រដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំកិច្ចប្រជុំលើកទី៦ របស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ www.tsp68tvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូច​ សុភ័ក្រ្ភ អាស័យដ្ឋាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887

​​​​​​​​​​​​​

រដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំកិច្ចប្រជុំលើកទី៦ របស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើកទី៦ របស់ គ.រ.ឌ. ដើម្បីពិនិត្យទៅលើវឌ្ឍនភាពការងារ ក្នុងការជំរុញបរិវត្តកម្មឌីជីថលនៅតាមក្រសួង ស្ថាប័ន។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ដែលជាអនុប្រធាន សមាជិក គ.រ.ឌ. ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ សរុបប្រមាណ ៨០នាក់។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី និងប្រធាន គ.រ.ឌ. បានជម្រាបជូនអង្គប្រជុំអំពីបច្ចុប្បន្នភាពបច្ចេកវិទ្យាឌីជីថល នៅក្នុងកម្រិតអន្តរជាតិ និងក្នុងតំបន់ ពិសេសគឺបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងសន្តិសុខសាយប័រ ដែលកម្ពុជាត្រូវយកចិត្តទុកដាក់ ដើម្បីចាប់យកកាលានុវត្តភាព និងជំរុញកំណើនសេដ្ឋកិច្ច៕

0 Comments:

Post a Comment