តើអ្វីទៅជា បណ្ណសមធម៌ និងបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ? ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ www.tsp68tvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូច​ សុភ័ក្រ្ភ អាស័យដ្ឋាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887

​​​​​​​​​​​​​

តើអ្វីទៅជា បណ្ណសមធម៌ និងបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ?

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ បណ្ណសមធម៌ (បណ្ណក្រីក្រ) ជាបណ្ណផ្លូវការ ដែលផ្ដល់ជូនគ្រួសារក្រីក្រកម្រិត១ និងកម្រិត២ កំណត់អត្តសញ្ញាណដោយក្រុមការងារឃុំ សង្កាត់ដែលប្រើប្រាស់យន្ដការ និងកម្រងសំណួរសម្រាប់វាយតម្លៃ។

ដោយឡែក បណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ ជាបណ្ណផ្លូវការ ដែលត្រូវបានផ្ដល់ជូនគ្រួសាររស់នៅក្បែរបន្ទាត់ក្រីក្រ និងងាយធ្លាក់ទៅក្នុងភាពក្រីក្រ កំណត់អត្ដសញ្ញាណដោយប្រើប្រាស់យន្ដការកំណត់អត្ដសញ្ញាណគ្រួសារក្រីក្រខាងលើ។

បណ្ណទាំងពីរនេះ ចេញដោយក្រសួងផែនការ ផ្អែកលើលទ្ធផលនៃការវាយតម្លៃរបស់ក្រុមការងារឃុំ-សង្កាត់ ហើយបច្ចុប្បន្ន បណ្ណទាំងនេះ មានសុពលភាព ៣ឆ្នាំ និងផ្ដល់អត្ថប្រយោជន៍ ដូចខាងក្រោម៖

១. បណ្ណសមធម៌៖
* សេវាថែទាំសុខភាព និងព្យាបាលជំងឺដោយឥតគិតថ្លៃ នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ (ពេទ្យរដ្ឋ)
* ប្រាក់ឧបត្ថម្ភក្រោមកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ
* ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងប្រាក់ឧបត្ថម្ភប្រចាំខែក្រោមកម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវ: និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (កម្មវិធី TVET)
* អន្តរាគមន៍ជំនួយសង្គមផ្សេងទៀត

២. បណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ៖
* សេវាថែទាំសុខភាព និងព្យាបាលជំងឺដោយឥតគិតថ្លៃ នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ (ពេទ្យរដ្ឋ)
* ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងប្រាក់ឧបត្ថម្ភប្រចាំខែក្រោមកម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវ: និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (កម្មវិធី TVET)

* សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់ ឃុំ/សង្កាត់ ដែលនៅជិតបងប្អូនបំផុត៕

0 Comments:

Post a Comment