អភិបាលខេត្តទាំង៤ ជុំវិញដែនជម្រកសត្វព្រៃ «ព្រៃឡង់» រួមគ្នាពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងទប់ស្កាត់បទល្មើសព្រៃឈើ ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ www.tsp68tvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូច​ សុភ័ក្រ្ភ អាស័យដ្ឋាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887

​​​​​​​​​​​​​

អភិបាលខេត្តទាំង៤ ជុំវិញដែនជម្រកសត្វព្រៃ «ព្រៃឡង់» រួមគ្នាពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងទប់ស្កាត់បទល្មើសព្រៃឈើ

ចំនួនអ្នកទស្សនា: Views

(ព្រៃឡង់)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ, លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ, លោក វ៉ា ថន អភិបាលខេត្តក្រចេះ និងលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ បានជួបសំណេះសំណាល ជាមួយតំណាងសហគមន៍តំបន់ការពារធម្មជាតិចំនួន២១ សហគមន៍ ជុំវិញដែនជម្រកសត្វព្រៃ «ព្រៃឡង់» ក្នុងភូមិសាស្ត្រខេត្តទាំង៤ ដើម្បីស្ដាប់នូវរបាយការណ៍ស្ដីពីវឌ្ឍនភាពនៃការគ្រប់គ្រង ព្រមទាំងបញ្ហាប្រឈមនានា ដែលសហគមន៍បានជួបប្រទះនាពេលកន្លងមក ក្នុងគោលបំណងការពារព្រៃឈើដែលនៅសេសសល់ និងរក្សាស្ថិរភាពជីវៈចម្រុះនៅក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់»។

ក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំ២០២៦ កម្លាំងចម្រុះដែលរួមមានមន្ត្រីឧទ្យានុរក្ស អាជ្ញាធរខេត្ត និងសហគមន៍មូលដ្ឋាន បានចុះល្បាតក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ចំនួន ៨៥៣លើក និងបានបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ១៧៨ករណី (ភាគច្រើនជាករណីទន្ទ្រានដីព្រៃ និងការកាប់ឈើខុសច្បាប់)។

ក្នុងរយៈពេលដូចគ្នានេះ សមត្ថកិច្ចបានបញ្ជូនសំណុំរឿងចំនួន ៨៣ករណី ទៅកាន់តុលាការ និងឃាត់ខ្លួនជនសង្ស័យបាន ១៣នាក់។ ប្រតិបត្តិការនាពេលកន្លងមកនេះ ក្រុមការងារបានរឹបអូសសម្ភារៈបទល្មើសដូចជា ម៉ាស៊ីនអារឈើ យានយន្ត និងកម្ទេចអន្ទាក់សត្វជាច្រើន។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានជំរុញការអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិ តាមរយៈការលើកកម្ពស់ជីវភាព និងការបង្កើតសក្តានុពលលំហែបៃតង ដើម្បីពង្រឹងការចូលរួមពីសហគមន៍មូលដ្ឋានក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ។

នៅក្នុងពេលជាមួយគ្នានេះ ក្រសួងបរិស្ថានបានលើកទឹកចិត្តឱ្យអាជ្ញាធឬថ្នាក់ក្រោមជាតិបន្តកិច្ចសហប្រតិបត្តិការ រួមជាមួយសហគមន៍ និងអាជ្ញាធរមូលដ្ឋាន ចុះល្បាតធ្វើការទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ ក៏ដូចជាបន្តយកចិត្តទុកដាក់លើការបណ្តុះ និងការដាំដើមឈើឡើងវិញឱ្យបានច្រើន ជារៀងរាល់ឆ្នាំ ដើម្បីបង្កើគម្របបៃតង នៅកម្ពុជា និងដើម្បីប្រែក្លាយជាប្រទេសអព្យាក្រឹតកាបូន ឆ្នាំ២០៥០៕

0 Comments:

Post a Comment