ស្វាយរៀង ៖ មួយរយៈចុងក្រោយនេះកាសុីណូ67 ត្រូវបានបិទបណ្ដោះអាសន្ន ឥឡូវនៅពេលថ្មីៗ សារព័ត៌មានក្នុងស្រុកយេីង បានបញ្ជាក់ឲ្យដឹងថា កាសុីណូ 67 ចាប់ផ្តើមដំណើរការយ៉ាងរលូនវិញហើយ រីឯសមត្ថកិច្ចពាក់ព័ន្ធមូលដ្ឋាន និង សមត្ថកិច្ចស្រុកចន្ទ្រា រក្សាភាពស្ងៀមស្ងាត់។
ប្រភពពីប្រជាពលរដ្ឋ រស់នៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង
បានបញ្ជាក់ឲ្យដឹងថា អ្នកដែលហ៊ានបើកល្បែង
បញ្ជាល់មាន់ខ្នាចធំ និង ល្បែងផ្សេងៗ ជាច្រើនប្រភេទទៀត ប្រហែលជាមានខ្នងបង្អែក រឹងមាំនៅពីក្រោយ ទើបលោក អធិការដ្ឋាននគរបាលស្រុកចន្ទ្រា មិនហ៊ានប៉ះពាល់ឡើយ។
មជ្ឈដ្ឋានខាងក្រៅ.! និងពលរដ្ឋក្នុងភូមិសំរោង រិះគន់ចំៗ ទៅលើអាជ្ញាធរពាក់ពន្ធ័ ក្នុងមូលដ្ឋាន និងសមត្ថកិច្ចនគរបាលច្រកតំបន់ព្រំដែនសំរោង
ជាអ្នកបើកភ្លើងខៀវ ទើបម្ចាស់កាស៊ីណូ ហ៊ានគ្រៀងគង ឲ្យពលរដ្ឋខ្មែរ និងជនជាតិវៀតណាម ចូលមកលេងល្បែងបញ្ជាល់មាន់ ចាក់ភ្នាល់លេងស៊ីសងខុសច្បាប់ តាមអំពើចិត្ត។
ទោះបីជា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានណែនាំចូលរួមទប់ស្កាត់នៅពេលកន្លងមក ឲ្យបិទល្បែងភ្នាល់ស៊ីសងគ្រប់ប្រភេទ ទូទាំងប្រទេស បែរជាម្ចាស់ កាសុីណូ 67 បេីកឲ្យខ្មែរ និងជនជាតិវៀតណាម ចូលលេង ល្បែងបញ្ជល់មាន់ ភ្នាល់ដាក់លុយរាប់សិបលានដុង ក្នុង១គូរៗ ដោយឡែកសមត្ថកិច្ចក្នុងមូលដ្ឋាន ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងខេត្តស្វាយរៀង មិនទាន់ចាត់វិធានការបង្ក្រាប ឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព៧ចំណុច ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ នោះទេ។
ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន ស្រុកចន្ទ្រាខេត្តស្វាយរៀង អំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងលោកឧត្ដមសេនីយ៍ទោ ពេជ្រ វិរះ ស្នងកានៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចាត់មន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យភាពមិនប្រក្រតី ចំពោះ ម្ចាស់កាស៊ីណូ 67 និងបក្សពួកអ្នកញៀនល្បែងបញ្ជល់មាន់ខ្នាយដែក លក្ខណៈទ្រង់ទ្រាយធំ បង្ក្រាបជាបន្ទាន់ ដើម្បីបង្រឹងសន្តិសុខសង្គមសណ្ដាប់ធ្នាប់ជូនពលរដ្ឋក្នុងមូលដ្ឋាន៕
អង្គភាពគេហទំព័រ tsp 68 tv online ផ្សព្វផ្សាយតែព័ត៌មានពិត និងលុបបំបាត់នៅព័ត៌មានក្លែងក្លាយ រាល់ការចុះផ្សាយ មានកន្លែងណាលើសលួសឬមិនសមរម្យ អង្គភាពយើងខ្ញុំសូមរក្សាសិទ្ធិក្នុងការកែប្រែទៅតាមវិជ្ជាជីវៈជាអ្នកសារព័ត៌មាន នៅកម្ពុជា តាមរបបសារព័ត៌មានឆ្នាំ 1995 រៀងរាល់ម៉ោងធ្វើការរដ្ឋបាល ទូរសព្ទលេខ 095488595/016465747
www.tsp68tvonline.com








0 Comments:
Post a Comment
KKK