងតាក្របី។

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ ក្នុងខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៧៥%

ចំនួនអ្នកទស្សនា: Views

នៅរសៀលថ្ងៃសៅរ៍ ១១រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោក លោកស្រីជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារគម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ ស្ថិតក្នុងភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

សូមជម្រាបថា គម្រោងអភិវឌ្ឍន៍ដ៏មានសារសំខាន់នេះ គ្របដណ្ដប់លើក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្គ និងស្រុកសណ្តាន់ ខេត្តកំពង់ធំ និងមានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលដែលរួមមានដំណាំស្រូវ និងដំណាំរួមផ្សំគ្រប់ប្រភេទ ព្រមទាំងសម្រាប់បម្រើដល់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ និងថែមទាំងជួយពង្វាងទឹកជំនន់ បញ្ចៀសការជន់លិចតំបន់ទីប្រជុំជនក្រុងស្រុកនានាដែលស្ថិតតាមបណ្តោយដងស្ទឹងសែនផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងារសាងសង់ឱ្យបន្តយកចិត្តទុកដាក់ឱ្យបានហ្មត់ចត់លើគុណភាព ស្របតាមបទដ្ឋានបច្ចេកទេស និងជំរុញការអនុវត្តការងារឱ្យសម្រេចបានតាមផែនការដែលបានគ្រោងទុក៕