ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ចាត់ក្រុមការងារ នាំយកថវិកា និងទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ គង់នៅវត្តព្រះបារមីវង្គដ្ឋបុរីកបិលភ័ស្តុ! ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ www.tsp68tvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូច​ សុភ័ក្រ្ភ អាស័យដ្ឋាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887

​​​​​​​​​​​​​

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ចាត់ក្រុមការងារ នាំយកថវិកា និងទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ គង់នៅវត្តព្រះបារមីវង្គដ្ឋបុរីកបិលភ័ស្តុ!

ចំនួនអ្នកទស្សនា: Views

រាជធានីភ្នំពេញ÷នាព្រឹកថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១ ដែលជាថ្ងៃកាន់បិណ្ឌទី៧ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមាន លោកឧត្ដមសេនីយ៍ត្រី ម៉ក់ សាវុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាតំណាង នាំយកថវិកាចំនួន ១០លានរៀល និងទេយ្យវត្ថុរួមមានអង្ករចំនួន២០បាវ ស្មើនឹង០១តោន, ទឹកសុទ្ធចំនួន៤០កេស, ទឹកក្រូច២០កេស, ទឹកដោះគោបឺត ១០កេស, មី២០កេស, ទឹកត្រីទឹកស៊ីអ៊ីវ២០យួរ, ត្រីខកំប៉ុង០២កេស, ស្ករគ្រាប់០២កេស ប្រគេនដល់ព្រះសង្ឃដែលគង់នៅវត្តព្រះបារមីវង្គដ្ឋបុរីកបិលភ័ស្តុ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ព្រោះតែបញ្ហា កូវីដ-១៩ បានធ្វើឲ្យពិធីកាន់បិណ្ឌ នៅតាមវត្តអារាមក្នុងឆ្នាំនេះ ត្រូវបានរឹតត្បិត ដោយមិនមានការជួបជុំ ឈរលើគោលការណ៍ ៣ការពារ ៣កុំ ទើបលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មិនបានអញ្ជើញទៅវត្តដើម្បីកាន់បិណ្ឌដោយផ្ទាល់ ត្រឹមចាត់ក្រុមការងារ នាំយកថវិកា និងទេយ្យវត្ថុទៅប្រគេនព្រះសង្ឃប៉ុណ្ណោះ៕






0 Comments:

Post a Comment