រដ្ឋមន្រ្តីសុខាភិបាល៖ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងអាមេរិក-កម្ពុជា សម្រេចបាននូវលទ្ធផលផ្លែផ្កាជាច្រើនលើការអភិវឌ្ឍវិស័យសុខាភិបាល ពិសេសលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887
សូមស្វាគមន៍ www.tsp68tvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូច​ សុភ័ក្រ្ភ អាស័យដ្ឋាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

រដ្ឋមន្រ្តីសុខាភិបាល៖ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងអាមេរិក-កម្ពុជា សម្រេចបាននូវលទ្ធផលផ្លែផ្កាជាច្រើនលើការអភិវឌ្ឍវិស័យសុខាភិបាល ពិសេសលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា

ចំនួនអ្នកទស្សនា : Views

(ភ្នំពេញ)៖ ក្នុងឱកាសទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Bridgette L. Walker ភារៈធារី នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងសហរដ្ឋអាមេរិក និងកម្ពុជា គឺសម្រេចបាននូវលទ្ធផលផ្លែផ្កាជាច្រើនលើការអភិវឌ្ឍវិស័យសុខាភិបាល ជាពិសេសការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា។

ទន្ទឹមនឹងនោះលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សហរដ្ឋអាមេរិក តាមរយៈស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ដែលបានផ្តល់កិច្ចសហការរួមចំណែកគាំទ្រវិស័យសុខាភិបាល រហូតសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្ស នាពេលកន្លងមក ពេលបច្ចុប្បន្ន ព្រមទាំងបានបញ្ជាក់ជំហរយ៉ាងមោះមុត ក្នុងការបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ជាពិសេសលោកបានថ្លែងអំណរគុណដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលជានិច្ចជាកាលនៅបន្តជួយគាំទ្រដល់វិស័យសុខាភិបាល តាមរយៈជំនួយដោយផ្ទាល់ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានចូលរួមសហការគាំទ្រវិស័យសុខាភិបាល ដើម្បីរក្សានិរន្តរភាពក្នុងការលើកកំពស់សុខុមាលភាពប្រជាជនកម្ពុជា និងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធថែទាំសុខភាព ដែលមានភាពធន់ និងរឹងមាំនៅកម្ពុជានាពេលកន្លងមក។

ក្នុងជំនួបនេះដែរលោកស្រីភារៈធារី បានថ្លែងអំណរគុណដល់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានផ្តល់ការគាំទ្រដល់គម្រោងផ្តួចផ្តើមនានារបស់សហរដ្ឋអាមេរិក និងជម្រាបជូនពីការដាក់ចេញ យុទ្ធសាស្ត្រសុខភាពសកលអាមេរិកទីមួយ (America First Global Health Strategy) ដែលនឹងត្រូវអនុវត្តតាមរយៈការរៀបចំអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីធានាបាននូវតម្លាភាព និងនិរន្តរភាពរយៈពេលវែងនៃកម្មវិធីជំនួយបរទេសផ្នែកសុខភាពរបស់សហរដ្ឋអាមេរិក ដែលជាផែនការយុទ្ធសាស្ត្រ សន្តិសុខសុខភាពសកល និងបង្ការការឆ្លងរាលដាលនៃជំងឺឆ្លង ដោយលោកស្រីស្នើសុំអនុសាសន៍ លើសេចក្តីព្រាង កិច្ចព្រមព្រៀងទ្វេភាគីថ្មីរវាងសហរដ្ឋអាមេរិក និងកម្ពុជា។

នាឱកាសនោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានថ្លែងគាំទ្រយុទ្ធសាស្ត្រសុខភាពសកលអាមេរិកទីមួយ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការជួយសង្គ្រោះជីវិត និងអភិវឌ្ឍប្រព័ន្ធសុខភាពប្រកបដោយភាពធន់ ទាំងនៅកម្ពុជា និងទូទាំងពិភពលោក និងស្នើសុំមានការពិភាក្សាកម្រិតបច្ចេកទេសបន្ថែមទៀត ដើម្បីអាចសម្របសម្រួលតាមគោលដៅថ្មីនេះផងដែរ៕

0 Comments:

Post a Comment

KKK
Share This