អភិបាលខេត្តកំពង់ចាម ចុះពិនិត្យស្ថានីយ៍បូមទឹក និងប្រព័ន្ធធារាសាស្ត្រនៅស្រុកស្រីសន្ធរ ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ www.tsp68tvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូច​ សុភ័ក្រ្ភ អាស័យដ្ឋាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887

​​​​​​​​​​​​​

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យស្ថានីយ៍បូមទឹក និងប្រព័ន្ធធារាសាស្ត្រនៅស្រុកស្រីសន្ធរ

ចំនួនអ្នកទស្សនា: Views


ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារ មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានីយ៍បូមទឹកព្រែកពោធិ៍ ស្រុកស្រីសន្ធរ និងប្រព័ន្ធធារាសាស្ត្រនានា ក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង និងលទ្ធភាពផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ និងបង្កបង្កើនផលកសិកម្ម។

បើតាមលោក ឈិត ចាន់ ប្រធានសហគមន៍កសិករប្រើប្រាស់ទឹក ស្ថានីយ៍បូមទឹកព្រែកពោធិ បានឱ្យដឹងថា ស្ថានីយ៍បូមទឹកព្រែកពោធិ មានម៉ូទ័របូមទឹកចំនួន ៧គ្រឿង ដែលមានសមត្ថភាពបូមទឹកផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋនៅក្នុងឃុំចំនួន ៧ឃុំ ៣៧ភូមិ នៃស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងចំនួន ២ឃុំ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តព្រៃវែង។

លោកបានបញ្ជាក់ថា ប្រព័ន្ធបូមទឹកនេះ អាចផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពលើផ្ទៃដីកសិកម្មសរុបប្រមាណជា ៨,០០០ហិកតា ដែលជួយសម្រួលដល់ការបង្កបង្កើនផល និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ពាក់ព័ន្ធ។

ក្នុងឱកាសចុះពិនិត្យនេះ ឯកឧត្តម អ៊ុន ចាន់ដា បានយកចិត្តទុកដាក់ពិនិត្យលើស្ថានភាពស្ថានីយ៍បូមទឹក និងប្រព័ន្ធធារាសាស្ត្រ ដោយផ្តោតលើការធានាប្រសិទ្ធភាពក្នុងការបូម និងបែងចែកទឹក សំដៅឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងវិស័យកសិកម្ម៕

0 Comments:

Post a Comment