June 2024 ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ www.tsp68tvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូច​ សុភ័ក្រ្ភ អាស័យដ្ឋាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887

​​​​​​​​​​​​​

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រសួងការបរទេសជប៉ុន ពីការធ្វើទំនើបកម្មវិស័យប្រៃសណីយ៍​

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ បានទទួលសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រសួងការបរទេសជប៉ុន ដឹកនាំដោយលោក TSUGE Yoshifumi អនុរដ្ឋ​មន្ត្រី​ក្រសួងការបរទេសជប៉ុន និងលោក UENO Atsushi ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំនៅកម្ពុជា ព្រមទាំងសហការី។

ជំនួបនេះ ក្នុងគោលបំណងពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងវិស័យឌីជីថល​ ​ការធ្វើទំនើបកម្មវិស័យប្រៃសណីយ៍​ និងបទពិសោធផ្នែកសន្តិសុខឌីជីថលរវាងប្រទេសទាំងពីរ។

ជាមួយគ្នានេះ រដ្ឋមន្ត្រី ជា វ៉ាន់ដេត បានដឹកនាំគណៈប្រតិភូ មកទស្សនកិច្ចនៅប្រៃសណីយ៍កម្ពុជា ដើម្បីស្វែងយល់អំពីការវិវត្តន៍របស់ប្រៃសណីយ៍កម្ពុជា បន្ទាប់បានកែទម្រង់ឈានទៅរកភាពកាន់តែប្រសើរឡើង ទាំងបរិយាកាសនៃការបំពេញការងាររបស់និយោជិត និងការផ្តល់សេវាប្រៃសណីយ៍រហ័ស ជូនអតិថិជនប្រកបដោយភាពជឿជាក់ ទុកចិត្ត និងសុវត្ថិភាពខ្ពស់៕

សម្តេចក្រឡាហោម ស ខេង៖ យើងគប្បីនៅចាំគោលការណ៍ជាមូលដ្ឋានរបស់គណបក្សប្រជាជនកម្ពុជា គឺធ្វើអំពើល្អ, ធ្វើអំពើល្អ នឹងទទួលបាននូវការគាំទ្រ ផ្តល់យុត្តិធម៌ពិតប្រាកដពីអ្នកបោះឆ្នោត និងពីប្រជាពលរដ្ឋ

ចំនួនអ្នកទស្សនា: Views

សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរខួបទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជានៅខេត្តបាត់ដំបង។

ពិធីនេះ បានធ្វើឡើងនៅសាលមជ្ឈមណ្ឌលសុភមង្គលក្រុងបាត់ដំបង និងការអញ្ជើញចូលរួមពីលោក សុខ លូ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាប្រធានគណ:កម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង, ប្រធានក្រុមការងារបក្សចុះមូលដ្ឋានក្រុងស្រុក ឃុំ សង្កាត់ សមាជិក សមាជិកាបក្ស ក្នុងខេត្តទាំងអស់អញ្ជើញចូលរួមមាន ជិត៣ពាន់នាក់។

សម្តេចក្រឡាហោម ស ខេង អញ្ជើញមានប្រសាសន៍ក្នុងឱកាសដ៏ថ្លៃថ្លានោះ ដោយបានសម្តែងនូវការអរគុណ និងកោតសរសើរចំពោះអស់លោក លោកស្រី ថ្នាក់ដឹកនាំក្រុមការងារគណបក្សគ្រប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែង យកអស់ស្មារតីទទួលខុសត្រូវ ហើយសម្រេចបានជោគជ័យយ៉ាងត្រជះត្រចង់ ក្នុងការបោះឆ្នោតចុងក្រោយទាំង ២លើក ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ នៃខេត្តបាត់ដំបងរបស់យើង។

សម្តេចបានបន្តថា «យើងគប្បីនៅចាំគោលការណ៍ ជាមូលដ្ឋានរបស់គណបក្សយើង គឺធ្វើអំពើល្អ។ ធ្វើអំពើល្អ នឹងទទួលបាននូវការគាំទ្រ ផ្តល់យុត្តិធម៌ពិតប្រាកដពីអ្នកបោះឆ្នោត និងពីប្រជាពលរដ្ឋ»។

សម្តេចបានបន្ថែមថា «យើងបានអំណាចហើយ យើងមិនត្រូវមានមោទនភាព ធ្វើសកម្មភាពផ្តេសផ្តាសដោយមិនទទួលខុសត្រូវនោះទេ។ សម្រាប់ការងារគណបក្ស ក្រៅពីអ្វីដែលមាននៅក្នុងសុន្ទរកថានេះ សម្តេចបានស្នើថា គណបក្សត្រូវតែរៀបចំពិនិត្យឡើងវិញ នូវអង្គការចាត់តាំងរបស់គណបក្សរបស់យើង មិនមែនកែសម្រួលរចនាសម្ព័នទេ គឺអំពីសមាសភាព ហើយត្រូវអ្នកមានសមត្ថភាព និងឆន្ទៈដើម្បីធ្វើការងារ។ ត្រូវធ្វើបច្ចុប្បន្នភាពចំពោះ សមាជិកគណបក្ស»។

សម្តេចបានគូសបញ្ជាក់ថា បញ្ហាជាក់ស្តែងដែលត្រូវយកចិត្តទុកដាក់នៅនឹងមូលដ្ឋានរបស់យើងសព្វថ្ងៃនេះ ក៏ដូចជាកន្លងមកដែរ និងបន្តទៅមុខទៀតជារួមយើងបន្តគាំទ្រ នូវកម្មវិធីនយោបាយ និងគោលការណ៍នានារបស់ រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា។ ប៉ុន្តែរឿងជាក់ស្តែងនៅមូលដ្ឋាន គឺការបន្តអនុវត្តកំណែទម្រង់ ដែលរដ្ឋាភិបាលបានកំណត់ហើយ គឺកំណែទម្រង់លើគ្រប់វិស័យ។ ហើយកំណែទម្រង់ថ្នាក់ក្រោមជាតិនេះ នៅតែមានសារៈសំខាន់ និងមិនអាចបោះបង់ចោលបាន។ យើងត្រូវខិតខំបន្តអនុវត្តនូវតួនាទីភារកិច្ច សិទ្ធិអំណាចទាំងឡាយដែលថ្នាក់ជាតិបានផ្ទេរមកឱ្យ។

សម្តេចបានសង្កត់ធ្ងន់ថា ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គឺនៅតែជាកិច្ចការប្រចាំថ្ងៃរបស់យើង ធ្វើយ៉ាងណាលុបបំបាត់គ្រឿងញៀន លុបបំបាត់ក្មេងទំនើង លុបបំបាត់ល្បែងស៊ីសងខុសច្បាប់ -ល-៕


ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនខុសច្បាប់ និងណែនាំអំពីចរន្តឯកសារពាក់ព័ន្ធនានា នៃមន្ទីរប្រឆាំងគ្រឿងញៀន

ចំនួនអ្នកទស្សនា: Views

រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៤ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនខុសច្បាប់ និងណែនាំអំពីចរន្តឯកសារពាក់ព័ន្ធនានា។

កិច្ចប្រជុំនេះ ធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ, ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងនគរបាលជាតិ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្រ្តាចារ្យ ស៊ូ សុផាន ប្រធានសេនាធិការ, ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន, លោកឧត្តមសេនីយ៍ទោ ចាន់ សម្បត្តិ ប្រធាននាយកដ្ឋានសរុប-ផែបការ, លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន និងលោកនាយការិយាល័យជំនាញទាំងអស់នៃមន្ទីរប្រឆាំងគ្រឿងញៀន៕