ACU បង្ហាញលទ្ធផល នៃការស្រាវជ្រាវ ករណីបង្ហោះពីការបែកធ្លាយវិញ្ញាសាគណិតវិទ្យា និងស្នើមហាជនទាំងអស់កុំចាត់ទុកបុគ្គលទាំង៦នាក់ ដែលបានបង្ហោះរឿងនេះជាអ្នកបំពុលសង្គម, តម្រុយស្រាវជ្រាវរកឃើញតាមរយៈអ្នកបង្ហោះ ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887
សូមស្វាគមន៍ www.tsp68tvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូចសុ ភ័ក្រ្ត អាស័យដ្ឋាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

ACU បង្ហាញលទ្ធផល នៃការស្រាវជ្រាវ ករណីបង្ហោះពីការបែកធ្លាយវិញ្ញាសាគណិតវិទ្យា និងស្នើមហាជនទាំងអស់កុំចាត់ទុកបុគ្គលទាំង៦នាក់ ដែលបានបង្ហោះរឿងនេះជាអ្នកបំពុលសង្គម, តម្រុយស្រាវជ្រាវរកឃើញតាមរយៈអ្នកបង្ហោះ

ចំនួនអ្នកទស្សនា : Views

(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបង្ហាញលទ្ធផលលម្អិត នៃការស្រាវជ្រាវករណីបង្ហោះពីការបែកធ្លាយវិញ្ញាសាគណិតវិទ្យា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ សីហា ២០២៥។

ក្នុងរបាយការណ៍របស់លោកបណ្ឌិត យ៉ិនទៀង ពុទ្ធិរិទ្ធ អនុប្រធានទី១ អង្គភាពប្រឆាំងអំពើពុករលួយ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន, ACU បានអះអាងថា រាល់ទម្រង់រូបវិញ្ញាសាប្រឡងដែលបានបង្ហោះមក ទោះជារូបភាពអត្ថបទវិញ្ញាសាវាយឡើងវិញក្តី, ការបង្ហោះជារូបព្រាលៗក្តី, ការបង្ហោះរូបវិញ្ញាសាច្បាស់មានហត្ថលេខាសង្ខេប (Griff) របស់រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ឬគ្មានហត្ថលេខាសង្ខេប អ.ប.ព. បានធ្វើកោសលវិច័យ ហើយឃើញថា ឯកសារទាំងនេះ ពិតជាដូចនឹងវិញ្ញាសាប្រឡងគណិតវិទ្យាថ្នាក់វិទ្យាសាស្ត្រ ប្រឡងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ប្រាកដមែន (ដូចពី80% ទៅ100%)។

ក្នុងន័យនេះ អង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងអំណរគុណដល់សាធារណៈជនទាំងអស់ ដែលបានសហការ និងផ្ដល់ព័ត៌មាន ក៏ដូចជាការបង្ហោះចែកចាយនៅតាមបណ្ដាញសង្គម ដែលទាំងអស់នេះសុទ្ធតែជាតម្រុយនៃការស្រាវជ្រាវ ដើម្បីស្វែងរកយុត្តិធម៌ និងស្នើដល់មហាជនកុំចាត់ទុកអ្នកបង្ហោះទាំងអស់នោះ ជាអ្នកបំពុលសង្គម។

ខាងក្រោមនេះ ជារបាយការណ៍ទាំងស្រុងរបស់ អង្គភាពប្រឆាំងអំពើពុករលួយ៖

0 Comments:

Post a Comment

KKK
Share This