January 2023 ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ www.tsp68tvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូច​ សុភ័ក្រ្ភ អាស័យដ្ឋាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887

​​​​​​​​​​​​​

ស.ស.យ.ក. ចាត់ទុកការអប់រំ និងការថែទាំសុខភាពកុមារ ជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អនាគតដ៏រុងរឿងរបស់កម្ពុជា

ចំនួនអ្នកទស្សនា: Views



សហភាពសហពន្ធ័យុវជនកម្ពុជា រាជធានីភ្នំពេញ ដែលមានកម្មវិធីគ្រួសារយើងជាអ្នកសម្របសម្រួលបានរៀបចំកម្មវិធីសំណេះសំណាល និងជួបសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ ដែលជាអ្នកបណ្តុះបណ្តាល និងមើលថែនូវពន្លកសង្គម ឱ្យរីកដុះទ្បើងប្រកបដោយភាពរឹងមាំ ក្លាយជាពលរដ្ឋល្អរបស់សង្គមជាតិ។ ជាមួយគ្នានេះ ក្រុមការងារបានពាំនាំនូវសម្ភារៈសិក្សា ថវិកា និងអាហារបំប៉នមួយចំនួនដែលជាការជួយឧបត្តម្ភពីសប្បរសជន មកចែកជូនសាលាមតេយ្យទាំង១៩ ក្នុងរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ជាប្រយោជន៍រួមរបស់សាលា លើកកម្ពស់អាហារូបត្ថម្ភ និងលើកទឹកឱ្យសាលាមតេ្តយ្យសិក្សាទាំងអស់ ចូលរួមប្រឡងប្រណាំងសាលាមេត្រីបរិស្ថាន សំដៅបង្កើនស្មារតីចូលរួមយកចិត្តទុកដាក់ការគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ មានសណ្តាប់ធ្នាប់ និងរៀបចំទីធ្លាសាលាមានអនាម័យល្អ បរិស្ថានស្អាត និង មានផាសុខភាព សាកសមជាកន្លែងដែលផ្តល់នូវបំណិនជីវិត និងចំណេះដឹងស្នូលសម្រាប់កុមាតូច។


ក្រុមការងារសូមកោតសរសើរ និងថ្លែងអំណរគុណជូនចំពោះលោកគ្រូ អ្នកគ្រូទាំងអស់ ដែលមានភាពអំណត់ អត់ធ្មត់ បញ្ចេញអស់កំលាំងកាយចិត្តក្នុងការធ្វើឲ្យកូនៗតូចៗមានឱកាសចាប់យកនូវការសិក្សាស្វែងយល់ក្នុងមជ្ឈដ្ឋានខាងក្រៅដែលមិនមែនជាសមាជិកនៃក្រុមគ្រួសាររបស់គាត់ តាំងពីអាយុពីរ បីឆ្នាំ ដោយរៀនធ្វើកិច្ចការជាមួយគ្នា រៀនរស់នៅជាមួយគ្នា ដែលទាំងអស់នេះ ជាបំណិនជីវិតមួយយ៉ាងសំខាន់ក្នុងការធ្វើឲ្យក្មួយៗ តូចៗ មានភាពជឿជាក់លើខ្លួនឯង។ មិនត្រឹមតែបំណិនជីវិតទេ លោកគ្រូ អ្នកគ្រូក៏បានផ្តល់នូវចំណេះដឹងស្នូល ហើយទាំងអស់នេះ វាជាទុនមួយយ៉ាងសំខាន់សម្រាប់ពួកគាត់ប្រើប្រាស់ នៅពេលឈានចូលបឋមវ័យ និងយុវវ័យ។


លើសពីបំណិនជីវិត លើសពីចំណេះដឹងស្នូល លោកគ្រូ អ្នកគ្រូបានផ្តល់ទៅឲ្យក្មួយៗ លោកគ្រូ អ្នកគ្រូផ្តល់ឲ្យយើងខ្ញុំទាំងអស់គ្នាជាមាតា បិតា នូវឱកាសក្នុងការធ្វើការងារ ប្រកបរបរចិញ្ចឹមជីវិតផងដែរ ព្រោះថាបើមិនមាន សាលាមតេ្តយ្យដែលជាកន្លែងមានសុវត្ថភាព និងមិនមានលោកគ្រូ អ្នកគ្រូ ដែលជាអ្នកមានទំនុកចិត្តទេ យើងខ្ញុំដែលជាមាតា និងបិតា មិនអាចទុកកូនចោលហើយចេញទៅប្រកបរបបានទេ។







លោក​ សាយ សំអាល់​ ៖ «សាលារៀន និងលោកគ្រូ អ្នកគ្រូ គឺជាអ្នកកសាងជាតិ»

ចំនួនអ្នកទស្សនា: Views



នេះគឺជាប្រសាសន៍លើកឡើងរបស់សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២២-២០២៣ នៅសាលាបឋមសិក្សា និងវិទ្យាល័យហ៊ុនសែនមិត្តភាព នៃខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣។


លោក​ សាយ សំអាល់ មានប្រសាសន៍បន្តថា សាលារៀន គឺជាថ្នាលបណ្ដុះធនធានមនុស្ស ដែលជាធនធានគន្លឹះក្នុងការអភិវឌ្ឍសង្គមជាតិលើគ្រប់វិស័យ។ ជាក់ស្ដែង ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ដៃម្ខាងកម្ពុជាការពារការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ប៉ុលពត ដៃម្ខាងស្ដារប្រទេសជាតិឡើងវិញ ហើយការស្ដារប្រទេសនេះ ដំបូងបង្អស់ គឺការបើកដំណើរការសាលារៀនលើគ្រប់កម្រិត។

ជាមួយគ្នានោះ លោក​ សាយ សំអាល់ បានបន្ថែមទៀតថា ក្នុងសម័យតេជោសន្ដិភាពនេះ ជាឱកាសមាសសម្រាប់យើង និងក្រុមគ្រួសារយើង ទន្ទឹមនោះសិស្សានុសិស្សក្នុងខេត្តព្រះសីហនុត្រូវខិតខំពង្រឹងសមត្ថភាព តាមរយៈការយកចិត្តទុកដាក់រៀនសូត្រនៅសាលារៀន និងបំណិនជីវិត ពិសេស ការអប់រំ STEM ដើម្បីឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកំណត់យកខេត្តព្រះសីហនុជាប៉ូលសេដ្ឋកិច្ចទី២ បន្ទាប់ពីរាជធានីភ្នំពេញ។


គួររំឭកថា កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ តំណាងរដ្ឋបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង បុគ្គលិកអប់រំ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ សប្បុរសជន យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម អ្នកអាណាព្យាបាល និងសិស្សានុសិស្ស ប្រមាណ ៣៦០៧នាក់។