អភិបាលខេត្តតាកែវជំរុញគរុសិស្សថ្មីឱ្យបណ្ដុះស្មារតីស្នេហាជាតិ និងគុណធម៌ដល់កុមារតាំងពីក្មេង ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887
សូមស្វាគមន៍ www.tsp68tvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូច​ សុភ័ក្រ្ភ អាស័យដ្ឋាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

អភិបាលខេត្តតាកែវជំរុញគរុសិស្សថ្មីឱ្យបណ្ដុះស្មារតីស្នេហាជាតិ និងគុណធម៌ដល់កុមារតាំងពីក្មេង

ចំនួនអ្នកទស្សនា : Views

(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានជំរុញ និងលើកទឹកចិត្តដល់គរុសិស្សកម្រិតបឋមសិក្សាជំនាន់ទី៤០ ដែលនឹងក្លាយជាគ្រូបង្រៀននាពេលខាងមុខ ឱ្យប្រឹងប្រែងបណ្ដុះបណ្ដាលចំណេះដឹង គុណធម៌ សីលធម៌ វិន័យ និងជាពិសេសស្មារតីស្នេហាជាតិដល់សិស្សានុសិស្សតាំងពីក្មេង។

ការជំរុញបែបនេះរបស់លោកអភិបាលខេត្តបានធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមពិធីបិទវគ្គបណ្ដុះបណ្ដាលនៅសាលាគរុកោសល្យនិងវិក្រិតការខេត្តតាកែវ កាលពីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។

លោកអភិបាលខេត្តបានសង្កត់ធ្ងន់ថា តួនាទីរបស់គ្រូបង្រៀនមិនត្រឹមតែបង្រៀនអក្សរឬលេខប៉ុណ្ណោះទេ ប៉ុន្តែត្រូវបណ្ដុះបណ្ដាលនូវគុណតម្លៃសំខាន់ៗទាំងនេះដល់កុមារកម្ពុជា ស្របតាមពាក្យស្លោកខ្មែរ «ដំដែកទាន់នៅក្ដៅ អប់រំកូនចៅទាន់នៅក្មេង»។

លោកបានបន្ថែមថា គ្រូបង្រៀនថ្មីទាំងអស់ត្រូវតែប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈគ្រូបង្រៀន ដោយធ្វើជាគំរូល្អដល់សិស្ស និងសហគមន៍។

ជាមួយគ្នានេះ លោក វ៉ី សំណាង ក៏បានផ្តាំផ្ញើឱ្យគ្រូបង្រៀនទាំងអស់ស្រឡាញ់សិស្ស ស្រឡាញ់វិជ្ជាជីវៈ និងបំពេញភារកិច្ចដោយការទទួលខុសត្រូវខ្ពស់ រួមចំណែកអនុវត្តចលនាសាលារៀនគំរូ និងការកែលម្អគុណភាពសិក្សា ស្របតាមគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ការបណ្ដុះបណ្ដាលទាំងចំណេះដឹង និងគុណធម៌ សីលធម៌ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការកសាងធនធានមនុស្សប្រកបដោយគុណភាព និងសីលធម៌សម្រាប់ជាតិ៕

0 Comments:

Post a Comment

KKK
Share This