ក្រសួងទេសចរណ៍ និងវិស័យឯកជន បន្តជំរុញការផ្សព្វផ្សាយ ដើម្បីស្តារជំនឿចិត្តភ្ញៀវទេសចរបរទេស ក្នុងអំឡុង High Season ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887
សូមស្វាគមន៍ www.tsp68tvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូច​ សុភ័ក្រ្ភ អាស័យដ្ឋាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

ក្រសួងទេសចរណ៍ និងវិស័យឯកជន បន្តជំរុញការផ្សព្វផ្សាយ ដើម្បីស្តារជំនឿចិត្តភ្ញៀវទេសចរបរទេស ក្នុងអំឡុង High Season

ចំនួនអ្នកទស្សនា : Views

(ភ្នំពេញ)៖ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) បានឲ្យដឹងថា ស្ថានភាពវិស័យទេសចរណ៍កម្ពុជាចុងឆ្នាំនេះ ហាក់មានការប្រែប្រួល ដោយមូលហេតុចម្បងមកពី ជម្លោះព្រំដែនរវាងថៃដែលភាគីថៃបាញ់ប្រហារមកកម្ពុជាមុន និងចំរដូវកាល High season ដែលបានធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តភ្ញៀវទេសចរបរទេសមួយចំនួន ក្នុងការកក់សេវាកម្មទេសចរណ៍ផ្សេងៗនៅកម្ពុជា។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន លោកស្រីបានបញ្ជាក់ថា ដើមឡើយ ភាគីពាក់ព័ន្ធទាំងអស់រំពឹងថា រដូវកាលទេសចរណ៍ឆ្នាំនេះ នឹងជួយជំរុញឲ្យវិស័យទេសចរណ៍កម្ពុជា ងើបឡើងវិញបានយ៉ាងល្អ។ ទោះយ៉ាងណា ក្តីរំពឹងនេះត្រូវបានប៉ះពាល់ ដោយសារជម្លោះព្រំដែនពីភាគីសៀម ដែលបានផ្ទុះអាវុធមកលើកម្ពុជា បង្កឲ្យមានភាពតក់ស្លុត និងធ្វើឲ្យភ្ញៀវទេសចរបរទេសមួយចំនួន មានការស្ទាក់ស្ទើរ ក្នុងការសម្រេចចិត្តធ្វើដំណើរមកកម្ពុជា។

លោកស្រី ឆាយ ស៉ីវលីន បានបន្តថា ជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបានអូសបន្លាយរយៈពេលជាច្រើនថ្ងៃមកហើយនេះ បានជះឥទ្ធិពលដល់ការសម្រេចចិត្តរបស់ភ្ញៀវទេសចរបរទេស ដែលមានគម្រោងមកទស្សនាកម្ពុជា។ ជាពិសេស នៅពេលមានព័ត៌មានអំពីការប្រើប្រាស់អាវុធធ្ងន់ធ្ងរ និងយន្តហោះចម្បាំង F-16 បានធ្វើឲ្យភ្ញៀវទេសចរដែលមិនទាន់មកដល់កម្ពុជា មួយចំនួនយល់ថា ស្ថានភាពអាចនាំទៅរកភ្លើងសង្គ្រាម ហើយបណ្ដាលឲ្យពួកគាត់មានការរារែកចិត្ត មិនហ៊ានធ្វើដំណើរមកកម្ពុជា។

ទោះជាយ៉ាងណា លោកស្រី ឆាយ ស៊ីវលីន បានអះអាងថា ភ្ញៀវទេសចរបរទេសមួយចំនួន នៅតែមានទំនុកចិត្តលើការផ្សព្វផ្សាយ និងការធានាសុវត្ថិភាព ពីទីភ្នាក់ងារទេសចរណ៍ ខណៈដែលភ្ញៀវមួយចំនួនផ្សេងទៀត បានសម្រេចចិត្តលុបចោល ឬលើកពេលការធ្វើដំណើរមកកម្ពុជា ក្នុងនោះភាគច្រើនគឺជាការលើកពេលជាបណ្ដោះអាសន្ន។

ដោយឡែក សម្រាប់ភ្ញៀវទេសចរបរទេស ដែលបានមកដល់កម្ពុជារួចហើយ លោកស្រីបានបញ្ជាក់ថា ពួកគាត់បានឃើញដោយផ្ទាល់ថា ស្ថានភាពសុខសុវត្ថិភាពនៅកម្ពុជា នៅតែមានភាពល្អប្រសើរ និងគ្មានអ្វីគួរឲ្យបារម្ភឡើយ។ ជាពិសេស នៅខេត្តសៀមរាប ភ្ញៀវទេសចរបាននិងកំពុងរីករាយជាមួយអាកាសធាតុល្អ និងទទួលបានសេវាកម្មទេសចរណ៍ដែលមានគុណភាព ពីប្រតិបត្តិករទេសចរណ៍ ក្នុងស្រុក។

ក្នុងន័យនេះ លោកស្រី ឆាយ ស៊ីវលីន បានបញ្ជាក់ថា ក្រសួងទេសចរណ៍កម្ពុជា ដោយសហការជាមួយវិស័យឯកជន កំពុងដាក់ចេញ និងអនុវត្តផែនការបន្តបន្ទាប់ ដើម្បីជំរុញ និងស្តារជំនឿលើវិស័យទេសចរណ៍។ សកម្មភាពទាំងនោះ រួមមាន ការរៀបចំ សិក្ខាសាលា ការធ្វើសកម្មភាពផ្សព្វផ្សាយតាមបណ្តាញឌីជីថល ដោយផលិតមាតិកា រូបភាព វីដេអូ និងព័ត៌មានផ្សេងៗ ជាពិសេសបន្តសហការជាមួយអ្នកជំនាញវិស័យទេសចរណ៍ អ្នកល្បីល្បាញតាមបណ្តាញសង្គម ដើម្បីរួមគ្នាគិត រួមគ្នាធ្វើ និងផ្សព្វផ្សាយពីសក្តានុពលវិស័យទេសចរណ៍កម្ពុជា ទៅកាន់ភ្ញៀវទេសចរបរទេស៕

0 Comments:

Post a Comment

KKK
Share This