November 2021 ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ www.tsp68tvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូច​ សុភ័ក្រ្ភ អាស័យដ្ឋាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887

​​​​​​​​​​​​​

សម្តេចតេជោ ហ៊ុន សែន អញ្ជើញរៀបចំពិធីជប់លៀងជូនដល់នាយករដ្ឋមន្ត្រីឡាវ

ចំនួនអ្នកទស្សនា: Views

រាជធានីភ្នំពេញ ÷ នៅវិមានសន្តិភាព នាល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញទទួល និងរៀបចំពិធីជប់លៀងជូនដល់ ឯកឧត្ដម ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ក្នុងដំណើរឯកឧត្តមបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជារយៈពេលពីរថ្ងៃ។

ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ ផនខាំ វីផាវ៉ាន់ នៅកម្ពុជាក្នុងអំឡុងពេលដែលកម្ពុជាកំពុងបើកប្រទេសឡើងវិញ នឹងរួមចំណែកក្នុងការបន្តពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណីដ៏យូរអង្វែង សាមគ្គីភាពជាភាតរភាព ភាពជាអ្នកជិតខាងល្អ ដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយនិងយូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌអាស៊ានដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក៕

#ហេ្វសប៊ុកផ្លូវការ សម្តេចតេជោ#




សមត្ថកិច្ចជំនាញប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃបង្ក្រាបនិងរឹបអូសគ្រឿងញៀន ជិត25 គីឡូក្រាម!

ចំនួនអ្នកទស្សនា: Views

រាជធានីភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីកែច្នៃ ជួញដូរគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យ៣នាក់ និងរឹបអូសគ្រឿងញៀន ជិត២៥គីឡូក្រាម នៅរាជធានីភ្នំពេញ។

ប្រតិបត្ដិការនេះ អនុវត្តតាមបញ្ជា នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែន ប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

ការចុះបង្ក្រាបនេះ ធ្វើឡើងកាលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២០៖៣០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១០) ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា លោកវរសេនីយ៍ឯក យឹម សែនឧត្តម លោកវរសេនីយ៍ទោ ញ៉ុង រស់ប្រាថ្នា នាយករងមន្ទីរ លោក វរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ (ក១០) និងមានការចូលរួមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួលពីលោក អ៊ុ សុភក្តិ ព្រះរាជអជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវបង្រ្កាប នៅ២គោលដៅផ្សេងគ្នាជាបន្តបន្ទាប់ គោលដៅទី១៖ នៅចំណុច ផ្លូវលេខ ១០៥ ជិតផ្សារបឹងត្របែក (ផ្លាស្សា) ស្ថិតក្នុងសង្កាត់បឹងត្របែង ខណ្ឌចំការមន និងគោលដៅទី២៖ ផ្ទះលេខ ៩៩ ផ្លូវ១៤៦ ក្រុម៣ ភូមិ២ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ក្នុងនោះ ឃាត់ខ្លួនជនសង្ស័យ៣នាក់៖ ១-ឈ្មោះ តាំង លាក ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ, ២៖ ឈ្មោះ GOH SEOW SIAN ភេទប្រុស កើតឆ្នាំ១៩៥៣ ជនជាតិ សិង្ហបុរី កាន់លិខិតឆ្លងដែនលេខ K0447332B, ៣៖ ឈ្មោះ លី ជាងហ្វុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម។ ចាប់យកវត្ថុតាង អ៊ិចស្តាស៊ី (MDMA) ទម្ងន់សុទ្ធ ២៤គីឡូ ០៤២ក្រាម កេតាមីន (KETAMIN) ទម្ងន់សុទ្ធ១១៨.៣៩ក្រាម។ កាទីណូន (4CEC) ទម្ងន់សុទ្ធ១៧០.៥១ ក្រាម។ សរុបសារធាតុញៀន ទម្ងន់សុទ្ធ ២៤ គ.ក្រ ៣៣០.៩០ក្រាម សារធាតុផ្សំ ១គីឡូក្រាម ០១០.១១ក្រាម។ ជញ្ជីងថ្លឹង៥គ្រឿង និងឧបករណ៍កែច្នៃមួយចំនួនធំ។

បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕








អបអរសាទរ! ខួប៣ឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ

ចំនួនអ្នកទស្សនា: Views

រាជធានីភ្នំពេញ ៖  នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ជាខួប៣ឆ្នាំនៃការដាក់បញ្ចូលល្ខោន ខោល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ (២៨ វិច្ឆិកា ២០១៨-២៨ វិច្ឆិកា ២០២១)។

គួររំលឹកថា «ល្ខោនខោល» ដែលជាស្នាដៃសិល្បៈបុរាណដ៏វិសេសវិសាលអស្ចារ្យរបស់កម្ពុជា ត្រូវបានអង្គការយូណេស្កូសម្រេចដាក់ចូលក្នុងបញ្ជី បេតិកភណ្ឌពិភព អរូបីយនៃមនុស្សជាតិ ក្នុងឱកាសកិច្ចប្រជុំលើកទី១៣ ក្នុងទីក្រុងព័រល្វីស នៃសាធារណរដ្ឋម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការដាក់ចូលក្នុងបញ្ជី បេតិកភណ្ឌពិភព អរូបីយនៃមនុស្សជាតិ គឺជាមោទនភាពថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជា។ ការដាក់បញ្ចូល «ល្ខោនខោល» ទៅក្នុងបញ្ជីអរូបីយនៃមនុស្សជាតិនាពេលនេះ គឺជាការរួមចំណែកធ្វើឲ្យកេរ្តិ៍ឈ្មោះ របស់ព្រះរាជាណាចក្រកម្ពុជា កាន់តែល្បីសុះសាយទូទាំងពិភពលោក ហើយធ្វើឲ្យកម្ពុជាក្លាយជាតួអង្គកាន់តែលេចធ្លោថែមទៀត នៅលើវេទិកាបេតិកភ័ណ្ឌពិភពលោក៕









 

ជនសង្ស័យចំនួន០២នាក់បានឃាត់ខ្លួន ពាក់ព័ន្ធករណីលួចយកផ្លាកលេខរថយន្ត ត្រូវបានកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ!

ចំនួនអ្នកទស្សនា: Views

រាជធានីភ្នំពេញ ÷ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីលួចយកផ្លាកលេខរថយន្ត  នៅចំណុចមាត់ប្រឡាយទឹកស្អុយ ផ្លូវបេតុង ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឃាត់ខ្លួនចំនួន០២នាក់៖​

១-ឈ្មោះ វ៉ង់ ខ័ណ្ឌដែន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។

២-ឈ្មោះ សុខ រ៉ា ហៅ ណូ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។

ហេតុការណ៍៖ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ០៣:៣០នាទី ទៀបភ្លឺ កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វើការល្បាតពួនស្ទាក់ក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី១ ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែប្រទះឃើញជនសង្ស័យចំនួន ០២ នាក់ ជិះរថយន្តម៉ាកកាមរី ពណ៌ ស ឈប់នៅចិញ្ចើមផ្លូវ ដោយមានការសង្ស័យកម្លាំងបានចូលទៅធ្វើការត្រួតពិនិត្យឆែកឆេរ រកឃើញផ្លាកលេខរថយន្តចំនួន ០៨ បន្ទះ, ប័ណ្ណសម្គាល់យានយន្តចំនួន ០២ សន្លឹក និងទុលឡឺវីសចំនួន ០២ ដាក់ក្នុងកាបូបស្ពាយ ពណ៌ លឿង ចំនួនមួយនៅក្នុងរថយន្តនោះ ដូច្នេះកម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង ០២នាក់យកមកស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី១ ដើម្បីធ្វើការសាកសួរ។

វត្ថុតាងចាប់យកដូចជា : រថយន្តម៉ាកកាមរី ពណ៌ ស ពាក់ផ្លាកលេខ ស្វាយរៀង ២A-១៩០៨, អាវដៃវែង ពណ៌ ទឹកប៊ិច មានសក្តិ, មានសញ្ញាស៊ីង អ.ហ ចំនួន ០២, មានឡូហ្គោអក្សរកងរាជអាវុធហត្ថចំនួន ០១, ទូរស័ព្ទដៃចាស់ ០១គ្រឿង ពណ៌ ខ្មៅ, កាបូបស្ពាយ ពណ៌ លឿង ចំនួន ០១ គ្រឿង, ផ្លាកលេខរថយន្ត ចំនួន០៨បន្ទះ (ភ្នំពេញ ២BK-១៦០៥ ចំនួន០២បន្ទះ, ភ្នំពេញ ២AB-៦៧២២ ចំនួន០២បន្ទះ, ភ្នំពេញ ២BI-៥៨៤៥ ចំនួន០១បន្ទះ, ភ្នំពេញ ២AI-៦១០៨ ចំនួន០១បន្ទះ និងនគរបាល ២-១៤៥២ ចំនួន០២បន្ទះ), ប័ណ្ណសម្គាល់យានយន្តចំនួន ០២ សន្លឹក និងទុលឡឺវីសចំនួន ០២ ជារបស់ជនសង្ស័យ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕





សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាបើកកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ចំនួនអ្នកទស្សនា: Views

រាជធានីភ្នំពេញ ÷ នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាដ៏មានសារសំខាន់ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប(ASEM-13) លើកទី១៣ ក្រោមមូលបទ "ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួម" ។ 

កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣(ASEM-13) ត្រូវបានចាប់ផ្តើមដំណើរការ ដោយមានការអញ្ជើញចូលរួម ពីប្រធានាធិបតី នាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់នៃបណ្តាប្រទេសក្នុងតំបន់អាស៊ី និងអឺរ៉ុប ចំនួន ៥១រូប អមដោយមន្ត្រីជាន់ខ្ពស់របស់សហភាពអឺរ៉ុប និងអគ្គលេខាធិការអាស៊ានផងដែរ។ បន្ទាប់ពីការផ្សាយវីដេអូបង្ហាញពីវប្បធម៌ និងអរិយធម៌របស់ខ្មែរហើយនោះ កិច្ចប្រជុំដែលបានធ្វើឡើងតាមប្រព័ន្ធវីដេអូនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងនាមជាប្រធានកិច្ចប្រជុំ បានថ្លែងសុន្ទរកថាបើកកិច្ចប្រជុំកំពូល។ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្ដៅ និងសូមថ្លែងអំណរគុណ ជូនដល់ថ្នាក់ដឹកនាំនៃបណ្តាប្រទេស និងស្ថាប័នដៃគូ ASEM ដែលបានចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM-13)។ 

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ពីផលលំបាកទាំងឡាយបង្កឡើងដោយជំងឺកូវីដ១៩ ក្នុងរយៈពេលជិតពីរឆ្នាំកន្លងមកនេះ។ សម្តេចតេជោ ក៏បានបង្ហាញនូវកិច្ចប្រឹងប្រែងរបស់ប្រទេសអាស៊ី-អឺរ៉ុប ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។ សម្តេចតេជោ បានមានប្រសាសន៍ទៀតថា កិច្ចប្រជុំកំពូល ASEM-13 នាថ្ងៃនេះ គឺជាឱកាសដ៏ទាន់ពេលមួយ សម្រាប់ថ្នាក់ដឹកនាំ ASEM បញ្ជាក់សាជាថ្មី អំពីសារសំខាន់នៃភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប ក្នុងការចូលរួមដោះស្រាយបញ្ហាតំបន់ និងសកល ដែលជាក្ដីបារម្ភរួមគ្នា។

ខាងក្រោមនេះ គឺជាសុន្ទរកថាសម្តេចតេជោ  ដែលបានថ្លែងបើកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣(ASEM-13)៖











គណៈបញ្ជាការខណ្ឌដូនពេញបង្ក្រាបទូហ្គេមបាញ់ត្រីខុសច្បាប់ក្នុងផ្សារសូរិយាជាន់ទី៥!

ចំនួនអ្នកទស្សនា: Views

 រាជធានីភ្នំពេញ ៖  នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១  គណៈបញ្ជាការឯកភាពខណ្ឌដូនពេញដឹកនាំដោយ លោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌ និងជាតំណាងលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញបានដឹកនាំក្រុមការងារចុះបង្ក្រាបល្បែងស៉ីសងខុសច្បាប់ នៅផ្សារទំនើបសូរិយាជាន់ទី៥ ដែលបានទទួលព័ត៌មាន តាមរយៈប្រជាពលរដ្ឋល្អ។

ប្រតិបត្តិការនេះធ្វើឡើងដោយមានការចូលរួមពី លោកចៅសង្កាត់ផ្សារថ្មី១ លោកនាយរងប៉ុស្តិ៍ផ្សារថ្មី១ និងមន្រ្តីក្រោមឱវាទ។

ក្រោយពិនិត្យជាក់ស្តែងមានប្រភេទទូហ្គេម សរុបចំនួន ៣៧ទូ ក្នុងនោះបានរកឃើញមានទូហ្គេមបាញ់ត្រីខុសច្បាប់ចំនួន ០៥ទូ ហើយត្រូវបានយកទៅរក្សាទុក នៅរដ្ឋបាលខណ្ឌដូនពេញដើម្បីដោះស្រាយតាមនីតិវិធី។

ដោយឡែក ទូហ្គេមកំសាន្តចំនួន ៣២ទូផ្សេងទៀត ដែលមិនពាក់ព័ន្ធមិនត្រូវបានដកហូតនោះទេ គឺរក្សាទុកបន្តជីវកម្មដដែល៕









កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយសមត្ថកិច្ច គយ និង រដ្ឋាករប្រចាំអាកាស យានដ្ឋានអន្តរជាតិភ្នំពេញ បង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនចូលកម្ពុជា

ចំនួនអ្នកទស្សនា: Views

រាជធានីភ្នំពេញ ៖ អនុវត្តតាមបញ្ជាឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តមឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន។

ប្រតិបត្តការណ៏បង្ក្រាបនៅវេលាម៉ោង០១និង៣០ នាទី រំលងអាធ្រាត្រនាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងជំនាញ ក១០ របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សារី បុត្រសត្យា សហការជាមួយសមត្ថកិច្ច គយ និង រដ្ឋាករប្រចាំ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ(ច្រកអ្នកដំណើរមកដល់) និងដោយមានការ សម្របសម្រួលពីលោក មុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ បានបង្រ្កាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ពីប្រទេសម៉ាលី ឆ្លងកាត់ប្រទេស អេត្យូពី និងប្រទេសកូរ៉េខាងត្បូង ចូលមកប្រទេសកម្ពុជា។    

ជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ SINEE SAISUWAN  ភេទស្រី អាយុ៦២ឆ្នាំ ជនជាតិថៃ កាន់លិខិត ឆ្លងដែន លេខAB3676188 ព្រមទាំងដកហូតវត្ថុតាងរួមមានសារធាតុញៀនប្រភេទកូកាអ៊ីន (COCAINE)ទម្ងន់សុទ្ធ១គីឡូ និង៩៨៩.១ក្រាម។(បង្កប់លាក់នៅបាតវ៉ាលី)។    

បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ មន្ទីរប្រឆាំងគ្រឿងញៀន បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕








កីឡាការិនី អ៊ុក ស្រីមុំ ឈ្នះមេដាយមាសជើងឯកពិភពលោក នៅអេស្ប៉ាញ

ចំនួនអ្នកទស្សនា: Views

CAMSOC (ប្រទេសអេស្បាញ) ៖ កីឡាការិនី អ៊ុក ស្រីមុំ ឈ្នះមេដាយមាស បន្ទាប់ពីបានយកឈ្នះកីឡាការិនីថៃ នៅវគ្គផ្តាច់ព្រ័ត្រ ដោយលទ្ធផល ៣៧ទល់២៩ នៅក្នុងការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០២១ នៅទីក្រុង Santa Susanna ប្រទេសអេស៉្បាញ។

មុននឹងឡើងដល់វគ្គផ្តាច់ព្រ័ត្រ ម្ចាស់មេដាយមាសពិភពលោកឆ្នាំ២០១៧ របស់កម្ពុជារូបនេះ បានយកឈ្នះកីឡាការិនីកាណាដា នៅវគ្គ១/៤ ក្នុងលទ្ធផល ២៩ទល់២ និងបន្តឈ្នះកីឡាការិនីន័រវេស នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ២៥ទល់១៨ ឈានទៅវគ្គផ្តាច់ព្រ័ត្របន្តឈ្នះកីឡាការិនីថៃ ក្នុងលទ្ធផល ៣៧ទល់២៩។ ជ័យជម្នះនេះ បានធ្វើឲ្យកីឡាការិនី អ៊ុក ស្រីមុំ ក្លាយជាកីឡាការិនីទី២របស់កម្ពុជា ដែលរកបានមេដាយមាសទី៥ជាប់ៗគ្នា បន្ទាប់ពីវីរកីឡាការិនី កែ ឡេង ដែលឈ្នះក្នុងឆ្នាំ២០១៣ ឆ្នាំ២០១៥ ឆ្នាំ២០១៧ ឆ្នាំ២០១៩ និងឆ្នាំ២០២១។

គួររំលឹកថា កីឡាការិនី អ៊ុក ស្រីមុំ ធ្លាប់ឈ្នះមេដាយមាសជូនជាតិម្តងមកហើយ ក្នុងឆ្នាំ២០១៧ ជាវិញ្ញាសាឯកត្តជន។

សូមបញ្ជាក់ថា កម្ពុជាបានបញ្ជូនក្រុមកីឡាប៉េតង់ជម្រើសជាតិ ២ក្រុម ទៅចូលរួមព្រឹត្តិការណ៍ពិភពលោក ក្នុងនោះក្រុមកីឡាការិនី ៤រូប បានចេញដំណើរទៅចូលរួមការប្រកួតមុន ពីថ្ងៃទី១២-១៤ ខែវិច្ឆិកា មុនក្រុមបុរស ដែលគ្រោងចេញដំណើរនៅថ្ងៃទី១៦ ខែវិច្ឆិកា ដើម្បីត្រៀមការប្រកួត ពីថ្ងៃទី១៩-២១ ខែវិច្ឆិកាខាងមុខ។ 

បេក្ខភាពកីឡាករមាន៤រូបដូចគ្នា រួមមាន អតីតម្ចាស់មេដាយមាសពិភពលោក ឆ្នាំ២០១៦ សុខ ចាន់មាន ថោង ឈឿន ញ៉ែម បូរ៉ា និងកីឡាករ ស៊ឹង វង់។ បេសកកម្មនេះ ដឹកនាំដោយឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា៕








ក្រុមឈ្មួញរកស៊ីបទល្មើសទុច្ចរិតខុសច្បាប់ដើរគៀងគរពលរដ្ឋអោយចូលកាប់បំផ្លិចបំផ្លាញព្រៃឈើខ្ទិចខ្ទីគ្មានសល់ក៍ព្រោះតែ...

ចំនួនអ្នកទស្សនា: Views

ខេត្តសៀមរាប៖ វីវរហើយព្រៃឈើដ៍កម្រស្ថិតនៅឃុំខ្វាវ ឃុំពង្រលើ និងព្រៃឈើនៅតំបន់ដែនជម្រកសត្វព្រៃបឹងពែរស្រុកជីក្រែងត្រូវបានក្រុមឈ្មួញទុច្ចរិតរកស៊ីខុសច្បាប់ឈ្មោះកេន ឈ្មោះឃា ឈ្មោះរ៉េតនិងឈ្មោះសេង ដើរគៀងគរពលរដ្ឋអោយចូលទៅលួចកាប់បំផ្លិចបំផ្លាញព្រៃឈើខ្ទិចខ្ទីគ្មានសល់ដោយសារតែមន្រ្តីជំនាញរដ្ឋបាលព្រៃឈើផ្នែកខណ្ឌនិងមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទអសមត្ថភាពក្នុងការបង្ការទប់សង្កាត់និងបង្រ្កាប។

បើយោងតាមសេចក្ដីរាយការណ៍របស់ពលរដ្ឋនៅស្រុកជីក្រែងបានអោយដឹងថាព្រៃឈើតូចធំត្រូវវិនាសហិនហោយក៍ព្រោះតែក្រុមឈ្មួញប្រព្រឹត្តបទល្មើសធ្វើការឃុបឃិតជាមួយមន្រ្តីជំនាញ់ក្នុងមូលដ្ឋានស្រុកខេត្តទើបព្រៃឈើវិនាសរហ័សនិងរលាយគ្មានសល់(បើក្រុមខ្មោចស្រុកមិនអោយដៃក្រុមខ្មោចព្រៃមិនហ៊ានកាប់បំផ្លិចបំផ្លាញដែរ.!។

មិនតែប៉ុណ្ណោះក្រុមអ្នកសារព័ត៍មានមួយចំនួនក្នុងខេត្តសៀមរាបក៍បាននាំគ្នាចុះថតផ្ដិតយករូបភាពដល់ទីតាំងនិងថតសកម្មភាពក្រុមព្រឹត្តបទល្មើសឈើខុសច្បាប់លួចកាប់បំផ្លិចបំផ្លាញព្រៃឈើនិងដឹកឈើចេញតាមរថយន្តកូរ៉េ រថយន្តស៊ីណារថយន្តកែច្នៃនិងតាមរទះដូចគេដង្ហែរកឋិនអញ្ជឹងមិនឃើញមានមន្រ្តីជំនាញលោកម៉ុង ប៊ុន លីមនាយខណ្ឌរដ្ឋបាលព្រៃឈើលោកស៊ុន គង់ប្រធានមន្ទីរបរិស្ថាននិងលោកទា គឹម សុទ្ធប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តសៀមរាបធ្វើការបង្ការ ទប់ស្កាត់ បង្រ្កាបឡើយ។

ឃើញទង្វើលនិងសកម្មភាពបែបនេះត្រូវបានគេដាក់ការសង្ស័យថារវាងក្រុមឈ្មួញប្រព្រឹត្តបទល្មើសព្រៃឈើនឹងលោកមន្រ្តីជំនាញជាបក្ខពួកតែមួយទើបក្រុមឈ្មួញអាចបំផ្លិចបំផ្លាញនឹងដឹកឈើបានតាមចិត្តឆ្លងកាត់មុខទីស្នាក់ការទាំងថ្ងៃទាំងយប់យ៉ាងរលូនក៍ព្រោះតែប្រាក់ដុល្លាបាំងមុខ​ធ្វើអោយស្រវាំងភ្នែកត្រចៀកថ្លង់វង្វេងស្មារតីភ្លេចតួនាទីខ្លួនដែលថ្នាក់លើចាត់តាំងអោយមកធ្វើការ។

តើឯកឧត្ដមទៀ សីហាអភិបាលនៃគណះអភិបាលខេត្តនឹងជាគណះបញ្ជាការឯកភាពខេត្តសៀមរាបលោកនឹងមានវិធានការបែបណាទៅលើអស់លោកមន្រ្តីថ្នាក់ក្រោមដែលប្រព្រឹត្តផ្ទុយពីគោលការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

ពលរដ្ឋសូមសំណូមពរនិងស្នើសុំដល់ឯកឧត្ដមសាយ សំអាល់រដ្ឋមន្រ្តីក្រសួងបរិស្ថានឯកឧត្ដមវេង សាខុនរដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមា៉ញ់និងនេសាទមេត្តាត្រួតពិនិត្យនិងចុះស្រាវជ្រាវព្រៃឈើដែនជម្រកសត្វព្រៃបឹងពែរ ឃុំខ្វាវស្រុកជីក្រែង ខេត្តសៀមរាបផងទាន..!បើពុំដូច្នោះទេព្រៃឈើដែនជម្រកសត្វព្រៃនៅទីនោះនឹងវិនាសកម្មរលាយហិនហោចជាក់ជាមិនខាន៕