រដ្ឋមន្រ្តី ប៉េង ពោធិ៍នា ណែនាំឱ្យក្រុមហ៊ុនសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) គិតគូរពីសុវត្ថិភាពជាចម្បង និងពន្លឿនការសាងសង់ជាមួយនឹងគុណភាពល្អ ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887
សូមស្វាគមន៍ www.tsp68tvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូច​ សុភ័ក្រ្ភ អាស័យដ្ឋាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

រដ្ឋមន្រ្តី ប៉េង ពោធិ៍នា ណែនាំឱ្យក្រុមហ៊ុនសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) គិតគូរពីសុវត្ថិភាពជាចម្បង និងពន្លឿនការសាងសង់ជាមួយនឹងគុណភាពល្អ

ចំនួនអ្នកទស្សនា : Views

(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ណែនាំឱ្យក្រុមហ៊ុនសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ត្រូវគិតគូរពីសុវត្ថិភាពជាចម្បង និងពន្លឿនការសាងសង់ ដើម្បីអាចបញ្ចប់មុនផែនការគ្រោងទុក និងប្រកបដោយគុណភាព។

លោក ប៉េង ពោធិ៍នា បានចុះណែនាំដូចនេះនាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នាឱកាសដឹកនាំប្រតិភូក្រសួង និងមន្ត្រីជំនាញបច្ចេកទេស ចុះពិនិត្យការរំកិលធ្នឹមស្ពាននៅចន្លោះសសរស្ពានទី៥ កាត់ពីលើផ្លូវជាតិលេខ២ នៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)។

សូមបញ្ជាក់ដែរថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចវឌ្ឍនភាព ៥៣% គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៥។ ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) មានទីតាំងភូមិសាស្ត្រខាងលិច ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងខាងកើតនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕

0 Comments:

Post a Comment

KKK
Share This