រដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជាអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «ការដាក់ឱ្យប្រើប្រាស់គោលការណ៍ណែនាំស្ដីពី ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងធនធានទឹក និងឧតុនិយម» ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887
សូមស្វាគមន៍ www.tsp68tvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូច​ សុភ័ក្រ្ភ អាស័យដ្ឋាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

រដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជាអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «ការដាក់ឱ្យប្រើប្រាស់គោលការណ៍ណែនាំស្ដីពី ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងធនធានទឹក និងឧតុនិយម»

ចំនួនអ្នកទស្សនា : Views

(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពី៖ «ការដាក់ឱ្យប្រើប្រាស់គោលការណ៍ណែនាំស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងធនធានទឹក និងឧតុនិយម» នៅសាលប្រជុំនៃសណ្ឋាគារភ្នំពេញ។

ថ្លែងក្នុងឱកាសបើកសិក្ខាសាលា លោករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា ក្រសួងធនធានទឹក និងឧតុនិយម បានអនុវត្ដថវិកាកម្មវិធីពេញលេញចាប់តាំងពីឆ្នាំ២០១៦មកម៉្លេះ។ លោករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា គោលការណ៍ណែនាំដែលដាក់ឱ្យប្រើប្រាស់នាខណៈពេលនេះ គឺជាផែនទីសម្រាប់ចង្អុលបង្ហាញ និងណែនាំអំពីវិធាន និងនីតិវីធីនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជូនដល់ថ្នាក់ដឹកនាំក្រសួង និងមន្ទីរទាំង២៥រាជធានី-ខេត្ដ ព្រមទាំងគណៈកម្មាធិការជាតិទន្លេមេគង្គ និងអាជ្ញាធរទន្លេសាប ដើម្បីពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ស័ក្ដិសិទ្ធិភាព គណនេយ្យភាព តម្លាភាព និងចីរភាព។

សូមបញ្ជាក់ថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានដាក់ឱ្យអនុវត្ដជាផ្លូវការ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០០៤។ កម្មវិធីនេះត្រូវអនុវត្ដតាមអភិក្រមជាជំហានៗ និងចែកចេញជា ៤ ដំណាក់កាល គឺ ទី១)ភាពជឿទុកចិត្ដនៃថវិកា(២០០៥-២០០៨) ទី២)គណនេយ្យភាពហិរញ្ញវត្ថុ(២០០៩-២០១៥) ទី៣)ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ(២០១៦-២០២២) និងទី៤)គណនេយ្យភាពសមិទ្ធកម្ម (២០២៣-២០២៧)៕

0 Comments:

Post a Comment

KKK
Share This