2023 ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ www.tsp68tvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូច​ សុភ័ក្រ្ភ អាស័យដ្ឋាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887

​​​​​​​​​​​​​

បង្ក្រាបដូចភ្លៀងរលឹម មិនថាបទល្មើស ក្មេង.ទំ.នើង ចោ.រកម្ម ហិង្សា គ្រឿ.ង.ញៀ.ន ដើម្បី ភូមិ ឃុំ មានសុវត្ថិភាព...

ចំនួនអ្នកទស្សនា: Views

 


ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ឈាង ផាណារ៉ា ស្នងការនគរបាលខេត្ត តាកែវ និងមាន ការសម្របសម្រួលនិតិវិធីច្បាប់ ពីឯកឧត្តម ឯក ឆេងហួត ព្រះ រាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ  ។


(ស្រុកគិរីវង) : ⭕សមត្ថកិច្ចជំនាញ បង្ក្រាបករណីពីរផ្សេងគ្នាក្នុងថ្ងៃតែមួយ ! ក្រោមការដឹកនាំពីសំណាក់ លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់ បានដាក់កំលាំងព្រហ្មទណ្ឌសង្កេតករណីបាត់ម៉ូតូកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២៣ វេលាម៉ោង១០:០៥នាទី នៅចំណុចវាលស្រែ ស្ថិត នៅក្នុងភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ  ដែលមានកើតករណីអំពើលួច(ម៉ូតូ) បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្ម ភាពលួចម៉ូតូរបស់ឈ្មោះ វិត វឿន ភេទប្រុស អាយុ៤១ឆ្នាំ មានទៅភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ម៉ូតូនម៉ាកវេវ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1I-5388 លេខម៉ាស៊ីន0851919 និងលេខតួ044923។ ក្រោយកើតហេតុ សមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង០៩ព្រឹក  កម្លាំងជំនាញបានទទួលព័ត៌មានពីរម្ចាស់ម៉ូតូ ដោយបានឃើញម៉ូតូដែលមានភិនភាគខាងលើនៅលើឈ្មោះ សុង ស៊ីណា (ហៅ ចន្ធី) ភេទស្រី អាយុ៣៩ឆ្នាំ មានទីលំនៅភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ(ជាអ្នកទទួលបញ្ចំា) បន្ទាប់មកឈ្មោះ សុង ស៊ីណា (ហៅ ចន្ធី) ក៏បានឆ្លើយថាម៉ូតូនេះគឺឈ្មោះ យ៉ែម ធឿង ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ជាអ្នកយកមកបញ្ចាំក្នុងតំលៃ ៧០០,០០០រៀល ប៉ុន្តែពុំមានឯកសារឡើយ  ក្រោយមកទៀតយើងក៏បានហៅឈ្មោះ យ៉ែម ធឿង យកមកធ្វើការសាកសួរ ឈ្មោះ យ៉ែម ធឿង ក៏បានឆ្លើយថាម៉ូតូនេះឈ្មោះ ប៉ែន ឌីណេ បានយកអោយខ្លួនជួយយកមកបញ្ចាំ ក្នុងពេលដែលរូបគេកំពុងលេងល្បែងនៅកាស៊ីណូថបដាយមែនភ្នំដិន។



✅សូមបញ្ជាក់ថា  ឈ្មោះ ប៉ែន ឌីណេ បានជាប់ពន្ធនាគាកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣    ជាប់ពាក់ព័ន្ធករណីរក្សាអាវុធខុសច្បាប់ និងបានការសម្របសម្រួល និងចង្អុលបង្ហាញពី ឯកឧត្តម ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញដឹកនាំដោយលោកវរសេនីយ៍ទោ យ៉ាង តារា និងលោកវរសេនីយ៍ត្រី នូវ នី សហការជាមួយកម្លាំងប៉ុស្តិនគរបាលរដ្ឋបាលភ្នំដិន បានធ្វើការឃាត់ខ្លួន ឈ្មោះ យ៉ែម ធឿង និងកសាងសំណុំរឿងតាមនីតិវិធី ។ 

         


✅លុះដល់វេលាម៉ោង១៥និង៣៤នាទី ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២៣ លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការ បានចាត់លោកវរសេនីយ៍ទោ ហៀម ស្រុីម អធិការរងទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកអនុសេនីយ៍ឯក ម៉ៃ ឆាយ នាយផ្នែកគ្រឿងញៀន ដឹកនាំកម្លាំងចេញល្បាតតាមចំណុចគោលដៅពិសេស លុះមកដល់ចំណុចអណ្តូងអូរ នៅ ផ្ទះរបស់ ឈ្មោះ សែត ទូច ភេទប្រុស ស្ថិតនៅភូមិពោធិ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់​ ខេត្តតាកែវ​  បានឃើញយុវជន ០១ក្រុមមានគ្នា០៣នាក់ ក្នងនោះសមត្ថកិច្ចស្គាល់យុវជនទាំង០៣ដែលជាមុខសញ្ញាបានធ្វើការឃាត់ ខ្លួនមានឈ្មោះដូចខាងក្រោម÷



១ / ឈ្មោះ សែត ទូច ភេទប្រុស អាយុ២៧ឆ្នាំមានទីលំនៅភូមិពោធិ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់  ខេត្តតាកែវ (អ្នកកាន់ថ្នាំញៀន)

២ / ឈ្មោះថាន់ សុភ័ក្ត្រ ភេទប្រុស អាយុ២៤ឆ្នាំមានទីលំនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។

៣ / ឈ្មោះមិត្ត ចិន្តា ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិពោធិសង្កែ  ឃុំកំណប់ ស្រុកគិរីវង់ ខេត្តតាកែវសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ម្សៅក្រាមថ្លាពណ៍សចំនួន០២កញ្ចាប់ ទូរស័ព្ទមួយគ្រឿង(ចាស់)ម៉ាកណូគា ។

     

បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំ រឿងតាម និតិវិធីច្បាប់ ។





មេបញ្ជាការរងកងវិស្វកម្មព្រលានយន្តហោះម៉ាលី បានទទួលមរណៈភាព នៅមន្ទីរពេទ្យកម្រិត២របស់អង្គការសហប្រជាជាតិម៉ាលី កំពុងត្រៀមបញ្ជូនមកប្រទេសកម្ពុជាវិញ។

ចំនួនអ្នកទស្សនា: Views



យោងតាមប្រភពមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានអោយដឹងថានៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សពលោក វរសេនីយ៍ទោ ភឿក ជីវ័ន មេបញ្ជាការរងកងវិស្វកម្មព្រលានយន្តហោះម៉ាលី ដែលបានទទួលមរណៈភាព នៅមន្ទីរពេទ្យកម្រិត២របស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី កាលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ត្រូវបានបញ្ជូនតាមជើងយន្តហោះរបស់អង្គការសហប្រជាជាតិ ពីតំបន់ទេសាលីត ទៅកាន់ទីក្រុងបាម៉ាកូ ដើម្បីត្រៀមបញ្ជូនបន្តមកប្រទេសកម្ពុជាវិញ លោកវរសេនីយ៍ទោ ភឿក ជីវ័ន បានទទួលមរណៈភាពដោយសារជំងឺសួតធ្ងន់ធ្ងរ។


បញ្ជាក់លោក ជីវ័ន បានចេញទៅបេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី កាលពីខែធ្នូ ២០២២ កន្លងទៅនេះ យើងទាំងអស់គ្នាខ្ញុំសុំចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារនៃសព៕







វេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ស្តីពី «3R និងសេដ្ឋកិច្ចចក្រា»ក្រោមប្រធានបទ «សមាហរណកម្មសេដ្ឋកិច្ចចក្រាទៅក្នុងការអភិវឌ្ឍន៍វិស័យចម្បងៗដើម្បីឈានឆ្ពោះទៅសម្រេចបានសង្គមគ្មានសំណល់ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព» បានបើកជាផ្លូវការនៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន

ចំនួនអ្នកទស្សនា: Views

 


វេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ស្តីពី «3R និងសេដ្ឋកិច្ចចក្រា»ក្រោមប្រធានបទ «សមាហរណកម្មសេដ្ឋកិច្ចចក្រាទៅក្នុងការអភិវឌ្ឍន៍វិស័យចម្បងៗដើម្បីឈានឆ្ពោះទៅសម្រេចបានសង្គមគ្មានសំណល់ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព» បានបើកជាផ្លូវការនៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមពីលោក  Shigeki KOBAYASHI, រដ្ឋមន្រ្តីក្រសួងបរិស្ថានជប៉ុន លោកបណ្ឌិត Dr. Kazushige Endo,នាយកមជ្ឍមណ្ឌលសហប្រជាជាតិសម្រាប់ការអភិវឌ្ឍន៍ក្នុងតំបន់ លោកស្រី Alissa Chaker, តំណាងកម្មវិធីសហប្រជាជាតិប្រចាំនៅកម្ពុជា

លោកស្រី Ms. Maimunah Mohd Sharif, អគ្គលេខាធិការងនៃអង្គការសហប្រជាជាតិ និងជានាយកប្រតិបត្តិនៃអង្គការ UN Habitat លោក  Li Jinhua អគ្គលេខាធិការរង ទទួលបន្ទុកកិច្ចការសង្គម និង សេដ្ឋកិច្ច នៃ UN DEAនិងបណ្តាលប្រទេសនៅក្នុងតំបន់អាស៊ីប៉ាហ្វិកចំនួន ៣៩ ប្រទេស និងរដ្ឋបាលថ្នាក់ក្រោមជាតិនៃខេត្តសៀមរាបសរុបជាង ៥០០នាក់។





ស.ស.យ.ក. ចាត់ទុកការអប់រំ និងការថែទាំសុខភាពកុមារ ជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អនាគតដ៏រុងរឿងរបស់កម្ពុជា

ចំនួនអ្នកទស្សនា: Views



សហភាពសហពន្ធ័យុវជនកម្ពុជា រាជធានីភ្នំពេញ ដែលមានកម្មវិធីគ្រួសារយើងជាអ្នកសម្របសម្រួលបានរៀបចំកម្មវិធីសំណេះសំណាល និងជួបសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ ដែលជាអ្នកបណ្តុះបណ្តាល និងមើលថែនូវពន្លកសង្គម ឱ្យរីកដុះទ្បើងប្រកបដោយភាពរឹងមាំ ក្លាយជាពលរដ្ឋល្អរបស់សង្គមជាតិ។ ជាមួយគ្នានេះ ក្រុមការងារបានពាំនាំនូវសម្ភារៈសិក្សា ថវិកា និងអាហារបំប៉នមួយចំនួនដែលជាការជួយឧបត្តម្ភពីសប្បរសជន មកចែកជូនសាលាមតេយ្យទាំង១៩ ក្នុងរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ជាប្រយោជន៍រួមរបស់សាលា លើកកម្ពស់អាហារូបត្ថម្ភ និងលើកទឹកឱ្យសាលាមតេ្តយ្យសិក្សាទាំងអស់ ចូលរួមប្រឡងប្រណាំងសាលាមេត្រីបរិស្ថាន សំដៅបង្កើនស្មារតីចូលរួមយកចិត្តទុកដាក់ការគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ មានសណ្តាប់ធ្នាប់ និងរៀបចំទីធ្លាសាលាមានអនាម័យល្អ បរិស្ថានស្អាត និង មានផាសុខភាព សាកសមជាកន្លែងដែលផ្តល់នូវបំណិនជីវិត និងចំណេះដឹងស្នូលសម្រាប់កុមាតូច។


ក្រុមការងារសូមកោតសរសើរ និងថ្លែងអំណរគុណជូនចំពោះលោកគ្រូ អ្នកគ្រូទាំងអស់ ដែលមានភាពអំណត់ អត់ធ្មត់ បញ្ចេញអស់កំលាំងកាយចិត្តក្នុងការធ្វើឲ្យកូនៗតូចៗមានឱកាសចាប់យកនូវការសិក្សាស្វែងយល់ក្នុងមជ្ឈដ្ឋានខាងក្រៅដែលមិនមែនជាសមាជិកនៃក្រុមគ្រួសាររបស់គាត់ តាំងពីអាយុពីរ បីឆ្នាំ ដោយរៀនធ្វើកិច្ចការជាមួយគ្នា រៀនរស់នៅជាមួយគ្នា ដែលទាំងអស់នេះ ជាបំណិនជីវិតមួយយ៉ាងសំខាន់ក្នុងការធ្វើឲ្យក្មួយៗ តូចៗ មានភាពជឿជាក់លើខ្លួនឯង។ មិនត្រឹមតែបំណិនជីវិតទេ លោកគ្រូ អ្នកគ្រូក៏បានផ្តល់នូវចំណេះដឹងស្នូល ហើយទាំងអស់នេះ វាជាទុនមួយយ៉ាងសំខាន់សម្រាប់ពួកគាត់ប្រើប្រាស់ នៅពេលឈានចូលបឋមវ័យ និងយុវវ័យ។


លើសពីបំណិនជីវិត លើសពីចំណេះដឹងស្នូល លោកគ្រូ អ្នកគ្រូបានផ្តល់ទៅឲ្យក្មួយៗ លោកគ្រូ អ្នកគ្រូផ្តល់ឲ្យយើងខ្ញុំទាំងអស់គ្នាជាមាតា បិតា នូវឱកាសក្នុងការធ្វើការងារ ប្រកបរបរចិញ្ចឹមជីវិតផងដែរ ព្រោះថាបើមិនមាន សាលាមតេ្តយ្យដែលជាកន្លែងមានសុវត្ថភាព និងមិនមានលោកគ្រូ អ្នកគ្រូ ដែលជាអ្នកមានទំនុកចិត្តទេ យើងខ្ញុំដែលជាមាតា និងបិតា មិនអាចទុកកូនចោលហើយចេញទៅប្រកបរបបានទេ។







លោក​ សាយ សំអាល់​ ៖ «សាលារៀន និងលោកគ្រូ អ្នកគ្រូ គឺជាអ្នកកសាងជាតិ»

ចំនួនអ្នកទស្សនា: Views



នេះគឺជាប្រសាសន៍លើកឡើងរបស់សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២២-២០២៣ នៅសាលាបឋមសិក្សា និងវិទ្យាល័យហ៊ុនសែនមិត្តភាព នៃខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣។


លោក​ សាយ សំអាល់ មានប្រសាសន៍បន្តថា សាលារៀន គឺជាថ្នាលបណ្ដុះធនធានមនុស្ស ដែលជាធនធានគន្លឹះក្នុងការអភិវឌ្ឍសង្គមជាតិលើគ្រប់វិស័យ។ ជាក់ស្ដែង ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ដៃម្ខាងកម្ពុជាការពារការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ប៉ុលពត ដៃម្ខាងស្ដារប្រទេសជាតិឡើងវិញ ហើយការស្ដារប្រទេសនេះ ដំបូងបង្អស់ គឺការបើកដំណើរការសាលារៀនលើគ្រប់កម្រិត។

ជាមួយគ្នានោះ លោក​ សាយ សំអាល់ បានបន្ថែមទៀតថា ក្នុងសម័យតេជោសន្ដិភាពនេះ ជាឱកាសមាសសម្រាប់យើង និងក្រុមគ្រួសារយើង ទន្ទឹមនោះសិស្សានុសិស្សក្នុងខេត្តព្រះសីហនុត្រូវខិតខំពង្រឹងសមត្ថភាព តាមរយៈការយកចិត្តទុកដាក់រៀនសូត្រនៅសាលារៀន និងបំណិនជីវិត ពិសេស ការអប់រំ STEM ដើម្បីឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកំណត់យកខេត្តព្រះសីហនុជាប៉ូលសេដ្ឋកិច្ចទី២ បន្ទាប់ពីរាជធានីភ្នំពេញ។


គួររំឭកថា កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ តំណាងរដ្ឋបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង បុគ្គលិកអប់រំ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ សប្បុរសជន យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម អ្នកអាណាព្យាបាល និងសិស្សានុសិស្ស ប្រមាណ ៣៦០៧នាក់។