ជំនួបរវាងសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ និងមន្ត្រីជាន់ខ្ពស់ក្រសួងសន្តិសុខសាធារណៈចិន ផ្តោតសំខាន់លើការកសាងសមត្ថភាព និងរួមគ្នាប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887
សូមស្វាគមន៍ www.tsp68tvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូច​ សុភ័ក្រ្ភ អាស័យដ្ឋាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

ជំនួបរវាងសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ និងមន្ត្រីជាន់ខ្ពស់ក្រសួងសន្តិសុខសាធារណៈចិន ផ្តោតសំខាន់លើការកសាងសមត្ថភាព និងរួមគ្នាប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ចំនួនអ្នកទស្សនា : Views


(ភ្នំពេញ)៖ សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យ NIU HAIFENG អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនោះ សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ក៏បានជម្រាបជូនពីលទ្ធផលនៃកិច្ចប្រតិបត្តិការនាពេលកន្លងមកដោយទទួលបានលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់។ សន្តិបណ្ឌិត បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិដោយជំនឿទុកចិត្តរវាងគ្នាដើម្បីសម្រេចបាននូវគោលដៅប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលជាបញ្ហាស្មុគស្មាញនិងសកលនេះ។

ជាកិច្ចឆ្លើយតប អគ្គនាយករង បានសម្តែងនូវការកោតសរសើដល់សមត្ថកិច្ចកម្ពុជាដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិល្អ ឆាប់រហ័សក្នុងការចាប់បញ្ជូនជនជាតិចិន និងវត្ថុតាងក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រលប់ទៅកាន់ប្រទេសចិនវិញដើម្បីអនុវត្តនីតិវិធីនិងការស្រាវជ្រាវ ស៊ើបអង្កេតបន្ត។ ឯកឧត្តម អគ្គនាយករង បានធ្វើការវាយតម្លៃខ្ពស់ចំពោះការបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(គ.ប.ឆ.ប.) ក្រោមការបញ្ជាដឹកនាំផ្ទាល់ពីសម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលក្នុងរយៈពេលដ៏ខ្លីបន្ទាប់ពីការដាក់ចេញនូវបទបញ្ជាទូទាំងប្រទេសសម្រេចបានលទ្ធផលជាច្រើន។

ភាគីទាំងពីរបានពិភាក្សាអំពីជំហានបន្ទាប់ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត រួមទាំងការកសាងសមត្ថភាព និងដកពិសោធរវាងគ្នាទៅវិញទៅមក សំដៅធ្វើយ៉ាងណារួមគ្នាប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

0 Comments:

Post a Comment

KKK
Share This