លោក ពូទីន៖ រុស្ស៉ីត្រៀមខ្លួនពន្យារកិច្ចព្រមព្រៀងនុយក្លេអ៊ែររយៈពេល១ឆ្នាំ បើសហរដ្ឋអាមេរិកធ្វើដូចគ្នា ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887
សូមស្វាគមន៍ www.tsp68tvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូច​ សុភ័ក្រ្ភ អាស័យដ្ឋាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

លោក ពូទីន៖ រុស្ស៉ីត្រៀមខ្លួនពន្យារកិច្ចព្រមព្រៀងនុយក្លេអ៊ែររយៈពេល១ឆ្នាំ បើសហរដ្ឋអាមេរិកធ្វើដូចគ្នា

ចំនួនអ្នកទស្សនា : Views

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃចន្ទថា លោកត្រៀមខ្លួនជាស្រេចដើម្បីពន្យារពេលមួយឆ្នាំទៀតនូវសន្ធិសញ្ញាគ្រប់គ្រងអាវុធចុងក្រោយរវាងទីក្រុងវ៉ាស៊ីនតោន និងមូស្គូ ដែលកំណត់ចំនួនអាវុធនុយក្លេអ៊ែរដែលភាគីនីមួយៗអាចមាន ប្រសិនបើប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ យល់ព្រមធ្វើដូចគ្នានេះដែរ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក ពូទីន បានលើកឡើងថា លោកត្រៀមខ្លួនពន្យារសន្ធិសញ្ញា New START រយៈពេលមួយឆ្នាំ ដើម្បីជាប្រយោជន៍ដល់ការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរជាសកល និងដើម្បីជួយជំរុញកិច្ចសន្ទនាជាមួយទីក្រុងវ៉ាស៊ីនតោនអំពីសន្ធិសញ្ញាបន្តវេន។ លោក ពូទីន បានគូសបញ្ជាក់ដូច្នេះថា «រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តគោរពតាមដែនកំណត់ជាលេខក្រោមសន្ធិសញ្ញា New START រយៈពេលមួយឆ្នាំបន្ទាប់ពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦... យើងជឿជាក់ថាវិធានការនេះនឹងអាចដំណើរការទៅបាន លុះត្រាតែសហរដ្ឋអាមេរិកធ្វើសកម្មភាពស្រដៀងគ្នានេះ ហើយមិនចាត់វិធានការណាដែលធ្វើឲ្យប៉ះពាល់ ឬរំលោភលើតុល្យភាពនៃសមត្ថភាពទប់ស្កាត់ដែលមានស្រាប់»។

គួរបញ្ជាក់ថា សន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី ឬ New START ដែលកំណត់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រដែលសហរដ្ឋអាមេរិក និងរុស្ស៊ីអាចដាក់ពង្រាយ ព្រមទាំងការដាក់ពង្រាយមីស៊ីល និងយន្តហោះទម្លាក់គ្រាប់បែកតាមផ្លូវគោកនិងនាវាមុជទឹក នឹងត្រូវផុតកំណត់នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦។ ដោយនៅសល់ពេលជាងបួនខែទៀតប៉ុណ្ណោះមុនពេលវាផុតកំណត់ ភាគីទាំងពីរមិនទាន់បានចាប់ផ្តើមការចរចាអំពីការបន្តសន្ធិសញ្ញានេះនៅឡើយទេ ដោយសារតែភាពខុសគ្នាជុំវិញសង្គ្រាមនៅអ៊ុយក្រែន ខណៈលោក ត្រាំ ក៏ធ្លាប់បានបង្ហាញពីបំណងចង់បានកិច្ចព្រមព្រៀងថ្មីមួយដែលរួមបញ្ចូលទាំងប្រទេសចិនផងដែរ៕

0 Comments:

Post a Comment

KKK
Share This