លោក ឃួង ស្រេង៖ គណបក្សប្រជាជនកម្ពុជា ត្រូវការធំបំផុត គឺការរួមគ្នា សាមគ្គីគ្នាជាធ្លុងមួយ ការពារជាតិ និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចម្រើនរុងរឿង ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887
សូមស្វាគមន៍ www.tsp68tvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូច​ សុភ័ក្រ្ភ អាស័យដ្ឋាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

លោក ឃួង ស្រេង៖ គណបក្សប្រជាជនកម្ពុជា ត្រូវការធំបំផុត គឺការរួមគ្នា សាមគ្គីគ្នាជាធ្លុងមួយ ការពារជាតិ និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចម្រើនរុងរឿង

ចំនួនអ្នកទស្សនា : Views

(ភ្នំពេញ)៖ «យើងត្រូវពង្រឹងខ្លួនឱ្យខ្លាំង រឹងមាំដោយខ្លួនឯង មិនមែនធ្វើឱ្យខ្លួនឯងទន់ខ្សោយ ដើម្បីឱ្យគេអាណិត អាសូរ ជួយយើងនោះទេ។ យើងត្រូវរឹងមាំ រួមគ្នាក្នុងការអភិវឌ្ឍប្រទេស ឈានឆ្ពោះទៅសំរេចបាននូវមហិច្ចតារបស់ខ្លួន កម្ពុជាក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី»។

នេះជាការលើកឡើងរបស់លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ខណៈអញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណៈកម្មាធិការគណបក្សសង្កាត់អូរឬស្សីទី៣ និងអូរឬស្សីទី៤ ខណ្ឌ៧មករា ក្រោយបញ្ចប់ម៉ោងរដ្ឋបាល នាល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥នេះ។

លោក ឃួង ស្រេង បានលើកឡើងទៀតថា គណបក្សប្រជាជនកម្ពុជា យើងត្រូវការទាំងអស់ មិនមែនយកមួយ បោះចោលមួយនោះទេ។ ក្នុងករណីពលរដ្ឋមានទំនាស់ យើងត្រូវដោះស្រាយដោយភាពត្រឹមត្រូវ ពលរដ្ឋទទួលបានប្រយោជន៍ដូចគ្នា។ គណបក្សប្រជាជនកម្ពុជា ត្រូវការធំបំផុត គឺការរួមគ្នា សាមគ្គីគ្នាជាធ្លុងមួយ ការពារជាតិ និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើនរុងរឿង។

លោក ឃួង ស្រេង បានបញ្ជាក់ថា បើគណបក្សគេផ្សេង ចង់ចូលមករួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា យើងទទួលយក ដើម្បីយើងរួមគ្នាជាធ្លុងមួយ ធ្វើឱ្យខ្មែរយើងកាន់តែរឹងមាំ។ ក្រោយពីមានការប៉ះទង្គិចគ្នាជាមួយប្រទេសថៃ ឃើញប្រជាជនកម្ពុជា រួមសាមគ្គីគ្នាជាធ្លុងមួយ ស្រលាញ់ជាតិ ការពារជាតិ តាមរយៈការផ្តល់ថវិកា និងសម្ភារៈ គ្រឿងឧបភោគ បរិភោគ ជួយដល់សមូរភូមិមុខ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ហើយថា បើស្រលាញ់ជាតិ កុំប្រើប្រាស់លុយបាត និងទំនិញរបស់ថៃ។

ពាក់ព័ន្ធនឹងការងារខាងលើនេះ លោក ឃួង ស្រេង បានណែនាំឱ្យអាជ្ញាធរខណ្ឌ ចុះត្រួតពិនិត្យចំពោះទំនិញ ដែលជាផលិតផលរបស់ថៃ ព្រោះវាមានលេខកូដ របស់ប្រទេស។ យើងនឹងរៀបចំឱ្យមានការចុះពិនិត្យទំនិញទាំងនេះ នៅតាមទីផ្សារទំនើបៗ នៅក្នុងរាជធានីភ្នំពេញ។ យើងនាំគ្នាមកប្រើផលិតផលខ្មែរយើងហើយគាំទ្រគ្នាយើងវិញ។

លោក ឃួង ស្រេង បានបន្តថា ដើម្បីទទួលបានជ័យជំនះ សមាជិកបក្សយើងទាំងអស់ ត្រូវតែសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ ហើយការជួបជុំគ្នាថ្ងៃនេះ គឺដើម្បីពិភាក្សា ពិគ្រោះយោបល់ រកចំណុចខ្លាំង ចំណុចខ្សោយ ធ្វើយ៉ាងណា ឱ្យគណបក្សប្រជាជនកម្ពុជា សម្រេចបានមហិច្ចតារបស់គណបក្ស គឺដឹកនាំប្រទេសជារៀងរហូត៕

0 Comments:

Post a Comment

KKK
Share This