រដ្ឋបាលខេត្តកណ្ដាល ជូនដំណឹងពីការស្ថាបនាផ្លូវក្រុង បំបែកចេញពីផ្លូវជាតិលេខ២ តភ្ជាប់ទៅផ្លូវព្រលានយន្ដហោះ នៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887
សូមស្វាគមន៍ www.tsp68tvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូច​ សុភ័ក្រ្ភ អាស័យដ្ឋាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

រដ្ឋបាលខេត្តកណ្ដាល ជូនដំណឹងពីការស្ថាបនាផ្លូវក្រុង បំបែកចេញពីផ្លូវជាតិលេខ២ តភ្ជាប់ទៅផ្លូវព្រលានយន្ដហោះ នៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ

ចំនួនអ្នកទស្សនា : Views

(កណ្ដាល)៖ រដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា រដ្ឋបាលខេត្ត នឹងបើកការដ្ឋានស្ថាបនាផ្លូវក្រុង បំបែកចេញពីផ្លូវជាតិលេខ២ ត្រង់គីឡូ ១៥+៣៧០ តភ្ជាប់ទៅផ្លូវប្រលានយន្តហោះថ្មី ដោយក្រាលកៅស៊ូAC ប្រវែង១,១០០ម៉ែត្រ ទទឹង១២.៥ម៉ែត្រ ស្ថាបនាលូប្រអប់កាត់ទទឹងផ្លូវ ទំហំ២ម៉ែត្រ គុណ២ម៉ែត្រ​ ប្រវែង២០ម៉ែត្រ ដោយគូសគំនូសចរាចរណ៍ និងបំពាក់បរិក្ខាផ្លូវថ្នល់ ស្ថិតក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ចាប់ពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ខាងមុខនេះតទៅ រហូតដល់គម្រោងត្រូវបានបញ្ចប់។

រដ្ឋបាលខេត្តកណ្ដាល បានជូនដំណឹងដល់ប្រជាពលរដ្ឋដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវនេះ និងសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជ្រាប និងសូមការអធ្យាស្រ័យ ដល់បណ្តាការរំខានដែលបង្កដោយការងារស្ថាបនាផ្លូវ ព្រមទាំងជួយចូលរួម សហការដើម្បីឱ្យគម្រោងខាងលើនេះ អនុវត្តបានលទ្ធផលល្អ សម្រេចតាមផែនការ។

សូមអានសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្ដាល៖



0 Comments:

Post a Comment

KKK
Share This