សមាគមនារីកម្ពុជា និងសហព័ន្ធនារីឡាវ បន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់សិទ្ធិស្ត្រី ការពារផលប្រយោជន៍ស្របច្បាប់របស់ស្ត្រី ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ www.tsp68tvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូច​ សុភ័ក្រ្ភ អាស័យដ្ឋាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887

​​​​​​​​​​​​​

សមាគមនារីកម្ពុជា និងសហព័ន្ធនារីឡាវ បន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់សិទ្ធិស្ត្រី ការពារផលប្រយោជន៍ស្របច្បាប់របស់ស្ត្រី

ចំនួនអ្នកទស្សនា: Views

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងលោកស្រី អាលី វង្សណរប៊ុនថាំ ប្រធានសហព័ន្ធនារីឡាវ បានបន្តចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងស្ថាប័នទាំងពីរ សម្រាប់ដំណាក់កាលឆ្នាំ២០២៦-២០៣០។

ពិធីដ៏សំខាន់នេះ បានរៀបចំឡើងនៅអគារទីស្នាក់ការកណ្តាលអគ្គនាយកដ្ឋានពន្ធដារ នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។

សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា ស្ថាប័ននារីទាំងពីរធ្លាប់បានចុះអនុស្សរណៈមួយលើករួចមកហើយ សម្រាប់ដំណាក់កាលឆ្នាំ២០១៤-២០១៦ ហើយទោះបីជាមានការខកខានមិនបានបន្តចុះហត្ថលេខាដោយសារស្ថានភាពមិនអំណោយផលក៏ដោយ ក៏ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសមាគមនារីកម្ពុជា និងសហព័ន្ធនារីឡាវ នៅតែបន្តរក្សាបានយ៉ាងល្អប្រសើរ។ ជាពិសេស ខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ ក៏បានភ្ជាប់ទំនាក់ទំនងទៅវិញទៅមកយ៉ាងសកម្ម តាមរយៈការបង្កលក្ខណៈងាយស្រួលពីថ្នាក់ដឹកនាំខេត្ត។

អនុស្សរណៈថ្មីនេះ នឹងបន្តរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សិទ្ធិស្ត្រី ការពារផលប្រយោជន៍ស្របច្បាប់របស់ស្ត្រី បង្កើនទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យជាប្រពៃណីរវាងនារីប្រទេសទាំងពីរ។ លើសពីនេះ វាក៏មានគោលបំណងថែរក្សាសុខសន្តិភាព និងកសាងព្រំដែនជាព្រំដែនសន្តិភាព មិត្តភាព និងការអភិវឌ្ឍន៍ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងផ្តល់អត្ថប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ។

គួរបញ្ជាក់ថា គណៈប្រតិភូឡាវ ដែលដឹកនាំដោយលោកស្រី អាលី វង្សណរប៊ុនថាំ នឹងបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជារយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦។ ការចុះហត្ថលេខាលើអនុស្សរណៈនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងនារីនៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន និងប្រកបដោយផ្លែផ្កា។

0 Comments:

Post a Comment