ឯកឧត្តម សុខ សូកេន បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងាររបស់អនុក្រុមការងារទាំង៣ ក្នុងរយៈពេល១ឆ្នាំ នៃឆ្នាំ២០២៥ និងជំរុញការអនុវត្តផែនការបន្តសម្រាប់ឆ្នាំ២០២៦ ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887
សូមស្វាគមន៍ www.tsp68tvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូច​ សុភ័ក្រ្ភ អាស័យដ្ឋាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

ឯកឧត្តម សុខ សូកេន បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងាររបស់អនុក្រុមការងារទាំង៣ ក្នុងរយៈពេល១ឆ្នាំ នៃឆ្នាំ២០២៥ និងជំរុញការអនុវត្តផែនការបន្តសម្រាប់ឆ្នាំ២០២៦

ចំនួនអ្នកទស្សនា : Views


ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាប្រធានក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត ព៤ជ៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងាររបស់អនុក្រុមការងារទាំង៣ ក្នុងរយៈពេល១ឆ្នាំ នៃឆ្នាំ២០២៥ ដែលសម្រេចបាននូវសកម្មភាពសំខាន់ៗជាច្រើន និងជំរុញការអនុវត្តផែនការបន្តសម្រាប់ឆ្នាំ២០២៦ ក៏ដូចជាពិនិត្យលើការរៀបចំលិខិតបទដ្ឋានគតិយុត្តសំខាន់ៗនានាពាក់ព័ន្ធនឹងវិស័យអធិការកិច្ច ជាពិសេសការរៀបចំឯកសារទស្សនទានស្ដីពីការរៀបចំច្បាប់ស្តីពីអធិការកិច្ច។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានណែនាំឱ្យកែសម្រួលរចនាសម្ព័ន្ធក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត ព៤ជ៤ ដោយបន្ថែមអនុក្រុមការងារទី៤ លើការងារលើកកម្ពស់សមត្ថភាពស្ថាប័ន និងអភិវឌ្ឍធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងការអនុវត្តយុទ្ធសាស្ត្រឱ្យបានពេញលេញ និងមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមពង្រឹងប្រព័ន្ធការងារអធិការកិច្ចឱ្យកាន់តែមានភាពប្រសើរឡើងបន្ថែមទៀត។

 

 

0 Comments:

Post a Comment

KKK
Share This