អភិបាលខេត្តបាត់ដំបង ដឹកនាំមន្រ្តីជំនាញ និងអាជ្ញាធរពាក់ព័ន្ធចុះត្រួតពិនិត្យទីតាំងលម្អិតសម្រាប់ការរៀបចំព្រឹត្តិការណ៍«សង្រ្កាន្តបាត់ដំបង ឆ្នាំ២០២៦» ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ www.tsp68tvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូច​ សុភ័ក្រ្ភ អាស័យដ្ឋាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887

​​​​​​​​​​​​​

អភិបាលខេត្តបាត់ដំបង ដឹកនាំមន្រ្តីជំនាញ និងអាជ្ញាធរពាក់ព័ន្ធចុះត្រួតពិនិត្យទីតាំងលម្អិតសម្រាប់ការរៀបចំព្រឹត្តិការណ៍«សង្រ្កាន្តបាត់ដំបង ឆ្នាំ២០២៦»

ចំនួនអ្នកទស្សនា: Views

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញដឹក

នាំមន្រ្តីជំនាញ និងអាជ្ញាធរពាក់ព័ន្ធចុះត្រួតពិនិត្យទីតាំងលម្អិតសម្រាប់ការរៀបចំព្រឹត្តិការណ៍ «សង្រ្កាន្តបាត់ដំបង ឆ្នាំ២០២៦» នៅបរិវេណមុខសាលាខេត្ត និងតាមបណ្តោយផ្លូវលេខ១ ក្រុងបាត់ដំបង ដើម្បីជំរុញពន្លឿនការរៀបចំតុបតែងលម្អ និងការរៀបចំទីតាំងសំខាន់ៗ សំដៅធ្វើយ៉ាងណាបានរួចរាល់ទាន់ពេលវេលាមុនព្រឹត្តិការណ៍សង្ក្រាន្ត ឈានចូលមកដល់នាពេលខាងមុខ។

លោក សុខ លូ បានណែនាំអំពីផែនការ និងទីតាំងលម្អិតដល់មន្រ្តីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ សំដៅធ្វើយ៉ាងណាឱ្យការរៀបចំព្រឹត្តិការណ៍សង្រ្កាន្ត បានប្រព្រឹត្តទៅដោយរលូន។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ សង្រ្កាន្តបាត់ដំបង ឆ្នាំ២០២៦នេះ នឹងរៀបចំឡើងតាមបែបសាសនា ប្រពៃណីទំនៀមទម្លាប់របស់ខេត្តបាត់ដំបង ដោយមានបែងចែកជាតំបន់សាសនាសម្រាប់រៀបចំពិធីសាសនាផ្សេងៗ, តំបន់ភូមិអាហារខ្មែរ ដើម្បីបង្ហាញពីរបៀបធ្វើម្ហូបអាហារ និងបង្អែមខ្មែរ, ភូមិល្បែងប្រជាប្រិយ និងភូមិសិល្បៈដើម្បីឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជនចូលរួមលេងល្បែងប្រជាប្រិយខ្មែរឱ្យបានផុសផុល៕

0 Comments:

Post a Comment