រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីបង្សុកូលរាប់បាត្រព្រះសង្ឃ ១៥៩អង្គ​ ដើម្បីឧទ្ទិសដល់វីរកងទ័ព វីរនគរបាល និងបុព្វការីជនដែលពលីជីវិតដោយសារបុព្វហេតុជាតិមាតុភូម ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887
សូមស្វាគមន៍ www.tsp68tvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូច​ សុភ័ក្រ្ភ អាស័យដ្ឋាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីបង្សុកូលរាប់បាត្រព្រះសង្ឃ ១៥៩អង្គ​ ដើម្បីឧទ្ទិសដល់វីរកងទ័ព វីរនគរបាល និងបុព្វការីជនដែលពលីជីវិតដោយសារបុព្វហេតុជាតិមាតុភូម

ចំនួនអ្នកទស្សនា : Views

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ខិតជិតដល់ ឯកឧត្តម ជាតិ ស៊ីវុត្ថា សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោកជំទាវ លោក លោកស្រី មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានរៀបចំពិធីបុណ្យទក្ខិណានុប្បទានបង្សុកូល និងរាប់បាត្រព្រះសង្ឃ ១៥៩អង្គ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នាសួនសម្ដេចតេជោ ក្រុងស្ទឹងសែន។

ក្នុងពិធីបុណ្យទក្ខិណានុប្បទានបង្សុកូល និងរាប់បាត្រព្រះសង្ឃនេះមានគោលបំណងផ្សារភ្ជាប់ជាមួយនឹងការគោរពដឹងគុណ និងការគាំទ្រដល់វីរកងទ័ពវីរនគរបាលជួរមុខ ដែលកំពុងបំពេញបេសកកម្មការពារអធិបតេយ្យភាពជាតិ តាមបណ្តោយព្រំដែន និងការចូលរួមចំណែកសង្គម និងការគោរពដឹងគុណដល់វីរកងទ័ពជួរមុខនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

ការចូលរួមនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ស្ថាប័ន ក្នុងការរួមចំណែកអភិវឌ្ឍន៍សង្គម និងការពង្រឹងស្មារតីសាមគ្គីជាតិ ដើម្បីអភិរក្ស លើកកម្ពស់វប្បធម៌ប្រពៃណីខ្មែរ ឱ្យកាន់តែរឹងមាំ និងបន្តឱ្យយុវជនជំនាន់ក្រោយបានទទួលនូវបទពិសោធន៍ក៏ដូចជាចំណេះដឹងថ្មីៗក្នុងការអនុវត្តការរស់នៅប្រចាំថ្ងៃ ពិសេសត្រូវមានសីលក្នុងខ្លួន៕

0 Comments:

Post a Comment

KKK
Share This