ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន និងតំណាងសហភាពអឺរ៉ុប ចុះពិនិត្យសកម្មភាពរៀន និងបង្រៀនសិស្សានុសិស្សភៀសសឹក នៅជំរំសុវត្ថិភាពក្នុងខេត្តសៀមរាប ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ www.tsp68tvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូច​ សុភ័ក្រ្ភ អាស័យដ្ឋាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887

​​​​​​​​​​​​​

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន និងតំណាងសហភាពអឺរ៉ុប ចុះពិនិត្យសកម្មភាពរៀន និងបង្រៀនសិស្សានុសិស្សភៀសសឹក នៅជំរំសុវត្ថិភាពក្នុងខេត្តសៀមរាប

ចំនួនអ្នកទស្សនា: Views

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូក្រសួងអប់រំ យុវជន និងកីឡា និងតំណាងសហភាពអឺរ៉ុប ចូលរួមពិនិត្យសកម្មភាពរៀន និងបង្រៀននៅជំរំសុវត្ថិភាព វត្តប្រាសាទសែនជ័យ ហៅវត្តភ្នំព្រះទេវៈ ខេត្តសៀមរាប។

ជាមួយគ្នានេះ លោកបាននាំយកសម្ភារសិក្សា គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់មួយចំនួនចែកជូនដល់សិស្សានុសិស្សភៀសសឹក ព្រមទាំងផ្ដល់ថវិកាលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូស្ម័គ្រចិត្ត និងប្រគេនបច្ច័យជូនដល់ព្រះចៅអធិការវត្ត ដើម្បីគាំទ្រដល់ដំណើរការ របស់ជំរំសុវត្ថិភាពនេះបន្តទៀត សំដៅធានាបានថាសិស្សានុសិស្សភៀសសឹកនៅតែបន្តទទួលបានឱកាសសិក្សារៀនសូត្រ ប្រកបដោយគុណភាព និងសមធម៌ ទោះក្នុងកាលៈទេសៈណាក៏ដោយ៕

0 Comments:

Post a Comment