មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ជួបសំណេះសំណាល ជាមួយក្រុមប្របតិបត្តិសាខាកាកបាទក្រហម ប្រគល់សម្ភារៈ និងគ្រឿងឧបភោគបរិភោគ សម្រាប់ការងារមនុស្សធម៌ ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887
សូមស្វាគមន៍ www.tsp68tvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូច​ សុភ័ក្រ្ភ អាស័យដ្ឋាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ជួបសំណេះសំណាល ជាមួយក្រុមប្របតិបត្តិសាខាកាកបាទក្រហម ប្រគល់សម្ភារៈ និងគ្រឿងឧបភោគបរិភោគ សម្រាប់ការងារមនុស្សធម៌

ចំនួនអ្នកទស្សនា : Views

(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានជួបសំណេះសំណាល ជាមួយលោក ស្រី អោម ចន្នា នាយិកាសាខា និងមន្ត្រីក្រុមប្របតិបត្តិសាខាកាកបាតក្រហមកម្ពុជាខេត្ត និងប្រគល់នូវសម្ភារៈគ្រឿងឧបភោគបរិភោគ សម្រាប់ចែកជូនដល់ជនងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។

អំណោយទាំងនោះរួមមាន៖ អង្ករ ១តោន មីជាតិ ១០កេស ទឹកត្រី ១០យួរ ទឹកស៊ីអ៊ីវ ១០យួរ ទឹកផ្លែឈើ ៥កេសទឹកក្រូច ៥កេស ទឹកសុទ្ធកម្ពុជា ៣០កេស។

នាឱកាសនោះលោកស្រី នាយិកាសាខា បានថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅចំពោះបំផុតនូវទឹកចិត្តជ្រះថ្លាដែលមិនអាចកាត់ថ្លៃបានចំពោះលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ព្រមទាំងក្រុមការងារ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ និងយកសម្ភារទាំងអស់នេះចែកជូនដល់ជនងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ស្របតាមគោការណ៍គ្រឹះទាំង៧ប្រការ របស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម និងសូមជូនពរលោក ម៉េង ស្រ៊ុន និងមន្ត្រីក្រោមឱវាទទាំងអស់ សូមជួបប្រទះតែពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ៕

0 Comments:

Post a Comment

KKK
Share This