សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួបជាមួយ ឯកឧត្តម John KC Lee ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង(HKSAR)ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព
ចំនួនអ្នកទស្សនា: Views
July 31, 2024
www.tsp68tvonline.com
អភិបាលរងខេត្តស្វាយរៀង ជំរុញឲ្យមន្ត្រីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ក្នុងការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំសង្កាត់ ឱ្យបានត្រឹមត្រូវ
ចំនួនអ្នកទស្សនា: Views
July 31, 2024
www.tsp68tvonline.com
ឯកឧត្តម រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង បានជំរុញលោក លោកស្រីមេឃុំ ចៅសង្កាត់ រដ្ឋបាលក្រុងស្រុក មន្ត្រីជំនួយបច្ចេកទេស នៃទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំសង្កាត់ ឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ស្របតាមគោលការណ៍ បែបបទ និងនីតិវិធីជាធរមាន ព្រមទាំងពង្រឹងការប្រើប្រាស់មូលនិធិឃុំ សង្កាត់ផ្នែកអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែចំគោលដៅ និងប្រកបដោយតម្លាភាព និងមានប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានេះ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវស្របតាមសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ជាពិសេសត្រូវយកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់តាមខ្លឹមសារលិខិតលេខ ២៣០៧ សជណ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីការពង្រឹងការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ។
ការជំរុញបែបនេះរបស់ឯកឧត្តមអភិបាលរងខេត្ត បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តម តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលិខិតលេខ ២៣០៧ សជណ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីការពង្រឹង ការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់នៅសាលប្រជុំសាលាខេត្តស្វាយរៀង នៅថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២៤។
ឯកឧត្តម រស់ ផារិទ្ធ អភិបាលរងខេត្ត បានផ្តាំផ្ញើ និងណែនាំដល់លោក លោកស្រីមេឃុំ ចៅសង្កាត់ លោកអភិបាល អភិបាលរងក្រុង ស្រុក និងមន្ត្រីជំនួយបច្ចេកទេស នៃទីចាត់ការផែនការ និងវិនិយោគ ព្រមទាំងមន្រ្តី និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការរៀបចំ និងការអនុវត្តគម្រោងមូលនិធិ សង្កាត់ នៅក្នុងខេត្តស្វាយរៀង ដោយត្រូវយកចិត្តទុកដាក់ក្នុងការរៀបចំ និងអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ស្របតាមស្មារតីលិខិតលេខ ២៣០៧ សណន ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីការពង្រឹងការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ដែលបានដាក់ចេញនូវគោលការណ៍ណែនាំ ចំនួន ៨ចំណុច ដើម្បីចាត់ចែងអនុវត្ត។
ឯកឧត្តមអភិបាលរងខេត្តបានសង្កត់ធ្ងន់ថា ចាប់តាំងពីពេលនេះតទៅ រដ្ឋបាលខេត្តនឹងចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះមន្ត្រីរាជការ សមាជិកក្រុមប្រឹក្សា ស្មៀនឃុំ សង្កាត់ អ្នកទទួលការទាំងឡាយណាស្ថិតក្នុងដែន សមត្ថកិច្ចរដ្ឋបាលខេត្តស្វាយរៀង ដែលបានប្រព្រឹត្តកំហុសឆ្គង បំពានក្រមសីលធម៌វិជ្ជាជីវៈ ដោយមិនបានអនុវត្តតាមតួនាទី ភារកិច្ចរបស់ខ្លួន ឬមានការពាក់ព័ន្ធទៅនឹងភាពមិនប្រក្រតី ការគប់គិត ការក្លែងបន្លំ ការបង្ខិតបង្ខំ ឬការប្រព្រឹត្តអំពើពុករលួយផ្សេងៗក្នុងការដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ដោយត្រូវអនុវត្តវិន័យ ឬទណ្ឌកម្ម ដូចមានចែងក្នុងខ្លឹមសារលិខិតលេខ ២៣០៧ សជណ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្របតាមមាត្រា ៨៤ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ (ចំពោះក្រុមប្រឹក្សាឃុំ សង្កាត់) មាត្រា ៤០ នៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល (ចំពោះមន្ត្រីរាជការស៊ីវិល) និងចំណុច ៣.២.៧ និង ៣.១១ នៃសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ (ចំពោះអ្នកទទួលការ) និងបញ្ឈប់កិច្ចសន្យា (ចំពោះបុគ្គលិកជាប់កិច្ចសន្យា)៕
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ការផ្តល់អាទិភាពលើការអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដូចគ្នានឹងគោលនយោបាយរបស់សាធារណរដ្ឋកូរ៉េ នៅពេលផ្តើមអភិវឌ្ឍជាតិ
ចំនួនអ្នកទស្សនា: Views
July 30, 2024
www.tsp68tvonline.com
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
ចំនួនអ្នកទស្សនា: Views
July 30, 2024
www.tsp68tvonline.com
របៀបវារៈកិច្ចប្រជុំនេះមានដូចខាងក្រោម៖
១៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរ ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័ត យល់ព្រមលើអនុសញ្ញា ស្តីពីឯកភាវូបនីយកម្ម នៃវិធានមួយចំនួនពាក់ព័ន្ធនឹងការ ដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស ទៅក្នុងរបៀបវារៈប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនីតិកាលទី៥។
២៖ កំណត់របៀបវារៈ កាលបរិច្ឆេទ និងសមាសភាពលេខាធិការសម័យប្រជុំព្រឹទ្ធសភាជា វិសាមញ្ញនីតិកាលទី៥ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យមេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន ជួបសម្តែងការគួរសម
ចំនួនអ្នកទស្សនា: Views
July 29, 2024
www.tsp68tvonline.com
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យឧត្តមសេនីយ៍ឯក Roy M. Galido មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព៕
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងក្នុងខេត្តកំពង់ធំ
ចំនួនអ្នកទស្សនា: Views
July 29, 2024
www.tsp68tvonline.com
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចុះទៅពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្រ្តស្រុកកំពង់ស្វាយ នៃខេត្តកំពង់ធំ ដែលកំពុងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដោយបានបង្កឱ្យរងផលប៉ះជន់លិចដំណាំស្រូវ និងដំណាំផ្សេងៗ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ និងភូមិដ្ឋានរបស់ប្រជាកសិករជាច្រើនគ្រួសារ។
ឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ ជួបសំណេះ សំណាល និងពិភាក្សាការងារលើវិស័យបច្ចេកទេស នៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស
ចំនួនអ្នកទស្សនា: Views
July 27, 2024
www.tsp68tvonline.com
ឯកឧត្តម ឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាល និងពិភាក្សាការងារលើវិស័យបច្ចេកទេស នៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស។
ពិធីសំណេះសំណាល និងភាក្សាការងារនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គនាយករង ឯកឧត្តមនាយក នៃនាយកដ្ឋាន ឯកឧត្តមនាយកវិទ្យាស្ថាន នាយការិយាល័យ និងបណ្តាកងឯកភាព ចំណុះក្រោមអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្នុងឱកាសដែល ឯកឧត្តម ឧត្តមសេនីយ៍ឯក ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ផ្តល់នូវទំនុកចិត្តតែងតាំងឯកឧត្តម ឧត្តមសេនីយ៍ឯក ជាអគ្គនាយក អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ។ កម្មវិធីប្រារព្ធឡើង នាទី២៥ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការពារជាតិ ។





ក្នុងជំនួបជាមួយឧបនាយករដ្ឋមន្ដ្រី ស សុខា, អ្នករាយការណ៍ពិសេស UN កោតសរសើររាជរដ្ឋាភិបាលកម្ពុជា ដែលប្ដេជ្ញាចិត្តខ្ពស់លើការងារសិទ្ធិមនុស្ស
ចំនួនអ្នកទស្សនា: Views
July 27, 2024
www.tsp68tvonline.com
ក្នុងជំនួបជាមួយឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ, លោកសាស្ត្រាចារ្យ Vitit Muntarbhorn អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានបង្ហាញនូវការកោតសរសើរចំពោះការប្ដេជ្ញាចិត្ត និងឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងមហាផ្ទៃ លើការងារសិទ្ធិមនុស្ស។
នេះបើយោងតាមខ្លឹមសារព័ត៌មានរបស់នាយកដ្ឋានទំនាក់ទំនងអន្ដរជាតិ ក្រសួងមហាផ្ទៃ ចេញផ្សាយក្រោយជំនួបរវាងឧបនាយករដ្ឋមន្ដ្រី ស សុខា និងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ។
ជាកិច្ចចាប់ផ្ដើមនៃជំនួប ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានស្វាគមន៍យ៉ាងកក់ក្ត ចំពោះវត្តមានលោកសាស្ត្រាចារ្យ Vitit Muntarbhorn អ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងសហការី ដែលបានឆ្លៀតពេលវេលាដ៏ មានតម្លៃក្នុងដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជា មកជួបពិភាក្សាការងារ។
ឧបនាយករដ្ឋមន្ដ្រី ស សុខា បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោកសាស្ត្រាចារ្យ បានលះបង់កម្លាំងកាយ និងស្មារតី ដោយបានបំពេញតួនាទី យ៉ាងសកម្ម ព្រមទាំងបានរួមចំណែកដ៏សំខាន់ដល់កិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ និងអង្គការសហប្រជាជាតិ។
លោកបានថ្លែងអំណរគុណចំពោះ អង្គការសហប្រជាជាតិ ដែលបានជួយជ្រោមជ្រែងប្រទេសកម្ពុជា និងបន្តផ្តល់ការគាំទ្រ តាមរយៈការធ្វើការជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ក្នុងដំណើរការកសាង និងអភិវឌ្ឍប្រទេស, ការពង្រឹង សមត្ថភាពជាតិ, ជាពិសេសការជួយគាំទ្រកម្ពុជាក្នុងការធ្វើមូលដ្ឋាននីយកម្មគោលដៅសកល នៃការអភិវឌ្ឍប្រកបដោយចីរភាពឲ្យស្របទៅនឹងបរិការណ៍កម្ពុជា ដើម្បីជំរុញការសម្រេចបាននូវរបៀបវារៈឆ្នាំ២០៣០ សម្រាប់គោលដៅអភិវឌ្ឍប្រកបដោយចីរភាព។
ជាការឆ្លើយតប លោកសាស្ត្រាចារ្យ Vitit Muntarbhorn អ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានថ្លែងអំណរគុណ និងកោតសរសើរ រាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការជាដៃគូដ៏ល្អរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងអង្គការសហប្រជាជាតិ ព្រមទាំងការប្ដេជ្ញាចិត្ត និងឆន្ទៈរបស់ក្រសួងមហាផ្ទៃ លើកិច្ចការនានា ជាពិសេសកិច្ចការសិទ្ធិមនុស្ស។
ក្នុងជំនួបនេះផងដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកសាស្ត្រាចារ្យ Vitit Muntarbhorn បានអបអរសាទរចំពោះវឌ្ឍនភាព និងវាយតម្លៃខ្ពស់ចំពោះ លទ្ធផលប្រកបដោយផ្លែផ្កា ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ៕




.jpg)








