October 2022 ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ www.tsp68tvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូច​ សុភ័ក្រ្ភ អាស័យដ្ឋាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887

​​​​​​​​​​​​​

មន្ត្រីចរាចរណ៍៤នាក់នៅគោលដៅស្តុបទន្លេបាសាក់ ដែលប្រព្រឹត្តកំហុសត្រូវបានដកឋានន្តរសក្តិមួយកម្រិត ( ដកមួយសក្តិ ) និងបញ្ឈរជើង ៣ខែនៅការិយាល័យបុគ្គលិក

ចំនួនអ្នកទស្សនា: Views

 



សេចក្តីបកស្រាយបំភ្លឺ ព័ត៌មាន របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងមន្ត្រីនៅគោលដៅស្តុបទន្លេបាសាក់ ផ្លូវម៉ៅសេទុង ដែលបានប្រព្រឹត្តកំហុស ដោយបានហៅឃាត់រថយន្តមកធ្វើការផាកពិន័យ ដោយអ្នកបើកបរមិនមានកំហុស ។
បន្ទាប់ពីបានឃើញវីដេអូផ្សព្វផ្សាយតាមបណ្តាញសង្គមភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យស្នងការរងទទួលផែនធនធានមនុស្ស ការិយាល័យបុគ្គលិក ផ្នែកវិន័យ ធ្វើការកោះហៅមន្ត្រីគោលដៅទាំង៤រូប មកសួរនាំនៅការិយាល័យ ក្រោយធ្វើការសួរនាំ។
មន្ត្រីទាំង៤រូប បានសារភាពកំហុស និងបានទទួលស្គាល់កំហុសដែលបានប្រព្រឹត្ត ដោយហៅអ្នកបើកបរធ្វើការផាកពិន័យ មិនចេញវិក្កិយបត្រ ស្របពេលដែលអ្នកបើកបរមិនមានកំហុសទាល់តែសោះ ។
ដោយទទួលបានបទបញ្ជា និងការឯកភាពពីឯកឧត្តមស្នងការ ផ្នែកវិន័យ នៃការិយាល័យបុគ្គលិក បានសម្រេចដកមន្ត្រីទាំង៤រូបនេះមកបញ្ឈរជើងរយ:ពេល៣ខែ បង្ហាញមុខជាប្រចាំរាល់ម៉ោងធ្វើការ នៅការិយាល័យបុគ្គលិក ធ្វើកិច្ចសន្យា ជាពិសេស មន្ត្រីដែលប្រព្រឹត្តកំហុសត្រូវបានដកឋានន្តរសក្តិមួយកម្រិត ( ដកមួយសក្តិ ) ដើម្បីជាការព្រមានចំពោះការប្រព្រឹត្តកំហុសនេះ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ០៩:១៥នាទីព្រឹក នៅចំណុចគោលដៅស្តុបទន្លេបាសាក់ តាមបណ្តោយមហាវិថីម៉ៅសេទុង មានករណីផាកពិន័យពុំត្រឹមត្រូវ និងមិនចេញវិក្កិយបត្រ ប្រព្រឹត្តដោយក្រុមមន្ត្រីនៅគោលដៅនោះ ទៅលើរថយន្តមួយគ្រឿងម៉ាក ISUZU ពណ៌ទឹកប្រាក់ ខណៈពេលអ្នកបើកបរពុំបានប្រព្រឹត្តល្មើសភ្លើងសញ្ញាចរាចរណ៍ឡើយ (ភ្លើងពណ៌បៃតង) ដោយមានភស្តុតាងជាវីដេអូកាមេរ៉ាភ្ជាប់នៅក្នុងរថយន្ត ពេលកំពុងបើកបរឆ្លងស្តុប ។
លុះដល់ព្រឹកថ្ងទី២២ ខែតុលា ឆ្នាំ២០២២ មានបែកសារជាសម្លេងទទួលកំហុសដែលលោកអនុសេនីយ៍ទោ ព្រំ ចាន់ដារ៉ា បានយកគណនីហ្វេសប៊ុករបស់លោកអនុសេនីយ៍ឯក ថាច ប៊ុនធឿន ផ្ញើសារទៅកាន់ម្ចាស់រថយន្ត ដើម្បីផ្ទេរប្រាក់ជូនវិញ និងស្នើសុំលុបវីដេអូដែលបានបង្ហោះក្នុងបណ្តាញសង្គម ប៉ុន្តែត្រូវបានម្ចាស់រថយន្តបដិសេធ ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រីករាយក្នុងការទទួលព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ ក្នុងករណីមានមន្ត្រីរូបណាដែលអនុវត្តខុសពីការណែនាំ ឬផ្ទុយពីច្បាប់ដែលបានកំណត់ ៕ រូបភាព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ






លោក ឃួង ស្រេង ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ បង្ក្រាបបទល្មើសល្បែងស៉ីសង និងកុងស៉ីបញ្ចាំខុសច្បាប់ឲ្យអស់ពីមូលដ្ឋាន

ចំនួនអ្នកទស្សនា: Views

 


(ភ្នំពេញ)៖ លោក ឃួន ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ត្រូវបង្ក្រាបបទល្មើសល្បែងស៉ីសង និងកុងស៉ីបញ្ចាំខុសច្បាប់ឲ្យអស់ពីមូលដ្ឋាន ឲ្យដូចភ្លៀងរលឹមទៅតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។


ការដាក់បទបញ្ជានេះបានធ្វើឡើងនៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកស្នងការរងនរគបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថរាជធានី ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត។


លោក ឃួង ស្រេង បានលើកឡើងថា៖ «គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ត្រូវបង្ក្រាបបទល្មើសល្បែងស៉ីសង និងកុងស៉ីបញ្ចាំខុសច្បាប់ឲ្យដូចភ្លៀងរលឹម ធ្វើយ៉ាងណាលុបបំបាត់ឲ្យខាងតែបានចំពោះកុងស៉ីបញ្ចាំមិនស្របច្បាប់»។


លោកបានបន្តទៀតថា ចំពោះការអនុវត្តលើការបង្ក្រាបបទល្មើសល្បែងស៉ីសង និងកុងស៉ីបញ្ចាំនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌនីមួយៗត្រូវធ្វើរបាយការណ៍ជាប្រចាំ មករដ្ឋបាលរាជធានីភ្នំពេញ។ កិច្ចការងារនេះ ពិតជាទទួលបាននូវការសាទរយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋ ដែលនេះជាកម្លាំងចិត្តមួយ នាំឲ្យទទួលបានជោគជ័យ ក្នុងយុទ្ធនាការនៃការបង្ក្រាបបទល្មើសល្បែងស៉ីសង និងកុងស៉ីបញ្ចាំខុសច្បាប់ទាំងនេះ។

 

លោកស្នើឲ្យការអនុវត្តត្រូវតែធ្វើឡើងដោយឈរលើគោលការណ៍ បំរើផលប្រយោជន៍ប្រជាពលរដ្ឋ មានន័យថា កុងស៉ីបញ្ចាំខុសច្បាប់ បញ្ចាំទ្រព្យសម្បត្តិចោរត្រូវតែលុបបំបាត់ ហើយលើកទឹកចិត្តចំពោះកុងស៉ីបញ្ចាំស្របច្បាប់។


ពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសល្បែងស៉ីសង និងកុងស៉ីបញ្ចាំនេះ បើគិតពីថ្ងៃទី១៧ ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ បានត្រួតពិនិត្យ និងបង្ក្រាបបទល្មើសល្បែងស៉ីសងខុសច្បាប់ សរុបចំនួន១៣៣៨ទីតាំង។ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសកុងស៉ីបញ្ចាំខុសច្បាប់ សរុបចំនួន ៧៤ទីតាំង៕














ករណីរំលោភសេពសន្ថវៈនៅខេត្តព្រៃវែងតាំងពីឆ្នាំ២០១៦ មកអស់លក្ខណ៍នៅភ្នំពេញឆ្នាំ២០២២!

ចំនួនអ្នកទស្សនា: Views

 


នៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ មានប្រជាពលរដ្ឋផ្តល់ព័ត៌មានតាមរយៈលេខទូរសព្ទ១២៩១ របស់មណ្ឌលបញ្ជាប្រតិបត្តិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមាននារីម្នាក់បានរាយការណ៍ថា រូបនាងបានឃើញ ជនសង្ស័យដែលធ្លាប់ចាប់រំលោភនាងនៅខេត្តព្រៃវែងកាលពីឆ្នាំ២០១៦និង២០១៧ កំពុង នៅក្នុងបរិវេណស្ថានីយ៍ ទូរទស្សន៍បាយ័នស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។ ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថ រាជធានីភ្នំពេញ សហការជាមួយ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានប្រើវិធានការជំនាញ ចុះទៅឃាត់ខ្លួនជនសង្ស័យមកកាន់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។


តាមរយៈវិធានការជំនាញ របស់អាវុធហត្ថរាជធានីភ្នំពេញ ភាគីខាងស្រី បានរៀបរាប់ឲ្យដឹងថា ខ្លួនត្រូវបានជនសង្ស័យ ឈ្មោះ អ៊ីង ភារ៉ាត អាយុ៣៦ឆ្នាំ មុខរបរជាងសំណង់ ចាប់រំលោភកាលពីឆ្នាំ២០១៦ និងឆ្នាំ២០១៧ នៅខេត្តព្រៃវែង ហើយគំរាមកំហែងថានឹងសម្លាប់ និងដើរបរិហាកេរ្តិ៍ខ្លួនជាសាធារណៈ។ ក្រោយមកខ្លួនក៏បានដាក់ពាក្យបណ្តឹងនៅ តុលាការខេត្តព្រៃវែង តែជនសង្ស័យបាន រត់គេចចេញពីខេត្តព្រៃវែង បាត់ដំណឹងឈឹង។ ក្នុងអំឡុងពេលដែលជនសង្ស័យគេចខ្លួន នៅឆ្នាំ២០១៩ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រៃវែង បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនជននេះ មកប្រគល់ជូនតុលាការតាមច្បាប់ ប៉ុន្តែសមត្ថកិច្ចតាមរកជនសង្ស័យពុំឃើញ។ រហូតដល់ឆ្នាំ២០២០ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងខេត្តព្រៃវែង បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួនជនឈ្មោះ អ៊ីង ភារ៉ាត់ ដាក់ពន្ធនាគារកំណត់រយៈពេល០៧(ប្រាំពីរឆ្នាំ) ពីបទ រំលោភសេពសន្ថវៈ និងបទ បរិហាកេរ្ត៍ជាសាធារណៈ ប៉ុន្តែសមត្ថកិច្ចមន្ត្រីនគរបាលយុត្តិធម៌ នៅតែមិនទាន់អាចស្វែងរក ជនជាប់ចោទនេះឃើញ។ ទើបតែមកដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២នេះ ខ្លួនបានប្រទះឃើញ ជនល្មើស នៅក្នុងបរិវេណស្ថានីយ៍ទូរទស្សន៍បាយ័នស្ទឹងមានជ័យ ក៏បានរាយការណ៍ដល់កម្លាំងសមត្ថកិច្ច អាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ចុះទៅឃាត់ខ្លួនជនសង្ស័យភ្លាមៗតែម្តង។

ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមានការឯកភាពពី លោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ មន្ត្រីជំនាញ នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការទំនាក់ទំនង ទៅកងរាជអាវុធហត្ថខេត្តព្រៃវែង ដើម្បីឡើងមកទទួលយកជនជាប់ចោទរូបនេះ បញ្ជូនទៅពន្ធនាគារ ខេត្តព្រៃវែង៕




ចាប់បានហើយជនបង្កហិង្សានៅខេត្តកណ្ដាល។

ចំនួនអ្នកទស្សនា: Views

 


ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមឆ្លើយតបបំភ្លឺជូនសាធារណជន ទៅគណនីហ្វេសប៊ុកឈ្មោះ Heng Sothy-ហេង សុធីរ និងគណនី Kheav Kinkorn បានបង្ហោះវីដេអូ សកម្មភាពក្មេងទំនើងមួយក្រុមធ្វើកម្មភាពវាយកម្ទេចទូលក់ភេសជ្ជៈ ដែលមានខ្លឹមសារថា នៅឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ករណីស្ទាវមួយក្រុមវាយកម្ទេចទូលក់ភេសជ្ជៈ។
ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បញ្ជាឲ្យលោកអធិការនគរបាលស្រុកខ្សាច់កណ្តាល ស្រាវជ្រាវបង្រ្កាបមុខសញ្ញាខាងលើឲ្យខានតែបាន។ បន្ទាប់មកលោកអធិការបានដឹកនាំកម្លាំងជំនាញពាក់ព័ន្ធនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រាវជ្រាវករណីខាងលើជាលទ្ធផល៖ករណី៖ ហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា

-កើតហេតុ៖ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១៥:៣០នាទី

-​ចំណុច៖ ភូមិស្វាយរមៀត ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ។

***ជនរងគ្រោះចំនួន ០៣នាក់

១-ឈ្មោះ ហួរ សុខហៀង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងកាត់ដេរ មានទីលំនៅភូមិ ឃុំកើតហេតុ។ 

+សម្ភារៈខូចខាត

-បែកទូកញ្ចក់ការហ្វ្រេន ០១ ។

២-ឈ្មោះ ចែម សាវ៉ៃ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់កាហ្វេ មានទីលំនៅភូមិ ឃុំ កើតហេតុ។ 

+សម្ភារៈខូចខាត

-បែកទូកញ្ចក់ការហ្វេហ្រ្វេន ០១ ។

-ម៉ូតូ ០១គ្រឿង ម៉ាក Honda icon ពណ៌ស ពាក់ផ្លាកលេខ កំពត 1D-8094 បែកបាក់ ក្បាំងក្បាលម៉ូតូផ្នែកខាងមុខ , បែកបាក់ស្តុបម៉ូតូផ្នែកខាងក្រោយ និង រយះផ្លាកលេខម៉ូតូ ។ 

៣-ឈ្មោះ យ៉េង ឡៃអ៉ី ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការនីរោងចក្រ មានទីលំនៅភូមិ ឃុំកើតហេតុ ។

***ជនសង្ស័យចំនួន ០៩នាក់ 

១-ឈ្មោះ យ៉ុង វិបុល ហៅ បឹម ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិត្បូង ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល (ឃាត់ខ្លួនថ្ងៃទី៣០.០៩.២០២២ វេលាម៉ោង១៩:០០នាទី) ។

២-ឈ្មោះ ផាន ផាន់ណា ហៅ ផាន់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិពោធិ៍ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង (ឃាត់ខ្លួនថ្ងៃទី៣០.០៩.២០២២ វេលាម៉ោង១៩:០០នាទី) ។

-មានរបួសស្នាមរយះមុខ ដោយសារជិះម៉ូតូដួល។ 

៣-ឈ្មោះ ហ៊ុន សុភ័ក្រ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងពិដាន មានទីលំនៅភូមិត្រពាំងព្រៃ ឃុំកក់ ស្រុក បរសេដ្ឋ ខេត្តកំពង់ស្ពឺ (ឃាត់ខ្លួនថ្ងៃទី៣០.០៩.២០២២ វេលាម៉ោង១៩:០០នាទី) ។

៤-ឈ្មោះ ទូច វាសនា ហៅ ស្នា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិគក ឃុំតាមួក ស្រុកព្រៃឈរ ខេត្តកំពង់ចាម (ឃាត់ខ្លួនថ្ងៃទី៣០.០៩.២០២២ វេលាម៉ោង១៩:០០នាទី)

៥-ឈ្មោះ យឿន ចិន្ដា ហៅ ដូង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងមាស មានទីលំនៅភូមិក្រោម ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (ឃាត់ខ្លួនថ្ងៃទី៣០.០៩.២០២២ វេលាម៉ោង១៩:០០នាទី) ។ 

៦-ឈ្មោះ នី រស្មី ហៅ ពេជ្រ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិប្រាកដ មានទីលំនៅភូមិ ឃុំ មិនស្គាល់ ផ្ទះនៅក្បែរវត្តឈូកលាភ ស្រុកស្អាង ខេត្តកណ្ដាល (ជិះម៉ូតូដួល និងត្រូវប្រជាពលរដ្ឋចាប់វាយ កំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកស្រុក។ 

៧-ឈ្មោះ វីដ ភេទប្រុស អាយុ២១ឆ្នាំ ភូមិឃុំមិនស្គាល់ (គេចខ្លួន) និងមនុស្សប្រុសពីរនាក់ទៀតមិនស្គាល់អត្តសញ្ញាណគេចខ្លួន ។ 


***វត្ថុតាងចាប់យកមាន៖

១.ម៉ូតូចំនួន ០២គ្រឿង មាន៖

-ម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IQ-7377 ។

-ម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២០ ឡើងតែម ឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JA-9276 

២.កាំបិត ប៉័ងតោ ០១ ។  

***សភាពនៃរឿងហេតុ 

     នៅថ្ងៃទី៣០.០៩.២០២២ វេលាម៉ោង ១១:០០នាទី ក្រុមជនសង្ស័យបានមកជួបជុំគ្នាមកផឹកស៊ីនៅផ្ទះរបស់ឈ្មោះ យ៉ុង វិបុល នៅភូមិត្បូង ឃុំកោះចូរ៉ាម លុះពេលកំពុងផឹកក៏អស់ទឹកកក ជនសង្ស័យឈ្មោះ យឿន ចិន្តា បានជិះម៉ូតូមកទិញទឹកកកនៅផ្ទះប្រជាពលរដ្ឋនៅម្ដុំវត្តកោះចូរ៉ាម ពេលទិញបានហើយក៏ជិះម៉ូតូតាមផ្សារស្វាយរមៀត ឃុំស្វាយរមៀត វង់ទៅផ្ទះឈ្មោះ យ៉ុង វិបុល វិញ ពេលជិះម៉ូតូមកដល់មាត់ទន្លេមេគង្គ ក៏ជួបមនុស្សមួយក្រុមដែលកំពុងអង្គុយលេងក្បែរមាត់ទន្លេ ក៏ជិះម៉ូតូហួសទៅ ដល់ម៉ោង ១៥:៣០នាទី ពេលទៅដល់ផ្ទះ ឈ្មោះ យ៉ុង វិបុល ឈ្មោះ យឿន ចិន្តា បានប្រាប់ក្រុមជនសង្ស័យថា មានគេរកវ៉ៃអញ ភ្លាមនោះក្រុមជនសង្ស័យបានជិះម៉ូតូសំដៅទៅរកមនុស្សមួយក្រុមនោះ ដោយឈ្មោះ យឿន ចិន្ដា កាន់កាំបិតប៉័ងតោ ០១ ឈ្មោះ យ៉ុង វិបុល មានកាន់ខ្វែង ០១ តែមិនជួបមនុស្សមួយក្រុមនោះទេ ហើយក្រុមជនសង្ស័យបានជិះម៉ូតូបន្តទៅភូមិស្វាយរមៀត ឃុំស្វាយរមៀត ទៅដល់ផ្ទះរបស់ជនរងគ្រោះ  ហើយក្រុមជនសង្ស័យបាននាំគ្នាព្រួតកាប់ម៉ូតូ និងកាប់ទូលក់កាហ្វេកញ្ចក់ជនរងគ្រោះឈ្មោះ ចែម សាវ៉ៃ បណ្ដាលឲ្យបាក់ខូចខាត និងរើសដុំថ្ម គប់ទូកញ្ចក់របស់ជនរងគ្រោះឈ្មោះ ហួរ សុខហៀង និងបានចូលគំរាមកាប់ជនរងគ្រោះឈ្មោះ យ៉េង ឡៃអ៉ី បន្ទាប់មកជនរងគ្រោះ ក៏បានរាយការណ៍មកប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរមៀត ភ្លាមនោះលោកអធិការ បានបញ្ជា កម្លាំងប៉ុស្តិ៍ និងផ្នែកជំនាញ ចុះអន្តរាគមន៍ស្ទាក់ ឃាត់ខ្លួនជនសង្ស័យបានចំនួន ៥នាក់ ក្នុងនោះជនសង្ស័យឈ្មោះ នី រស្មី បានយកទៅព្យាលរបួសនៅពេទ្យស្រុក។ ចំណែក ០២នាក់ទៀត រត់គេចខ្លួនបាត់។

**ករណីនេះ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យ រួមទាំងវត្ថុតាង មកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាលបន្តអនុវត្តនីតិវិធី។


 អាស្រ័យ​ហេតុនេះសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕