រដ្ឋបាលខេត្តសៀមរាប និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា បានជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887
សូមស្វាគមន៍ www.tsp68tvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូច​ សុភ័ក្រ្ភ អាស័យដ្ឋាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

រដ្ឋបាលខេត្តសៀមរាប និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា បានជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ

ចំនួនអ្នកទស្សនា : Views

(សៀមរាប)៖ នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ លោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអនុញ្ញាតឱ្យលោក Sanui Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ​ ដើម្បីបន្តកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែល្អប្រសើរថែមទៀត។

លោក អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា ដែលតែងតែសហការជាមួយរដ្ឋបាលខេត្តក្នុងការចូលរួមចំណែកអភិវឌ្ឍខេត្តសៀមរាបឱ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់ តាមរយៈការអនុវត្តគម្រោងនានាលើវិស័យអប់រំ សុខាភិបាល ទេសចរណ៍ កសិកម្ម ទឹកស្អាត គម្រោងទីក្រុងឆ្លាតវៃ និងសកម្មភាពកំចាត់មីន។

លោក ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ដល់ការអភិវឌ្ឍ និងភាពរីកចម្រើនរបស់ខេត្តសៀមរាប ហើយលោកក៏បាន ប្ដេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយរដ្ឋបាលខេត្តនាអនាគត។

លោក អភិបាលខេត្តបានសម្តែងនូវការអរគុណយ៉ាងក្រៃលែងចំពោះជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន និងជំនួយរបស់ប្រជាជនជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) ប្រចាំកម្ពុជាអស់រយៈពេល៣០ឆ្នាំ កន្លងមកនេះសម្រាប់ប្រទេសកម្ពុជា ក៏ដូចជាខេត្តសៀមរាប ដែលជំនួយទាំងអស់នេះគឺជាគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន៕

0 Comments:

Post a Comment

KKK
Share This