លោក ជា ពិសី អភិបាលខណ្ឌទួលគោក ប្រើកណ្ដាប់ដៃដែកឆ្មក់បង្ក្រាបទីតាំងបើកអ៊ីនធើណិតមួយកន្លែង បង្កប់ល្បែងភ្នាល់បាល់តាមប្រព័ន្ធអនឡាញ ស្ថិតនៅផ្ទះលេខ២៥៦CE0 ផ្លូវ១៨២ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣! ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ www.tsp68tvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូច​ សុភ័ក្រ្ភ អាស័យដ្ឋាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887

​​​​​​​​​​​​​

លោក ជា ពិសី អភិបាលខណ្ឌទួលគោក ប្រើកណ្ដាប់ដៃដែកឆ្មក់បង្ក្រាបទីតាំងបើកអ៊ីនធើណិតមួយកន្លែង បង្កប់ល្បែងភ្នាល់បាល់តាមប្រព័ន្ធអនឡាញ ស្ថិតនៅផ្ទះលេខ២៥៦CE0 ផ្លូវ១៨២ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣!

ចំនួនអ្នកទស្សនា: Views

រាជធានីភ្នំពេញ ÷ នារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៦ និង១១នាទី គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក ដឹកនាំបញ្ជាដោយឯកឧត្តម ជា ពិសី អភិបាលខណ្ឌទួលគោក ដោយមានវត្តមានចូលរួមពី លោក ទៀវ សំអឿន អភិបាលរងខណ្ឌ និងកម្លាំងចម្រុះបានចុះបង្ក្រាបជាក់ស្តែង ទីតាំងបើកអ៊ីនធើណិតមួយកន្លែង ដែលលួចបង្កប់ល្បែងភ្នាល់បាល់តាមប្រព័ន្ធអនឡាញ ស្ថិតនៅ ផ្ទះលេខ២៥៦CE0 ផ្លូវ១៨២ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ 

ប្រតិបត្តិការនេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បានធ្វើការឃាត់ខ្លួនមនុស្សចំនួន ០៥ នាក់ រួមមាន បុគ្គលិកម្នាក់ និងអ្នកចូលលេងភ្នាល់តាមអនឡាញ៤នាក់ ព្រមទាំង បានដកហូតសម្ភារៈ រួមមាន កុំព្យូទ័រចំនួន០៩ ឈុត។ 

បច្ចុប្បន្ននេះទីតាំងខាងលើ ត្រូវបានបិទ ដោយឡែក មនុស្ស និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ អធិការ ដ្ឋាននគរបាលខណ្ឌដើម្បីអនុវត្តតាមនិតិវិធីច្បាប់បន្ត ៕













0 Comments:

Post a Comment