ប្រមុខការទូតកម្ពុជា ជួបពិភាក្សាការងារទ្វេភាគីជាមួយ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ www.tsp68tvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូច​ សុភ័ក្រ្ភ អាស័យដ្ឋាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887

​​​​​​​​​​​​​

ប្រមុខការទូតកម្ពុជា ជួបពិភាក្សាការងារទ្វេភាគីជាមួយ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក

ចំនួនអ្នកទស្សនា: Views

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ បានជួបពិភាក្សាទ្វេភាគីជាមួយ លោកស្រី Ma. Theresa P. Lazaro រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋហ្វីលីពីន ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអ.ស.ប. លើកទី៨១ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។

រដ្ឋមន្ត្រីការបរទេសទាំងពីរ បានផ្លាស់ប្តូរទស្សនៈអំពីការបន្តពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរលើវិស័យសំខាន់ៗដែលជាប្រយោជន៍រួម។

បន្ថែមពីនេះ រដ្ឋមន្ត្រីទាំងពីរ បានពិភាក្សាអំពីការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នាពេលខាងមុខ ដែលហ្វីលីពីនធ្វើជាប្រធាន ហើយគ្រោងនឹងប្រព្រឹត្តទៅនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦៕

0 Comments:

Post a Comment