យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ www.tsp68tvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូច​ សុភ័ក្រ្ភ អាស័យដ្ឋាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887

​​​​​​​​​​​​​

យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ

ចំនួនអ្នកទស្សនា: Views


(ព្រះវិហារ)៖ នៅក្នុងសង្គ្រាមឈ្លានពានទឹកដីកម្ពុជា ទាំងពីរលើកកាលពីឆ្នាំ២០២៥ កងកម្លាំងប្រដាប់អាវុធថៃ បានបាញ់ផ្លោងគ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ ដែលស្មើនឹងទិសដៅបាញ់ចំនួន ៥០១ ក្នុងនោះមានគ្រាប់មិនទាន់ផ្ទុះ៩៧៧គ្រាប់ និងដ្រូនចំនួន៤។

តួលេខទាំងនេះត្រូវបានបង្ហាញដោយលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦។

លោក ហេង រតនា បានឱ្យដឹងថា បន្ទាប់ពីសង្គ្រាមឈ្លានពានមកលើកម្ពុជា នៅតាមព្រំដែនកម្ពុជា-ថៃ ចំនួនពីរលើកមន្ត្រីជំនាញរបស់ CMAC បានរកឃើញរណ្តៅផ្ទុះចំនួន ១៦.០០០ ដែលប៉ះពាល់ដល់ផ្ទៃដីទំហំ ៣.០០០គីឡូម៉ែត្រការ៉េ។

អគ្គនាយកស៉ីម៉ាក់កម្ពុជា បានលើកឡើងថា ក្នុងរយៈពេល ៦ខែចុងក្រោយនេះ CMAC បានដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួនប្រហែល ១០.០០០គ្រាប់ ដែលគ្របដណ្តប់លើផ្ទៃដីជាង ១០០គីឡូម៉ែត្រការ៉េ។

បន្ថែមពីនេះលោក ហេង រតនា បានបន្តថា គ្រាប់បែកចង្កោមដែលយោធាថៃ ប្រេីប្រាស់ប្រភេទ M42, M46 និង M85 ផលិតនៅប្រទសអុីស្រាអ៊ែល ហេីយគ្រាប់បែកចង្កោមនេះ ស្ថិតក្រោមការហាមឃាត់ប្រេីប្រាស់នៃអនុសញ្ញាគ្រាប់បែកចង្កោមអន្តរជាតិអូស្លូ។

មេស៉ីម៉ាក់កម្ពុជា បានគូសបញ្ជាក់ថា នៅក្នុងសង្គ្រាមក្នុងឆ្នាំ២០២៥ ទាហានថៃ បានប្រេីប្រាស់គ្រាប់បែកចង្កោមជាគ្រាប់កាំភ្លេីងធំប្រភេទ១៥៥មីលីម ៉ែត្រ មានចំនួនប្រមាណ១២.០០០ ទៅ១៣.០០០០គ្រាប់ ដែលមានផ្ទុកកូនគ្រាប់ចង្កោមចំនួនប្រមាណ៦-៧ លានគ្រាប់ និងបង្កផលប៉ះពាល់លេីភូមិចំនួន៣៣៥ ភូមិ នៃ៦០ឃុំ ស្ថិតតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលមានផ្ទៃដីរងផលប៉ះពាល់ជាង២៩០.០០០ហិកតា។ សូមបញ្ជាក់ថា ភូមិចំនួន១៤ និងតំបន់តាមបណ្តោយខ្សែបន្ទាត់ព្រំដែនមិនទាន់ការសិក្សាស្រាវជ្រាវនៅឡេីយទេ ដោយមូលហេតុបញ្ហាសន្តិសុខ។

លោក ហេង រតនា បានគូសបញ្ជាក់ថា ការបាញ់ប្រហារគ្រាប់បែកចង្កោមរបស់ទាហានថៃនេះ មានយុទ្ធសាស្ត្រ និងយុទ្ធវិធីយោធាច្បាស់លាស់ និងមានគោលបំណងបង្កវិនាសកម្មសេដ្ឋកិច្ចសង្គមចំពោះប្រជាពលរដ្ឋខ្មែរ និងប្រទេសកម្ពុជាក្នុងរយៈពេលយូរអង្វែង។

បើតាមលោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានលើកឡើងថា ការខូចប្រាសាទព្រះវិហារដោយសារការបាញ់ផ្លោងសព្វាវុធធុនធ្ងន់ របស់យោធាថៃ បើកការឈ្លានពានមកលើទឹកដីកម្ពុជា ទាំងពីរលើកកាលពីឆ្នាំ២០២៥ គឺជាវិនាសកម្មចំពោះបេតិកភណ្ឌពិភពលោក ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏មានតម្លៃរបស់កម្ពុជា។

លោក គង់ ពុទ្ធិការ បានបញ្ជាក់ថា ប្រាសាទព្រះវិហារ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរចំនួន ៥៦២ទីតាំង ស្មើនឹងប្រមាណ ៧ម៉ឺនបំណែកថ្ម ដោយសារការបាញ់ផ្លោងដោយសព្វាវុធធុនធ្ងន់, គ្រាប់បែកទម្លាក់ពីយន្តហោះពីសំណាក់យោធាថៃ។

លោក គង់ ពុទ្ធិការ បានឱ្យដឹងថា ការខូចខាតសរុបចំនួន៥៦២ទីតាំង ស្មើនឹង ៧ម៉ឺនបំណែកថ្ម បានប៉ះពាល់ដល់សំណង់ស្ថាបត្យកម្ម គោបុរៈ ក្បាច់ចម្លាក់ សសរថ្ម ជញ្ជាំង គោបុរៈ ទីសក្ការៈ និងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍។

អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានថ្លែងថា ការងារអភិរក្សមួយចំនួនដែលជិតបញ្ចប់ទៅហើយ ត្រូវបានបំផ្លាញមិនត្រឹមតែឱ្យត្រឡប់ទៅរកស្ថានភាពមុនពេលជួសជុលទេ ប៉ុន្តែបានធ្វើឱ្យផ្នែកខ្លះខូចខាតធ្ងន់ធ្ងរជាងផលប៉ះពាល់ពីកត្តាធម្មជាតិ។

លោក គង់ ពុទ្ធិការ បានអះអាងថា ការបាញ់ផ្លោងភាគច្រើនបានប៉ះចំផ្នែកបេតិកភណ្ឌដោយផ្ទាល់។ ផ្នែកមួយចំនួនបានរងការខូចខាតច្រើនលើកនៅក្នុងការប្រយុទ្ធកាលពីខែកក្កដា និងខែធ្នូ៕





0 Comments:

Post a Comment