ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជូនដំណឹងបន្ទាន់ជុំវិញហានិភ័យខ្ពស់នៃការចុចលើតំណភ្ជាប់ (Link) ឬឯកសារនៅក្នុងតេឡេក្រាម ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ www.tsp68tvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូច​ សុភ័ក្រ្ភ អាស័យដ្ឋាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887

​​​​​​​​​​​​​

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជូនដំណឹងបន្ទាន់ជុំវិញហានិភ័យខ្ពស់នៃការចុចលើតំណភ្ជាប់ (Link) ឬឯកសារនៅក្នុងតេឡេក្រាម

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បាននអំពាវនាវឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការទទួលបានតំណភ្ជាប់ (Link) ឬឯកសារតាមរយៈតេឡេក្រាមដែលមានផ្នែកខាងចុង (Extension) ដូចជា .exe, .zip, .bat, .vbs, .ps1, .sh, .msi, .scr ទោះបីផ្ញើមកពីគណនីដែលអ្នកស្គាល់ក៏ដោយ ព្រោះគណនីនោះអាចត្រូវបានជនខិលខូចលួចយកនិងកំពុងគ្រប់គ្រងរួចហើយ។

នាពេលបច្ចុប្បន្ន ក.ប.ទ. សង្កេតឃើញពីការកើនឡើងយ៉ាងខ្លាំងក្លានូវចំពោះករណីទទួលបានតំណភ្ជាប់ (Link) ឬឯកសារទាក់ទងនឹងផែនការអាជីវកម្ម ព័ត៌មានសម្ងាត់ ឯកសារបន្ទាន់ ឬឯកសារហិរញ្ញវត្ថុក្នុងទម្រង់ដូចជា៖ Business Plan.exe, Important documents, view privately.exe, តារាងប្រាក់ខែ.exe, ឯកសារ`6.zip ឬ Latest national news.exe ជាដើម។

ការចុចបើកឬដំណើរការ (Run) តំណភ្ជាប់ (Link) ឬឯកសារទាំងនោះអាចបណ្ដាលឱ្យ៖ មេរោគ (Malware) នោះត្រូវបានដំឡើងលើទូរសព្ទឬកុំព្យូទ័រ, លួចយកគណនីធនាគារ ហ្វេសបុក (Facebook) តេឡេក្រាម (Telegram) និងបណ្តាញសង្គមផ្សេងៗ និងអាចលួចយកព័ត៌មានផ្ទាល់ខ្លួន ព័ត៌មានហិរញ្ញវត្ថុ និងទិន្នន័យសំខាន់ៗ ហើយអាចបន្តប្រើប្រាស់គណនីរបស់អ្នកទៅបោកប្រាស់អ្នកដទៃជាបន្តបន្ទាប់។

ដើម្បីការពារខ្លួនពីហានិភ័យខាងលើសូមសាធារណជនទាំងអស់អនុវត្តវិធានដូចខាងក្រោម៖

* បើកដំណើរការផ្ទៀងផ្ទាត់ពីរជំហ៊ាន (Two-Step Verification) សម្រាប់គណនី Telegram របស់អ្នក និងពិនិត្យមើល Active Session ជាប្រចាំ (សូមពិនិត្យសេចក្ដីណែនាំដូចមានភ្ជាប់មកជាមួយ)

* ពិនិត្យឈ្មោះឯកសារ និងផ្នែកខាងចុង (Extension) ឱ្យបានច្បាស់ មុនពេលចុចបើក

* ផ្ទៀងផ្ទាត់ថាសារពិតជាត្រូវបានផ្ញើដោយអ្នកផ្ញើ មុនពេលចុចលើតំណភ្ជាប់ ឬបើកឯកសារភ្ជាប់

* ប្រសិនបើមានការសង្ស័យ សូមលុបសារ និងឯកសារភ្ជាប់នោះ ហើយទាក់ទងទៅម្ចាស់គណនីតាមទូរសព្ទ ឬមធ្យោបាយផ្សេង ដើម្បីជូនដំណឹងថាគណនី Telegram របស់ពួកគេអាចត្រូវបានលួចចូល

* ប្រើកម្មវិធីការពារមេរោគ និងធ្វើបច្ចុប្បន្នភាពជាប្រចាំ។

ប្រសិនបើលោកអ្នកបានចុចលើតំណភ្ជាប់ (Link) ឬឯកសារដែលគួរឱ្យសង្ស័យ សូមសាធារណជនទាំងអស់អនុវត្តវិធានដូចខាងក្រោម៖

* កុំបញ្ចូលព័ត៌មានសម្ងាត់ណាមួយ

* ធ្វើការផ្ដាច់ឧបករណ៍របស់លោកអ្នកចេញពីអ៊ីនធឺណិតភ្លាម

* ពិនិត្យមើល Active Session និងលុបចោល (Terminate) Session ដែលមិនស្គាល់ (សូមពិនិត្យមើលសេចក្ដីណែនាំដូចមានភ្ជាប់មកជាមួយ)

* បើកដំណើរការផ្ទៀងផ្ទាត់ពីរជំហ៊ាន (Two-Step Verification) សម្រាប់គណនី Telegram របស់អ្នក (ប្រសិនបើមិនទាន់មាន)

* លុបតំណភ្ជាប់ (Link) ឬឯកសារចេញពីទូរសព្ទ ឬកុំព្យូទ័រ៕


0 Comments:

Post a Comment