សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្ដគ្រប់ភាគីពាក់ព័ន្ធ បន្តចូលរួមពន្លឿនអត្រាគ្របដណ្តប់អនាម័យជនបទនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង ឈានទៅសម្រេចគោលដៅរបស់រាជរដ្ឋាភិបាល ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
skip to main | skip to sidebar
គេហទំព័រ  ធី អេស ភី 68 ធីវីអនឡាញ
  • Home
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព
  • ទេសចរណ៍
  • ព័ត៌មានវិទ្យា
  • ជីវិត្តកំសាន្ត
សូមស្វាគមន៍ www.tsp68tvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូច​ សុភ័ក្រ្ភ អាស័យដ្ឋាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887

​​​​​​​​​​​​​

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្ដគ្រប់ភាគីពាក់ព័ន្ធ បន្តចូលរួមពន្លឿនអត្រាគ្របដណ្តប់អនាម័យជនបទនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង ឈានទៅសម្រេចគោលដៅរបស់រាជរដ្ឋាភិបាល

ចំនួនអ្នកទស្សនា: Views
November 13, 2024 www.tsp68tvonline.com

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកទឹកចិត្ដដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តចូលរួមសហការ និងយកចិត្តទុកដាក់កាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីជំរុញ និងពន្លឿនអត្រាគ្របដណ្តប់អនាម័យជនបទនៅកម្ពុជា បានកាន់តែប្រសើរឡើង និងឈានទៅសម្រេចតាមគោលដៅនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។

ជាមួយគ្នានេះដែរ តាមរយៈសារលិខិតក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី១៥ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់ជាអនុសាសន៍ និងគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួនដល់គ្រប់ភាគីពាក់ព័ន្ធដូចខាងក្រោម៖

ទី១- បន្តពង្រឹងយន្តការក្នុងការសម្របសម្រួល និងសហប្រតិបត្តិការលើការងារលើកកម្ពស់អនាម័យជនបទ ឱ្យកាន់តែប្រសើរឡើង តាមរយៈក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ទី២- ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តចូលរួមសហការ ឱ្យកាន់តែទូលំទូលាយ និងជិតស្និទ្ធបន្ថែមទៀត ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងដើម្បី ឈានទៅសម្រេចគោលដៅនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលបានកំណត់ថា នៅ ឆ្នាំ២០៣០ ត្រូវសម្រេចឱ្យបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យ ១០០% នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

ទី៣- ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តខិតខំស្វែងរកការគាំទ្រ និងកៀរគរធនធានពីដៃគូអភិវឌ្ឍ វិស័យ ឯកជន ក៏ដូចជាសប្បុរសជននានា ដើម្បីចូលរួមចំណែកជំរុញ និងលើកកម្ពស់អនាម័យជនបទ។

ទី៤- ក្រសួងអភិវឌ្ឍន៍ជនបទ បន្តយកចិត្តទុកដាក់ និងពង្រឹងយន្តការចងក្រងប្រព័ន្ធគ្រប់គ្រងទិន្នន័យអត្រា គ្របដណ្តប់អនាម័យជនបទ ឱ្យបានកាន់តែច្បាស់លាស់ និងប្រកបដោយទំនុកចិត្ត ដើម្បីប្រើប្រាស់ជាមូលដ្ឋាន ក្នុងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពនៃការងារលើកកម្ពស់អនាម័យជនបទ។

ទី៥- ត្រូវខិតខំស្វែងរកបច្ចេកវិទ្យាថ្មីៗ ទាក់ទងនឹងការងារលើកកម្ពស់អនាម័យជនបទ ដែលសមស្របនិង មានភាពធន់ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាការគ្រប់គ្រងកាកសំណល់លាមក។

ទី៦- ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងអង្គការមិនមែន រដ្ឋាភិបាល រៀបចំផែនការយុទ្ធសាស្ត្រជាតិ ក៏ដូចជាផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ជនបទ ជំហានទី៣ សម្រាប់ប្រើប្រាស់ជាផែនទីបង្ហាញផ្លូវ ក្នុងការជំរុញការលើកកម្ពស់អនាម័យជនបទ។

ទី៧- លើកទឹកចិត្ត និងគាំទ្រតាមគ្រប់រូបភាពដល់ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ ដែលមាន អត្រាអនាម័យទាប ឱ្យទទួលបានអត្រាអនាម័យកាន់តែប្រសើរ និងឈានទៅសម្រេចបានជាខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។

ទី៨- ត្រូវបន្តយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតចំពោះក្រុមងាយរងគ្រោះ ជនក្រីក្រ ជនជាតិ ដើមភាគតិច ស្ត្រីមេម៉ាយ ជនពិការ និងអ្នកដែលរស់នៅក្នុងតំបន់ប្រឈម ដើម្បីឱ្យពួកគាត់មានលទ្ធភាពទទួលបាន សេវាអនាម័យជនបទកាន់តែប្រសើរឡើង៕

 

0 Comments:

KKK

ចែករំលែកអត្ថបទនេះ
f Facebook ✈ Telegram ☏ WhatsApp

Post a Comment

Newer Post Older Post ggg Home

Popular Posts

  • ថ្ងៃចន្ទ ៧កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦
      ភ្នំពេញ ÷ អ្នកសារព័ត៌មាន២៤៤នាក់ទទួលបានការបណ្តុះ បណ្តាលជំនាញ «ការលើកកម្ពស់ការអនុវត្តច្បាប់ និងលិខិត បទដ្ឋានគតិយុត្តសម្រាប់អ្នកសារព័ត៌មាន» អ...
  • ក្រសួងព័ត៌មាន ចេញសេចក្តីប្រកាស៖ ស្ថានីយទូរទស្សន៍ទាំងអស់ត្រូវបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃ ចាប់ពីយប់ថ្ងៃទី១២ មិថុនា ២០២៥
    (ភ្នំពេញ)៖ ក្រសួងព័ត៌មានបានចេញសេចក្ដីជូនដំណឹងជាផ្លូវការដល់ម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់នៅកម្ពុជា អំពីការបញ្ឈប់ចាក់ផ្សាយខ្សែភាពយន្តថៃគ្រប់ប្រ...
  • (ព័ត៌មានបឋម)ផ្ទុះអាវុធចំនួនមួយគ្រាប់ត្រូវសន្តិសុខយាមធនាគារ CIMB រងរបួសបញ្ជូនទៅកាន់មន្ទីរពេទ្យ
      (ព័ត៌មានបឋម)ផ្ទុះអាវុធចំនួនមួយគ្រាប់ត្រូវសន្តិសុខយាមធនាគារ CIMB រងរបួសបញ្ជូនទៅកាន់មន្ទីរពេទ្យ ភ្នំពេញ : បុរសជាសន្តិសុខយាមធនាគារម្នាក់ត្រូវ...
  • សេចក្ដីជូនដំណឹង អង្គភាពគេហទំព័រ www.tsp68tvonline.com.kh សូមជម្រាបជូនសាធារណជន ថ្នាក់ដឹកនាំអង្គការសមាគម ក្រសួង ស្ថាប័ន ជាតិនិងអន្តរជាតិ មេត្តាជ្រាប
    ដោយសម្លឹងមើលឃើញថាក្នុងពេលថ្មីៗនេះ ឈ្មោះ វ៉ាន់ គីរម្យ បានធ្វើខុស ក្រមសីលធម៌ និងវិជ្ជាជីវៈ ជាអ្នកសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ អាស្រ័យហេតុដូចបានជម្រ...
  • សមត្ថកិច្ចបញ្ជូនមនុស្ស៩នាក់ទៅសាលាដំបូងខេត្តពីបទលួចបូមប្រេងរបស់ក្រុមហ៊ុនធ្វើផ្លូវជាតិលេខ៥..!!!
    ខេត្ត​កំពង់ឆ្នាំង​ ៖​ យោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា សមត្ថកិច្ចបាន​បញ្ជូន​ខ្លួន​ជនសង្ស័យ ៩នាក់ទៅ​សាលា ដំបូង​ខេត្តនៅ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ...
  • Breaking៖ ចាងហ្វាងTNM ប្ដឹងលោក ចៅ កុជេង ព្រះរាជអាជ្ញារងខេត្តបាត់ដំបង ទៅក្រសួងយុត្តិធម៌ និងក្រុមប្រឹក្សាវិន័យនៃអង្គចៅក្រម!
      (ភ្នំពេញ)៖ លោក សែម បូរ៉ា ចាងហ្វាងសារព័ត៌មាន(TNM)បានប្ដឹងលោក ចៅ កុជេង ព្រះរាជអាជ្ញារង"កម្មសិក្សា"ខេត្តបាត់ដំបង ចូលក្រសួងយុត្តិធម៌...
  • សង្វៀនបញ្ជល់មាន់ បៀ អាប៉ោង យូគី គ្រប់ប្រភេទ ឈ្មោះ លឹម និងឈ្មោះ វ៉ា បើកឲ្យពលរដ្ឋខ្មែរចូលលេងគគ្រឹកគគ្រេងមន្ត្រីអាជ្ញាធរស្រុកមេមត់ មិនហ៊ានបង្រ្កាបតើមូលហេតុអ្វី?
    ខេត្តត្បូងឃ្មុំ÷ប្រភពពីន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងឃុំដា ស្រុកមេមត់ បានឲ្យដឹងថា ម្ចាស់កាស៊ីណូនៅច្រកព្រំដែនទ្វេភាគីដា ហៅច្រកដូង៧ដើម មានឈ្មោះលោ...
  • ប្រមុខការទូតកម្ពុជា ធ្វើបច្ចុប្បន្នភាពអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ជូនមន្រ្តីការទូតជាន់ខ្ពស់ឥណ្ឌា
    នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួ...
  • ស្រ្តីជនជាតិវៀតណាមជើងខ្លាំងរកស៊ីដឹកឈើគ្រញូង ដុះស្លែម្នាក់ ប្រចាំខេត្តឧត្តរមានជ័យ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានទៀតហើយ ខណៈគាត់ជាប់គុកជិត១០ដងមកហើយ
      ខេត្តឧត្តមានជ័យ៖  ហេតុការណ៍ចាប់ខ្លួនមេឈ្មួញនេះ ធ្វើឡើងកាលពីថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២២ ក្នុងដីចំការរបស់លោកថោង ជួន ស្ថិតនៅភូមិ១០៥ឃុំផ្អាវស្រុក...
  • រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំដំណើរទស្សនកិច្ចសិក្សាជូនមន្ត្រីរាជការ និងបុគ្គលិកហាត់ការ ឆ្ពោះទៅខេត្តសៀមរាប
    (ពោធិ៍សាត់)៖ ដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈ ពង្រីកការយល់ដឹងស៊ីជម្រៅលើកិច្ចការងាររដ្ឋបាល និងបង្កើតស្មារតីសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែរឹងមាំ រ...

Archives

  • ►  2026 (451)
    • ►  September (33)
    • ►  August (58)
    • ►  July (54)
    • ►  June (52)
    • ►  May (55)
    • ►  April (46)
    • ►  March (52)
    • ►  February (48)
    • ►  January (53)
  • ►  2025 (607)
    • ►  December (54)
    • ►  November (49)
    • ►  October (51)
    • ►  September (50)
    • ►  August (52)
    • ►  July (58)
    • ►  June (35)
    • ►  May (60)
    • ►  April (46)
    • ►  March (50)
    • ►  February (50)
    • ►  January (52)
  • ▼  2024 (380)
    • ►  December (53)
    • ▼  November (52)
      • អភិបាលខេត្តពោធិ៍សាត់ សម្តែងការសាទរ និងគាំទ្រយ៉ាងពេ...
      • ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រកាសជ័យលាភី «ពានរ...
      • តើភាពមិនប្រក្រតីណាខ្លះ ដែល សមាជិក ប.ស.ស. និងមូលដ្ឋ...
      • រដ្ឋមន្ត្រី នេត្រ ភក្ត្រា បង្ហាញសុទិដ្ឋិនិយមរបស់កម...
      • ព្រឹកនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធ...
      • រដ្ឋបាលខេត្តសៀមរាប ចេញសេចក្តីជូនដំណឹងស្តីពីការបញ្ច...
      • នៅព្រឹកនេះ ព្រះមហាក្សត្រ យាងបំពេញព្រះរាជទស្សនកិច្ច...
      • ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច...
      • សម្ដេច ម៉ែន សំអន អនុញ្ញាតឱ្យគណៈប្រតិភូព្រះសង្ឃខ្មែ...
      • ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន៖ ការពង្រឹងប្រ...
      • សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរជូន ឯកឧត្ត...
      • រដ្ឋមន្ត្រី នេត្រ ភក្ត្រា ស្នើដល់អ្នកមានឥទ្ធិពលក្ន...
      • ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអ...
      • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទមហាសន្និបាត...
      • ក្រសួងពាណិជ្ជកម្ម និង KOICA សហការគ្នាលើការជំរុញម៉ា...
      • សារព័ត៌មាន៥ អង្គភាពបដិសេធនៅការចេញផ្សាយរបស់អង្គភាព ...
      • សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្ម...
      • អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំបូកសរុបការងារ...
      • ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ដឹកនាំគណៈប្រតិភូចូលរួមកិ...
      • ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញច...
      • រដ្ឋសភាបើកកិច្ចប្រជុំពេញអង្គ ដើម្បីបោះឆ្នោតផ្តល់សេ...
      • អាជ្ញាធខេត្តតាកែវ គ្រោងកែលម្អផ្លូវក្រវ៉ាត់បឹងតាកែវ...
      • អភិបាលខេត្ត៖ ខេត្តព្រៃវែងបានបោះបង្គោលសីម៉ាព្រំដែនជ...
      • រដ្ឋបាលខេត្តបាត់ដំបង និងទីក្រុងស៊ុងដុង-ហ្គូ នៃសាធា...
      • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចុះពិនិត្យទីតាំ...
      • អគ្គស្នងការដ្ឋាននគរបាលជាតិ សរុបសភាពការណ៍សន្ដិសុខជា...
      • ស្នងការខេត្តព្រះសីហនុ ដឹកនាំកម្លាំងនគរបាល ចុះល្បាត...
      • មន្ត្រីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន៖ អង្គកា...
      • សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារជូនពរ បងប្អូនជនរ...
      • អភិបាលរាជធានីភ្នំពេញ ជិះកាណូតដឹកនាំមន្ត្រី និងមន្ទ...
      • សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្ដគ្រប់ភាគីពាក...
      • ខេត្តកណ្ដាល បើកវេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វ...
      • សម្តេច ម៉ែន សំអន អញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាង...
      • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរាជ...
      • អភិបាលខេត្តព្រះសីហនុ គូសបញ្ជាក់ថា ខេត្តព្រះសីហនុមា...
      • សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក គោលដៅទេសចរណ៍ធម្មជា...
      • មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌៖ «ដំណើរភាពយន្តចល័តកម...
      • សម្តេច ម៉ែន សំអន និងលោក ហោ ណាំហុង សូត្រមន្តអង្គកឋិ...
      • អភិបាលខេត្តពោធិ៍សាត់ ស្នើដល់មន្ទីរអង្គភាព និងអាជ្ញ...
      • ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ «សង្គ្រា...
      • រដ្ឋមន្រ្តីទេសចរណ៍ ស្នើក្រុមហ៊ុនធំមួយនៅខេត្តយូណានព...
      • ក្រុមហ៊ុនចិន បង្ហាញផែនការពង្រីកការវិនិយោគ បង្កើតសួ...
      • សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រ...
      • ក្រសួងពាណិជ្ជកម្ម សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវកា...
      • អភិបាលខេត្តកំពង់ចាម ផ្តល់រង្វាន់សិស្សប្រឡងសញ្ញាបត្...
      • សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើ...
      • ឧបនាយករដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល​ ជួបពិភាក្សាការងារ...
      • អភិបាលខេត្តស្វាយរៀង អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់អច...
      • ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី អញ្ជើញបើកយុទ្ធនាការភ្...
      • រដ្ឋបាលជលផល អំពាវនាវដល់អ្នកនេសាទ ដោយប្រើឧបករណ៍នេសា...
      • រដ្ឋមន្ត្រីទេសចរណ៍អំពាវនាវដល់ភាគីពាក់ព័ន្ធ ជួយផ្សព...
      • សម្តេចតេជោ ហ៊ុន សែន អរគុណគ្រប់តួរអង្គពាក់ព័ន្ធ ដែល...
    • ►  October (54)
    • ►  September (52)
    • ►  August (62)
    • ►  July (52)
    • ►  June (55)
  • ►  2023 (5)
    • ►  February (3)
    • ►  January (2)
  • ►  2022 (41)
    • ►  December (1)
    • ►  November (2)
    • ►  October (4)
    • ►  September (20)
    • ►  August (9)
    • ►  March (1)
    • ►  February (1)
    • ►  January (3)
  • ►  2021 (76)
    • ►  December (4)
    • ►  November (12)
    • ►  October (12)
    • ►  September (12)
    • ►  August (36)

Popular Posts

  • ឯកឧត្តម ជាវ តាយ បានអញ្ជើញចុះពិនិត្យសកម្មភាពនៃដំណើរការចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ១៩​ដូសទី៣ ឬ (ដូសជំរុញ) ប្រភេទ (អាស្ត្រាហ្សេនីកា)
    កំពត៖ នៅរសៀលថ្ងៃចន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹង ថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំព...
  • មានអំពើពុករលួយក្នុងគណៈកម្មការប្រដាល់ ? ? ?
    រាជធានីភ្នំពេញ ÷ លោកគ្រូប្រដាល់ម្នាក់សុំមិនបញ្ចេញឈ្មោះហើយបានរៀបរាប់ប្រាប់អ្នកយកព័ត៌មានយើងទាំងការអន់ចិត្តថា នៅក្នុងគណៈកម្មការកីឡាប្រដាល់ជាតិម...
  • ឈើ​​ល្មើស​ច្បាប់​​ប្រភេទ​​ឈើ​​ឆ្លិច​​កំពុង​តែ​​ហូរ​ចេញ​ពី​​ដេប៉ូ​​ក្នុង​​ខេត្ត​​ព្រះវិហារ​ចូល​ដេប៉ូ​​ចែ​អូន​ដ៏​​ធំ​​ប្រចាំ​​ខេត្ត​​កំពង់​ធំ​!!!
    ខេត្តកំពង់ធំ ៖ ឈើ​ល្មើសច្បាប់​ប្រភេទ​ឈើ​ឆ្លិច​កំពុងតែ​ហៀរ​ចេញពី​ដេប៉ូរ​អ្នកស្រី ឡេង ធារ៉ា ដែល​គេ​ស្គាល់ថា​ជា​ម្ចាស់​ដេប៉ូ​ដ៏ធំមួយ​ប្រចាំ​ខេត...
  • ស្រ្តីជនជាតិវៀតណាមជើងខ្លាំងរកស៊ីដឹកឈើគ្រញូង ដុះស្លែម្នាក់ ប្រចាំខេត្តឧត្តរមានជ័យ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានទៀតហើយ ខណៈគាត់ជាប់គុកជិត១០ដងមកហើយ
      ខេត្តឧត្តមានជ័យ៖  ហេតុការណ៍ចាប់ខ្លួនមេឈ្មួញនេះ ធ្វើឡើងកាលពីថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២២ ក្នុងដីចំការរបស់លោកថោង ជួន ស្ថិតនៅភូមិ១០៥ឃុំផ្អាវស្រុក...
  • គណៈបញ្ជាការខណ្ឌដូនពេញបង្ក្រាបទូហ្គេមបាញ់ត្រីខុសច្បាប់ក្នុងផ្សារសូរិយាជាន់ទី៥!
      រាជធានីភ្នំពេញ ៖   នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១  គណៈបញ្ជាការឯកភាពខណ្ឌដូនពេញដឹកនាំដោយ លោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌ និងជាតំណាងលោក សុខ ពេញ...
  • (ព័ត៌មានបឋម)ផ្ទុះអាវុធចំនួនមួយគ្រាប់ត្រូវសន្តិសុខយាមធនាគារ CIMB រងរបួសបញ្ជូនទៅកាន់មន្ទីរពេទ្យ
      (ព័ត៌មានបឋម)ផ្ទុះអាវុធចំនួនមួយគ្រាប់ត្រូវសន្តិសុខយាមធនាគារ CIMB រងរបួសបញ្ជូនទៅកាន់មន្ទីរពេទ្យ ភ្នំពេញ : បុរសជាសន្តិសុខយាមធនាគារម្នាក់ត្រូវ...
  • សង្វៀនបញ្ជល់មាន់ បៀ អាប៉ោង យូគី គ្រប់ប្រភេទ ឈ្មោះ លឹម និងឈ្មោះ វ៉ា បើកឲ្យពលរដ្ឋខ្មែរចូលលេងគគ្រឹកគគ្រេងមន្ត្រីអាជ្ញាធរស្រុកមេមត់ មិនហ៊ានបង្រ្កាបតើមូលហេតុអ្វី?
    ខេត្តត្បូងឃ្មុំ÷ប្រភពពីន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងឃុំដា ស្រុកមេមត់ បានឲ្យដឹងថា ម្ចាស់កាស៊ីណូនៅច្រកព្រំដែនទ្វេភាគីដា ហៅច្រកដូង៧ដើម មានឈ្មោះលោ...
  • រដ្ឋបាលខេត្តកំពតរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣
    កំពត៖ ព្រឹកថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពត បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ក្រោមអធិបតីភាព ឯក...
  • សមត្ថកិច្ចបញ្ជូនមនុស្ស៩នាក់ទៅសាលាដំបូងខេត្តពីបទលួចបូមប្រេងរបស់ក្រុមហ៊ុនធ្វើផ្លូវជាតិលេខ៥..!!!
    ខេត្ត​កំពង់ឆ្នាំង​ ៖​ យោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា សមត្ថកិច្ចបាន​បញ្ជូន​ខ្លួន​ជនសង្ស័យ ៩នាក់ទៅ​សាលា ដំបូង​ខេត្តនៅ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ...
  • មហា​ជនរង់​ចាំ​​មើលលទ្ធផល​​ស្រាវ​​ជ្រាវ​​របស់​​រដ្ឋមន្រ្តី​​ក្មេង​ជាង​គេ ​លើ​​ក្នុង​​សំណុំ​​​រឿង​​ដ៏​​អយុត្តិ​ធម៌​​លើ​​ដី​​ជាង​​២​ហិកតា​​របស់​​លោក​​ស្រី ​​បែន ​​សុធារី?
     រាជធានីភ្នំពេញ ៖ លោកស្រី បែន សុធារី ម្ចាស់សប្បកម្មផលិតនំបញ្ចុក នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ដោយបានរង​គ្រោះ ដល់ទាំងកម្មករប្រមាណជាង៥០គ្រួ...

Breaking News

 
រក្សាសិទ្ធិ: © 2024-2025គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយ លោក ទូចសុ ភ័ក្រ្ត ៖អាស័យដ្ថាន ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 /0186868878