អភិបាលខេត្តបន្ទាយមានជ័យ ប្រាប់ទៅអភិបាលខេត្តស្រះកែវ របស់ថៃ ឱ្យរក្សាភាពអត់ធ្មត់ និងរង់ចាំការដោះស្រាយរបស់គណៈកម្មការ JBC ធ្វើការបញ្ចប់លើការងារខណ្ឌសីមាព្រំដែន ខណៈភូមិសាស្ត្រដែលភាគីថៃតវ៉ា ប្រជាពលរដ្ឋកម្ពុជាបានរស់នៅយូរមកហើយ មុនការចូលជាធរមាន MOU ឆ្នាំ២០០០ ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887
សូមស្វាគមន៍ www.tsp68tvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូច​ សុភ័ក្រ្ភ អាស័យដ្ឋាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

អភិបាលខេត្តបន្ទាយមានជ័យ ប្រាប់ទៅអភិបាលខេត្តស្រះកែវ របស់ថៃ ឱ្យរក្សាភាពអត់ធ្មត់ និងរង់ចាំការដោះស្រាយរបស់គណៈកម្មការ JBC ធ្វើការបញ្ចប់លើការងារខណ្ឌសីមាព្រំដែន ខណៈភូមិសាស្ត្រដែលភាគីថៃតវ៉ា ប្រជាពលរដ្ឋកម្ពុជាបានរស់នៅយូរមកហើយ មុនការចូលជាធរមាន MOU ឆ្នាំ២០០០

ចំនួនអ្នកទស្សនា : Views

(ភ្នំពេញ)៖ តាមរយៈលិខិតចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យរបស់កម្ពុជា ផ្ញើជូនលោកអភិបាលខេត្តស្រះកែវរបស់ថៃ, ភាគីកម្ពុជាបញ្ជាក់ថា ទីតាំងដែលរដ្ឋបាលខេត្តស្រះកែវបានតវ៉ា គឺស្ថិតក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ហើយទីតាំងនេះប្រជាពលរដ្ឋកម្ពុជាបានរស់នៅ កាន់កាប់ និងប្រើប្រាស់អាស្រ័យផលជាយូរមកហើយ មុនការចូលជាធរមាន MOU ឆ្នាំ២០០០។

បន្ថែមពីនេះលោក អភិបាលខេត្តបន្ទាយមានជ័យ ស្នើឲ្យអភិបាលខេត្តស្រះកែវ រក្សាភាពអត់ធ្មត់ និងរង់ចាំការដោះស្រាយរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ធ្វើការបញ្ចប់លើការងារខណ្ឌសីមាព្រំដែន និងសូមចូលរួមសហការក្នុងស្មារតីមិត្តភាព ភាពជាអ្នកជិតខាងល្អ ដើម្បីជៀសវាងបង្កើតភាពតានតឹង និងផលប៉ះពាល់ជាអវិជ្ជមានរបស់ភាគីទាំងពីរ៕

ខាងក្រោមនេះជាលិខិតរបស់អភិបាលខេត្តបន្ទាយមានជ័យ ផ្ញើជូនអភិបាលខេត្តស្រះកែវ របស់ថៃ៖


0 Comments:

Post a Comment

KKK
Share This