October 2026 ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ www.tsp68tvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូច​ សុភ័ក្រ្ភ អាស័យដ្ឋាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887

​​​​​​​​​​​​​

លោកបណ្ឌិត ថោង ខុន៖ អត្តពលិកជិត ៣ពាន់នាក់មកពី ៣៧ប្រទេស ចូលរួមរត់លើកកម្ពស់ការយល់ដឹង និងទប់ស្កាត់ជំងឺមហារីកសុដន់នៅកម្ពុជា

ចំនួនអ្នកទស្សនា: Views

 លោកបណ្ឌិត ថោង ខុន៖ អត្តពលិកជិត ៣ពាន់នាក់មកពី ៣៧ប្រទេស ចូលរួមរត់លើកកម្ពស់ការយល់ដឹង និងទប់ស្កាត់ជំងឺមហារីកសុដន់នៅកម្ពុជា


(ភ្នំពេញ)៖ អត្តពលិកជាតិ-អន្ដរជាតិជិត ៣ពាន់នាក់ មកពី ៣៧ប្រទេស នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នេះបានចូលរួមព្រឹត្តិការណ៍រត់កម្សាន្ដ AIA Pink Run លើកទី៤ នៅមុខសួនច្បារវត្តបទុមវតី ដើម្បីជំរុញយុទ្ធនាការ “ប្រជាជនម្នាក់លេងកីឡាមួយប្រភេទប្រចាំជីវិត” ក៏ដូចជាលើកកម្ពស់ការយល់ដឹង និងទប់ស្កាត់ជំងឺមហារីកសុដន់នៅកម្ពុជា។

លោកជំទាវ ជូ ប៊ុនអេង អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងអាហារសាមគ្គីជូនដល់វីរនគរបាល និងកងទ័ពការពារព្រំដែន និងមន្រ្តីនៃអធិការដ្ឋាននគរបាល ស្រុកសំពៅលូន ខេត្តបាត់ដំបង

ចំនួនអ្នកទស្សនា: Views



នៅថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ និងជាប្រធានប្រតិបត្តិគណៈកម្មការសាខាសមាគមនារីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ កែ សួនសុភី ស សុខា ប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាល  និងអាហារសាមគ្គីជូនដល់វីរនគរបាល និងកងទ័ពការពារព្រំដែន ដែលកំពុងឈរជើងការពារបូរណភាពទឹករបស់ប្រទេសកម្ពុជា នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន និងមន្រ្តីនៃអធិការដ្ឋាននគរបាល ស្រុកសំពៅលូន ខេត្តបាត់ដំបង។ 


កម្មវិធីនេះរៀបចំដោយគណៈកម្មការសាខាសមាគនារីក្រសួងមហាផ្ទៃសហការជាមួយក្រុមហ៊ុន វ៉ាយ អេច អេស (ខេមបូឌា) ហ៊្វូដ និងបើវើរីច ដោយមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំជាស្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធាន សមាជិក សមាជិកាគណៈកម្មការសាខាសមាគមនារីក្រសួងមហាផ្ទៃ តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ តំណាងក្រុមហ៊ុន ព្រមទាំងកងកម្លាំងគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន ចូលរួមជាច្រើនរូប។

 

ថ្លែងក្នុងពិធីនោះ លោកជំទាវ ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកជំទាវ កែ សួនសុភី ស សុខា ប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីក្រសួងមហាផ្ទៃ និងជំនួសមុខឱ្យគណៈប្រតិភូ ជាពិសេស ក្នុងនាមថ្នាក់ដឹកនាំក្រសួង និងសប្បុរសជន ដែលបានចូលរួមបរិច្ចាគជាថវិកា និងសម្ភារៈ បានធ្វើការថ្លែងអំណរគុណ និងសម្តែងនូវការគោរពជូនចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរៈនគរបាល និងកងទ័ពការពារព្រំដែន ក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលកំពុងឈរជើងការពារទឹកដី និងប្រជាជននៅតាមខ្សែបន្ទាត់ព្រំដែន។


ជាមួយគ្នានោះ លោកជំទាវ បានផ្តាំផ្ញើនូវសារលើកទឹកចិត្ត និងពាក្យពេចន៍ជូនពរពីសមរភូមិក្រោយជូនដល់ជូនដល់វីរៈនគរបាល និងកងកម្លាំងការពារព្រំដែន និងបានអំពាវនាវដល់កងកម្លាំងទាំងអស់ សូមបន្តរក្សាភាពស្ងៀមស្ងាត់ និងប្រុងប្រៀបជានិច្ចចំពោះរាល់សភាពការណ៍នានា ដោយគោរពយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការការពារទឹកដី។ សូមមានការជឿកជាក់ និងការគាំទ្រគ្រប់វិធានការទាំងអស់របស់រាជរដ្ឋាភិបាល ក្នុងការប្រើប្រាស់គ្រប់យន្តការទាំងអស់ក្នុងការដោះស្រាយបញ្ហាជាមួយប្រទេសជិតខាង ដោយការពារឱ្យបាននូវសុខសន្តិភាព ស្ថិរភាព ការពារអធិបតេយ្យ និងបូរណភាពទឹកដីឱ្យបានជាដាច់ខាត។

ក្នុងនាមជាខ្មែរ យើងត្រូវតែមូលមតិមានការឯកភាពរឹងមាំ ទាំងទស្សនៈ និងគោលជំហរ ដើម្បីការពារផលប្រយោជន៍ជាតិ មិនថាក្នុងកាលៈទេសៈណានោះទេ។

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

ប្រភព៖ https://podaraonline.blogspot.com/2026/10/blog-post_495.html

រដ្ឋមន្ត្រី ចម និម្មល៖ ការនាំចេញកសិផលកម្ពុជាបន្តកើនឡើង ខណៈពាណិជ្ជកម្មទ្វេភាគីជាមួយហ្វីលីពីនមានកំណើនគួរឱ្យកត់សម្គាល់

ចំនួនអ្នកទស្សនា: Views


 (ភ្នំពេញ)៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា វិស័យកសិកម្មនៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនការនាំចេញរបស់កម្ពុជា ស្របពេលដែលប្រទេសកំពុងបន្តធ្វើពិពិធកម្មមុខទំនិញនាំចេញ និងពង្រីកទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារក្នុងតំបន់។

ការលើកឡើងបែបនេះរបស់ លោកស្រី ចម និម្មល បានធ្វើឡើងក្នុងពិធីបើកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ «វិនិយោគក្នុងវិស័យក្សេត្រស្បៀងអាហារកម្ពុជា៖ ភាពជាដៃគូ តម្លៃបន្ថែម និងនវានុវត្តន៍» ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៥ ខែតុលា ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

លោកស្រីបានបញ្ជាក់ថា ការរីកចម្រើននៃវិស័យកសិកម្មមិនត្រឹមតែជួយធានាការផ្គត់ផ្គង់ស្បៀងសម្រាប់តម្រូវការក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់តួនាទីរបស់កម្ពុជាក្នុងការផ្គត់ផ្គង់សន្តិសុខស្បៀងក្នុងតំបន់ និងពិភពលោកផងដែរ។

យោងតាមទិន្នន័យដែលបានលើកឡើង ក្នុងរយៈពេល ៩ ខែ ឆ្នាំ២០២៦ ការនាំចេញផលិតផលកសិឧស្សាហកម្មសំខាន់ៗរបស់កម្ពុជាបានបន្តកើនឡើង ដោយក្នុងនោះ ការនាំចេញដំឡូងមីមានតម្លៃ ៥៣១ លានដុល្លារអាមេរិក កើនឡើង ៣,៤៣% ជ័រកៅស៊ូមានតម្លៃ ៤៥៥ លានដុល្លារអាមេរិក កើនឡើង ១,៨០% ចេកមានតម្លៃ ១៨០ លានដុល្លារអាមេរិក កើនឡើង ៣៥,៧១% និងស្វាយមានតម្លៃ ១០៨ លានដុល្លារអាមេរិក កើនឡើង ០,១២%។

ដោយឡែក ការនាំចេញអង្ករមានតម្លៃ ៤៩៧ លានដុល្លារអាមេរិក កើនឡើង ២៥,៤៨% ខណៈការនាំចេញស្វាយចន្ទីត្រូវបានរាយការណ៍ថាមានកំណើន ៤៦,៩៦%។ ទោះជាយ៉ាងណា តួលេខតម្លៃនាំចេញស្វាយចន្ទីក្នុងអត្ថបទដើមត្រូវការផ្ទៀងផ្ទាត់បន្ថែម។

លោកស្រី ចម និម្មល ក៏បានលើកឡើងពីការកើនឡើងនៃការនាំចេញអង្កររបស់កម្ពុជា ដោយបញ្ជាក់ថា ទិន្នន័យគិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ បង្ហាញពីការកើនឡើងនៃបរិមាណនាំចេញអង្ករ ដែលឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការនាំចេញ តាមរយៈការធានានិរន្តរភាពនៃផលិតកម្ម និងការផ្គត់ផ្គង់ ព្រមទាំងការធ្វើពិពិធកម្ម និងការតភ្ជាប់ទីផ្សារនាំចេញថ្មីៗ។

ពាក់ព័ន្ធនឹងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងហ្វីលីពីន លោកស្រីបានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសហ្វីលីពីនសម្រេចបានទឹកប្រាក់ប្រមាណ ២០០ លានដុល្លារអាមេរិក។ ដោយឡែក ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ២០២៦ ការនាំចេញនេះបានកើនឡើង ២២៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។

លោកស្រីបានបញ្ជាក់ថា សមិទ្ធផលទាំងនេះកើតចេញពីកិច្ចសហការរវាងរដ្ឋ និងវិស័យឯកជន ក្នុងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដើម្បីជំរុញផលិតកម្មកសិកម្ម បង្កើនសមត្ថភាពនាំចេញ និងពង្រីកទីផ្សារសម្រាប់ផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ៕

សូមទស្សនាវីដេអូ ដូចខាងក្រោម៖https://m.freshnews.com.kh/localnews/445424-2026-10-24-18-40-50-795

ប្រភព៖ https://podaraonline.blogspot.com/2026/10/blog-post_456.html

អភិបាលខេត្តព្រៃវែង ជួបសំណេះសំណាល និងប្រគល់អំណោយឧបត្ថម្ភដល់កីឡាករទូក «ង» និងកងកម្លាំងសមត្ថកិច្ច

ចំនួនអ្នកទស្សនា: Views

(ព្រៃវែង)៖ នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង រួមជាមួយថ្នាក់ដឹកនាំខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងប្រគល់សម្ភារៈដែលជាអំណោយរបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកស្រី កែ សួនសុភី ជូនដល់កីឡាករទូក «ង» កងកម្លាំង និងអ្នកអនាម័យបរិស្ថាន ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ប្រណាំងទូក «ង» ខេត្តព្រៃវែង ឆ្នាំ២០២៦ នៅតារាងបាល់ទះខេត្តព្រៃវែង។

#សេចក្ដីបំភ្លឺព័ត៌មាន

ចំនួនអ្នកទស្សនា: Views

 


ចំពោះការចុះផ្សាយរឿងធ្វើឡូនេសាទលេខប្រាំបីស្ថិតនៅក្នុងឃុំលើកដែកស្រុកកោះធំខេត្តកណ្ដាលដែលសង្ស័យថាគ្មានច្បាប់អនុញ្ញាត។
កាលពីថ្ងៃទី 21 ខែតុលាឆ្នាំ 2026

មន្ត្រីជំនាញជលផលខេត្តកណ្ដាល និងអាជ្ញាធរពាក់ព័ន្ធនៅក្នុងឃុំលើកដែកស្រុកកោះធំខេត្តកណ្ដាល បានធ្វើការបញ្ជាក់មកដល់អង្គភាពព័ត៌មានយើងថា ទីតាំងនោះមានច្បាប់

បញ្ជាក់ ការផ្ដល់ប្រភពព័ត៌មានចំពោះទីតាំងឡូនេសាទលេខប្រាំបីនេះ គឺបានធ្វើឡើងនៅល្ងាចថ្ងៃព្រហស្បតិ៍ទី 22 ខែតុលាឆ្នាំ 2026 វេលាម៉ោង 3:00 និង 50 នាទី ល្ងាច ដោយមានសមាសភាពចូលរួម អង្គភាពសារព័ត៌មានយើង ហ្នឹងលោកមេ ឃុំ លើកដែក អ្នកតំណាងសហគមន៍នៅក្នុងមូលដ្ឋានឡូលលេខ 8
ការចូលរួមផ្ដល់ប្រភពព័ត៌មាននេះ ធ្វើឡើងបន្ទាប់ពីមានការ ជំរុញនិងលើកឡើងពី មន្ត្រីជំនាញជលផលខេត្តកណ្ដាល លោក អេង សុភារិទ្ធ ជាអ្នកដឹងឮនិងផ្ដល់ប្រភពថាទីតាំងឡូនេសាទនោះមានច្បាប់

ចេញផ្សាយនៅថ្ងៃ សុក្រ ទី 23 ខែ តុលាឆ្នាំ 2026

ក្រសួងមហាផ្ទៃ ជំរុញការផ្ដល់អត្តសញ្ញាណបណ្ណ និងឯកសារអត្តសញ្ញាណផ្សេងៗជូនពលរដ្ឋនៅខេត្តបាត់ដំបង ក្នុងនោះមានទាំងពលករដែលទើបវិលត្រឡប់ពីប្រទេសថៃ

ចំនួនអ្នកទស្សនា: Views


(បាត់ដំបង)៖ លោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទទួលបន្ទុករួម នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំស្ដីពីការងារដឹកនាំគាំទ្រ តាមដាន និងជំរុញការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងទៀតជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រឡប់ពីប្រទេសថៃ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។

ស្នងការនគរបាលខេត្តបាត់ដំបង អញ្ជើញចូលរួមជាអនុគណៈកម្មការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ២០២៦

ចំនួនអ្នកទស្សនា: Views

 

ខេត្តបាត់ដំបង៖ ថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អញ្ជើញចូលរួមជាអនុគណៈកម្មការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ២០២៦ ឱ្យចូលបម្រើការងារនៅប៉ុស្តិ៍នគរបាលរដ្ឋឃុំ /សង្កាត់ និងវរសេនាតូចនគរបាលការពារព្រំដែនគោក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។


ពិធីនេះរៀបចំឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ស្វាយ ចាន់ដា អគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានមនុស្ស តំណាងអគ្គនាយកដ្ឋានធនធានមនុស្ស លោកវរសេនីយ៍ទោ ប៉ាង រំដួល នាយរងការិយាល័យបុគ្គលិក តំណាងអគ្គស្នងការនគរបាលជាតិ រួមទាំងក្រុមការងារពាក់ព័ន្ធផងដែរ៕


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

ក្រសួងការងារ ក្រើនរំលឹកឱ្យបងប្អូនពលរដ្ឋចាប់យកឱកាសការងារក្នុងស្រុកដែលមានអត្ថប្រយោជន៍សម្បូរបែប ជាជាងប្រថុយឆ្លងដែនខុសច្បាប់ និងមានហានិភ័យខ្ពស់

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ អំពាវនាវជាថ្មីដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសបងប្អូនអតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ សូមកុំចំណាកស្រុកដោយខុសច្បាប់ និងចាប់យកឱកាសការងារនៅក្នុងស្រុក ខណៈបច្ចុប្បន្នឱកាសការងារនៅកម្ពុជាមានជិត ៩ម៉ឺនកន្លែង។

ក្រសួងពាណិជ្ជកម្មស្វែងរកទីផ្សារនាំចេញផលិតផលកសិកម្ម និង កសិ-ឧស្សាហកម្មកែច្នៃរបស់កម្ពុជា ទៅទីផ្សារអឺរ៉ុប និងអន្តរជាតិ

ចំនួនអ្នកទស្សនា: Views

សហគ្រាស ក្រុមហ៊ុនផលិតផលកសិកម្មកម្ពុជា ប្រមាណជាង ៣០ បានបង្ហាញមុខនៅក្នុង ពិព័រណ៍ពាណិជ្ជកម្ម ម្ហូបអាហារអន្តរជាតិ SIAL Paris នៅប្រទេសបារាំងកាលពីថ្ងៃសៅរ៍ទី ១៧តុលា ជាមួយប្រទេសជាង ១២០ ដែលបានចូលរួម។

ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានដឹកនាំក្រុមហ៊ុននាំចេញអង្ករចំនួន ១២ទៅ ចូលរួមតាំងបង្ហាញអង្ករ និងផលិតផលកែច្នៃពីអង្កររបស់កម្ពុជា នៅក្នុងពិព័រណ៍ម្ហូបអាហារ អន្តរជាតិលំដាប់ពិភពលោកនេះ។

យោងតាមក្រសួងពាណិជ្ជកម្មដែលរៀបចំពិព័រណ៍ពាណិជ្ជកម្ម ម្ហូបអាហារអន្តរជាតិ SIAL Parisចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងប៉ារីស ប្រទេសបារាំងនេះបានឲ្យដឹងថាកម្ពុជាបានយក អង្ករសែនក្រអូប ម្រេចកំពត គ្រាប់ស្វាយចន្ទី ស្ករត្នោតកំពង់ស្ពឺ ដំណាប់ស្វាយ ផ្កាអំបិល ផលិតផលសរីរាង្គ និងអាហារកែច្នៃផ្សេងៗទៀត ដែលមានស្តង់ដារគុណភាពខ្ពស់ទៅចូលរួមបង្ហាញក្នុងពិព័រណ៍ពាណិជ្ជកម្មនេះក្នុង គោលបំណងស្វែងរកទីផ្សារនាំចេញផលិតផលកសិកម្ម និង កសិ-ឧស្សាហកម្មកែច្នៃរបស់កម្ពុជា ទៅឈរជើងលើទីផ្សារ អឺរ៉ុប និងអន្តរជាតិ ព្រមទាំងបង្ហាញពីសមត្ថភាព របស់សហគ្រាសធុនតូចនិងមធ្យមកម្ពុជា ក្នុងការផលិតទំនិញស្របតាមស្តង់ដារសុវត្ថិភាពម្ហូបអាហារ អន្តរជាតិ (ដូចជា HACCP, ISO ព្រមទាំងស្តង់ដារសរីរាង្គ) ជូនដល់អ្នកទិញទូទាំងពិភពលោក។

សូមរម្លឹកថា រហូតមកដល់ពេលនេះ សហព័ន្ធស្រូវអង្ករកម្ពុជាបានចូលរួមនៅក្នុង ពិព័រណ៍ SIAL Parisនេះចំនួន៣លើកហើយ ដើម្បីផ្សព្វផ្សាយគុណភាព និងសក្តានុពលអង្ករកម្ពុជា ព្រមទាំងបង្កើនភាពទាក់ទាញរបស់អង្ករកម្ពុជានៅលើទីផ្សារអន្តរជាតិដែលបានចូលរួមលើកទី១ កាលពីឆ្នាំ២០១៤ លើកទី២ នៅឆ្នាំ២០២៤ និងលើកទី៣នៅ ឆ្នាំ២០២៦ នេះដែលវេទិកាពាណិជ្ជកម្មអន្តរជាតិដ៏សំខាន់នេះបានប្រមូលផ្តុំអ្នកផលិត អ្នកផ្គត់ផ្គង់ អ្នកទិញ និងអ្នកជំនាញមកពីបណ្តាប្រទេសនានា ដើម្បីបង្ហាញផលិតផល ចែករំលែកបទពិសោធន៍ ស្វែងយល់ពីនិន្នាការទីផ្សារ និងបង្កើតឱកាសសហប្រតិបត្តិការពាណិជ្ជកម្មថ្មីៗ៕អត្ថបទដោយ MET KIM AU

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរដែលកម្ពុជាបានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រនៃការនាំចេញអង្ករច្រើនជាង ១លានតោន

ចំនួនអ្នកទស្សនា: Views



(ភ្នំពេញ)៖ កម្ពុជាបានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយទៀត ក្នុងការនាំចេញអង្ករផ្លូវការបានលើសពី ១លានតោន ជាលើកដំបូង។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសារអបអរសាទរយ៉ាងកក់ក្តៅលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់សម្តេច ចំពោះសមិទ្ធផលដ៏ត្រចះត្រចង់នេះ។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ទំហំនៃការនាំចេញអង្ករផ្លូវការរបស់កម្ពុជាបានកើនឡើងដល់ ១ ០១៤ ៤៤២ តោន។ តួលេខនេះបានវ៉ាដាច់កំណត់ត្រាឆ្នាំចាស់ដោយជោគជ័យ ដែលជាសញ្ញាណដ៏ល្អប្រសើរមួយសម្រាប់កំណើនសេដ្ឋកិច្ចជាតិ និងវិស័យកសិកម្មទាំងមូល។

ការបំបែកកំណត់ត្រានេះ គឺជាសក្ខីភាពមួយដែលឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់រាជរដ្ឋាភិបាល កសិករ និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការជំរុញផលិតកម្ម និងការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

សមិទ្ធផលនេះមិនត្រឹមតែលើកកម្ពស់កិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករ និងធានាសន្តិសុខស្បៀងផងដែរ៕អត្ថបទដោយ MET KIM AU