ប្រជាពលរដ្ឋ១៣គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់នៅស្រុកបាភ្នំ ទទួលបានអំណោយសង្គ្រោះបន្ទាន់ពីកាកបាទក្រហមខេត្តព្រៃវែង ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ www.tsp68tvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូច​ សុភ័ក្រ្ភ អាស័យដ្ឋាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887

​​​​​​​​​​​​​

ប្រជាពលរដ្ឋ១៣គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់នៅស្រុកបាភ្នំ ទទួលបានអំណោយសង្គ្រោះបន្ទាន់ពីកាកបាទក្រហមខេត្តព្រៃវែង

ចំនួនអ្នកទស្សនា: Views

ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦នេះ បាននាំយកអំណោយសង្គ្រោះបន្ទាន់របស់សាខាកាកបាទក្រហមខេត្តព្រៃវែង ទៅចែកជូនប្រជាពលរដ្ឋចំនួន១៣គ្រួសារ នៅស្រុកបាភ្នំ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី១៩ ខែមេសាកន្លងទៅនេះ។

ក្នុងឱកាសនោះ ឯកឧត្តម សួន សុម៉ាលីន បានថ្លែងថា ក្នុងឆ្នាំ២០២៦ នេះគឺជាលើកទី១ហើយ ដែលខេត្តព្រៃវែង បានរងគ្រោះដោយសារតែគ្រោះធម្មជាតិខ្យល់កន្ត្រាក់នេះ។ គ្រោះធម្មជាតិខ្យល់កន្ត្រាក់ ដែលបោកបក់កាលពីល្ងាចថ្ងៃទី១៩ ខែមេសា បានប៉ះពាល់ទៅលើស្រុកចំនួន៤ ក្នុងខេត្តព្រៃវែង និងបានធ្វើឲ្យផ្ទះប្រជាពលរដ្ឋចំនួន៥៩ខ្នងបានរងការបំផ្លាញ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា នៅរសៀលថ្ងៃទី២១ មេសានេះ កាកបាទក្រហមខេត្តព្រៃវែង ដែលដឹកនាំដោយរូបលោកផ្ទាល់ បាននាំយកអំណោយជាជំនួយសង្គ្រោះបន្ទាន់ ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះចំនួន១៣គ្រួសារ នៅស្រុកបាភ្នំក្នុងនោះ ៥គ្រួសាររងគ្រោះធ្ងន់ធ្ងររលំបាក់ផ្ទះទាំងស្រុង និង៨គ្រួសារទៀត រងគ្រោះមធ្យមដោយប៉ើងដំបូង និងប៉ើងជញ្ជាំងផ្ទះ។ នៅថ្ងៃទី២២ ខែមេសាស្អែកនេះ លោកនឹងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនដល់ប្រជាពលរដ្ឋចំនួន៧គ្រួសារទៀត នៅស្រុកស៊ីធរកណ្ដាល ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់នេះដែរ។

សូមជម្រាបថា កាលពីល្ងាចថ្ងៃទី១៩ ខែមេសា មានភ្លៀង១មេធំបានធ្លាក់មកលាយឡំជាមួយនឹងខ្យល់កន្ត្រាក់ដ៏ខ្លាំង បានប៉ះពាល់ទៅលើស្រុកចំនួន៤ ក្នុងខេត្តព្រៃវែង បានធ្វើឲ្យផ្ទះប្រជាពលរដ្ឋចំនួន៥៩ខ្នង រងការខូចខាត ក្នុងនោះស្រុកស៊ីធរកណ្ដាល ប៉ះពាល់ចំនួន៣៧ខ្នង, ស្រុកពារាំង ៨ខ្នង, ស្រុកបាភ្នំ ១៣ខ្នង និងស្រុកពាមរក៍ ១ខ្នង៕អត្ថបទដោយ Nou Seyha

0 Comments:

Post a Comment